Connect with us

សុខភាព

ចង់ឲ្យស្បែកមានសុខភាពល្អ កុំរំលងវីតាមីនទាំង ៤នេះ

បានផុស

នៅ

ការ​ថែរក្សា​ស្បែក​ឲ្យ​មាន​​សុខ​ភាព​ល្អ​ជា​រឿង​សំខាន់ ព្រោះ​ថា​ស្បែក​ជា​កោសិកា​ធំ​ជាង​គេ​បង្អស់​របស់​សរីរាង្គ​​យើង​។ ការ​ពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ​ដោយ​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ និង​ពាក់​ខោអាវ​ជិតៗ​ គឺ ជាវិធី​មួយ​ការ​ពារ​ស្បែក​។

Beautiful Young Asian Woman With Clean Fresh Skin | Fresh skin, Skin,  Beauty shoot
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ស្បែក​យើង​ក៏​នៅ​តែ​ត្រូវ​ការ​​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ទទួល​បាន​វីតាមីន សម្រាប់​សុខភាព​ស្បែក​ដូច​គ្នា។ ដូច​នេះ ការ​ត្រូវ​ពន្លឺព្រះ​ទិត្យត្រឹម​ពី​១០​ទៅ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​មានប្រយោជន៍​ដល់​សុខ​ភាព​ស្បែក​ដែរ​។ ខាង​ក្រោម​នេះ​ជា​វីតាមីន​បួន​ សំខាន់​ចំពោះ​សុខ​ភាព​ស្បែ​ក​។

១. វីតាមីន D

Vitamin D: Your Testosterone Can be Determined by This One Vitamin – Nic  Swafford

ស្បែក​អាច​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ និង​ផលិត​ជា​វីតាមីន​ D។ ពេល​ស្បែក​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ កូលេស្តេរ៉ូល​​ក៏​ត្រូវ​បំប្លែង​ទៅ​ជា​វីតាមីន D។ ថ្លើម និង​តម្រង​នោម​ចាប់​យក​វីតាមីន D និង​នាំ​ឆ្លង​កាត់​រាង​កាយ ជួយ​ឲ្យ​កោសិកា​មាន​សុខភាព​ល្អ រួម​ទាំង​ស្បែក​ផង​ដែរ។​ វីតាមីន​ D មាន​ប្រ​យោជន៍​ខ្លាំង​ចំពោះ​ស្បែក ហើយ​វា​អាច​ជួយ​ព្យា​បាល​ជំងឺ​ស្បែក​ម្យ៉ាង​ច្រើន​កើត​នៅ​ជង្គង់ និង​កែង​ដៃ ឈ្មោះ​ថា psoriasis ផង​ដែរ​។

ក្រៅពី​ពន្លឺ​ព្រះ​អាទិត្យ ត្រី​សាល់ម៉ុន ត្រីធូណា និង​យ៉ាអួរ ក៏​ជា​ប្រ​ភព​នៃ​វិតាមីន​D ដូច​គ្នា​​។​

២. វីតាមីន C

Sources of Vitamin C Other Than Oranges

វីតាមីន C មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​មាន​តួនាទី​ជា​អ្នក​ផលិត​ខូឡាជែន ជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​យើង​ឃើញ​វីតាមីន C ជា​គ្រឿង​ផ្សំ​ក្នុង​ផលិត​ផល​​ថែរក្សា​ស្បែក​ផ្សេងៗ​។

ក្រៅ​ពី​ជួយ​ការ​ពារ​ស្បែក​ពី​ភាព​ចាស់ វីតាមីន​នេះ​ក៏​ជួយ​ព្យាបាល​ស្បែក​ខូច និង​ករណី​ខ្លះ ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​ផង​ដែរ។ មួយ​វិញ​ទៀត ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ ក៏​ជួយ​ជួសជុល និង​ការ​ពារ​ស្បែក​ស្ងួត​ផង​ដែរ​។

វីតាមីន C អាច​រក​បាន​នៅ​ក្នុង​ផ្លែ​ក្រូច ស្ត្រ័របឺរី ផ្កា​ខាត់ណាខៀវ និង​ស្ពៃ​ពួយឡេង​ ជា​ដើម​​។

៣. វីតាមីន​ E​

10,381 Vitamin E Stock Photos, Pictures & Royalty-Free Images

មិន​ខុស​ពី​វីតាមីន C វីតាមីន E ក៏​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែរ​។ វីតាមីន​នេះ ដើរ​តួ​សំខាន់​ក្នុង​ការ​ការ​ពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដោយ​សារព្រះ​អាទិត្យ​។ ក្រៅពី​នេះ ក៏​នៅ​ជួយ​ដល់​ការ​ពារ​ស្នាម​អុជ​ខ្មៅ និង​ភាព​ជ្រីវជ្រួញ​ទៀត​ផង​។

ជា​ធម្មតា​ រាង​កាយ​យើង​ផលិត​វីតាមីន E តាមរយៈ​សារធាតុ​ខ្លាញ់(Sebum)​បញ្ចេញ​តាម​រន្ធ​ញើស​។ នៅ​ពេល​មាន​តុល្យភាព​ល្អ Sebum ជួយ​រក្សា​ស្បែក និង​ការ​ពារ​ស្បែក​ស្ងួត​។ ក្រៅពី​នេះ វីតាមីនEក៏​អាច​ជួយ​ព្យាបាល​បញ្ហា​រលាក​ស្បែក​ផង​ដែរ​។​

វីតាមីនEអាច​រក​បាន​នៅ​គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ ដែល​មាន​ដូច​ជា​គ្រាប់​អាល់​ម៉ុន គ្រាប់​hazelnuts និង​គ្រាប់​ផ្កា​ឈូក​រ័ត្ន ជា​ដើម​។

៤. វីតាមីន K

What are The Benefits of Vitamin K and is worth supplementing with

វីតាមីនK បាន​សារសំខាន់​ជួយ​រាងកាយ​ដោះស្រាយ​បញ្ហា​ដុំ​កំណក​ឈាម ដែល​ជួយ​ឲ្យ​រាង​កាយ​ឆាប់​ជា​ពី​របួស និង​មុខរបួស​កន្លែង​វះកាត់​។​ ក្រៅ​ពី​នេះ​វីតាមីន​K ក៏​មាន​នាទី​ជួយ​ដល់​​បញ្ហា​ស្បែក​ដូចជា​ ស្នាម​សង្វារ ស្នាម​អុជ​ខ្មៅ សម្លាក​ និង​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​ផង​ដែរ​។​

វី​តាមីន​K អាច​រក​បាន​នៅ​ក្នុង​ស្ពៃ​ពួយ​ឡេង ស្ពៃក្ដោប សណ្ដែកខៀវ​ និង​​ស្ពៃ​សាលាដ ជា​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពិចារណាម្ដងទៀត! បើសិនចង់បកស្បែកឬចាក់ថ្នាំឱ្យសម្បុរស

ចុចអាន៖ រាប់​តែ​រឿង​សុខភាព តើ​ស្រីៗ​ធ្វើ​ការ​យប់ អាច​គ្រោះ​ថ្នាក់​អី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម