ព័ត៌មានអន្ដរជាតិ
មុនបោះឆ្នោតប៉ុន្មានម៉ោង អានុទីន ច្រានចោលរូបថតដែលស្និទ្ធស្នាលជាមួយឧក្រិដ្ឋជនឆបោក
នៅមុនប៉ុន្មានម៉ោងនៃការបោះឆ្នោតជាតិរបស់ប្រទេសថៃដែលនឹងអាចកំណត់ជោគវាសនានយោបាយថៃថ្មី លោក អានុទីន ឆានវីរៈគុល ដែលជាអ្នកនយោបាយជ្រើសរើសយកជម្លោះជាមួយកម្ពុជាដើម្បីបង្កើនប្រជាប្រិយភាព និងជាតិនិយមនោះ បានច្រានចោលព័ត៌មានដែលបង្ហាញថា លោកជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជនឆ្លងដែន។

តាមការចុះផ្សាយរបស់ The Thai Enquirer លោក អានុទីន ឆានវីរៈគុល បានបដិសេធរូបភាពមួយដែលបង្ហាញលោក មានទំនាក់ទំនងអាជីវកម្មជាមួយក្រុមឧក្រិដ្ឋជន ដោយលោកចោទថា រូបភាពនោះត្រូវវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។
រូបភាពនោះ បានបង្ហាញយ៉ាងច្បាស់ពីការអង្គុយរួមតុបរិភោគអាហារជាមួយគ្នា ដែលជាការបង្ហាញឲ្យឃើញពីទំនាក់អំនងដ៏ស្និទ្ធស្នាលរវាង លោក អានុទីន ឆានវីរៈគុល នឹងលោក Benjamin Mauerberger ដែលត្រូវបានគេស្គាល់ថាជា Ben Smith ជាឧក្រិដ្ឋជនឆ្លងដែនដ៏ល្បីល្បាញ។
តាមការចេញផ្សាយនានាបង្ហាញថា លោក Benjamin Mauerberger ដែលតែងតែប្រើឈ្មោះ Ben Smith ហើយពេលខ្លះទៀតក៏ប្រើឈ្មោះ Ben Berger គឺជាអ្នកជំនួញ និងជាអ្នកភ្ជាប់ទំនាក់ទំនងរកស៊ីជនជាតិអាហ្វ្រិកខាងត្បូង ដែលបានក្លាយជាឥស្សរជនសំខាន់ក្នុងការស៊ើបអង្កេតសំខាន់ៗលើការលាងលុយកខ្វក់ និងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍ ជាពិសេសដែលពាក់ព័ន្ធនឹងប្រទេសថៃ។
កាសែតថៃ បានផ្សាយថា លោក អានុទីន នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាមេដឹកនាំគណបក្ស Bhumjaithai នៅថ្ងៃសៅរ៍ បានច្រានចោលរូបភាពដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដោយនិយាយថារូបភាពនេះត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត និងសួរអំពីហេតុផលនៅពីក្រោយការចេញផ្សាយរបស់វា។
ថ្លែងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស លោក អានុទីន បាននិយាយថា រូបភាពនេះត្រូវបានបង្ហាញមានតាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកនៅជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ុន្តែបានទទូចថាវាមិនមែនជារូបភាពពិតប្រាកដនោះទេ។
លោក អានុទីន ជាអ្នកនយោបាយជើងចាស់ និងជាកូនរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រវត្តិគ្រួសាររបស់លោក កាន់តំណែងជាថ្នាក់ដឹកនាំកំពូលរដ្ឋក្រសួងមហាផ្ទៃថៃជាយូរមកហើយ។ លោក អានុទីន ចុងក្រោយនេះបានប្រើប្រាស់ជម្លោះជាមួយកម្ពុជាដើម្បីបង្កើនប្រជាប្រិយភាពផ្ទាល់ខ្លួនសម្រាប់ការបោះឆ្នោត ដែលលោកសង្ឃឹមបន្តកាន់អំណាចបន្តទៀត។
ទោះបីជាបែបនេះក្តី ការស្ទង់មតិកន្លងមក លោក អានុទីន គ្មានប្រជាប្រិយភាពឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យទី៨ខែកុម្ភៈនេះទេ៕
រ៉ាន រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


