KPT+
ការសិក្សារកឃើញថា ហិតក្លិនញើសគ្នា អាចជួយព្យាបាលជំងឺថប់បារម្ភ
ការសិក្សាថ្មីបង្ហាញថា ការប្រើសតិបញ្ញាធ្វើជាវិធីព្យាបាលជំងឺថប់បារម្ភអាចបង្កើននូវប្រសិទ្ធភាពទ្វេដង បើអ្នកជំងឺហិតក្លិនញើសក្នុងអំឡុងពេលព្យាបាល ។
អ្នកស្រាវជ្រាវបានយកញើសក្លៀកពីជនស្ម័គ្រចិត្តជាច្រើនដើម្បីប្រើក្នុងដំណើរការព្យាបាលជំងឺថប់បារម្ភ ហើយការពិសោធន៍នោះពិតជាបង្ហាញលទ្ធផលមិនគួរឲ្យជឿមែន ។

ការសិក្សាខាងលើមានស្ត្រី ៤៨ នាក់ចូលរួមដែលពួកគេមានជំងឺថប់បារម្ភគ្រប់គ្នា អ្នកខ្លះទទួលការព្យាបាលក្នុងបរិយាកាសស្រស់ថ្លា និងមួយចំនួនទៀតទទួលការព្យាបាលដោយហិតក្លិនញើសអ្នកដទៃ ។
លទ្ធផលបង្ហាញថាស្ត្រីដែលទទួលការព្យាបាលក្នុងបរិយាកាសស្រស់ថ្លាអារម្មណ៍ធុញថប់ធ្លាក់បាន ១៧ ភាគរយ ចំណែកស្ត្រីដែលបានហិតក្លិនញើសអារម្មណ៍ធុញថប់ធ្លាប់ដល់ទៅ ៣៩ ភាគរយឯណោះ ។

អ្នកស្រាវជ្រាវជឿថាញើសមនុស្សប្រាកដជាមានអ្វីពិសេសម្យ៉ាងហើយ យ៉ាងណាគេនៅត្រូវការការពិសោធន៍ជាច្រើនទៀតដើម្បីបញ្ជាក់ពីរឿងនេះ ។
អ្នកដឹកនាំការស្រាវជ្រាវ Elisa Vigna មកពីវិទ្យាស្ថាន Karolinska នៃ Sweden និយាយថាក្រុមការងាររបស់នាងមានការភ្ញាក់ផ្អើលគួរសមជាមួយដំណើរការហិតញើស ។

សូមជម្រាបថា ជំងឺថប់បារម្ភគឺជាជំងឺផ្លូវចិត្តដែលធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យព្រួយ ឬរងសម្ពាធ ដោយសារបរិយាកាសជុំវិញខ្លួន និងអាចឈានដល់ពិបាកដកដង្ហើមភ្លាមៗទៀតផង ៕
ចុចអាន ៖ អាហារ ៨ ប្រភេទ បង្កក្លិនខ្លួនមិនល្អបំផ្លាញភាពជឿជាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


