វិស័យកាត់ដេរ Archives - Kampuchea Thmey Daily

ចិន សន្យាជួយជំរុញឧស្សាហកម្មកាត់ដេរ នៅកម្ពុជា
គណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិនបានសន្យាថា នឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យអ្នកវិនិយោគមកបណ្តាក់​ទុននៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទទី ២២ មេសា ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។

សមាជិកនៃសមាគមដែលមានវត្តមាននាពេលនេះគឺសុទ្ធតែជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។

លោកអគ្គលេខាធិការបានកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ហើយលោកក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់​ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

អគ្គលេខាធិការក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។

អគ្គលេខាធិការបានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។

លោក លី លីងសិន បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិ​ភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។

លោកបានទទួលស្គាល់ពីការហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុក​ដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ៕

The post ចិន សន្យាជួយជំរុញឧស្សាហកម្មកាត់ដេរ នៅកម្ពុជា appeared first on Kampuchea Thmey Daily.

​​កម្ពុជា​ស្វាគមន៍​រោងចក្រ​កាត់ដេរបើក​ថ្មី​ជាង ​៣០០ រោងចក្រ ​នៅ​ឆ្នាំ ​២០២៥
រោង​ចក្រ​នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា ​បាន​កើន​ឡើង​ដល់​ចំនួន ​១៨៦៧ ​សហគ្រាស​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៥ ​ឆ្លុះបញ្ចាំង​ពី​ការ​ងើប​ឡើង​វិញ​ដ៏រឹងមាំ​ និង​ការ​ធ្វើ​ពិ​ពិធកម្ម​មូលដ្ឋាន​ឧស្សា​ហកម្ម​កម្ពុជា។​

​របាយការណ៍​របស់​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បង្ហាញ​ថា​ កម្ពុជា​ទទួល​បាន​រោង​ចក្រ​ថ្មី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ចំនួន​ ៣០១ ​នៅ​ក្នុង​ឆ្នាំ ​២០២៥ ដែល​ធ្វើ​ឱ្យ​ចំនួន​រោងចក្រ​កើន​ដល់ ​១៨៦៧ ​សហគ្រាស​។ ​រោងចក្រ​មិន​មែន​កាត់​ដេរ​បាន​កើន​ឡើង​ដល់​ចំនួន​ ៤៤ ៧៨២ ​សហគ្រាស។ ​កម្មករ​និ​យោជិត​ក្នុង​វិស័យ​កាត់ដេរ​កើន​ឡើង​ដល់​ចំនួន​ជាង ១ លាននាក់ ​(១១៣៤ ០៩១)។​

​លោក ហេង សួរ ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាន​ប្រសាសន៍​នៅក្នុង​ពិធីសន្និ​បាត​បូក​សរុប​លទ្ធផល​​​ការងារ​ ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ២០២៦ នៅថ្ងៃព្រសហស្បតិ៍ថា ​កំណើន​ទុន​វិនិ​យោគ​ ​កំណើន​រោងចក្រ​ និង​ការងារ ​ឆ្លុះ​បញ្ចាំង​​​ពី​ភាព​រឹង​មាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​កើត​ចេញ​ពី​គោល​នយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧​ ​ដែល​បាន​ធ្វើ​កំណែ​ទម្រង់​វិនិយោគ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។

​លោក កាំង ម៉ូនីកា ​អគ្គលេខាធិការរងសមាគមវាយនភណ្ឌ ​សម្លៀកបំពាក់ស្បែកជើង ​និង​ផលិត​ផល​ធ្វើដំណើរ (TAFTAC)​ មានប្រសាសន៍ថា​ ​ការនាំចេញផលិត​ផល​ក្នុង​វិស័យវាយ​នភណ្ឌ​កើន​ឡើង ​ដោយសារស្ថិរភាពនៃបរិយា​កាសវិនិយោគ ​និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងដែល​បាន​ទាក់​ទាញ​ការវិនិយោគថ្មីៗ​មកបន្ថែម​ទៀត។ ​មាន​រោង​ចក្រថ្មីៗ​ជា​ច្រើន​បានបើកដំណើរការក្នុងឆ្នាំ​២០២៥​ កន្លងទៅ។​

