Connect with us

សុខភាព

ស្វែងយល់ពី ជំងឺគ្រុនឈាមទាំងអស់គ្នា!

បានផុស

នៅ

ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅ​លើមនុស្ស​ពេញ​វ័យ​ដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀង​ជាអំ​ណោយ​ផល​ដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារ​ចម្លងរោគ។

ក) រោគសញ្ញា៖

  • ក្តៅខ្លួនខ្លាំង
  • ឈឺក្បាល
  • ឈឺសន្លាក់ដៃជើង និងសាច់ដុំ
  • ស្នាមអុចក្រហមលើស្បែក
  • អាចមានជាអាការៈចុកនៅក្នុងពោះ, ក្អួតចង្អោរ

ខ) ការវិវត្តន៍​នៃ​ជំងឺ និងផលវិបាក៖
១) ជាទូទៅរយៈពេលពី ៣ ទៅ ៤ថ្ងៃបន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖

  • ការហូរឈាមនៅក្នុងភ្នែក(Hémorragie Conjonctivale)
  • ហូរឈាមតាមច្រមុះ
  • ស្នាមជាំនៅលើស្បែក
    ជំងឺនេះនឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ជំងឺគ្រុនឈាមមួយចំនួន​អាច​វិវត្តន៍​ទៅរកសភាពធ្ងន់ធ្ងរ ដែល​បណ្ដាល​មក​ពីការហូរឈាម​តាម​សរីរាង្គ​នានា(ប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល) ហើយដែលអាចបង្ក​អោយមានគ្រោះថ្នាក់​ដល់អាយុ​ជីវិត។

គ) ការកំណត់រោគវិនិច្ឆ័យ៖

  • ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះ អាចត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគគ្រុនឈាម នេះនៅក្នុង​ឈាមអ្នកជំងឺ (PCR) ឬដោយការកំណត់រកពពួក អង់ទីហ្សែន (NS1) និងពពួកអង់ទីករ (IgM, IgG) របស់មេរោគនេះ នៅក្នុងឈាមអ្នកជំងឺ។
  • ក្នុងករណីដែលអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះកើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើ​រោគវិនិច្ឆ័យ​ពិតប្រាកដនៃជំងឺនេះ ឲ្យបាន​ឆាប់រហ័ស​ដើម្បី​ទទួលបាននូវការព្យាបាលដែលសមស្របមួយ។

ឃ) ការព្យាបាល៖
មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំឲ្យ​វិវត្តន៍​ទៅរក​សភាព​ធ្ងន់ធ្ងរ ដែល​អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបាន​ហាមឃាត់ព្រោះអាចបណ្តាលឲ្យមានការហូរឈាមខ្លាំងក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។

ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ

  • លុបបំបាត់ជម្រកមូស
  • ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):
    • គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
    • ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
    • ចៀសវាងនៅក្នុងទីងងឺត
    • ប្រើផលិតផលការពារមូស (លាបលើស្បែក)៕
    ​​អត្ថបទ ៖ រស្មី
     
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម