សិង្ហបុរី Archives - Kampuchea Thmey Daily

សេដ្ឋកិច្ចសិង្ហបុរីកើនឡើង​ ៦% ដោយ​ខ្ពស់ជាងការរំពឹងទុក នៅត្រីមាសទី១
សេដ្ឋកិច្ចរបស់​សិង្ហបុរីបានកើនឡើង​ខ្ពស់ជាងការរំពឹងទុក​នៅ​ត្រីមាសទី១ដើម​ឆ្នាំ ២០២៦ ប្រមាន ៦% ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI)។

កំណើនដ៏រឹងមាំនេះ ភាគច្រើនជំរុញដោយ​កំណើននៃ​ផលិតកម្ម​ ពាណិជ្ជកម្មលក់ដុំ និងវិស័យហិរញ្ញវត្ថុ ដែលគាំទ្រដោយតម្រូវការសកល​សម្រាប់ផលិតផល និងសេវាកម្ម ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI)​។

ធៀបនឹង​ត្រីមាសចុងឆ្នាំ ២០២៥ សេដ្ឋកិច្ចសិង្ហបុរីបាន​កើនឡើងវិញ ១%។ ​

​ទោះបីជាយ៉ាងណាក៏ដោយ​ មន្ត្រីសិង្ហបុរី​បានព្រមានថា ភាពមិនប្រាកដប្រជាសកលនៅតែបន្តគំរាមកំហែងដល់ទស្សនវិស័យរបស់ប្រទេស​។ រដ្ឋាភិបាលបានរក្សាការព្យាករ​កំណើនពេញមួយឆ្នាំរបស់ខ្លួននៅចន្លោះពី ២-៤% ប៉ុន្តែបាននិយាយថា ហានិភ័យបានកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត បម្រែបម្រួល​តម្លៃថាមពល​ និងភាពតានតឹងពាណិជ្ជកម្ម។

លោក Beh Swan Gin លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មសិង្ហបុរី បាន​ថ្លែង​ថា៖ «ជារួម ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសិង្ហបុរីក្នុងឆ្នាំ ២០២៦ បានចុះខ្សោយចាប់តាំងពីខែកុម្ភៈមក​»។ លោកបានបន្ថែមថា៖ «ហានិភ័យអវិជ្ជមានចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់​សិង្ហបុរី បានកើនឡើងគួរ​ឱ្យ​កត់​សម្គាល់​​»។​

ដោយឡែក​ធនាគារកណ្តាលសិង្ហបុរីវិញ បាននិយាយថា ជំហរគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នរបស់ខ្លួននៅតែសមស្របនឹងស្ថានភាពសេដ្ឋកិច្ច ខណៈ​មន្ត្រីសិង្ហបុរីនិយាយថា ​តម្រូវការ​ទាក់ទងនