សេដ្ឋកិច្ច
UNIDO សិក្សាឃើញការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារនាំចេញផលិតផលកាត់ដេរ និងសម្ភារធ្វើដំណើរ
ការសិក្សាបឋមរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) បានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាព និងអនុលោមភាព នៅក្នុងទីផ្សារនាំចេញសំខាន់ៗ ដែលនឹងទាមទារកិច្ច ខិតខំប្រឹងប្រែងរួម ដើម្បីជួយឱ្យ “ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ” របស់កម្ពុជារក្សាបាននូវភាពប្រកួតប្រជែង។

គណៈប្រតិភូអង្គការ UNIDO បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្តីពីការវេចខ្ចប់ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចចក្រាក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ របស់កម្ពុជា ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ការសិក្សាបានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវក្នុងទីផ្សារសំខាន់ៗ ជាពិសេសទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ដែលក្រុមហ៊ុនបញ្ជាទិញកំពុងទាមទារកាន់តែខ្លាំងឡើងនូវភាពអាចតាមដានបាននៃខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រើប្រាស់វត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងភាពអនុលោមតាមស្តង់ដាបរិស្ថាន។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានស្វាគមន៍លទ្ធផលនៃការសិក្សានេះ និងស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល សមាគមឧស្សាហកម្ម រោងចក្រផលិត ក្រុមហ៊ុនបញ្ជាទិញ និងដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសទីផ្សារ។

លោករដ្ឋមន្រ្តីយល់ឃើញថា៖ «គោលបំណងរបស់ក្រសួង គឺកសាងសម្ព័ន្ធភាពដ៏មានប្រសិទ្ធិភាពមួយ។ ប្រសិនបើភាគីពាក់ព័ន្ធអាចឯកភាពគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនានាដែលវិស័យឧស្សា ហកម្មនឹងត្រូវជម្នះនាពេលខាងមុខ យើងអាចដាក់ចេញនូវវិធានការជាក់ស្តែង ដែលពង្រឹងទាំងភាពអនុ លោម និងភាពប្រកួតប្រជែងនៃឧស្សាហកម្ម»។
លោករដ្ឋមន្ត្រីបានស្នើឱ្យរៀបចំវេទិកាពិសេសមួយរវាងស្ថាប័នរដ្ឋ តំណាងឧស្សាហកម្ម ក្រុមហ៊ុនបញ្ជាទិញ រោងចក្រផលិត និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ព្រមទាំងកំណត់អាទិភាពសកម្មភាព និងរៀបចំផែនទីបង្ហាញផ្លូវរួមមួយ សម្រាប់ពង្រឹងការត្រៀមលក្ខណៈនៃវិស័យដែលជាក្បាលម៉ាស៊ីននាំចេញរបស់កម្ពុជានេះ។
លោក ហែម វណ្ណឌី ក៏បានលើកឡើងពីភាពចាំបាច់នៃការជួយជ្រោមជ្រែងឱ្យសហគ្រាសក្នុងស្រុក អាចយល់ដឹងអំពីការផ្លាស់ប្តូរតម្រូវការទីផ្សារនាពេលអនាគត និងឱកាសអាជីវកម្មថ្មីៗ ដែលកើតចេញពីការផ្លាស់ប្តូរទាំងនេះ ជាពិសេសក្នុងការវេចខ្ចប់ប្រកបដោយនិរន្តរភាព ការកែច្នៃឡើងវិញ និងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្នុងឧស្សាហកម្ម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


