សុខភាព
អ្នកជំនាញព្រមានថា អ្នកកើតជំងឺវង្វេង អាចកើនបីដងនៅឆ្នាំ ២០៥០
ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ត្រឹមឆ្នាំ ២០៥០ ចំនួនអ្នកកើតជំងឺវង្វេង (Dementia ) អាចកើនឡើងបីដង ពី ៥៧លាននាក់ ក្នុងឆ្នាំ២០១៩ ទៅដល់ជាង ១៥៧លាននាក់នៅឆ្នាំ២០៥០។

សារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយបានដកស្រង់ការសិក្សារបស់អ្នកជំនាញថា ការកើនឡើងនេះ កើតចេញពីចំនួនប្រជាពលរដ្ឋពិភពលោកកើនឡើង និងកត្តាមនុស្សវ័យចំណាស់ក៏កាន់តែច្រើនដែរ។ ដូចគ្នាដែរ កត្តាធាត់ ជំងឺទឹកនោមផ្អែម និងការជក់បារី ក៏ជាកត្តាធ្វើឲ្យមានជំងឺនេះផងដែរ។
ការសិក្សានេះធ្វើឡើងលើមនុស្សនៅ ១៥០ប្រទេសផ្សេងគ្នា ក្នុងគោលបំណងផ្ដល់ជាគំនិតដល់រដ្ឋាភិបាលដើម្បីជួយគាំទ្រ ឬមានវិធានការដោះស្រាយបញ្ហាទាំងនេះ។
ជំងឺវង្វេងជាមូលហេតុធំទីប្រាំពីរបង្កឲ្យមនុស្សស្លាប់នៅទូទាំងពិភពលោក ហើយក៏ជាមូលហេតុចម្បងមួយធ្វើឲ្យមនុស្សមានពិការភាព និងត្រូវការអ្នកមើលថែ ក្នុងចំណោមមនុស្សវ័យចំណាស់ជាច្រើនទៀត។

ដើម្បីដោះស្រាយបញ្ហានេះអ្នកស្រាវជ្រាវបានលើកឡើងថា ត្រូវមានកម្មវិធីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទទួលបានរបបអាហារល្អចំពោះសុខភាព ឈប់ជក់បារី ហាត់ប្រាណឲ្យបានទៀងទាត់ និងទទួលបានការអប់រំកាន់តែប្រសើរ៕
ចុចអាន៖តិចនិកការពារកូនតូចៗ មិនទាន់ចាក់វ៉ាក់សាំង ពីវីរុសបំប្លែងថ្មី អូមីក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


