វីតាមីន E Archives - Kampuchea Thmey Daily

អត្ថប្រយោជន៍ ៦ យ៉ាងរបស់វីតាមីន E មិនសូវមានអ្នកដឹងពីមុនមក
វីតាមីន E គឺជាសមាសធាតុដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំ ហើយវីតាមីន E កើតឡើងដោយធម្មជាតិនៅក្នុងអាហារមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ បន្លែមួយចំនួន និងអាហារបំប៉ន ។

ខាងក្រោមគឺជា អត្ថប្រយោជន៍ ៦ យ៉ាងរបស់វីតាមីន E គ្រប់គ្នាមិនដែលដឹងពីមុនមក៖

១. កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម

ភាពតានតឹងអុកស៊ីតកម្មគឺជាអតុល្យភាពរវាងប្រព័ន្ធប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ នេះអាចនាំឱ្យខូចកោសិកា និងបង្កើនហានិភ័យនៃជំងឺ។ វីតាមីន E ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនៅក្នុងរាងកាយ ការសិក្សាបានបង្ហាញថាការបន្ថែមកម្រិតខ្ពស់របស់វីតាមីន E អាចកាត់បន្ថយសញ្ញានៃភាពតានតឹងអុកស៊ីតកម្ម និងពង្រឹងការការពារប្រឆាំងអុកស៊ីតកម្ម។

២. ការពារជំងឺសរសៃឈាមបេះដូង

អាហារបំប៉នវីតាមីន E អាចជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូង ល្អសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ឬកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ ដូចជាកូលេស្តេរ៉ុល LDL និងទ្រីគ្លីសេរីត មានការកើនឡើងហានិភ័យនៃជំងឺបេះដូង ។

៣. បំបាត់ការឈឺចាប់ពេលមករដូវ

ការឈឺចាប់ពេលមករដូវត្រូវតែធ្វើឱ្យស្ត្រីមានអារម្មណ៍មិនស្រួលជាខ្លាំងដោយសារតែការឈឺចាប់ ខ្លាំងនិងញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមួយបានបង្ហាញថា អាហារបំប៉នវីតាមីន E ជួយបន្ថយការឈឺចាប់ពេលមករដូវចំពោះស្ត្រី។ ការបន្ថែមចូលក្នុងអាហារប្រចាំថ្ងៃនៃការរួមបញ្ចូ លគ្នានៃវីតាមីន E និងវីតាមីន C រួមចំណែកដល់ការកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឈឺចាប់ត្រង់ត្រគា កជាប្រចាំ។

៤. ធ្វើឱ្យស្បែកស្រស់ស្អាត

ការប្រើប្រាស់វីតាមីន E គឺជួយឲ្យស្បែកស្រស់ស្អាតភ្លឺថ្លា និងការពារពីកម្រិតផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីកាំរស្មីអ៊ុលត្រាវីយូឡេ។ ជាមួយគ្នានេះ អាហារបំប៉នវីតាមីន E ក៏អាចជួយលើបញ្ហាស្បែកដូចជាជំងឺត្រអកជាដើម ។

៥. ការលើកកម្ពស់សុខភាព

វីតាមីន E ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាព ដូចជាកាត់បន្ថយការរលាក និងធ្វើអោយប្រសើរឡើងនូវមុខងារប្រព័ន្ធភាពស៊ាំ។ ការរក្សាកម្រិតវីតាមីន E ឱ្យកាត់បន្ថយថយចុះនៃការចង់ចាំខ្សោយចំពោះមនុស្សចាស់ ។

៦. ធ្វើអោយប្រសើរឡើងនូវមុខងារសួត

វីតាមីន E មានប្រសិទ្ធភាពក្នុងការការពារជំងឺផ្លូវដង្ហើម និងរោគសញ្ញាជំងឺហឺតមួយចំនួនចំពោះកុមារ និងមនុស្សពេញវ័យ។ វីតាមីន E អាចត្រូវបានរកឃើញនៅក្នុងអាហារដូចជាគ្រាប់ផ្កាឈូករ័ត្ន និងអាល់ម៉ុន ផ្លែបឺរ ត្រីសាម៉ុង ផ្លែល្ហុង ស្វាយ បង្គា ប្រូខូលី ជាដើម ៕

