Connect with us

ព័ត៌មានអន្ដរជាតិ

ឥទ្ធិពលថាក់ស៊ីន​នៅតែ​ខ្លាំង​ក្នុង​​នយោបាយថៃ ដែលត្រៀម​ធ្វើ​នយោបាយលើក​ទី២​ក្រោយ​បោះឆ្នោត​​​​

បានផុស

នៅ

​​ត្បិតតែ​​ស្ថិតនៅ​ក្នុង​​មន្ទីរ​ឃុំឃាំង​​​​ចាប់តាំងពី​ដើម​ខែ​កញ្ញា​ឆ្នាំ​​២០២៥ ​​​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​​អតីត​នាយករដ្ឋន្ត្រិ​ថៃ​​​ដែល​បាន​ចូល​កាន់​អំណាច់​ដំបូង​ក្នុង​​ឆ្នំា​២០០១ ​បាន​បន្ត​​​​ឥទ្ធិពល​នយោបាយ​​របស់​លោក​ដ៏ខ្លាំង​ក្នុងសង្គមថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយៈពេលជិតបីទសវត្សរ៍មកហើយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងរាជវង្សនយោបាយរបស់លោក បានគ្របដណ្ដប់លើនយោបាយប្រទេសថៃ។ នេះ​បើតាម​​ការ​​​ចុះ​ផ្សាយ​របស់​ BBC ដែល​កំពុង​តាម​​​​ផ្តិតយក​ព័ត៌មាន​​យ៉ាងដិត​ដល់​​អំពីការ​បោះឆ្នោត​នៅ​ប្រទេសថៃ​ក្នុងថ្ងៃនេះ​។

លោក ថាក់ស៊ីន ដែលបានក្លាយជាមហាសេដ្ឋី និងជានាយករដ្ឋមន្ត្រី ឥឡូវនេះកំពុងជាប់ពន្ធនាគារ ប៉ុន្តែអ្នកជំនាញ​នយោបាយ​ខ្លះជឿថា លោកនៅតែជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រយុទ្ធនាការរបស់គណបក្សភឿថៃរបស់លោក។ ក្មួយប្រុសរបស់លោក ថាក់ស៊ីន គឺលោក យុតឆាណាន់ វង្សសាវ៉ាត (Yodchanan Wongsawat) គឺជា បេក្ខភាព​នាយករដ្ឋមន្ត្រីអ្នកតំណាងរបស់គណបក្ស​ភឿថៃ​ដែលគេ​ដឹងថា មានគ្រឹះរឹងមាំ​​​ក្នុងបណ្តាខេត្ត​ភាគខាងជើង​ និង​ខេត្តភាគឦសាន្តប្រទេស​​។

​តាមការស្រង់សម្តីរបស់​ BBC លោកស្រី ពេត្រា អាល់ឌើរមែន (Petra Alderman) ​នៃ​​សាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ បាននិយាយថា៖«ខ្ញុំគិតថាអ្វីដែលយើងកំពុងឃើញគឺជាការរៀបចំបណ្តោះអាសន្ន ប្រហែលជានៅក្នុង​ការ​គិត​ទុក​របស់លោក ថាក់ស៊ីន។ ហើយបន្ទាប់មកសំណួរគឺថា តើផែនការរបស់លោកជាអ្វី នៅពេលដែលលោកចេញពីពន្ធនាគារ»​។

​​ជាមួយ​ការ​សុខចិត្ត​ជ្រើស​រើ​​ស​ការ​ជាប់​ពន្ធនាគារ​ជា​ជាងការ​គេច​ខ្លួច​​​ នៅ​មុន​​តុលាការ​​​​​​​ប្រទេសថៃ​​សម្រេច​សាលក្រម​ដោយ​តម្រូវ​ឲ្យ​លោក​វិល​ទៅ​អនុវត្តទោស​​ដែល​​លោក​​យក​លេស​​​ថា​មានជម្ងឺ​​ ដើម្បីគេ​ច​ពីការ​ទទួលខុសត្រូវ​នោះ គឺ​ជាយុទ្ធសាស្រ្ត​​​នយោបាយ​របស់​លោកថាក់ស៊ីន ទៅវិញ​ទេ។​

លោកស្រី​​ អាល់ឌើរមែន និយាយថា ការពិតដែលថាលោក ថាក់ស៊ីន កំពុងជាប់ពន្ធនាគារជាជាងការរត់គេចខ្លួន​នោះ​គឺជាចលនាដែលបានគណនា ដើម្បីត្រៀមខ្លួនសម្រាប់សកម្មភាពនយោបាយទីពីរ – ដើម្បីសរសេររឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកអំពី «សត្វបក្សី​ហ្វូនិច (phoenix) ដែលងើបហើរ​ចេញពីគំនរ​ផេះ»​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម