សត្វមូស Archives - Kampuchea Thmey Daily

ប្រទះឃើញសត្វមូសជាលើកដំបូងនៅក្នុងប្រទេសអ៊ីស្លង់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែតុលា សត្វមូសត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងប្រទេសអ៉ីស្លង់ ដែលបញ្ចប់ការគ្មានមូសដ៏យូរអង្វែងរបស់ប្រទេសនេះ និងជាប្រទេសស្ថិតក្នុងចំណោមកន្លែងគ្មានមូសនៅលើផែនដី។

យោងតាមលោក Matthias Alfredsson អ្នកជំនាញផ្នែកធម្មជាតិនៅវិទ្យាស្ថានវិទ្យាសាស្រ្តធម្មជាតិនៃប្រទេសអ៉ីស្លង់ សត្វមូស Culiseta annulata ចំនួន ៣ ក្បាល ញី ពីរ និងឈ្មោលមួយ ត្រូវបានគេរកឃើញប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Reykjavik ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មូស​ត្រូវ​បាន​គេ​រក​ឃើញ​រស់​នៅ​តាម​ធម្មជាតិ​ក្នុង​ប្រទេស​អ៉ីស្លង់។ កាលពីមុន មានតែមូសមួយក្បាលប៉ុណ្ណោះដែលត្រូវបានគេរកឃើញ ដែលវាបានដំណើរតាមយន្តហោះទៅកាន់អាកាសយានដ្ឋាន Keflavik ប៉ុន្តែមិនដែលត្រូវបានគេប្រទះឃើញទៀតទេ។

លោក Alfredsson បានផ្តល់យោបល់ថា សត្វល្អិតនេះអាចមកដល់ថ្មីៗនេះ តាមរយៈកប៉ាល់ ឬកុងតឺន័រដឹកជញ្ជូន។ កាអ្នកវិទ្យាសាស្ត្រនឹងពិនិត្យម្តងទៀតនៅនិទាឃរដូវដើម្បីមើលថាតើមូសអាចរស់នៅ និងបន្តពូជនៅក្នុងប្រទេសអ៉ីស្លង់ដែរឬទេ។

លោក​Alfredsson បាន​បន្ត​ថា ទោះបី​អាកាសធាតុ​កាន់តែ​ក្តៅ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ជួយ​ឱ្យ​មូស​រស់នៅបាន​ឆ្ងាយ​ពី​ខាងជើង​ក៏​ដោយ តែមូស​ប្រភេទ​នេះ​អាច​រស់​នៅ​ពេល​ត្រជាក់​បានមិនមែនដោយសារមូលហេតុនេះទេ ។ វា​អាច​រស់នៅ​ក្នុង​រដូវរងា​ដ៏​ត្រជាក់​ដ៏​យូរ និង​អាច​ពង​នៅ​កន្លែង​ជាច្រើន ដែល​ជួយ​ឱ្យ​វា​រស់​នៅ​ក្នុង​អាកាសធាតុ​ដ៏​លំបាក​របស់​អ៉ីស្លង់បាន៕

ប្រទេសអ៉ីស្លង់ (រូបភាព៖ ប្រទេសអ៉ីស្លង់)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទះឃើញសត្វមូសជាលើកដំបូងនៅក្នុងប្រទេសអ៊ីស្លង់ appeared first on Kampuchea Thmey Daily.

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានលើកឡើងពីការព្រួយបារម្ភអំពីជំងឺគ្រុនឈាម រួមជាមួយនឹងការកើនឡើងនៃចំនួនសត្វមូស។ ទោះយ៉ាងណា ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បានបញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមក្នុងតំបន់នៅតែស្ថិតក្នុងការគ្រប់គ្រងបាន ខណៈរដ្ឋបាលខណ្ឌទាំង ១៤ បានចេញប្រតិបត្តិការចុះបាញ់ថ្នាំសម្លាប់ជម្រូកមូស ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី៧ ខែកុម្ភៈនេះ លោក ងី មានហេង បានថ្លែងប្រាប់ថា បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតនៅក្នុងស្ថានភាពដែលយើងគ្រប់គ្រងបាន បើទោះបីជាចំនួនសត្វមូសមានការកើនឡើងក្តី។ លោកបញ្ជាក់ថា៖ «បើយើងធៀបករណីគ្រុនឈាមក្នុងខែមករា ឆ្នាំ២០២៥ នេះ មានធៀបឆ្នាំ២០២៤ តិចជាងឆ្ងាយ។ អ៊ីចឹង!អត់មានអីគួរឱ្យបារម្ភទេ ដោយសារតែចំនួននេះស្ថិតក្នុងស្ថានភាពមួយដែលគ្រប់គ្រងបាន។ និយាយឱ្យខ្លីជំងឺគ្រុនឈាមមិនមានបញ្ហាដែលគួរឱ្យបារម្ភចំពោះរាជធានីភ្នំពេញទេ»។

លោកកត់សម្គាល់ថា ចំនួនអ្នកកើតជំងឺគ្រុនឈាមថ្មីនៅភ្នំពេញពិតជាមាន ប៉ុន្តែចំនួនដែលកើតថ្មីនេះមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភ ហើយមិនមានការរាតត្បាតនោះឡើយ។ លោកបញ្ជាក់ថា៖«ជំងឺគ្រុនឈាមអាចឆ្លងបានលុះត្រាតែមានភ្នាក់ងារចម្លង គឺមូសខ្លា រីឯមូសបច្ចុប្បន្ននេះមានទាំងមូសខ្លា និងមូសអង្កាម តែខ្ញុំជឿថាមូសខ្លាមានតិចព្រោះករណីគ្រុនឈាមមានតិច។ចឹងភាគច្រើនមូសសព្វថ្ងៃនេះ គឺមូសអង្កាម»។

លោកបញ្ជាក់ថា មូសដែលមានការកើនឡើងនាពេលបច្ចុប្បន្ននេះ គឺជាមូសអង្កាម ពុំមានជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ។ លោកពន្យល់ថា៖«មូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ តែមូសអង្កាមពេលខាំយើង ធ្វើឱ្យបង្កភាពរំខានដល់មនុស្ស។ទោះជាមានច្រើនក៏ដោយ យើងមិនបារម្ភអំពីការចម្លងជំងឺគ្រុនឈាមនោះទេ»។

រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមយុទ្ធនាការកម្ចាត់មូសនៅទូទាំង១០៥ខណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមករា។បន្ថែមលើនេះ នៅថ្ងៃទី៥ ខែកុម្ភៈ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំដល់មន្ត្រីសុខាភិបាលខណ្ឌ និងមណ្ឌលសុខភាព ធ្វើការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់បន្ថែមពីប្រធានមន្ទីរសុខាភិបាល។

លោក ងី មានហេង បញ្ជាក់បន្ថែមថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងស្នើសុំគោលការណ៍បន្ថែមពីលោកអភិបាលរាជធានីភ្នំពេញ ដើម្បីដឹកនាំឱ្យសហគមន៍ចូលរួមលុបបំបាត់ជម្រកមូស។ លោកបន្តថា ៖«ការលុបបំបាត់ជម្រកមូសនេះដែរ គឺត្រូវការការចូលរួមពីប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ថ្លុកដក់ទឹកដែលជាជម្រកមូស និងសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបាន៣០០ម៉ែត្រ គ្រប់ៗគ្នា ទើបអាចកាត់បន្ថយការកកើតមូសទាំងនេះបាន»។

បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ អនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងមូសអង្កាម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ៕

The post មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន appeared first on Kampuchea Thmey Daily.