​វិស័យកាត់ដេរសម្លៀកបំពាក់ ​ស្បែកជើង និង​ផលិតផលធ្វើដំណើរ ដើរតួនាំទីយ៉ាងសំខាន់ ក្នុង​ការ​រួម​ចំណែកផ្ដល់ចំ​ណូល​ដល់កម្ពុជាប្រមាណ​ ៥០% នៃការនាំចេញសរុបរបស់កម្ពុជា​ដែលមាន​ទំហំ​ជាង​ ៣១ ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៥។

​កម្ពុជា​បាន​នាំចេញសម្លៀកបំពាក់​ ស្បែកជើង ​និង​សម្ភារធ្វើដំណើរ សម្រេចបាននូវទំហំទឹក​ប្រាក់ចំនួន​ ១៥,៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ​២០២៥ កើនឡើង ១៥,៧% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំង​ពី​ស្ថិរ​ភាពនៃ​បរិយាកាសវិនិយោគ និង​ការរក្សាបាន​នូវភាព​ប្រកួតប្រជែងក្នុងតំបន់។​ នេះ​បើ​យោងតាមក្រសួងពាណិជ្ជកម្ម៕​

អត្ថបទ៖ ឡេង ដេត

The post ​​កម្ពុជា​ស្វាគមន៍​រោងចក្រ​កាត់ដេរបើក​ថ្មី​ជាង ​៣០០ រោងចក្រ ​នៅ​ឆ្នាំ ​២០២៥ appeared first on Kampuchea Thmey Daily.

​កម្ពុជានៅតែ​បន្តចរចាជាមួយសហរដ្ឋអាមេរិក​ ដើម្បីទម្លាក់ពន្ធបដិការពី ១៩% លើវិស័យកាត់ដេរ បន្ថែមទៀត​
កម្ពុជានៅបន្តចរចា​ជាមួយសហរដ្ឋអាមេរិក​ ដើម្បីផ្ដល់ការ​បញ្ចុះពន្ធបដិការពី១៩% បន្ថែមទៀត ​លើវិស័យ​មួយ​ចំនួន ​ដូចជាវិស័យកាត់ដេរ​ ស្បែកជើង​ សម្ភារធ្វើដំណើរ​។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានប្រ​សាសន៍​នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៦​ថា៖ «យើងខ្ញុំមិនជឿ ​សហរដ្ឋអាមេរិក ​ទៅធ្វើកាបូប​ កាត់ខោអាវ​នៅ​អាមេរិកទេ អញ្ចឹងលើវិស័យនេះ ​យើង​កំពុង​តែជំរុញ​ស្នើសុំទៅសហរដ្ឋអាមេរិក​ពិនិត្យពិចារណា​កាត់បន្ថយអត្រាពន្ធ​បដិការ​បន្ថែមទៀត»។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេច​បាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ​ចំណែក​អាមេរិកនាំចូលមកវិញ មានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%។​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួនទៀត។ ​ចំណែកឯ​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជានៅតែ​បន្តចរចាជាមួយសហរដ្ឋអាមេរិក​ ដើម្បីទម្លាក់ពន្ធបដិការពី ១៩% លើវិស័យកាត់ដេរ បន្ថែមទៀត​ appeared first on Kampuchea Thmey Daily.

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%
ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការ​នាំ​ចេញ​ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និង​កាបូប​របស់​កម្ពុជា​មាន​ទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០២៤។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈ​ពេល ៣ខែដើមឆ្នាំ២០២៥នេះ ការ​នាំ​ចេញ​ផលិត​ផល​វាយនភ័ណ្ឌកាត់ដេរ​របស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោក​បាន​បន្ត​ថា ទីផ្សារ​អាស៊ាន មានកំណើន ២៤ភាគរយ ខណៈ​ដែល​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ចំនួន ២០.៨ភាគរយ ដោយ​ឡែក​ទី​ផ្សារ​ជប៉ុន​ក៏​មាន​កំណើន ១៩,៩ភាគរយ។ សូម្បីតែ​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​នៅ​តែ​មាន​ការ​កើន​ឡើង​ជិត ២៥,៧ភាគរយផងដែរ។

