សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Archives - Kampuchea Thmey Daily

សមាគមធនាគារអះអាង វិស័យធនាគារកម្ពុជា នៅតែមានភាពរឹងមាំ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានអះអាងថា​ វិស័យធនាគារ ​និង​ហិរញ្ញវត្ថុកម្ពុជា ​នៅតែបន្តមានភាពរឹងមាំ ​ពោលគឺមានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិត​ក្រោមការត្រួតពិនិត្យពីធនាគារជាតិ (NBC) ​ជាមួយនឹងសូចនាករចម្បងៗ នៃភាព​ប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។

​ការអះអាងរបស់សមាគមទាំងពីរ បានធ្វើឡើង​បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន​មិនពិត ពាក់ព័ន្ធ​នឹងស្ថានភាពហិរញ្ញវត្ថុរបស់​ធនាគារមួយចំនួន ដែលមិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ ​និងហិរញ្ញវត្ថុនៅកម្ពុជា។​

សមាគមធនាគារនៅកម្ពុជា បញ្ជាក់ថា៖ «ភាពរអាក់រអួល​ចំពោះ​ប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ ​មិនគួរយកទៅបកស្រាយថា​ ជាការ​ឆ្លុះបញ្ចាំង​ពីស្ថានភាពនៃប្រព័ន្ធធនាគារ ​និង​ហិរញ្ញវត្ថុទាំងមូលនោះឡើយ»។

​​វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង​ រួមទាំងការត្រួត​ពិនិត្យ និងវិធានការ​ធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

​សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ​ថ្កោលទោស​ចំពោះការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់ជំនឿចិត្ត របស់សាធារ​ណ​ជន​មក​លើ​ប្រព័ន្ធធនាគារនៅកម្ពុជា។​

​សមាគមទាំងពីរ ​ក៏បានអំពាវនាវដល់សាធារណជន ​កុំឱ្យឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលគ្មានប្រភពច្បាស់​លាស់ពីបណ្តាញសង្គម។ ​សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ​ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់​សេវាដោយ​ផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។

​លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​បាន​អំពាវ​នាវ​កុំឱ្យ​អតិថិជនដែលបានដាក់ប្រាក់​បញ្ញើ​នៅ​ក្នុងគ្រឹះ​ស្ថានធនា​គារ​​​នាំគ្នាសម្រុកទៅដកប្រាក់​ទាំងអស់​ចេញពីធនាគារ​ក្នុង​ពេល​តែមួយ​ ដែលវានឹង​ធ្វើ​​ឱ្យ​ធនា​គារខ្វះសាច់ប្រាក់​សងត្រឡប់។

​លោកស្រី ជា សិរី ​ពន្យល់ថា ​តួនាទីរបស់ធនាគារ​គឺអន្តរការីយកម្ម​ បានន័យថា ​គាត់ទទួលប្រាក់​បញ្ញើ​ពីអ្នកដែលមាន​លុយលើសមិនទាន់មានតម្រូវការ ហើយគាត់ផ្ដល់លុយ​នោះទៅឱ្យអ្នកដែល​មានតម្រូវការចាំបាច់ប្រើប្រាស់ ដើម្បីវិនិ​យោគ​នៅក្នុងវិស័យសេដ្ឋកិច្ច ដូចជាទិញផ្ទះ សាងសង់​សណ្ឋាគារ និងសាងសង់រោងចក្រជាដើម។​

​លោកស្រី ជា សិរី ​ប្រាប់ថា ​ក្នុងរយៈពេលវែង ​ធនាគារតែងតែមានសាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការបើក​ឱ្យអតិថិជនដាក់ប្រាក់បញ្ញើ ​ក៏ប៉ុន្តែ​ក្នុងពេលដែលអតិថិជន​សម្រុកដកលុយ​ពីគ្រឹះស្ថាន​ធនា​គារទាំង​អស់ក្នុងពេលតែមួយនឹងធ្វើឱ្យធនាគារខ្វះសាច់ប្រាក់បង្វិលសង ​ដោយសារ​លុយ​ទាំងអស់​នោះគាត់​បានយកទៅផ្ដល់កម្ចីដែលមានរយៈពេលវែង។​

