ព័ត៌មានអន្ដរជាតិ
ប្រទះឃើញសត្វមូសជាលើកដំបូងនៅក្នុងប្រទេសអ៊ីស្លង់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែតុលា សត្វមូសត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងប្រទេសអ៉ីស្លង់ ដែលបញ្ចប់ការគ្មានមូសដ៏យូរអង្វែងរបស់ប្រទេសនេះ និងជាប្រទេសស្ថិតក្នុងចំណោមកន្លែងគ្មានមូសនៅលើផែនដី។

យោងតាមលោក Matthias Alfredsson អ្នកជំនាញផ្នែកធម្មជាតិនៅវិទ្យាស្ថានវិទ្យាសាស្រ្តធម្មជាតិនៃប្រទេសអ៉ីស្លង់ សត្វមូស Culiseta annulata ចំនួន ៣ ក្បាល ញី ពីរ និងឈ្មោលមួយ ត្រូវបានគេរកឃើញប្រហែល ៣០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Reykjavik ។
នេះជាលើកទីមួយហើយដែលមូសត្រូវបានគេរកឃើញរស់នៅតាមធម្មជាតិក្នុងប្រទេសអ៉ីស្លង់។ កាលពីមុន មានតែមូសមួយក្បាលប៉ុណ្ណោះដែលត្រូវបានគេរកឃើញ ដែលវាបានដំណើរតាមយន្តហោះទៅកាន់អាកាសយានដ្ឋាន Keflavik ប៉ុន្តែមិនដែលត្រូវបានគេប្រទះឃើញទៀតទេ។
លោក Alfredsson បានផ្តល់យោបល់ថា សត្វល្អិតនេះអាចមកដល់ថ្មីៗនេះ តាមរយៈកប៉ាល់ ឬកុងតឺន័រដឹកជញ្ជូន។ កាអ្នកវិទ្យាសាស្ត្រនឹងពិនិត្យម្តងទៀតនៅនិទាឃរដូវដើម្បីមើលថាតើមូសអាចរស់នៅ និងបន្តពូជនៅក្នុងប្រទេសអ៉ីស្លង់ដែរឬទេ។
លោកAlfredsson បានបន្តថា ទោះបីអាកាសធាតុកាន់តែក្តៅដោយសារការប្រែប្រួលអាកាសធាតុជួយឱ្យមូសរស់នៅបានឆ្ងាយពីខាងជើងក៏ដោយ តែមូសប្រភេទនេះអាចរស់នៅពេលត្រជាក់បានមិនមែនដោយសារមូលហេតុនេះទេ ។ វាអាចរស់នៅក្នុងរដូវរងាដ៏ត្រជាក់ដ៏យូរ និងអាចពងនៅកន្លែងជាច្រើន ដែលជួយឱ្យវារស់នៅក្នុងអាកាសធាតុដ៏លំបាករបស់អ៉ីស្លង់បាន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