លោក ស៊ុន មេសា បានបញ្ជាក់​ថា “ក្នុង​រយៈពេលបីខែតាមឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការ​នាំ​ចេញ​ផ្នែក​ផលិត​ផលធ្វើដំណើរវាយនភ័ណ្ឌ​វិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង ២០ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្ថិត​នៅ​ក្នុង​បរិបទ​ដែល​ពិភពលោកកំពុងតែ​មាន​ភាព​ស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែ​សេដ្ឋកិច្ច​កម្ពុជាវិញបានល្អប៉ុណ្ណេះ គួរ​តែ​ជា​ទី​មោទនៈ​សម្រាប់​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា”។

ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានបញ្ហាអ្វី​ធំ​ដុំ​គួរ​ឱ្យកត់សម្គាល់នោះទេ ហើយ​កំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ ក៏​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​តាមរយៈ​លំហូរ​វិនិយោគពីបរទេស ដោយ​សារ​និយោជក​បរទេស​មាន​ភាព​ជឿជាក់​មក​លើ​រាជរដ្ឋាភិបាល​ដែល​រក្សា​បាន​នូវ​សន្ដិភាព​ពេញលេញ។

លោក​បញ្ជាក់​ថា “ក្នុងនាមសហជីព ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​បង្ហាញតួលេខកំណើន​នៃ​នាំ​ចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ ព្រោះជា​ការ​បង្ហាញ​ឱ្យឃើញ​ថា វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ​នៅ​កម្ពុជា មិន​មាន​ផលប៉ះពាល់​អ្វី​ធំ​ដុំ​គួរ​ឱ្យកត់សម្គាល់​នោះ​ទេ”។

លោក​បាន​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជុំ​វិញ​កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់​ដេរ​នៅ​កម្ពុជា ដោយសារ​នេះ​ជា​ស្ថានភាព​ជាក់ស្ដែង​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។

លោក​បាន​អំពាវនាវ​ឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងារ​របស់​ខ្លួន​ទៅ​មុខ​ទៀត ដោយ​ជៀសវាង​ការ​ជឿ​តាម​ការ​ញុះញង់​ពី​បុគ្គល​មួយ​ចំនួន​នៅក្រៅប្រទេស និង​អង្គការ​ចាត់តាំង​ក្រៅ​រដ្ឋាភិបាលមួយចំនួន​ដែល​តែង​តែ​សន្និដ្ឋាន​ខុស​ពី​ការ​ពិត​ដោយ​គ្មាន​ភ័ស្ដុតាង​ជាក់លាក់​៕

The post រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១% appeared first on Kampuchea Thmey Daily.

​កម្ពុជានាំចេញផលិតផលវាយនភណ្ឌ​ សម្រេចបានទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ​ កើនឡើង ២០%
កម្ពុជា​បាន​នាំចេញ​ផលិត​ផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ទឹកប្រាក់​ជាង ៤,៩៦ ពាន់លានដុល្លារ នៅ​ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៤ មានការកើនឡើង​ ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយកាល​ពីថ្ងៃ​អាទិត្យ​។​

​របាយការណ៍ដដែលបង្ហាញថា ​គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៤ ​ការនាំចេញសម្លៀក​បំពាក់មានទឹកប្រាក់ ៣,៦២ ​ពាន់លានដុល្លារ ​កើនឡើង ២២ ភាគរយ ​បើធៀបនឹងរយៈ​ពេលដូចនៅឆ្នាំ ២០២៣។ ​រីឯទឹកប្រាក់នាំចេញស្បែកជើងសម្រេចបាន ​៦១៥ លានដុល្លារ កើន ១០ ភាគរយ ខណៈផលិត​ផល​ធ្វើ​ដំណើរសម្រេចបាន ៧២៦ លានដុល្លារ ​កើនឡើងជាង ១៨ ភាគរយ។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ា លឹម ហេង ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែមិថុនា​ថា រោងចក្រសហគ្រាសបរទេសចូលមកវិនិយោគនៅកម្ពុជាមានកំណើន ខណៈទីផ្សារ​នៃការ​បញ្ជា​ទិញមានការកើនឡើងនៅអាមេរិក និងអឺរ៉ុប ​ទន្ទឹមនឹងប្រទេសនៅអាស៊ីមួយ​ចំនួនកំពុងជួប​វិបត្តិផ្នែក​សន្តិសុខ និងនយោបាយ ធ្វើឱ្យរោងចក្រមួយចំនួរុះរើ​មកកម្ពុជា​ដែលធ្វើឱ្យមានការ​ផលិត​កែច្នៃ និងនាំចេញកើនឡើងនៅកម្ពុជា។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាបានឱ្យដឹងដែរថា តម្រូវការនៅទីផ្សារអន្តរជាតិចាប់ផ្ដើមមានភាពល្អប្រសើរឡើង ខណៈទីផ្សារសម្លៀកបំពាក់ ស្បែក​ជើង និងសម្ភារធ្វើដំណើររបស់កម្ពុជានាំចេញ​ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបភាគច្រើន។ ​