ការសិក្សា៖ មនុស្សមានក្លិនខ្លួនលេចធ្លោ ងាយទាក់ទាញសត្វមូសជាងគេ
យោងតាមការសិក្សាថ្មីបានឲ្យដឹងថា សត្វមូសបឺតឈាមរើសមនុស្សដូចយើងហូបអាហារដែរ វាមិនបឺតឈាមមនុស្សគ្រប់គ្នាដែលវាឃើញនោះទេ គឺមូសជ្រើសយកតែមនុស្សមានក្លិនលេចធ្លោប៉ុណ្ណោះ ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវជំងឺគ្រុនចាញ់ Johns Hopkins Bloomberg និង Macha Research Trust នៅប្រទេសសំប៊ី បានរួមដៃគ្នាធ្វើការពិសោធន៍មួយនៅស្រុក Choma ទៅលើអ្នកស្ម័គ្រចិត្ត ៦ នាក់ ដោយលែងមូស ២០០ ក្បាលដែលកំពុងឃ្លានខ្លាំង គឺមូសអាហ្វ្រិកប្រភេទ Anopheles gambiae ។

ក្នុងដំណើរការពិសោធន៍ អ្នកវិទ្យាសាស្ត្របានបំពាក់ជាមួយកាមេរ៉ា Infrared ដើម្បីសង្កេតមើលក្លិនដែលទាក់ទាញមូស ហើយលទ្ធផលបង្ហាញថាមូសចូលចិត្តហោះសំដៅទៅកាន់អ្នកបញ្ចេញអាស៊ីដ carboxylic (សមាសធាតុធម្មជាតិដែលផលិតដោយមីក្រុបស្បែក) ច្រើនជាងគេ ។

ជាមួយគ្នានេះដែរ ការពិសោធន៍បានរកឃើញលក្ខណៈពិសេសនៃអ្នកស្ម័គ្រចិត្តម្នាក់ គាត់បង្ហាញលទ្ធផលអំពីការទាក់ទាញមូសតិចជាងគេបំផុតព្រោះការបរិភោគរុក្ខជាតិម្យ៉ាងមានវត្តមាន eucalyptol (សមាសធាតុមាននៅក្នុងប្រេង ជី និងគ្រឿងទេស) ក្នុងកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ ។

យ៉ាងណាអ្នកស្រាវជ្រាវនឹងព្យាយាមសិក្សាបន្ថែមទៀតទៅលើការប្រមាញ់របស់មូសចំពោះមនុស្ស ដើម្បីចំណេះដឹងថ្មីៗដែលអាចផ្ដល់ប្រយោជន៍សម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នាជារៀងរាល់ថ្ងៃ ៕

ប្រភព ៖ sputnik

ចុចអាន ៖ ការសិក្សារកឃើញថា ហិតក្លិនញើសគ្នា អាចជួយព្យាបាលជំងឺថប់បារម្ភ

The post ការសិក្សា៖ មនុស្សមានក្លិនខ្លួនលេចធ្លោ ងាយទាក់ទាញសត្វមូសជាងគេ appeared first on Kampuchea Thmey Daily.

គិតត្រឹមឆ្នាំ ២០២០ នៅកម្ពុជាមានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ
គិតត្រឹមឆ្នាំ ២០២០ នៅក្នុងប្រទេសកម្ពុជា មានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ ដែលស្មើនឹង២០ពួក។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ មូសជាសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចសម្រាប់ខាំជញ្ជក់ (វចនានុក្រមខ្មែរ ១៩៦៧)។ ជាទូទៅ មូសញីរស់នៅដោយបឺត ជញ្ជក់ឈាមមនុស្ស និងសត្វដើម្បីចិញ្ចឹមជីវិត និងបង្កកំណើត ចំណែកមូសឈ្មោលបឺតជញ្ជក់ទឹកដមផ្កាជាអាហារ។ មូសត្រូវបានចាត់ចូលក្នុងអំបូរគូលីស៊ីដេ (Culicidae) ហើយបច្ចុប្បនត្រូវបានកត់ត្រាថា មានសរុបប្រមាណ​ជាជាង ៣៦០០ប្រភេទ នៅលើ សកលលោក។