ប្រែសម្រួល៖នាងតូច

ប្រភព៖laodong

ចុចអាន៖រោគសញ្ញាទាំង ៦ បង្ហាញថា រាងកាយរបស់អ្នកកង្វះវីតាមីន B1

The post អត្ថប្រយោជន៍ ៦ យ៉ាងរបស់វីតាមីន E មិនសូវមានអ្នកដឹងពីមុនមក appeared first on Kampuchea Thmey Daily.

ទទួលទានវីតាមីន E គ្រប់គ្រាន់ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយជំងឺវង្វេង
យោងតាមការសិក្សាមួយធ្វើឡើងដោយអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា អ្នកជំងឺអាល់ហ្សៃមឺរកម្រិតស្រាលទៅមធ្យមដែលទទួលទានវីតាមីន E ខ្ពស់ មានអត្រាវង្វេងថយចុះយឺតជាងអ្នកជំងឺដែលប្រើថ្នាំទូទៅ ។

ក្នុងការពិសោធន៍នោះ គេឲ្យអ្នកជំងឺអាល់ហ្សៃមឺរកម្រិតស្រាលទៅមធ្យម ៦១៣ នាក់ទទួលទានវីតាមីន E រាល់ថ្ងៃជាមួយនឹងថ្នាំ mamantine ហើយគេសង្កេតឃើញថា ពួកគេអាចធ្វើការធម្មតាបានច្រើនជាងមុន ១៩ ភាគរយ ដោយមិនចាំបាច់ពឹងពាក់អ្នកមើលថែ ។

ក្រុមដែលដឹកនាំដោយដុកទ័រ Maurice Dysken និយាយថា ការរកឃើញនេះជួយសម្រាលបន្ទុកអ្នកថែទាំមួយកម្រិតដែរ ។ ចំណែកដុកទ័រ Dough Brown ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៃសង្គមមានប្រសាសន៍ដែរថា ទ្រឹស្ដីខាងលើត្រូវការការស្រាវជ្រាវបន្ថែមដើម្បីដឹងច្បាស់ពីវីតាមីន E តើពិតជាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានជំងឺវង្វេងដែរឬយ៉ាងណា ។

ទោះជាវីតាមីនពិតជាផ្ដល់ប្រយោជន៍ក្ដី អ្នកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិនសឹមចាប់ផ្ដើមទទួលទាន ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អ្នកជំនាញព្រមានថា អ្នកកើតជំងឺវង្វេង អាចកើនបីដងនៅឆ្នាំ ២០៥០

The post ទទួលទានវីតាមីន E គ្រប់គ្រាន់ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយជំងឺវង្វេង appeared first on Kampuchea Thmey Daily.

វីតាមីន ៣សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ
ការ​សិក្សា​បាន​រក​ឃើញ​ថា ​ការមានវីតាមីនD ក្នុង​ខ្លួន​ទាប​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​​កើត​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដា​សាយធំ ដោយ​ថា​វីតាមីន​D ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​។

វី​តាមីន​D ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​កាល់ស្យូម​បាន​ល្អ ជួយ​ឆ្អឹង​រឹងមាំ។ ប៉ុន្តែ​យើង​អាច​រក​វីតាមីន​D ពី​អាហារ​ធម្មជាតិ​បាន​តិច​តួច​ប៉ុណ្ណោះ ហើយ​វីតាមីន​នេះ​យើង​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ឬ​អាហារ​បំប៉ន​មួយ​ចំនួន​។ យ៉ាងណា រាងកាយ​យើង​អាច​ផលិត​វីតាមីនD ដោយ​ការ​​ត្រូវ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ថា​នៅ​រដូវ​រងា​​ប្រទេស​ខ្លះ​អាច​មាន​ពន្លឺ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ជា​ហេតុ​នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​វីតាមីនD បាន​គ្រប់​គ្រាន់​ដែរ​។

