សេដ្ឋកិច្ច
CMA ប្តេជ្ញាពង្រឹងកិច្ចការពារអតិថិជន ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ខ្លួន ក្នុងការការពារអតិថិជននៅទូទាំងប្រទេសតាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ស្តង់ដាររបស់ស្ថាប័ន ព្រមទាំងការអនុវត្តដែលពង្រឹងភាពស្មើភាព តម្លាភាព និងការគោរពអតិថិជន ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

អំឡុងកិច្ចប្រជុំក្លឹបអគ្គនាយក (CEO Club) កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ សមាគមមីក្រូហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កិច្ចការពារអតិថិជនគឺ ជាកាតព្វកិច្ចរួមដែលមានសារៈសំខាន់ចំពោះទំនុកចិត្តសាធារណៈ និងស្ថិរភាពវិស័យរយៈពេលវែង។ សមាគម បន្តធ្វើកិច្ចការដើម្បីសម្រេចបានកំណើនប្រកបដោយការទទួលខុសត្រូវក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយសមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងអំពីប្រតិបត្តិការឥណទានប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជន។
ក្នុងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រក្សាភាពមិនអត់អោនដាច់ខាតចំពោះការបង្ខិតបង្ខំ ការគំរាមកំហែង ឬការដាក់សម្ពាធលើអ្នកខ្ចី។ អតិថិជនគ្រប់រូបមានសិទ្ធិទទួលបានការគោរពដោយសេចក្តីថ្លៃថ្នូរ រួមទាំងក្នុងអំឡុងពេលបង់សងត្រលប់យឺត ឬក្នុងពេលជួបការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តផ្តោតលើអាទិភាពសំខាន់ៗដើម្បីការពារអតិថិជន និងពង្រឹងការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រកំណែទម្រង់ផ្សេងៗដែលធានាថា ប្រាក់កម្ចីត្រូវផ្តល់ដោយផ្អែកលើសមត្ថភាពសងរបស់អ្នកខ្ចី ជាជាងផ្អែកលើទ្រព្យបញ្ចាំតែមួយមុខ។

វិធានការសំខាន់មួយគឺ ហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចយកមកធ្វើជាទ្រព្យបញ្ចាំសម្រាប់កម្ចី ដែលនឹងជួយការពារសហគមន៍ដែលងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។
ការការពារបន្ថែមផ្សេងទៀតគឺ ការពង្រឹងមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ (FCC) ដែលបច្ចុប្បន្នកំពុងដំណើរការក្នុងនាមជាអង្គភាពឯករាជ្យ ដោយមានការគ្រប់គ្រងផ្ទាល់របស់ខ្លួនដាច់ដោយឡែកពីសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ មជ្ឈមណ្ឌល FCC ផ្តល់សេវាដោះស្រាយបណ្តឹងសម្រាប់សមាគមទាំងពីរ ដែលជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការប្តេជ្ញាចិត្តទូទាំងវិស័យឆ្ពោះទៅរកការអនុវត្តប្រកបដោយយុត្តិធម៌ និងការឆ្លើយតប។
ទន្ទឹមនេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ ជាពិសេសតាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ (Safe Finance in Community Project) ដើម្បីជួយអតិថិជនឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងកាត់បន្ថយហានិភ័យនៃការជំពាក់បំណុលច្រើនលើសលុប។
គម្រោងនេះធ្វើឡើងក្នុងខេត្តមួយចំនួន ហើយខេត្តរតនគីរីក៏ស្ថិតក្នុងការផ្តោតពិសេសផងដែរ ពោលគឺ ជាខេត្តដែលការពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងកិច្ចការពារអតិថិជនមានភាពចាំបាច់ជាពិសេស ដើម្បីធានាថា អតិថិជនទាំងអស់ មានឧបករណ៍ និងចំណេះដឹងចាំបាច់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។
កិច្ចការពារអតិថិជនគឺ ជាការទទួលខុសត្រូវរួមនៅទូទាំងវិស័យរបស់យើងទាំងមូល។ ការប្តេជ្ញាចិត្តរបស់សមាគមមានភាពច្បាស់លាស់៖ រាល់អតិថិជនទាំងអស់នៅគ្រប់សហគមន៍ ត្រូវតែទទួលបានការប្រព្រឹត្តដោយសមភាព ការគោរព និងសេចក្តីថ្លៃថ្នូរ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការបន្តការយកចិត្តទុកដាក់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំពោះវិស័យដែលអ្នកខ្ចីមិនត្រឹមតែជាអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សមាគមនឹងបន្តធ្វើការជាមួយនិយតករ សង្គមស៊ីវិល និងដៃគូអន្តរជាតិ ដើម្បីធានាថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជានៅតែជាគំរូនៃហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងក្រមសីលធម៌ ដែលបម្រើអតិថិជនប្រកបដោយសុចរិតភាព និងគាំពារអតិថិជនគ្រប់ពេលវេលា។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


