សុខភាព
រោគសញ្ញាទាំង ៦ បង្ហាញថា រាងកាយរបស់អ្នកកង្វះវីតាមីន B1
វីតាមីន B1 ត្រូវបានគេស្គាល់ផងដែរថាជាជាតិ thiamine ដែលជា coenzyme ដ៏សំខាន់ក្នុងការរំលាយអាហារសារធាតុចិញ្ចឹមដូចជា ជាតិស្ករ ខ្លាញ់ អាស៊ីតអាមីណូនៅក្នុងខ្លួនមនុស្ស នៅពេលដែល កង្វះវីតាមីន B1 សមត្ថភាពបំប្លែងសារធាតុចិញ្ចឹមត្រូវបានកាត់បន្ថយ ហើយការផ្គត់ផ្គង់ថាមពលមិន គ្រប់គ្រាន់ វានឹងរំខានដល់ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធប្រសាទជាដើម ។
ខាងក្រោមគឺជារោគសញ្ញទាំង ៦ បង្ហាញថារាងកាយរបស់អ្នកកង្វះវីតាមីន B1៖
១. អស់កម្លាំងនិងឃ្លាន

នៅពេលដែលកង្វះវីតាមីន B1 ប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហារសារធាតុចិញ្ចឹមនឹងថយចុះ ការផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់ រោគសញ្ញានៃភាពអស់កម្លាំង ហើយចលនាសាច់ដុំនៃក្រពះពោះវៀន ក៏ត្រូវបានកាត់បន្ថយ ការឃ្លានអាហារនឹងកើតឡើង ។
២. ងាយនឹងឆ្លងមេរោគចូលទៅក្នុងរាងកាយ
រាងកាយរបស់មនុស្សមានប្រព័ន្ធការពារដ៏រឹងមាំ ដែលអាចប្រឆាំងនឹងមេរោគ និងកម្ចាត់សារធាតុ គ្រោះថ្នាក់នៅក្នុងខ្លួន។ នៅពេលដែលបរិមាណនៃវីតាមីន B1 មិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់ការរំលាយអាហារដែលបំប្លែងជាតិស្ករទៅជាថាមពល សកម្មភាពរបស់កោសិកាឈាមស macrophages និង lymphocytes នៅក្នុងប្រព័ន្ធភាពស៊ាំនឹងថយចុះ បង្កើនឱកាសនៃឆ្លងមេរោគទៅក្នុងរាងកា យ។
៣. ថយចុះការចងចាំ

គ្លុយកូសគឺជាប្រភពថាមពលសំខាន់សម្រាប់កោសិកាខួរក្បាល ការខ្វះវីតាមីន B1 នឹងកាត់បន្ថយសមត្ថភាពរបស់កោសិកាខួរក្បាលក្នុងការបំប្លែងគ្លុយកូស ៣០ ភាគរយ ហើយវានាំឱ្យខូចប្រព័ន្ធប្រសាទចុះខ្សោយការចងចាំងាយធ្លាក់ចូលទៅក្នុងស្ថានភាពឆាប់ខឹង ថប់បារម្ភ ។
៤. ស្ពឹកដៃនិងជើង
នៅពេលដែលកង្វះវីតាមីន B1 អាចបណ្តាលឱ្យមានជំងឺសរសៃប្រសាទផ្សេងៗ នោះនឹងមានការស្ពឹករមួលក្រពើ និងអារម្មណ៍មិនធម្មតាផ្សេងទៀតនៅក្នុងអវយវៈ។
៥. ចង្វាក់បេះដូងលោតខុសចង្វាក់

នៅពេលដែលកង្វះវីតាមីន B1 សមត្ថភាពទប់ស្កាត់ cholinesterase មិនគ្រប់គ្រាន់នឹងពន្លឿនសារធាតុ hydrolysis នៃ acetylcholine នៅក្នុងខ្លួន។ Acetylcholine គឺជាសារធាតុបញ្ជូនសរសៃប្រសាទដ៏សំខាន់ នៅពេលដែលកម្រិតរបស់វាថយចុះ វាបណ្តាលឱ្យមានភាពមិនប្រក្រតីនៃប្រព័ន្ធសរសៃ ប្រសាទដល់បេះដូង និងចង្វាក់បេះដូង ។
៦. ការចុះខ្សោយនៃការមើលឃើញ
កង្វះវីតាមីន B1 កោសិកា ganglion ដែលមើលឃើញនឹងត្រូវខូចខាត ភ្នែកងាយនឹងនឿយហត់ ពេលសម្លឹងមើលវត្ថុនឹងលេចចេញជារូបរាងដូចជារូបភាពទ្វេរភាពមិនច្បាស់ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
គម្រោងអភិរក្សទឹក និងវារីអគ្គិសនីខ្នាតធំបំផុតរបស់់ចិន Datengxia តម្លៃប្រមាណ៤០០០លានដុល្លារ ផ្តល់គុណប្រយោជន៍មហាសាល
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