លោកស្រី ជា សិរីថា៖ «លុយគាត់បង្វិលអត់ទាន់ ​មិនមែន​គាត់ អត់មានលុយសងទេ ​ក៏ប៉ុន្តែគាត់ បង្វិលអត់ទាន់ ​ដោយ​សារលុយទាំងអស់នោះ ​គាត់បានផ្ដល់ទៅឱ្យ​អ្នកដែលខ្ចី​ ហើយអ្នកដែលខ្ចីនោះ ​គាត់ខ្ចីរយៈពេលវែង​ ដូច្នេះហើយប្រសិន​បើទាំងអស់គ្នា​មកទារប្រាក់ទាំងអស់​ក្នុងពេលតែមួយ​ ធនាគារ​គាត់ក៏ត្រូវតែទារ​ពីអ្នកដែល​គាត់ឱ្យខ្ចីនោះទាំងអស់​ក្នុងពេលតែមួយ​ ហើយ​យើងដឹងហើយ ​អ្នកធ្វើអាជីវកម្ម ​គឺគាត់​គ្មានលទ្ធភាពសងត្រឡប់ទាំងអស់​ក្នុងពេល​តែមួយ​នោះ​ទេ»។​

​លោកស្រី ជា សិរី ​បញ្ជាក់ថា បន្ថែមថា៖ «ប្រសិនជា​អ្នកដាក់ប្រាក់បញ្ញើទាំងអស់​មកដកប្រាក់ខ្លួន​ឯងទាំងអស់​ក្នុងពេលតែមួយ​វាជារឿងធម្មតាទេ​ដែលធនាគារ​មិនមានសាច់ប្រាក់​ ផ្ដល់ទៅឱ្យអតិ​ថិជន​ដាក់ប្រាក់បញ្ញើ»។​

​បើតាមលោកស្រី ជា សិរី ប្រព័ន្ធធនាគារ​កម្ពុជា ​នៅបន្តរឹងមាំដែលអតិថិជន​នៅបន្ត​ប្រតិបត្តិ​ការ​បាន​ជា​ធម្មតា ដោយអំពាវនាវឱ្យអតិថិជនទុកពេលវេលាឱ្យធនាគារ​ជាតិបន្តធ្វើការជាមួយ​ធនា​គារដែល​ពាក់ព័ន្ធ និងរកវិធីដោះស្រាយប្រាក់បញ្ញើអតិថិជនទាំងអស់៕

អត្ថបទ៖ ឡេង ដេត​

The post សមាគមធនាគារអះអាង វិស័យធនាគារកម្ពុជា នៅតែមានភាពរឹងមាំ appeared first on Kampuchea Thmey Daily.

សមាគម​ធនាគារ​ប្រកាស​បន្ត​ជួយ​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រងផលប៉ះ​ពាល់​ពីជម្លោះ​ព្រំដែនកម្ពុជា-ថៃ​
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) ​នៅថ្ងៃ​ ១០ ខែធ្នូ ​ឆ្នាំ ២០២៥ ​បានប្រកាស​បន្តអនុវត្តវិធានការជួយសម្រាលបន្ទុក​ដល់ប្រជាជនដែល​រងផលប៉ះ​ពាល់​ពីជម្លោះ​ព្រំដែនកម្ពុជា-ថៃ»។ ​

​ស្ថានភាពតានតឹងកើតឡើងជាថ្មីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះ​ពាល់ដល់​ការរស់​នៅ និងការប្រកប របររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្រកាសថានៅតែ ​បន្តអនុវត្ត «វិធានការជួយ​សម្រាល​បន្ទុកដល់​ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញ​ដោយធនាគារ​ជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

សមាគមទាំងពីរ ត្រៀម​លក្ខណៈរួច​ជាស្រេចក្នុងការអនុវត្ត​តាមសេចក្តីណែនាំ​នានារបស់ធនា​គាជាតិនៃកម្ពុជា ក៏ដូច​ជារាជ​រដ្ឋា​ភិបាលកម្ពុជា។​

​ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់​យោធិនដែលធ្វើ​ប្រតិបត្តិការ​ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផល​ប៉ះពាល់ពីជម្លោះ​ព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ​ទៀត​ជាស​មាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួលដល់អតិថិជនដែលរង​ផល​ប៉ះពាល់​តាម​វិធានការខាងលើ។

​ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែ​នាំឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ១០ លានរៀល របស់​អតិ​ថិជន​ជាកង​ទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និង​លុប​ចោលឥណទានរហូតដល់ចំនួន ៨០ លាន​រៀល របស់​អតិ​ថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ ​

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទាន​រយៈ​ពេល ៦ ខែ គិត ដល់អតិថិជនជាយោធិន ដែល​ធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។​

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ ដល់អតិថិជនជា​យោធិន​ដែលធ្វើប្រតិបត្តិ​ការ​ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិន​ត្រូវធ្វើមូលធនកម្មការ​ប្រាក់លើប្រាក់ដើមនោះទេ៕

អត្ថបទ៖ ឡេង ដេត

The post សមាគម​ធនាគារ​ប្រកាស​បន្ត​ជួយ​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ​ដែល​រងផលប៉ះ​ពាល់​ពីជម្លោះ​ព្រំដែនកម្ពុជា-ថៃ​ appeared first on Kampuchea Thmey Daily.