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​បរិមាណ​វិតាមីនD ទាប​ និង​ហានិភ័យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ខ្វះ​វីតាមីន​D មាន​ឱកាស​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយធំ​ខ្ពស់​ជាង​អ្នក​មាន​វីតាមីនD​ក្នុង​ខ្លួន​គ្រប់​គ្រាន់​។

ក្រៅពី​វីតាមីនD វីតាមីន A និង​E ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ​យើង​ប្រឆាំង​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូចជា​ផ្ដាសាយ​នេះ​ដែរ។ ទោះ​បី​ជា​ការសិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​វីតាមីន A និង​ E អាច​ជួយ​ការពារ​យើង​មិន​ឲ្យ​កើតជំងឺ​ផ្ដាសាយ​ក៏​ពិត​មែន តែថា​អ្នក​ដែល​មាន​វីតាមីន​ទាំង​នេះ​ទាប​គឺ​ប្រឈម​នឹង​កើត​ជំងឺ​ផ្ដាសាយ​ខ្ពស់​។

វីតាមីន​ទាំងនេះ យើង​អាច​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ដូ​ច​ជា​ថ្លើម​សត្វ ទឹក​ដោះគោ ការ៉ុត បន្លែ​បៃតង ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The post វីតាមីន ៣សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ appeared first on Kampuchea Thmey Daily.

ចង់ឲ្យស្បែកមានសុខភាពល្អ កុំរំលងវីតាមីនទាំង ៤នេះ
ការ​ថែរក្សា​ស្បែក​ឲ្យ​មាន​​សុខ​ភាព​ល្អ​ជា​រឿង​សំខាន់ ព្រោះ​ថា​ស្បែក​ជា​កោសិកា​ធំ​ជាង​គេ​បង្អស់​របស់​សរីរាង្គ​​យើង​។ ការ​ពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ​ដោយ​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ និង​ពាក់​ខោអាវ​ជិតៗ​ គឺ ជាវិធី​មួយ​ការ​ពារ​ស្បែក​។

យ៉ាងណា ស្បែក​យើង​ក៏​នៅ​តែ​ត្រូវ​ការ​​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ទទួល​បាន​វីតាមីន សម្រាប់​សុខភាព​ស្បែក​ដូច​គ្នា។ ដូច​នេះ ការ​ត្រូវ​ពន្លឺព្រះ​ទិត្យត្រឹម​ពី​១០​ទៅ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​មានប្រយោជន៍​ដល់​សុខ​ភាព​ស្បែក​ដែរ​។ ខាង​ក្រោម​នេះ​ជា​វីតាមីន​បួន​ សំខាន់​ចំពោះ​សុខ​ភាព​ស្បែ​ក​។

១. វីតាមីន D

ស្បែក​អាច​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ និង​ផលិត​ជា​វីតាមីន​ D។ ពេល​ស្បែក​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ កូលេស្តេរ៉ូល​​ក៏​ត្រូវ​បំប្លែង​ទៅ​ជា​វីតាមីន D។ ថ្លើម និង​តម្រង​នោម​ចាប់​យក​វីតាមីន D និង​នាំ​ឆ្លង​កាត់​រាង​កាយ ជួយ​ឲ្យ​កោសិកា​មាន​សុខភាព​ល្អ រួម​ទាំង​ស្បែក​ផង​ដែរ។​ វីតាមីន​ D មាន​ប្រ​យោជន៍​ខ្លាំង​ចំពោះ​ស្បែក ហើយ​វា​អាច​ជួយ​ព្យា​បាល​ជំងឺ​ស្បែក​ម្យ៉ាង​ច្រើន​កើត​នៅ​ជង្គង់ និង​កែង​ដៃ ឈ្មោះ​ថា psoriasis ផង​ដែរ​។

ក្រៅពី​ពន្លឺ​ព្រះ​អាទិត្យ ត្រី​សាល់ម៉ុន ត្រីធូណា និង​យ៉ាអួរ ក៏​ជា​ប្រ​ភព​នៃ​វិតាមីន​D ដូច​គ្នា​​។​