​លោកយល់ឃើញថា ​វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជន​មានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ​ទើបធ្វើឱ្យមានតម្រូវការសម្លៀក​បំពាក់ ​និងសម្ភារធ្វើដំណើររផ្សេងៗទៀត​កើនឡើង។

​យោងតាមទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ​បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែ ឧសភា ដើមឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេច​បាន​ទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាម​ GDCE ​ទំនិញ​កម្ពុជា​នាំចេញ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ​ពាន់លានដុល្លារ កើន ១៣ ភាគរយ៕​

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជានាំចេញផលិតផលវាយនភណ្ឌ​ សម្រេចបានទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ​ កើនឡើង ២០% appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ រំពឹងថា វិស័យកាត់ដេរកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានភាពល្អប្រសើរឡើងវិញ
លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ក្ដី​រំពឹង​ថា វិស័យ​កាត់ដេរ​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០២៤ នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ។

តាមរយៈ​កិច្ច​សម្ភាសន៍​ពិសេស ក្រោម​ប្រធានបទ​ស្ដីពី «ស្ថានភាព​វិស័យ​កាត់ដេរ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤» លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​ឲ្យ កម្ពុជាថ្មី ដឹង​ថា ចំពោះ​បរិបទ នៃ​កំណើន​សេដ្ឋកិច្ច​ទូទៅ​ទូទាំង​ប្រទេស បើ​តាម​ការ​វាយតម្លៃ​របស់​ធនាគារ​ពិភពលោក​,​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ក៏ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​វាយតម្លៃ​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០២៤ អាច​មាន​កំណើន ៦.៦ ភាគរយ។ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម នឹង​កើន​ឡើង ៨.៥ ភាគរយ និង វិស័យ​សេវាកម្ម នឹង​កើន​ឡើង ៦.៩ ភាគរយ។ ដូច្នេះ នៅ​ប្រទេស​កម្ពុជា វិស័យ​កាត់ដេរ មាន​ការ​កើន​ឡើង ដោយសារ​វិស័យ​នេះ ជា​ផ្នែក​មួយ នៃ​វិស័យ​ឧស្សាហកម្ម។

លោក កត្តា អ៊ន បាន​បន្ត​ថា ទោះ​យ៉ាងណា​ក៏ដោយ ប្រទេស​កម្ពុជា អាច​មាន​ការ​ប្រឈម​ខ្លះ នៅ​ត្រីមាស​ទី ១ នេះ ចាប់ពី​ខែ​មករា រហូតដល់​ខែ​មីនា។ លោក បន្ថែម​ថា «ចុង​ខែ​មីនា នេះ យើង​មាន​ការ​ប្រឈម​ខ្លះ ឧទាហរណ៍​ដូចជា ការ​នាំចូល​វត្ថុធាតុដើម គឺ​យើង​មាន​ការ​ធ្លាក់​ចុះ​ខ្លះ ពីព្រោះ​ប្រទេស​ដែល​ផលិត​វត្ថុធាតុដើម កំពុងតែ​ដណ្ដើម​គ្នា​ខ្លាំង​ណាស់ អញ្ចឹង​ទីផ្សារ​មិនមែន​មាន​តែ​កម្ពុជា​មួយ​ទេ គឺ​ប្រទេស​ប្រកួតប្រជែង មាន​ដូចជា នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា ថៃ វៀតណាម ក៏​គេ​នាំ​ចូល​ដូច​យើង​ដែរ។ អញ្ចឹង​ការ​បន្ត​ធ្លាក់​ចុះ​នូវ​ការ​នាំ​ចូល​នោះ គឺ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២៤ នេះ អាច​មាន ៩ ភាគរយ។ អញ្ចឹង ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២៣ ៩ ភាគរយ វា​អាច​នឹង​បន្ត​ការ​ធ្លាក់​ចុះ រហូតដល់​ដើម​ឆ្នាំ ២០២៤ ទៀត​»។​

បើតាម លោក កត្តា អ៊ន កម្ពុជា រំពឹង​ថា នៅ​ឆ្នាំ ២០២៤ នេះ អ្វីៗ គឺ​បាន​ងើប​ឡើងវិញ​ទាំងអស់​នូវ​វិស័យ​កាត់ដេរ ពីព្រោះ​សេដ្ឋកិច្ច​ប្រទេស​ដែល​កម្ពុជា​នាំ​ចេញ​ផលិតផល​កាត់ដេរ ដូចជា អឺរ៉ុប និង​អាមេរិក អាច​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ ២០២៤ នេះ​ដែរ។ បន្ថែម​ពី​លើ​នោះ នៅ​ឆ្នាំ ២០២៣ ក្រុម​ប្រឹក្សា​ភិបាល​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​ថ្មី ២៤៧ គម្រោង ហើយ​ក្នុង​នោះ​ឃើញ​ថា វិស័យ​ឧស្សាហកម្ម ៩៧ ភាគរយ ក្នុង​ចំណោម​គម្រោង​វិនិយោគ ១៦៦,៨ លាន​ដុល្លារ ឯណោះ។

លោក កត្តា អ៊ន បន្ត​ទៀត​ថា «អញ្ចឹង ខ្ញុំ រំពឹង​ថា ទោះបីជា​យើង​មិន​ទាន់​មាន​តួលេខ​ច្បាស់​ក៏ដោយ ក៏​យើង​រំពឹង​ថា កំណើន​សេដ្ឋកិច្ច ៦.៦ ភាគរយ ជាទូទៅ វិស័យ​ឧស្សាហកម្ម កើន​ឡើង ៩៧ ភាគរយ វិស័យ​កាត់ដេរ​យើង​នឹង​កើន​ឡើង»។

ជាមួយគ្នា​នោះ លោក កត្តា អ៊ន ក៏បាន​អំពាវនាវ​ជា​ថ្មី​ដល់​កម្មករ-និយោជិត ចុះ​ឈ្មោះ​ចូលរៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដែល សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ ក្នុង​ទិសដៅ​កសាង​មូលធន​ធនធាន​មនុស្ស​ឲ្យ​បាន ១ លាន ៥ សែន​នាក់។ ចំណុច​នេះ គឺ រាជរដ្ឋាភិបាល បាន​គិតគូរ​ច្បាស់​ណាស់​អំពី​ការ​ព្យាករណ៍​ទុក នៃ​កំណើន​សេដ្ឋកិច្ច (២០២៣- ២០២៤) គឺ វិស័យ​ឧស្សាហកម្ម​ត្រូវការ​កម្លាំង​ពលកម្ម៕

អត្ថបទ ៖ ពិសី

The post មន្ត្រីជាន់ខ្ពស់ក្រសួងការងារ រំពឹងថា វិស័យកាត់ដេរកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានភាពល្អប្រសើរឡើងវិញ appeared first on Kampuchea Thmey Daily.

