ព័ត៌មានជាតិ
វិស័យកាត់ដេរបង្កើតប្រាក់ចំណូលជិត ៤៧លានដុល្លារដល់កម្មករនៅខេត្តកោះកុង
គិតមកដល់ពេលនេះ នៅខេត្តកោះកុងមានរោងចក្រសហគ្រាសប្រមាណជាង ២០០ បានបង្កើតការងារដល់កម្មករកម្មាការិនីជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរ មានប្រមាណជាង ៧ពាន់នាក់ ដោយមានប្រាក់ឈ្មួលសរុបជិត ៤៧លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា នៅស្រុកមណ្ឌលសីមា មានកម្មករកម្មាការិនីច្រើនជាងគេ គឺប្រមាណ ១ម៉ឺន ៣ពាន់នាក់ បង្កើតប្រាក់ចំណូលបានប្រមាណជិត ៤១លានដុល្លារអាមេរិក។
សម្តេច បានបន្តដូច្នេះថា« ដោយសារគោលនយោបាយនិងការតភ្ជាប់បើកកន្លែងនេះទៅជាតំបន់ឧស្សាហកម្ម ដាក់គោលនយោបាយទីផ្សារសេរី ឱ្យទីតាំងនេះបើកតំបន់សេដ្ឋកិច្ចពិសេស, បើរាជរដ្ឋាភិបាល មិនឱ្យគោលនយោបាយ បើកតំបន់សេដ្ឋកិច្ចពិសេស ក៏មិនមានរោងចក្រនៅទីនេះដែរ»។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាល មិនខំប្រឹងប្រែងចេញទៅក្រៅប្រទេស ដើម្បីចរចាជាមួយកូរ៉េ ចិន អាមេរិក ជប៉ុន ឱ្យមកបើករោងចក្រនៅកម្ពុជានោះទេ ក៏គ្មានរោងចក្រនៅខេត្តកោះកុងនេះដែរ។ លើសពីនេះទៀត បើគោលនយោបាយរដ្ឋាភិបាល មិនមានការខិតខំដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ មិនមែនបៀវត្សរ៍អប្បរមាឡើងពី ៤០ដុល្លារ នៅឆ្នាំ ១៩៩៧ មកដល់ជាង ២០០ដុល្លារ ដូចពេលនេះនោះដែរ។
សម្តេចបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល បានធ្វើឱ្យប្រទេសបញ្ចប់សង្រ្គាម បង្កើតបានបរិស្ថានល្អ និងដាក់គោលនយោបាយឱ្យចំនូវអ្វីដែលប្រជាពលរដ្ឋចង់បាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


