សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ រំពឹងថា វិស័យកាត់ដេរកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានភាពល្អប្រសើរឡើងវិញ
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញក្ដីរំពឹងថា វិស័យកាត់ដេររបស់កម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានភាពល្អប្រសើរឡើងវិញ។

តាមរយៈកិច្ចសម្ភាសន៍ពិសេស ក្រោមប្រធានបទស្ដីពី «ស្ថានភាពវិស័យកាត់ដេរកម្ពុជាក្នុងឆ្នាំ ២០២៤» លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ចំពោះបរិបទ នៃកំណើនសេដ្ឋកិច្ចទូទៅទូទាំងប្រទេស បើតាមការវាយតម្លៃរបស់ធនាគារពិភពលោក,ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃថា នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ អាចមានកំណើន ៦.៦ ភាគរយ។ ក្នុងនោះ វិស័យឧស្សាហកម្ម នឹងកើនឡើង ៨.៥ ភាគរយ និង វិស័យសេវាកម្ម នឹងកើនឡើង ៦.៩ ភាគរយ។ ដូច្នេះ នៅប្រទេសកម្ពុជា វិស័យកាត់ដេរ មានការកើនឡើង ដោយសារវិស័យនេះ ជាផ្នែកមួយ នៃវិស័យឧស្សាហកម្ម។

លោក កត្តា អ៊ន បានបន្តថា ទោះយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា អាចមានការប្រឈមខ្លះ នៅត្រីមាសទី ១ នេះ ចាប់ពីខែមករា រហូតដល់ខែមីនា។ លោក បន្ថែមថា «ចុងខែមីនា នេះ យើងមានការប្រឈមខ្លះ ឧទាហរណ៍ដូចជា ការនាំចូលវត្ថុធាតុដើម គឺយើងមានការធ្លាក់ចុះខ្លះ ពីព្រោះប្រទេសដែលផលិតវត្ថុធាតុដើម កំពុងតែដណ្ដើមគ្នាខ្លាំងណាស់ អញ្ចឹងទីផ្សារមិនមែនមានតែកម្ពុជាមួយទេ គឺប្រទេសប្រកួតប្រជែង មានដូចជា នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា ថៃ វៀតណាម ក៏គេនាំចូលដូចយើងដែរ។ អញ្ចឹងការបន្តធ្លាក់ចុះនូវការនាំចូលនោះ គឺ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ អាចមាន ៩ ភាគរយ។ អញ្ចឹង ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ៩ ភាគរយ វាអាចនឹងបន្តការធ្លាក់ចុះ រហូតដល់ដើមឆ្នាំ ២០២៤ ទៀត»។

បើតាម លោក កត្តា អ៊ន កម្ពុជា រំពឹងថា នៅឆ្នាំ ២០២៤ នេះ អ្វីៗ គឺបានងើបឡើងវិញទាំងអស់នូវវិស័យកាត់ដេរ ពីព្រោះសេដ្ឋកិច្ចប្រទេសដែលកម្ពុជានាំចេញផលិតផលកាត់ដេរ ដូចជា អឺរ៉ុប និងអាមេរិក អាចនឹងកើនឡើងក្នុងឆ្នាំ ២០២៤ នេះដែរ។ បន្ថែមពីលើនោះ នៅឆ្នាំ ២០២៣ ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី ២៤៧ គម្រោង ហើយក្នុងនោះឃើញថា វិស័យឧស្សាហកម្ម ៩៧ ភាគរយ ក្នុងចំណោមគម្រោងវិនិយោគ ១៦៦,៨ លានដុល្លារ ឯណោះ។

លោក កត្តា អ៊ន បន្តទៀតថា «អញ្ចឹង ខ្ញុំ រំពឹងថា ទោះបីជាយើងមិនទាន់មានតួលេខច្បាស់ក៏ដោយ ក៏យើងរំពឹងថា កំណើនសេដ្ឋកិច្ច ៦.៦ ភាគរយ ជាទូទៅ វិស័យឧស្សាហកម្ម កើនឡើង ៩៧ ភាគរយ វិស័យកាត់ដេរយើងនឹងកើនឡើង»។

ជាមួយគ្នានោះ លោក កត្តា អ៊ន ក៏បានអំពាវនាវជាថ្មីដល់កម្មករ-និយោជិត ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្នុងទិសដៅកសាងមូលធនធនធានមនុស្សឲ្យបាន ១ លាន ៥ សែននាក់។ ចំណុចនេះ គឺ រាជរដ្ឋាភិបាល បានគិតគូរច្បាស់ណាស់អំពីការព្យាករណ៍ទុក នៃកំណើនសេដ្ឋកិច្ច (២០២៣- ២០២៤) គឺ វិស័យឧស្សាហកម្មត្រូវការកម្លាំងពលកម្ម៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


