សុខភាព
ទទួលទានវីតាមីន E គ្រប់គ្រាន់ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយជំងឺវង្វេង
យោងតាមការសិក្សាមួយធ្វើឡើងដោយអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា អ្នកជំងឺអាល់ហ្សៃមឺរកម្រិតស្រាលទៅមធ្យមដែលទទួលទានវីតាមីន E ខ្ពស់ មានអត្រាវង្វេងថយចុះយឺតជាងអ្នកជំងឺដែលប្រើថ្នាំទូទៅ ។

ក្នុងការពិសោធន៍នោះ គេឲ្យអ្នកជំងឺអាល់ហ្សៃមឺរកម្រិតស្រាលទៅមធ្យម ៦១៣ នាក់ទទួលទានវីតាមីន E រាល់ថ្ងៃជាមួយនឹងថ្នាំ mamantine ហើយគេសង្កេតឃើញថា ពួកគេអាចធ្វើការធម្មតាបានច្រើនជាងមុន ១៩ ភាគរយ ដោយមិនចាំបាច់ពឹងពាក់អ្នកមើលថែ ។
ក្រុមដែលដឹកនាំដោយដុកទ័រ Maurice Dysken និយាយថា ការរកឃើញនេះជួយសម្រាលបន្ទុកអ្នកថែទាំមួយកម្រិតដែរ ។ ចំណែកដុកទ័រ Dough Brown ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៃសង្គមមានប្រសាសន៍ដែរថា ទ្រឹស្ដីខាងលើត្រូវការការស្រាវជ្រាវបន្ថែមដើម្បីដឹងច្បាស់ពីវីតាមីន E តើពិតជាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានជំងឺវង្វេងដែរឬយ៉ាងណា ។

ទោះជាវីតាមីនពិតជាផ្ដល់ប្រយោជន៍ក្ដី អ្នកត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិនសឹមចាប់ផ្ដើមទទួលទាន ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកជំនាញព្រមានថា អ្នកកើតជំងឺវង្វេង អាចកើនបីដងនៅឆ្នាំ ២០៥០
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