លោក តាំង កុងងី៖ កម្ចីខុសច្បាប់មិនត្រឹមប៉ះពាល់​វិស័យហិរញ្ញវត្ថុ តែប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋកម្ពុជា
លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជាបានគូស​បញ្ជាក់​ថា កម្ចី​ខុស​ច្បាប់​​មិន​ត្រឹម​តែធ្វើ​ឱ្យ​ប៉ះពាល់ទៅ​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដោយ​សារ​តែ​កម្ចី​ទាំង​អស់​នេះ មាន​ការ​ប្រាក់​ខ្ពស់​ហួសហេតុ និង​មិន​មាន​យន្តការ​នៅ​ក្នុង​ការ​ការពារ​ទៅ​ដល់​អតិថិជន។

ថ្លែង​ប្រាប់​ «កម្ពុជាថ្មី» លោក កាំង តុងងី បាន​លើក​ឡើង​ កន្លង​មក​ឃើញ​ថា ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​កម្ចី​ខុស​ច្បាប់​ ព្រោះ​ប្រតិបត្តិការ​នៃ​កម្ចី​ទាំង​អស់​នេះ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ហើយ​មាន​ការ​គំរាមគំហែង​ ការ​បំផិតបំភ័យ និង​ការ​បរិហាកេរ្តិ៍​ជា​ដើម​ ហើយ​ក៏មាន​ករណី​មួយចំនួន​អាចឈាន​ដល់​ការ​ប្រើប្រាស់​អំពើរ​ហិង្សា​ ឬ​ក៏​ករណី​ធ្ងន់ធ្ងរ​មាន​ដល់​ការ​ធ្វើ​អត្តឃាត​នានា​ជា​ដើម​។

វិធី​ងាយដែល​អាច​សម្គាល់​បាន​ថា​ស្ថាប័ន​នោះ​មាន​អាជ្ញាបណ្ឌ​ ឬ​ក៏​អត់ ទី១ ជា​ទូទៅ​ស្ថាប័ន​មាន​ច្បាប់ គឺ​មាន​ទីតាំង​ច្បាស់​លាស់​ដែល​អាច​ឃើញ និង​អាច​ស្គាល់​បាន​ ហើយ​ទី២ ស្ថាប័ន​ដែល​មាន​ច្បាប់ គឺ​មាន​អត្រា​ការ​ប្រាក់​មិន​លើស​ពី ១.៥ % នោះ​ទេ ដូច្នេះ​នេះ​គឺ​ជា​វិធី​ងាយ​ៗ ដែល​ជួយ​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ថា​គ្រឹះ​ស្ថាន​នោះ​ផ្លូវការ ឬ​មិន​ផ្លូវ​ការ​។ លោក កាំង តុងងី បន្ថែមបែបនេះ។

លោកបាន​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវ និងបង្ក្រាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ចំនួនេះ ៥ ក្រុម ដែលមានអត្រាការប្រាក់ខ្ពស់ និងបានឃាត់​ខ្លួនជន​សង្ស័យ​សរុបចំនួន ៦៤ នាក់ (ស្រី ២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំ។​

ក្នុងចំណោមក្រុមផ្តល់ប្រាក់កម្ចីទាំង ៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ដោយក្នុងនោះមាន ៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ។ ដោយឡែក ១ ក្រុមទៀត មានអាជ្ញាប័ណ្ណប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។

យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កម្ចីទាំងអស់នោះ គឺបានផ្តល់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥% ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ %។