ក្រសួងបរិស្ថាន បានឲ្យដឹងបន្តថា ប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ ស្មើនឹង ២០ពួក ដោយក្នុងនោះ ៤៩ប្រភេទជាកំណត់ត្រាថ្មី ហើយមូស ៤៣ប្រភេទមានជាប់ពាក់ព័ន្ធនឹងការបង្កជំងឺ (Maquart et al., 2020)។

ប្រភពដដែល បានឲ្យដឹងទៀតថា តាមការវាយតម្លៃ ជំងឺបង្កឡើងដោយសត្វល្អិតមានច្រើនជាង ១៧% នៃជំងឺឆ្លងសរុប និងបណ្ដាលឲ្យមនុស្សស្លាប់ ជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ហើយបានសាយភាយទៅគ្រប់ទីកន្លែងពាសពេញពិភពលោក តាមរយៈទង្វើរបស់មនុស្សដូចជាការដឹកជញ្ជូន សកម្មភាពរទេសចរណ៍ ។ល។

ក្នុងចំណោមប្រភេទសត្វល្អិតបង្កជំងឺ សត្វមូសចំនួនបីពួកត្រូវបានកំណត់ជាភ្នាក់ងារចម្លងជំងឺសកម្មជាង គេដូចជា មូសក្នុងពួកអេដេស (Aedes) ជាភ្នាក់ងារបង្កេរជំងឺគ្រុនឈាម (Dengue) គ្រុនឈីក (Chikungunya) ហ្ស៊ីកា (Zika) ពួកអាណូផេលេស (Anopheles) ជាភ្នាក់ងារបង្ករជំងឺគ្រុនចាញ់ (Malaria) និងពួកគូលិច Culex ជាភ្នាក់ងារបង្ករជំងឺគ្រុនលឿង (Yellow fever) និងជំងឺរលាកខួរក្បាលជប៉ុន(Japanese Encephalitis) ហើយមូសទាំងបីពូកនេះសុទ្ធតែជាភ្នាក់ងារបង្ករជំងឺជើងដំរី (Elephantiasis)។ ជាក់ស្តែងនៅប្រទេសកម្ពុជាជំងឺគ្រុនឈាមដែលមានមូសខ្លា (Aedes aegypti) ជាភ្នាក់ងារចម្លង ត្រូវបានចាត់ទុកថាជាជំងឺគួរឲ្យកត់សម្គាល់ បំផុតបន្ទាប់ពីមានការផ្ទុះឡើងនៅឆ្នាំ ១៩៩៥ ដោយធ្វើឲ្យមានអ្នកជំងឺស្លាប់ជាង ៤០០នាក់។

ចំណែកជំងឺគ្រុនចាញ់ ដែលមានភ្នាក់ងារចម្លងជាមូសដែកគោល (ចំនួន៤ប្រភេទគឺ៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មានអត្រាចម្លងថយចុះក្នុងអំឡុងពីរ ទសវត្សរ៍ចុងក្រោយ ប៉ុន្តែវាបានកើនឡើងវិញម្ដងទៀតនៅឆ្នាំ២០១៧។

បើតាមក្រសួងបរិស្ថានដដែលបានឲ្យដឹងថា នៅទីក្រុងភ្នំពេញ ការសិក្សាអំពីសត្វមូសរយៈពេលពេញមួយឆ្នាំ ក្នុងឆ្នាំ ២០២០ ដោយនិស្សិតផ្នែកអភិរក្សជីវៈចម្រុះ នៃសាកវិទ្យាល័យភូមិន្ធភ្នំពេញ សហការជាមួយវិទ្យាសា្ថនប៉ាស្ទ័របានរកឃើញមូសចំនួន១០ប្រភេទ។ ក្នុងនោះមូសក្នុងពួកអេដេស ចាប់បានសំណាកច្រើនជាងគេពោលគឺប្រមាណ ៨៧% នៃចំនួនសំណាកមូសសរុប ហើយប្រភេទមូសចាប់បានសំណាកតិចបំផុតគឺ Toxorhynchites splendens (Khin in prep)។ សូបញ្ជាក់ផងដែរថា ប្រភេទមូស Toxorhynchites splendens ត្រូវបានចាត់ទុកថាជាប្រភេទសូចនាករ ក្នុងការគ្រប់គ្រងប្រភេទមូសផ្សេងៗ ព្រោះថា ដង្កូវទឹករបស់មូសប្រភេទនេះ ស៊ីដង្កូវទឹករបស់ប្រភេទមូសផ្សេងៗទៀត ហើយមូសប្រភេទនេះ ក៏មិនមានបង្កជំងឺដែរ (Nyamah, 2011)៕

