Connect with us

ព័ត៌មានជាតិ

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

បានផុស

នៅ

ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការ​នាំ​ចេញ​ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និង​កាបូប​របស់​កម្ពុជា​មាន​ទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈ​ពេល ៣ខែដើមឆ្នាំ២០២៥នេះ ការ​នាំ​ចេញ​ផលិត​ផល​វាយនភ័ណ្ឌកាត់ដេរ​របស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោក​បាន​បន្ត​ថា ទីផ្សារ​អាស៊ាន មានកំណើន ២៤ភាគរយ ខណៈ​ដែល​ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ចំនួន ២០.៨ភាគរយ ដោយ​ឡែក​ទី​ផ្សារ​ជប៉ុន​ក៏​មាន​កំណើន ១៩,៩ភាគរយ។ សូម្បីតែ​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​នៅ​តែ​មាន​ការ​កើន​ឡើង​ជិត ២៥,៧ភាគរយផងដែរ។

លោក ស៊ុន មេសា បានបញ្ជាក់​ថា “ក្នុង​រយៈពេលបីខែតាមឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការ​នាំ​ចេញ​ផ្នែក​ផលិត​ផលធ្វើដំណើរវាយនភ័ណ្ឌ​វិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង ២០ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្ថិត​នៅ​ក្នុង​បរិបទ​ដែល​ពិភពលោកកំពុងតែ​មាន​ភាព​ស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែ​សេដ្ឋកិច្ច​កម្ពុជាវិញបានល្អប៉ុណ្ណេះ គួរ​តែ​ជា​ទី​មោទនៈ​សម្រាប់​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា”។

ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានបញ្ហាអ្វី​ធំ​ដុំ​គួរ​ឱ្យកត់សម្គាល់នោះទេ ហើយ​កំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ ក៏​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​តាមរយៈ​លំហូរ​វិនិយោគពីបរទេស ដោយ​សារ​និយោជក​បរទេស​មាន​ភាព​ជឿជាក់​មក​លើ​រាជរដ្ឋាភិបាល​ដែល​រក្សា​បាន​នូវ​សន្ដិភាព​ពេញលេញ។

លោក​បញ្ជាក់​ថា “ក្នុងនាមសហជីព ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​បង្ហាញតួលេខកំណើន​នៃ​នាំ​ចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ ព្រោះជា​ការ​បង្ហាញ​ឱ្យឃើញ​ថា វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ​នៅ​កម្ពុជា មិន​មាន​ផលប៉ះពាល់​អ្វី​ធំ​ដុំ​គួរ​ឱ្យកត់សម្គាល់​នោះ​ទេ”។

លោក​បាន​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជុំ​វិញ​កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់​ដេរ​នៅ​កម្ពុជា ដោយសារ​នេះ​ជា​ស្ថានភាព​ជាក់ស្ដែង​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។

លោក​បាន​អំពាវនាវ​ឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងារ​របស់​ខ្លួន​ទៅ​មុខ​ទៀត ដោយ​ជៀសវាង​ការ​ជឿ​តាម​ការ​ញុះញង់​ពី​បុគ្គល​មួយ​ចំនួន​នៅក្រៅប្រទេស និង​អង្គការ​ចាត់តាំង​ក្រៅ​រដ្ឋាភិបាលមួយចំនួន​ដែល​តែង​តែ​សន្និដ្ឋាន​ខុស​ពី​ការ​ពិត​ដោយ​គ្មាន​ភ័ស្ដុតាង​ជាក់លាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

សន្តិសុខសង្គម៤៣ នាទីutes មុន

មន្រ្តី​បសុពេទ្យ​ខេត្តបន្ទាយមានជ័យ ស្នើ​សមត្ថកិច្ច​ការពារ​ព្រំដែន​ជួយ​ទប់​ស្កាត់​ការ​លួចនាំ​ចូលសត្វ​ខុស​ច្បាប់​ពី​ថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស លើកទី៨

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០២៥​ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កាត់ដេរ​មាន​ទឹក​ប្រាក់​ប្រមាណ ៣,៥ពាន់លានដុល្លារ ​កើន​ឡើង ២០.១%

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមាននៅតំបន់មួយចំនួនរបស់កម្ពុជា ខណៈកម្ដៅឡើងដល់ ៣៧°C

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម