ព័ត៌មានអន្ដរជាតិ
សភាថៃប្រជុំបោះឆ្នោតគាំទ្រ អានុទីន ឲ្យក្លាយជានាយករដ្ឋមន្ត្រីពេញលេញក្នុងអាណត្តិថ្មីចាប់ពីថ្ងៃនេះ
បើគ្មានអ្វីប្រែប្រួលទេ សភារបស់ប្រទេសថៃដែលទើបបោះឆ្នោតដំណើរការមុខងាររបស់ខ្លួនកាលថ្ងៃទី១៥ខែមីនានោះ នឹងប្រជុំបោះឆ្នោតជ្រើសរើសនយាយករដ្ឋមន្ត្រីថៃសម្រាប់អាណត្តិថ្មីនៅថ្ងៃទី១៩ខែមីនានេះ បន្ទាប់បីវិបត្តិនយោបាយក្នុងប្រទេសថៃកាលពីអាណត្តិមុននាំទៅដល់ការបង្កជម្លោះជាមួយកម្ពុជា រហូតដល់ផ្ទុះអាវុធទ្រង់ទ្រាយធំមិនធ្លាប់មាន។

មានការរំពឹងថា លោក អានុទីន ឆានវីរៈគុល ដែលដឹកនាំគណបក្សភូមិចៃថៃឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈ និងបានកៀរគគណបក្សផ្សេងៗចូលរួមក្នុងរដ្ឋាភិបាលចម្រុះដែលមានអាសនៈសភាសរុប២៩០ នឹងទទួលបានការគំាទ្រពីសមាជិកសភាថៃ ឲ្យដឹកនាំរដ្ឋាភិបាលថៃសម្រាប់អាណត្តិថ្មី។
លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះដែលបានឡើងកាន់អំណាចរយុៈពេលខ្លីក្នុងអាណត្តិមុន បានពន្យុះគំនិតជាតិនិយមបង្កជម្លោះព្រំដែនជាមួយកម្ពុជា បានរុញឲ្យគណបក្សភូមិចៃថៃរបស់លោក ឈ្នះការបោះឆ្នោតមុនអាណត្តិកាលថ្ងៃទី៨ខែកុម្ភៈ។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ លោក អានុទីន នឹងស្វែងរកការបោះឆ្នោតជ្រើសរើសលោកឱ្យឡើងកាន់អំណាចពេញលេញជាថ្មីនៅថ្ងៃទី១៩ ខែមីនានេះ ក្នុងការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រី ដែលអាចនាំមកនូវស្ថិរភាពដ៏កម្រមួយសម្រាប់ប្រទេសដែលរងទុក្ខវេទនាជាយូរមកហើយដោយវិបត្តិនិងភាពចលាចលនយោបាយ។
គណបក្សភូមិចៃថៃរបស់លោក អានុទីន បានឈ្នះការបោះឆ្នោតសកលក្នុងប្រទេសថៃដោយមិននឹកស្មានដល់លើគួប្រជែង គឺគណបក្សប្រជាជនថៃដែលមានប្រជាប្រិយភាពតាំងពីការបោះឆ្នោតអាណត្តិមុន និង តាមរយៈការស្នង់មតិជាបន្តបន្ទាប់មុនការបោះឆ្នោតមកដល់។
ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៃជោគវាសនាសម្រាប់គណបក្សរបស់លោកអានុទីនដែលបានតស៊ូដើម្បីបន្សល់ទុកស្លាកស្នាមរបស់ខ្លួននៅក្នុងនយោបាយថៃ គណបក្សភូមិចៃថៃបានទទួលជ័យជម្នះយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតខែកុម្ភៈ បន្ទាប់ពីទាញយកប្រយោជន៍ពីរលកនៃការពន្យុះជាតិនិយមដែលកើតចេញពីជម្លោះយោធាជាមួយប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។
សេចក្តីរាយការណ៍របស់រ៉យទ័រ បានលើកឡើងថា ភាពជោគជ័យភាគច្រើនរបស់លោក អនុទីន បានមកពីកត្តាឱកាសនិយមរបស់អានុទីទក្នុងការទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃគណបក្សភឿថៃ ដែលធ្លាប់មានឥទ្ធិពលក្នុងឆាកនយោបាយថៃ។
ក្នុងការទាញប្រជាប្រិយភាពក្នុងឆាកនយោបាយថៃ ដំបូងឡើយ លោកអានុទីន បានប្រកាសផ្តាច់ខ្លួនពីសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃកាលពីខែមិថុនា២០២៥ ដោយសារតែ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មានរឿងអាស្រូវក្នុងជម្លោះជាមួយក្រុមយោធាថៃដែលប្រកាសបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគីដែលធ្វើឲ្យជម្លោះព្រំដែនបានរីករាលដាលកាន់តែខ្លាំងឡើងៗ។
លោក អានុទីន ឆានវីរៈគុល បានទៅបញ្ចុះបញ្ចូលគណបក្សប្រជាជនថៃឲ្យគាំទ្រខ្លួនឡើងធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នត្រឹមរយៈពេល៤ខែ បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចបញ្ចប់តួនាទីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពីនាយករដ្ឋមន្ត្រីថៃ ដោយសារតែរកឃើញកំហុសក្នុងការរំលោភក្រមរដ្ឋធម្មនុញ្ញ។
ក្រោយបានកាន់អំណាចដែលមានរយៈកាលត្រឹម៤ខែ រដ្ឋាភិបាលរបស់លោក អានុទីន ប្រឈមរឿងអាស្រូវជាច្រើនជាពិសេសការដោះស្រាយវិបត្តិនៅក្នុងប្រទេសមិនបានល្អ ដូចជា បញ្ហាទឹកជំនន់ គ្រោះធម្មជាតិនៅស្ទើរទូទាំងប្រទេស បញ្ហាធ្លាក់ចុះសេដ្ឋកិច្ច វិបត្តិនៅភាគខាងត្បូង និងកត្តាអសន្តិសុខជាច្រើន បានធ្វើឲ្យ លោក អានុទីន យកជម្លោះជាមួយកម្ពុជាដែលមានបញ្ហាស្រាប់ទៅហើយនោះ ទៅបញ្ឆេះកាន់តែខ្លាំងដើម្បីបង្កើតកំហឹងជាតិនិយមរបស់ប្រជាជនថៃ និង បានប្រកាសរំលាយសភាដើម្បីបោះឆ្នោតមុនអាណត្តិរយៈពេល៤ខែនោះទៅទៀត។
ការបញ្ឆេះកំហឹងជាតិនិយមនោះ បានធ្វើឲ្យគណបក្សរបស់លោក ដែលធ្លាក់ប្រជាប្រិយភាពដ៏ខ្លាំងនោះ បានក្លាយជាជម្រើសដ៏សំខាន់ក្នុងការបោះឆ្នោត ដែលធ្វើឲ្យគណបក្សលោកទទួលបានជ័យជម្នះរហូតដល់១៩៣អាសនៈសភា ខណៈបក្សប្រជាជនដែលជាគួប្រជែង បានត្រឹមតែ១១៨អាសន្នៈ ហើយគណបក្សភឿថៃដ៏សំខាន់បានត្រឹមតែ៧៤អាសន្នៈប៉ុណ្ណោះ៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


