KPT+
ដើរលេងសមុទ្រចំពេលភ្លៀងធ្លាក់ ប្រញាប់បង្វែរគោលដៅទៅកន្លែងផ្សេងភ្លាមឬយ៉ាងណា?
ជាធម្មតាវិស្សមកាលនារដូវវស្សានៅសមុទ្រ រមែងមានភ្លៀងធ្លាក់ជោកជាំដែលបង្កការរំខានដល់ដំណើរកម្សាន្ត។ បើដើរលេងចំពេលមេឃរាំងជារឿងល្អ ប៉ុន្តែបើចំមានភ្លៀងធ្លាក់វិញ ច្បាស់ជាអស់អារម្មណ៍ហើយខាតជើងទៀត។
យ៉ាងណាមិញ កុំមានការបារម្ភអី បើជួបស្ថានការណ៍មិនសមបំណង យើងអាចប្ដូរធ្វើអ្វីផ្សេងជំនួសឲ្យការដើរឆ្នេរ ឬងូតទឹកសមុទ្របាន។
១. ស្ប៉ា

ប្រសិនបើមិនអាចយកពេលសម្រាកលំហែកាយនៅឆ្នេរសមុទ្របាន គ្មានអ្វីប្រសើរជាងទៅស្ប៉ាទេ។ បន្ទាប់ពីការម៉ាស្សាមួយម៉ោង ក្លិនក្រអូបពីប្រេងនិងថ្នាំ អាចធ្វើឲ្យយើងបានធូរសរសៃសរសូង ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយថែមទៀត។
២. ស្វែងកន្លែងកម្សាន្តផ្សេង
ទោះបីវាលខ្សាច់ មិនអាចឲ្យយើងដើរកម្សាន្តបាន យើងអាចរកកន្លែងផ្សេងដែលគ្មានភ្លៀងនៅក្នុងតំបន់ជិតៗនោះដូចជា សារមន្ទីរ អាងចិញ្ចឹមត្រី សួនសត្វ ឬសួនកុមារជាដើម។
៣. មើលកុន

ស្ដាប់ទៅគួរឲ្យអស់សំណើច! ទៅដើរលេងសមុទ្រ បែរជាជំនួសមើលកុនវិញ។ គ្មានអ្វីប្លែកទេ! បើមិនបានដើរឆ្នេរហើយមកមើលភាពយន្តនោះ ព្រោះបើភ្លៀងធ្លាក់ទៅហើយ ទស្សនារឿងក៏សប្បាយភ្នែក និងកម្សាន្តអារម្មណ៍បានដូចគ្នា។
៤. ញ៉ាំអាហារឆ្ងាញ់ៗ
នាំគ្រួសារ ដៃគូ ឬមិត្តរួមក្រុមទៅញ៉ាំអាហារឆ្ងាញ់ៗជាមួយគ្នាជាពិសេសអាហារសមុទ្រស្រស់ៗ។ បើនៅរីសត ប៊ូទិក ឬសណ្ឋាគារ មានកន្លែងចម្អិនអាហាររឹតតែល្អ យើងអាចនាំគ្នាទិញអាហារមកធ្វើញ៉ាំខ្លួនឯងក៏បាន។ ជួយគ្នាម្នាក់បន្តិច ក៏បង្ករបរិយាកាសសប្បាយបានដែរ។
៥. បង្កើតល្បែងកម្សាន្តនៅកន្លែងស្នាក់

លេងហ្គេមតាមទូរសព្ទជុំគ្នា ឬបង្កើតល្បែងផ្សេងទៀតដូចជាលេងអុកជាដើម។ លេងល្បងប្រាជ្ញាគ្នា ឬលេងល្បែងប្រណាំងគ្នាបែបនេះ មិនត្រឹមតែអាចបំភ្លេចឆ្នេរដែលកំពុងមានភ្លៀងទេ តែបានសប្បាយនិងកើនបញ្ញាទៀត។
៦. ងូតទឹកអាងជាមួយទឹកភ្លៀង
ដំណើរកម្សាន្តក្នុងរដូវវស្សា មិនប្លែកនោះទេដែលមានភ្លៀងធ្លាក់។ ដូច្នេះភ្លៀងនៅរដូវនេះមិនបង្កបញ្ហាសុខភាពធ្ងន់ធ្ងរឡើយ អ៊ីចឹង! យើងអាចងូតទឹកភ្លៀងក្នុងអាងទឹកបានយ៉ាងសប្បាយរីករាយ។
ប្រែសម្រួល៖ សន្យា
ប្រភព៖ abcnews
ចុចអាន៖សញ្ញាទាំង ៧ បញ្ជាក់ថា យើងជាមនុស្ស Pluviophile (ងប់ងុលនឹងភ្លៀង)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