ទន្ទឹម​នេះ លោក​ កាំង តុងងី ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ក្នុង​នាម​សមាគម​មីក្រ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណៈជន មេត្តា​កុំ​ប្រើប្រាស់​នូវ​កម្ចី​ក្រៅ​ផ្លូវ​ការ​ទាំង​អស់​នេះ ព្រោះ​វា​នឹង​បង្ក​បញ្ហា បង្ក​ការ​លំបាក​ដល់​ខ្លួន​ឯង​នៅ​ពេល​ក្រោយ ហើយ​សូម​ងាក​មក​ប្រើ​ប្រាស់​តែ​កម្ចី​ដែល​មាន​គ្រឹះស្ថាន​ដែល​មាន​អជ្ញាបណ្ឌ មាន​ច្បាប់​ត្រឹម​ត្រូវ ព្រោះ​ក្រៅ​តែ​ពី​អត្រា​ការ​ប្រាក់​មិន​លើស​ពី​​ ១.៥% ស្ថាប័ន្ត​ដែល​មាន​អជ្ញាបណ្ឌ​ច្បាស់​លាស់ ក៏​មាន​យន្តការ​នៅ​ក្នុង​ការ​ពារ​អតិថិជន​ ជា​ពិសេស​ពេល​ពលរដ្ឋ​មាន​បញ្ហា គេ​និង​មាន​ដំណោះ​ស្រាយ៕

ដោយ៖ ឌិន ថារី

The post លោក តាំង កុងងី៖ កម្ចីខុសច្បាប់មិនត្រឹមប៉ះពាល់​វិស័យហិរញ្ញវត្ថុ តែប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋកម្ពុជា appeared first on Kampuchea Thmey Daily.

លោកស្រី ឌិត នីតា៖ ទំនុកចិត្តវិនិយោគិន ជារឿងសំខាន់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុ​
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ លោក​ស្រី ឌិត នីតាបាន​គូស​បញ្ជាក់​ថា ទំនុក​ចិត្ត​របស់​វិនិយោគិន ជារឿងដែល​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​រក្សា​នូវ​ស្ថិរភាព និង​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ សំដៅធ្វើយ៉ាងណាការរក្សាបាននូវកំណើនប្រកបដោយចីរភាព និងបរិយាបណ្ន។

នៅ​ក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ លោក​ស្រី ឌិត នីតា បាន​មាន​ប្រសាសន៍​ថា​ កិច្ចពិគ្រោះ យោបល់នេះ ជា​ជំហ៊ាន​វិត្តដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ហិរញ្ញ​វត្ថុនៅកម្ពុជា។ សមាគមប្តេជ្ញាធានាឱ្យថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន។

លោកស្រី បាន​សង្កត់​ធ្ងន់​ថា យើង​ស្វាគមន៍ វិនិយោគិន និងដៃគូ​ទាំងអស់​ដែល​មាន​ចក្ខុវិស័យ​រួមគ្នា​ជា​មួយ​យើង​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព ការ​ទទួល​ខុស​ត្រូវ និងភាពធន់។

លោក​ស្រី ឌិត នីតា បន្ថែមថា «ទំនុកចិត្ត របស់វិនិយោគិនមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុរបស់ កម្ពុជា។ យើងរួចគ្នា​អាច​ធានា​បាន​នូវ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ដែល​ជួយ​លើក​កម្ពស់​សិទ្ធិ សហគមន៍ និង​លើក​កម្ពស់​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

ជា​មួយ​គ្នា​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​អំពាវនាវ​ទៅកាន់​វិនិយោគិន​ក្នុងវិស័យហិរញ្ញវត្ថុទាំងក្នុងស្រុក និង អន្តរជាតិ ឱ្យ​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ដល់កិច្ចពិគ្រោះ​យោបល់​ដែលកំពុងបន្តដំណើរការនេះតាមរយៈ ការ​វិនិយោគ​លើ​គំនិត​ផ្ដួចផ្ដើម​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដែល​ផ្តល់​អាទិភាព​ដល់​ផល ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ និង​ផល​ជះ​សង្គម​ជា​វិជ្ជមាន៕

The post លោកស្រី ឌិត នីតា៖ ទំនុកចិត្តវិនិយោគិន ជារឿងសំខាន់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុ​ appeared first on Kampuchea Thmey Daily.