វិស័យកាត់ដេរបង្កើតប្រាក់ចំណូលជិត ៤៧លានដុល្លារ​​ដល់កម្មករនៅខេត្តកោះកុង
គិតមកដល់ពេលនេះ នៅខេត្តកោះកុងមានរោងចក្រសហគ្រាសប្រមាណជាង ២០០ បានបង្កើតការងារ​ដល់​កម្មករកម្មាការិនីជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរ មានប្រមាណជាង ៧ពាន់នាក់ ដោយមាន​ប្រាក់ឈ្មួលសរុបជិត ៤៧លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាល​ជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា សម្តេច​នាយករដ្ឋមន្រ្តីបានលើកឡើងថា នៅស្រុកមណ្ឌលសីមា មានកម្មករកម្មាការិនីច្រើនជាងគេ គឺប្រមាណ ១ម៉ឺន ៣ពាន់នាក់ បង្កើតប្រាក់ចំណូលបានប្រមាណជិត ៤១លានដុល្លារអាមេរិក។

សម្តេច បានបន្តដូច្នេះថា« ដោយសារគោលនយោបាយនិងការតភ្ជាប់បើកកន្លែងនេះទៅជាតំបន់ឧស្សាហកម្ម ដាក់គោល​នយោបាយទីផ្សារសេរី ឱ្យទីតាំងនេះបើកតំបន់សេដ្ឋកិច្ចពិសេស, បើរាជរដ្ឋាភិបាល មិនឱ្យគោលនយោបាយ បើកតំបន់​សេដ្ឋកិច្ចពិសេស ក៏មិនមានរោងចក្រនៅទីនេះដែរ»។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាល មិនខំប្រឹងប្រែងចេញទៅក្រៅប្រទេស ដើម្បីចរចាជាមួយកូរ៉េ ចិន អាមេរិក ជប៉ុន ឱ្យមកបើករោងចក្រនៅកម្ពុជានោះទេ ក៏គ្មានរោងចក្រ​នៅខេត្ត​កោះកុង​នេះដែរ។ លើសពីនេះទៀត បើគោលនយោបាយរដ្ឋាភិបាល មិនមានការខិតខំដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ មិនមែនបៀវត្សរ៍អប្បរមាឡើងពី ៤០ដុល្លារ នៅឆ្នាំ ១៩៩៧ មកដល់ជាង ២០០ដុល្លារ ដូចពេលនេះនោះដែរ។

សម្តេចបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល បានធ្វើឱ្យប្រទេសបញ្ចប់សង្រ្គាម បង្កើតបានបរិស្ថានល្អ និងដាក់គោល​នយោបាយឱ្យចំនូវអ្វីដែលប្រជាពលរដ្ឋចង់បាន៕

The post វិស័យកាត់ដេរបង្កើតប្រាក់ចំណូលជិត ៤៧លានដុល្លារ​​ដល់កម្មករនៅខេត្តកោះកុង appeared first on Kampuchea Thmey Daily.

វិស័យឧស្សាហកម្មរំពឹងថា នឹងមានកំណើន ៨,៥ភាគរយ នៅឆ្នាំ ២០២៤
វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣។ ការរំពឹងអំពីកំណើននេះ ដោយផ្អែកលើការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែល​អនុវិស័យ​សំណង់នៅបន្តមានកំណើនទាប។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រភពដដែល បានបញ្ជាក់ថា អនុវិស័យកាត់ដេរ រំពឹងថានឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងនៃតម្រូវការសកល ជាពិសេស​បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបជាដើម។ ជាមួយគ្នានេះដែរ ការដាក់ចេញនូវ «យុទ្ធ​សាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២- ២០២៧» ក៏ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះ ផងដែរ។ យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមាន​ភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។

ដោយឡែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាព​នៃផលិតកម្មដែល​បម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន៖ បន្ទះសូឡា, សំបកកង់, និងស្បែកសត្វ មានរោម ជាដើម។

ទន្ទឹមនេះ ការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែក បង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។ ចំណែកអនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងបន្តកំណើនទាបជាងនិន្នាការធម្មតាដោយសារការរំពឹងទុកងើបឡើងវិញយឺតនៃរំហូរ ទុនវិនិយោគ ពីបរទេសជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជា សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេល ដែលសកម្មភាព​សំណង់លំនៅឋានក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក, ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងឆ្នាំ ២០២៣ មានប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក៕

The post វិស័យឧស្សាហកម្មរំពឹងថា នឹងមានកំណើន ៨,៥ភាគរយ នៅឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.