អត្ថបទ និងរូបភាពដោយ៖ លោក ឃិន ច័ន្ទដារ៉ា និងលោក បណ្ឌិត ឈិនសុភា

កែសម្រួលអត្ថបទ ៖ នាយកដ្ឋាន ជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត/ក្រសួងបរិស្ថាន

The post គិតត្រឹមឆ្នាំ ២០២០ នៅកម្ពុជាមានការកត់ត្រាមូសបានចំនួន ២៩០ប្រភេទ appeared first on Kampuchea Thmey Daily.

ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម ​នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក
កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈីក​ខ្លាំងនៅ​ក្នុង​ខេត្ត​ចំនួន ៤ ក្នុង​នោះ​រួម​មាន​រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ក្រចេះ។ ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​ជំងឺ​គ្រុន​ឈីក? ជំងឺ​នេះ​មាន​រោគ​សញ្ញាគួរកត់ចំណាំ​អី​ខ្លះ?

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា គ្រុនឈីកជា​ជំងឺ​​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។

ចំពោះ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈីក​វិញ មាន​គ្រុន​ក្តៅ ៣-៤ ថ្ងៃ ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។

​ជំងឺ​គ្រុនឈីក​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។

រវាង​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម មាន​រោគ​សញ្ញា​ស្រដៀង​គ្នា គ្រាន់​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​អាច​នឹង​មាន​រោគ​សញ្ញា​ច្រើន​ជាង​ប៉ុណ្ណោះ ហើយ​ក៏​គ្រោះថ្នាក់​ជាង​ជំងឺ​គ្រុន​ឈីក​ដែរ។

រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម

– ក្តៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ
– ចង់​ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖៥ វិធីងាយៗ ​ដើម្បី​ការពារ​ខ្លួនឯង​និង​គ្រួសារ​ពី​ជំងឺ​គ្រុនឈាម ​ក្នុង​រដូវ​នេះ

ចុចអាន៖ស្វែងយល់ពី ជំងឺគ្រុនឈាមទាំងអស់គ្នា!

The post ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម ​នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក appeared first on Kampuchea Thmey Daily.

៥ វិធីងាយៗ ​ដើម្បី​ការពារ​ខ្លួនឯង​និង​គ្រួសារ​ពី​ជំងឺ​គ្រុនឈាម ​ក្នុង​រដូវ​នេះ
សត្វ​មូស​តែង​មាន​គ្រប់​រដូវ​ មិន​ថា​វស្សា​ឬ​ប្រាំង​ទេ​ បើ​មិន​ចេះ​ការពារ​ខ្លួនឯង​និង​គ្រួសារ​ទេ ​ធានា​ថា​អាច​នឹង​កើត​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​មិនខាន។

មាន​វិធី​ងាយៗ​យើង​អាច​ធ្វើ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​តិចនិក​ខាងក្រោម​នេះ៖

១ ប្រើថ្នាំ​កម្ចាត់​មូសក្នុងផ្ទះឬថ្នាំបាញ់លើរាងកាយ​

មូស​ត្រូវ​បាន​ទាក់ទាញ​ដោយ​ធម្មជាតិ ​​ចំពោះ​មនុស្ស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន ​និង​មាន​ក្លិន​ខ្លួន​ខ្លាំង​ ជា​ពិសេស​អ្នក​ដែល​មាន​ឈាម​ប្រភេទ O ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត។ ថ្នាំ​បាញ់​មូស​​ល្អ​ អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ការ​ធូរស្បើយ​​ ហើយ​មូស​ក៏​មិន​ហ៊ាន​មក​ជិត។ ដូច្នេះ​ត្រូវ​ចេះ​ជ្រើសរើស​ថ្នាំ​កម្ចាត់​មូស​ដែល​ផ្សំ​ពី​ក្រូច​ឆ្មារ ​ទើប​មាន​ប្រសិទ្ធភាព។

