សុខភាព
វីតាមីន ៣សំខាន់ ជួយកាត់បន្ថយហានិភ័យកើតជំងឺផ្ដាសាយ
ការសិក្សាបានរកឃើញថា ការមានវីតាមីនD ក្នុងខ្លួនទាបអាចធ្វើឲ្យមនុស្សយើងប្រឈមនឹងកើតមានជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ដោយថាវីតាមីនD បានដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំងប្រឆាំងការឆ្លងរោគនៅប្រព័ន្ធផ្លូវដង្ហើម។

វីតាមីនD ជួយឲ្យរាងកាយយើងស្រូបជាតិកាល់ស្យូមបានល្អ ជួយឆ្អឹងរឹងមាំ។ ប៉ុន្តែយើងអាចរកវីតាមីនD ពីអាហារធម្មជាតិបានតិចតួចប៉ុណ្ណោះ ហើយវីតាមីននេះយើងឃើញមាននៅក្នុងទឹកដោះគោ ឬអាហារបំប៉នមួយចំនួន។ យ៉ាងណា រាងកាយយើងអាចផលិតវីតាមីនD ដោយការត្រូវពន្លឺថ្ងៃ ប៉ុន្តែថានៅរដូវរងាប្រទេសខ្លះអាចមានពន្លឺថ្ងៃមិនគ្រប់គ្រាន់ ជាហេតុនាំឲ្យរាងកាយមិនអាចផលិតវីតាមីនD បានគ្រប់គ្រាន់ដែរ។
ការសិក្សាជាច្រើនបានរកឃើញពីទំនាក់ទំនងរវាងបរិមាណវិតាមីនD ទាប និងហានិភ័យកើតជំងឺផ្លូវដង្ហើម។ ការសិក្សាបញ្ជាក់ថា អ្នកខ្វះវីតាមីនD មានឱកាសកើតជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំខ្ពស់ជាងអ្នកមានវីតាមីនDក្នុងខ្លួនគ្រប់គ្រាន់។

ក្រៅពីវីតាមីនD វីតាមីន A និងE ក៏មានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងប្រឆាំងនឹងជំងឺប្រព័ន្ធផ្លូវដង្ហើមដូចជាផ្ដាសាយនេះដែរ។ ទោះបីជាការសិក្សាមិនអាចបញ្ជាក់បានថាវីតាមីន A និង E អាចជួយការពារយើងមិនឲ្យកើតជំងឺផ្ដាសាយក៏ពិតមែន តែថាអ្នកដែលមានវីតាមីនទាំងនេះទាបគឺប្រឈមនឹងកើតជំងឺផ្ដាសាយខ្ពស់។
វីតាមីនទាំងនេះ យើងអាចទទួលបានតាមរយៈការញ៉ាំអាហារដូចជាថ្លើមសត្វ ទឹកដោះគោ ការ៉ុត បន្លែបៃតង ប្រេងបន្លែ និងគ្រាប់ធញ្ញជាតិជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