គម្រោង WCAD រួមចំណែកគាំទ្រផ្នែកហិរញ្ញវត្ថុផ្គត់ផ្គង់ទឹកស្អាត-អនាម័យ សរុប ២៧៩ លានដុល្លារ
លោក​ស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា​ចាប់តាំងពី​ដំណាក់​កាល​សាកល្បង​ក្នុងឆ្នាំ២០១៧ រហូត​ដល់​ការដាក់​ឱ្យ​អនុវត្ត​យ៉ាង​ពេញលេញ គម្រោង​ WCAD ​បានចូលរួម​ចំណែកជួយ​គាំទ្រផ្នែកហិរញ្ញវត្ថុ​សម្រាប់​ការផ្គត់ផ្គង់​ទឹកស្អាត និងអនាម័យជាមួយ​នឹង​សមតុល្យ​ឥណទាន​សរុបចំនួន ២៧៩ លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២,១លាននាក់ ជាមួយ​នឹង​ឥណទាន​សរុបជាង ៤៦៨.០០០ គណនី។

នៅ​ក្នុង​កិច្ចប្រជុំ WATER CREDIT PARTNERS MEETING ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន លោក​ស្រី ឌិត នីតា បាន​លើក​ឡើង​ពី​ផលជះជាវិជ្ជមានក៏ដូច​ជាការចូលរួម​ចំណែក​ដ៏សំខាន់​របស់គម្រោង WCAD ក្នុងកិច្ចការ​ជំរុញ​លទ្ធភាព​ទទួលបានឥណទាន​សម្រាប់ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍ ជាពិសេស​ប្រជាពលរដ្ឋ​នៅតំបន់​ដាច់​ស្រយាល។

លោក​ស្រី​ បាន​សង្កត់​ធ្ងន់​ថា​ “ចាប់តាំងពីគម្រោង WCAD បានផ្តួចផ្តើមឡើង​តាំងពីដំណាក់កាល​សាកល្បង​ក្នុងឆ្នាំ២០១៧ រហូតដល់ការដាក់​ឱ្យអនុវត្តយ៉ាងពេញលេញ គម្រោង​នេះបាន​ចូលរួមចំណែកជួយ​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមួយនឹងសមតុល្យឥណទានសរុបចំនួន ២៧៩ លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ២,១ លាននាក់ ជាមួយនឹងឥណទានសរុបជាង ៤៦៨.០០០ គណនី”។

លោក​ស្រី ក៏បានរំលេចដែរថា គម្រោង WCAD មិនត្រឹមតែជាផលិតផល ឬសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះគឺស្ពានចម្លងសម្រាប់ប្រជាពលរដ្ឋដើម្បីទទួលបាននូវសុខមាលភាពល្អប្រសើរ អនាម័យ ការអប់រំ និងឱកាស ដែលយើងអាចឃើញផលជះទាំងនេះនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គម្រោងឥណទានទឹកស្អាតនិងអនាម័យ (WCAD) ដែលជាគំនិតផ្តួចផ្តើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងទទួលបានការគាំទ្រថវិការពីអង្គការ Water.org មានគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការជំរុញនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាពិសេសនៅតំបន់ដាច់ស្រយាល។

សូម​ជម្រាប​ថា កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយអង្គការ Water.Org មានគោលបំណងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធ ជាពិសេសដៃគូដែលបានចូលរួមក្នុងគម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ព្រមទាំងឧត្តមាននុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តគម្រោង WCAD។

កិច្ចប្រជុំដដែលនេះ ក៏នឹងផ្តល់នូវកាលានុវត្តភាពដ៏ល្អដល់សិក្ខាកាមដើម្បីសិក្សាស្វែងយល់កាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលជះ និងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង WCAD ព្រមទាំងឈ្វេងយល់អំពីនិន្នាការ និងឱកាសនានា សំដៅធានាបាននូវការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យចំពោះប្រជាពលរដ្ឋនៅសហគមន៍បានកាន់តែល្អប្រសើរ៕

The post គម្រោង WCAD  រួមចំណែកគាំទ្រផ្នែកហិរញ្ញវត្ថុផ្គត់ផ្គង់ទឹកស្អាត-អនាម័យ សរុប ២៧៩ លានដុល្លារ appeared first on Kampuchea Thmey Daily.

​សមាគមធនាគារ និងហិរញ្ញវត្ថុ គាំទ្រ​តបតាមការអំពាវនាវ​ពីរដ្ឋាភិបាល និងធនាគារជាតិក្នុងការសម្រួលបន្ទុកហិរញ្ញវត្ថុដល់យោធិន ​ក្រុមគ្រួសារ និងពលករចំណាកស្រុកពីថៃ
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងប្រាប់កម្ពុជាថ្មីថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ និងមីក្រូហិរញ្ញវត្ថុ)​ បានកំពុងធ្វើការសហការគ្នាឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការជួយសម្រួលបន្ទុកដល់យោធិនពលី យោធិនជួរមុខ និងក្រុមគ្រួសារ ជនភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅធ្វើយ៉ាងណាកុំឱ្យពួកគាត់មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី។