២ ស្លៀក​សំលៀកបំពាក់​ជិត​ៗ​ខ្លួន

មាន​វិធី​ច្រើន​​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មិន​សូវ​ទាក់ទាញ​ដោយ​មូស ​ហើយ​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈាម។ ដំបូង​អ្នក​គួរ​ស្លៀក​សំលៀក​បំពាក់​រលុង​និង​វែង​ជិត​ៗ​ខ្លួន។ តាម​រយៈ​ការ​ពាក់​អាវ​វែង​និង​ខោ​វែង​រលុង​ៗ ​មូស​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ចូល​មក​ខាំ​ស្បែក។ កុំ​ភ្លេច​ពាក់​ស្រោម​ជើង​និង​ស្បែក​ជើង​បិទ​ជិត​ ដើម្បី​កុំ​ឲ្យ​មូស​ចូល​ខាំ​បាន។

៣ សំអាត​ផ្ទះ​និង​សួនច្បារ

វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈាម ​គឺ​ធ្វើ​ឲ្យ​មូស​មិន​អាច​បង្កាត់​ពូជ​បាន។ ដោយ​អនុវត្ត​តាម​ជំហាន​នីមួយៗ ​ដូចជា​សំអាត​កន្លុកកន្លៀត​ជា​ប្រចាំ ​ដើម្បី​កាត់បន្ថយ​ការ​បន្ត​ពូជ​របស់​វា។ ជា​ពិសេស​សួនច្បារ​មុខ​ផ្ទះ​ឬ​ក្រោយ​ផ្ទះ​អាង​ទឹក​ឬ​កន្លែង​មាន​ទឹក​ដក់​ជា​ដើម។

៤ បិទ​បង្អួច​ពេល​ចេញ​ក្រៅ

បើ​អ្នក​ត្រូវ​ចេញ​ទៅ​ក្រៅ​នៅ​ក្នុង​អំឡុង​ពេល​ណា​មួយ ​អ្នក​គួរតែ​បិទទ្វារ​និង​បង្អួច​ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ចូល​មក​ខាង​ក្នុង​ផ្ទះ។

៥ បើក​ម៉ាស៊ីន​ត្រជាក់​ឬ​កង្ហារ

ជា​ធម្មតា​សត្វ​មូស​មិន​សូវ​ចូលចិត្ត​កម្លាំង​ខ្យល់ ​ដូចជា​កង្ហារ​និង​ម៉ាស៊ីនត្រជាក់​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ​ ការ​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​ឬ​កង្ហារ​ វា​នឹង​បង្កើត​បរិយាកាស​មួយ​ដែល​សត្វ​មូស​មិន​ហ៊ាន​ចូលចិត្ត៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ដើរ​លេង​សមុទ្រ​ចំ​ពេល​ភ្លៀង​ធ្លាក់ ប្រញាប់​បង្វែរ​គោលដៅ​ទៅ​កន្លែង​ផ្សេង​ភ្លាមឬយ៉ាងណា?

ចុចអាន៖វិធី​ថែរក្សា​អាង​ហែលទឹក​ក្នុង​រដូវ​វស្សា​ឲ្យ​នៅ​តែ​មាន​សោភ័ណភាព

The post ៥ វិធីងាយៗ ​ដើម្បី​ការពារ​ខ្លួនឯង​និង​គ្រួសារ​ពី​ជំងឺ​គ្រុនឈាម ​ក្នុង​រដូវ​នេះ appeared first on Kampuchea Thmey Daily.