Connect with us

សេដ្ឋកិច្ច

​កម្ពុជានាំចេញផលិតផលវាយនភណ្ឌ​ សម្រេចបានទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ​ កើនឡើង ២០%

បានផុស

នៅ

កម្ពុជា​បាន​នាំចេញ​ផលិត​ផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ទឹកប្រាក់​ជាង ៤,៩៦ ពាន់លានដុល្លារ នៅ​ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៤ មានការកើនឡើង​ ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយកាល​ពីថ្ងៃ​អាទិត្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍ដដែលបង្ហាញថា ​គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៤ ​ការនាំចេញសម្លៀក​បំពាក់មានទឹកប្រាក់ ៣,៦២ ​ពាន់លានដុល្លារ ​កើនឡើង ២២ ភាគរយ ​បើធៀបនឹងរយៈ​ពេលដូចនៅឆ្នាំ ២០២៣។ ​រីឯទឹកប្រាក់នាំចេញស្បែកជើងសម្រេចបាន ​៦១៥ លានដុល្លារ កើន ១០ ភាគរយ ខណៈផលិត​ផល​ធ្វើ​ដំណើរសម្រេចបាន ៧២៦ លានដុល្លារ ​កើនឡើងជាង ១៨ ភាគរយ។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ា លឹម ហេង ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែមិថុនា​ថា រោងចក្រសហគ្រាសបរទេសចូលមកវិនិយោគនៅកម្ពុជាមានកំណើន ខណៈទីផ្សារ​នៃការ​បញ្ជា​ទិញមានការកើនឡើងនៅអាមេរិក និងអឺរ៉ុប ​ទន្ទឹមនឹងប្រទេសនៅអាស៊ីមួយ​ចំនួនកំពុងជួប​វិបត្តិផ្នែក​សន្តិសុខ និងនយោបាយ ធ្វើឱ្យរោងចក្រមួយចំនួរុះរើ​មកកម្ពុជា​ដែលធ្វើឱ្យមានការ​ផលិត​កែច្នៃ និងនាំចេញកើនឡើងនៅកម្ពុជា។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាបានឱ្យដឹងដែរថា តម្រូវការនៅទីផ្សារអន្តរជាតិចាប់ផ្ដើមមានភាពល្អប្រសើរឡើង ខណៈទីផ្សារសម្លៀកបំពាក់ ស្បែក​ជើង និងសម្ភារធ្វើដំណើររបស់កម្ពុជានាំចេញ​ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបភាគច្រើន។ ​

​លោកយល់ឃើញថា ​វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជន​មានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ​ទើបធ្វើឱ្យមានតម្រូវការសម្លៀក​បំពាក់ ​និងសម្ភារធ្វើដំណើររផ្សេងៗទៀត​កើនឡើង។

​យោងតាមទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ​បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែ ឧសភា ដើមឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេច​បាន​ទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាម​ GDCE ​ទំនិញ​កម្ពុជា​នាំចេញ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ​ពាន់លានដុល្លារ កើន ១៣ ភាគរយ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង÷ ឆ្នាំនេះ ទិវាចងចាំរម្លឹកអំពីរបបខ្មែរក្រហមត្រូវប្រារព្វធ្វើឡើងធំជាងឆ្នាំមុនៗ

ជីវិតកម្សាន្ដ២ ម៉ោង មុន

បង្ហាញខ្លួនលើកណា ឈុតសម្លៀក​បំពាក់​របស់ Lisa ទាក់​ទាញ់​ការរិះគន់​ថា សិចស៊ីពេកនាំឲ្យខូចតម្លៃស្រ្តី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

៥ ចំណុច ធ្វើ​ឲ្យដឹងច្បាស់​ពី​ទុរេនវៀតណាម នៅសល់ជោរជន់ និងគ្មានអ្នកទិញបរិភោគ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក គីម ជុងអ៊ុន ជំរុញផលិត​កម្ម​គ្រាប់កាំភ្លើង​ដើម្បី​ពង្រីកអំណាច​ប្រយុទ្ធ​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក មីន អ៊ុងឡាំង ទៅចូលរួម​​ទិវា​ជ័យ​ជម្នះ​ក្នុងសង្គ្រាម​លោក​លើក​ទី​២​នៅរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម