ព័ត៌មានជាតិ
មេ CMA អំពាវនាវដល់សមាជិកផ្តល់សេវាជាមួយនឹងស្មារតីទំនួលខុសត្រូវខ្ពស់ ទោះបីស្ថានភាពសេដ្ឋកិច្ចប្រឈមកត្តាខាងក្រៅ
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានធ្វើការអំពាវនាវដល់សមាជិករបស់ខ្លួនបន្តធ្វើការផ្តល់សេវាហិរញ្ញវត្ថុនានាដល់អតិថិជនរបស់ខ្លួនប្រកបដោយការវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់រួមទាំងកម្ពុជាបានកំពុងប្រឈមនូវភាពមិនប្រាកដប្រជាខ្ពស់ក្តី។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)
ការលើកឡើងរបស់លោកស្រី ឌិត នីតាធ្វើឡើងកាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំនៅក្នុងកិច្ចប្រជុំក្លឹបប្រធាននាយកប្រតិបត្តិ (CEO Club Meeting) លើកទី ២ ដោយមានការចូលរួមពីតំណាងគ្រឹះស្ថានសមាជិកសមាគមប្រមាណជាង ១២០នាក់ មកពីគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភិតិសន្យា និងគ្រឹះស្ថានឥណទានជនបទចំនួន ១០០គ្រឹះស្ថាន។
លោកស្រី ឌិត នីតា បានលើកឡើងពីកត្តាប្រឈមមួយចំនួនដែលវិស័យមីក្រូហិរញ្ញវត្ថុបាននិងកំពុងជួបប្រទះរួមមាន ផលប៉ះពាល់ពីវិបត្តិផ្សេងៗក្នុងពិភពលោករួមទាំងបញ្ហាសង្គ្រាម ភូមិសាស្ត្រនយោបាយ ក៏ដូចជាបញ្ហាសេដ្ឋកិច្ចពិភពលោក ដែលការណ៍នេះបាននិងកំពុងជះឥទ្ធិពលលើសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗ រួមទាំងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានសមាជិកឱ្យធ្វើប្រតិបត្តិការក៏ដូចជាការផ្តល់សេវាជាមួយនឹងស្មារតីទំនួលខុសត្រូវខ្ពស់ ផ្តល់នូវកិច្ចគាំពារដល់អតិថិជន ជាពិសេសការផ្តល់សេវាប្រកបក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាបាននូវនិរន្តរភាពនិងស្ថិរភាពទាំងគ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល។

យោងតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១ ខែកក្កដាមកថា រហូតមកទាល់ពេលនេះពុំទាន់មានរបាយការណ៍ជាក់ស្តែងនៃពលករដែលបានដាក់ពាក្យសុំការជួយសម្រួលបន្ទុកនៃការបង់ប្រាក់តាមរយៈយន្តការរៀបចំឥណទានឡើងវិញឡើយ។ លោកថា រាល់សមាជិកសមាគមស្វាគមន៍ចំពោះពលករដែលបានដាក់ពាក្យស្នើសុំ។
លោកបានថ្លែងបញ្ចាក់ថា៖«គិតត្រឹមខែឧសភាឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់១៦ម៉ឺននាក់ឬ១០ ភាគរយនៃអតិថិជនសរុបក្នុងវិស័យ ដែលគិតជាទំហំឥណទានសរុបចំនួនជាង៦៣០លានដុល្លារ ឬ ជាង១០ភាគរយនៃទំហំឥណទានសរុបជាង៥ពាន់លានដុល្លារ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