ការឆ្លើយតបរបស់លោក តូច ចៅចេក ក៏ជា​ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាធ្វើឡើងដើម្បីសម្រួលបន្ទុកដល់បងប្អូនដែលជាងកងទ័ពកំពុងតស៊ូការពារជាតិពីការឈ្លានពានរបស់ថៃ។ លោកបានលើកឡើងថា៖«សមាគមយើងកំពុងតែរៀបចំយន្តការឆ្លើយតបនានា ទៅនឹងការអំពាវនាវពីសំណាកសម្តេចធិបតី និងធនាគារជាតិនៃកម្ពុជាដើម្បីសម្រួលបន្ទុកហិរញ្ញវត្ថុដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ។ ជាមួយគ្នានេះដែរ យើងក៏កំពុងរៀបចំយន្តការនៃការជួយសម្រួលដល់បងប្អូនពលករយើងដែលមកពីប្រទេសថៃផងដែរ។ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីគាំទ្រដល់យោធិនជួរមុខ និងក្រុមគ្រួសារ និងពលករយើងពីថៃតាមយន្តការពិសេសនានាដែលកំពុងរៀបចំ»។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប៉ុន្មានបន្ទាប់ពីការអំពាវនាវ នៅព្រឹកថ្ងៃទី៣០ខែកក្កដាចេញសេចក្តីថ្លែងការណ៍រួមគាំទ្រយ៉ាងពេញទំហឹងស្របតាមសារអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពី «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
សមាគមទាំងពីរនិងគ្រឹះស្ថានសមាជិករបស់ខ្លួនទាំងអស់ ប្តេជ្ញាចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

«សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមជាមួយនឹងគ្រឹះស្ថានសមាជិកទាំងអស់ ជឿជាក់យ៉ាងមុតមាំថា ការចូលរួមចំណែក ការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គឺជាស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង ដែលនេះគឺជាការប្តេជ្ញាចិត្តរបស់វិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។ សមាគមទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យោធិន នគរបាលជាតិ ដែលតែងយកចិត្តទុកដាក់នូវសុខមាលភាពប្រជាពលរដ្ឋ និងបូជាកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារបូរណភាពដែនដី និង ស្វែងរកសន្តិភាពសម្រាប់ប្រជាជន»។

កាលពីយប់ថ្ងៃទី២៩ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើការអំពាវនាវដល់សមគមហិរញ្ញវត្ថុទាំងពីររៀបចំយន្តការនានាដើម្បីជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារដែលកំពុងជម្លៀសខ្លួនពីសង្រ្គាម។

សម្តេចបានសរសេរនៅលើបណ្តាញសង្គមផ្លូវការថា៖«​ ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ»។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ បានចេញវិធានការណែ​នាំឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ១០ លានរៀល របស់​អតិ​ថិជន​ជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និង​លុបចោលឥណទានរហូតដល់ចំនួន ៨០ លាន​រៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។

ធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទាន​រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពី​ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការ​ប្រាក់លើប្រាក់ដើមនោះទេ៕

The post ​សមាគមធនាគារ និងហិរញ្ញវត្ថុ គាំទ្រ​តបតាមការអំពាវនាវ​ពីរដ្ឋាភិបាល និងធនាគារជាតិក្នុងការសម្រួលបន្ទុកហិរញ្ញវត្ថុដល់យោធិន ​ក្រុមគ្រួសារ និងពលករចំណាកស្រុកពីថៃ appeared first on Kampuchea Thmey Daily.

CMA ប្តេជ្ញាពង្រឹងកិច្ចការពារអតិថិជន ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ខ្លួន ក្នុង​ការការពារ​អតិថិជន​នៅទូទាំង​ប្រទេស​តាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ស្តង់ដាររបស់ស្ថាប័ន ព្រមទាំងការ​អនុវត្ត​ដែល​ពង្រឹង​ភាពស្មើភាព តម្លាភាព និងការគោរពអតិថិជន ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

អំឡុងកិច្ចប្រជុំក្លឹបអគ្គនាយក (CEO Club) កាល​ពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កន្លង​ទៅ​នេះ​ សមាគម​មីក្រូហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កិច្ចការពារអតិថិជនគឺ ជាកាតព្វកិច្ចរួមដែលមានសារៈ​សំខាន់​​ចំពោះ​ទំនុកចិត្ត​សាធារណៈ និងស្ថិរភាពវិស័យរយៈពេលវែង។ សមាគម​ បន្តធ្វើកិច្ចការ​ដើម្បី​សម្រេច​បាន​កំណើន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយសមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែល​មាន​ចែង​អំពីប្រតិបត្តិការឥណទានប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជន។