២. វីតាមីន C

វីតាមីន C មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​មាន​តួនាទី​ជា​អ្នក​ផលិត​ខូឡាជែន ជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​យើង​ឃើញ​វីតាមីន C ជា​គ្រឿង​ផ្សំ​ក្នុង​ផលិត​ផល​​ថែរក្សា​ស្បែក​ផ្សេងៗ​។

ក្រៅ​ពី​ជួយ​ការ​ពារ​ស្បែក​ពី​ភាព​ចាស់ វីតាមីន​នេះ​ក៏​ជួយ​ព្យាបាល​ស្បែក​ខូច និង​ករណី​ខ្លះ ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​ផង​ដែរ។ មួយ​វិញ​ទៀត ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ ក៏​ជួយ​ជួសជុល និង​ការ​ពារ​ស្បែក​ស្ងួត​ផង​ដែរ​។

វីតាមីន C អាច​រក​បាន​នៅ​ក្នុង​ផ្លែ​ក្រូច ស្ត្រ័របឺរី ផ្កា​ខាត់ណាខៀវ និង​ស្ពៃ​ពួយឡេង​ ជា​ដើម​​។

៣. វីតាមីន​ E​

មិន​ខុស​ពី​វីតាមីន C វីតាមីន E ក៏​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែរ​។ វីតាមីន​នេះ ដើរ​តួ​សំខាន់​ក្នុង​ការ​ការ​ពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដោយ​សារព្រះ​អាទិត្យ​។ ក្រៅពី​នេះ ក៏​នៅ​ជួយ​ដល់​ការ​ពារ​ស្នាម​អុជ​ខ្មៅ និង​ភាព​ជ្រីវជ្រួញ​ទៀត​ផង​។

ជា​ធម្មតា​ រាង​កាយ​យើង​ផលិត​វីតាមីន E តាមរយៈ​សារធាតុ​ខ្លាញ់(Sebum)​បញ្ចេញ​តាម​រន្ធ​ញើស​។ នៅ​ពេល​មាន​តុល្យភាព​ល្អ Sebum ជួយ​រក្សា​ស្បែក និង​ការ​ពារ​ស្បែក​ស្ងួត​។ ក្រៅពី​នេះ វីតាមីនEក៏​អាច​ជួយ​ព្យាបាល​បញ្ហា​រលាក​ស្បែក​ផង​ដែរ​។​

វីតាមីនEអាច​រក​បាន​នៅ​គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ ដែល​មាន​ដូច​ជា​គ្រាប់​អាល់​ម៉ុន គ្រាប់​hazelnuts និង​គ្រាប់​ផ្កា​ឈូក​រ័ត្ន ជា​ដើម​។

៤. វីតាមីន K

វីតាមីនK បាន​សារសំខាន់​ជួយ​រាងកាយ​ដោះស្រាយ​បញ្ហា​ដុំ​កំណក​ឈាម ដែល​ជួយ​ឲ្យ​រាង​កាយ​ឆាប់​ជា​ពី​របួស និង​មុខរបួស​កន្លែង​វះកាត់​។​ ក្រៅ​ពី​នេះ​វីតាមីន​K ក៏​មាន​នាទី​ជួយ​ដល់​​បញ្ហា​ស្បែក​ដូចជា​ ស្នាម​សង្វារ ស្នាម​អុជ​ខ្មៅ សម្លាក​ និង​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​ផង​ដែរ​។​

វី​តាមីន​K អាច​រក​បាន​នៅ​ក្នុង​ស្ពៃ​ពួយ​ឡេង ស្ពៃក្ដោប សណ្ដែកខៀវ​ និង​​ស្ពៃ​សាលាដ ជា​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស

ចុចអាន៖ រាប់​តែ​រឿង​សុខភាព តើ​ស្រីៗ​ធ្វើ​ការ​យប់ អាច​គ្រោះ​ថ្នាក់​អី​ខ្លះ?

The post ចង់ឲ្យស្បែកមានសុខភាពល្អ កុំរំលងវីតាមីនទាំង ៤នេះ appeared first on Kampuchea Thmey Daily.