ក្នុង​នោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រក្សាភាពមិនអត់អោនដាច់ខាតចំពោះការបង្ខិតបង្ខំ ការគំរាមកំហែង ឬការដាក់សម្ពាធលើអ្នកខ្ចី។ អតិថិជនគ្រប់រូបមានសិទ្ធិទទួលបានការគោរពដោយសេចក្តីថ្លៃថ្នូរ រួមទាំងក្នុងអំឡុងពេលបង់សងត្រលប់យឺត ឬក្នុងពេលជួបការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តផ្តោតលើអាទិភាពសំខាន់ៗដើម្បីការពារអតិថិជន និងពង្រឹង​ការផ្តល់​ប្រាក់​កម្ចីប្រកប​ដោយ​ការទទួលខុសត្រូវ ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា និង​អង្គការ​សហប្រជាជាតិ សមាគម​កំពុង​គាំទ្រកំណែទម្រង់ផ្សេងៗដែលធានាថា ប្រាក់កម្ចីត្រូវផ្តល់​ដោយ​ផ្អែកលើ​សមត្ថភាព​សង​របស់អ្នកខ្ចី ជា​ជាងផ្អែកលើទ្រព្យ​បញ្ចាំតែមួយមុខ។

វិធានការសំខាន់មួយគឺ ហាមឃាត់ការ​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​យក​មក​ធ្វើ​ជា​ទ្រព្យ​បញ្ចាំ​សម្រាប់​កម្ចី ដែល​នឹងជួយការពារសហគមន៍ដែលងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។

ការការពារបន្ថែមផ្សេងទៀតគឺ ការពង្រឹង​មជ្ឈមណ្ឌលអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ (FCC) ដែល​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ក្នុង​នាម​ជា​អង្គភាពឯករាជ្យ ដោយមានការ​គ្រប់គ្រង​ផ្ទាល់​របស់ខ្លួន​ដាច់ដោយ​ឡែកពី​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា។ មជ្ឈមណ្ឌល FCC ផ្តល់សេវា​ដោះ​ស្រាយ​បណ្តឹង​សម្រាប់​សមាគមទាំងពីរ ដែល​ជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការ​ប្តេជ្ញាចិត្ត​ទូទាំង​វិស័យឆ្ពោះ​ទៅរក​ការ​អនុវត្ត​ប្រកប​ដោយ​យុត្តិធម៌ និងការឆ្លើយតប។

ទន្ទឹមនេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ ជា​ពិសេស​តាមរយៈ​គម្រោង​សុវត្ថិភាព​ហិរញ្ញវត្ថុ​សហគមន៍ (Safe Finance in Community Project) ដើម្បី​ជួយ​អតិថិជន​ឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងកាត់​បន្ថយ​ហានិភ័យនៃ​ការ​ជំពាក់​បំណុល​ច្រើន​លើសលុប។

គម្រោងនេះធ្វើឡើង​ក្នុង​ខេត្តមួយចំនួន ហើយខេត្តរតនគីរីក៏ស្ថិតក្នុងការផ្តោតពិសេសផងដែរ ពោលគឺ ជាខេត្ត​ដែល​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អតិថិជន និងកិច្ចការពារអតិថិជនមានភាពចាំបាច់ជាពិសេស ដើម្បីធានាថា អតិថិជន​ទាំងអស់ មានឧបករណ៍ និងចំណេះដឹងចាំបាច់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។

កិច្ចការពារអតិថិជនគឺ ជាការទទួលខុសត្រូវរួមនៅទូទាំងវិស័យរបស់យើងទាំងមូល។ ការប្តេជ្ញាចិត្តរបស់សមាគមមានភាពច្បាស់លាស់៖ រាល់អតិថិជនទាំងអស់នៅគ្រប់សហគមន៍ ត្រូវតែទទួលបានការប្រព្រឹត្តដោយសមភាព ការគោរព និងសេចក្តីថ្លៃថ្នូរ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះ​បញ្ចាំង​ពី​ការ​បន្តការ​យក​ចិត្តទុកដាក់​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចំពោះ​វិស័យ​ដែល​អ្នកខ្ចីមិនត្រឹមតែជាអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សមាគម​នឹង​បន្ត​ធ្វើការជាមួយនិយតករ សង្គមស៊ីវិល និងដៃគូអន្តរជាតិ ដើម្បីធានាថា វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា​នៅតែ​ជា​គំរូ​នៃ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាបន្ន និងក្រមសីលធម៌ ដែល​បម្រើ​អតិថិជន​ប្រកប​ដោយ​សុចរិតភាព និង​គាំពារអតិថិជនគ្រប់ពេលវេលា។

The post CMA ប្តេជ្ញាពង្រឹងកិច្ចការពារអតិថិជន ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ appeared first on Kampuchea Thmey Daily.

មេ CMA អំពាវនាវដល់សមាជិកផ្តល់​សេវាជាមួយនឹងស្មារតីទំនួលខុសត្រូវខ្ពស់ ទោះបីស្ថានភាពសេដ្ឋកិច្ចប្រឈមកត្តាខាងក្រៅ
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានធ្វើការអំពាវនាវដល់សមាជិករបស់ខ្លួនបន្តធ្វើការផ្តល់សេវាហិរញ្ញវត្ថុនានាដល់អតិថិជនរបស់ខ្លួនប្រកបដោយការវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជាបានកំពុងប្រឈមនូវភាពមិន​ប្រាកដប្រជាខ្ពស់ក្តី។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)

ការលើកឡើងរបស់លោកស្រី ឌិត នីតាធ្វើឡើងកាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំនៅក្នុងកិច្ចប្រជុំក្លឹបប្រធាននាយកប្រតិបត្តិ (CEO Club Meeting) ​លើកទី ២ ​ ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានសមាជិកសមាគមប្រមាណជាង ១២០នាក់ មកពីគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភិតិសន្យា និងគ្រឹះស្ថានឥណទានជនបទចំនួន ១០០គ្រឹះស្ថាន។

​លោកស្រី ឌិត នីតា បានលើកឡើងពីកត្តាប្រឈមមួយចំនួនដែលវិស័យមីក្រូហិរញ្ញវត្ថុបាននិងកំពុងជួបប្រទះរួមមាន ផលប៉ះពាល់ពីវិបត្តិផ្សេងៗក្នុងពិភពលោករួមទាំងបញ្ហាសង្គ្រាម ភូមិសាស្ត្រនយោបាយ ក៏ដូចជាបញ្ហាសេដ្ឋកិច្ចពិភពលោក ដែលការណ៍នេះបាននិងកំពុងជះឥទ្ធិពលលើសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗ រួមទាំងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកឱ្យធ្វើប្រតិបត្តិការក៏ដូចជាការផ្តល់សេវាជាមួយនឹងស្មារតីទំនួលខុសត្រូវខ្ពស់ ផ្តល់នូវកិច្ចគាំពារដល់អតិថិជន ជាពិសេសការផ្តល់សេវាប្រកបក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាបាននូវនិរន្តរភាពនិងស្ថិរភាពទាំងគ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល។

យោងតាមលោក កាំង តុងងី  អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១ ខែកក្កដាមកថា រហូតមកទាល់ពេលនេះពុំទាន់មានរបាយការណ៍ជាក់ស្តែងនៃពលករដែលបានដាក់ពាក្យសុំការជួយសម្រួលបន្ទុកនៃការបង់ប្រាក់តាមរយៈយន្តការរៀបចំឥណទានឡើងវិញឡើយ។​ លោកថា រាល់សមាជិកសមាគមស្វាគមន៍ចំពោះពលករដែលបានដាក់ពាក្យស្នើសុំ។

លោកបានថ្លែងបញ្ចាក់ថា៖«គិតត្រឹមខែឧសភាឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់១៦ម៉ឺននាក់ឬ១០ ភាគរយនៃអតិថិជនសរុបក្នុងវិស័យ ដែលគិតជាទំហំឥណទានសរុបចំនួនជាង៦៣០លានដុល្លារ ឬ ជាង១០ភាគរយនៃទំហំឥណទានសរុបជាង៥ពាន់លានដុល្លារ»៕

The post មេ CMA អំពាវនាវដល់សមាជិកផ្តល់​សេវាជាមួយនឹងស្មារតីទំនួលខុសត្រូវខ្ពស់ ទោះបីស្ថានភាពសេដ្ឋកិច្ចប្រឈមកត្តាខាងក្រៅ appeared first on Kampuchea Thmey Daily.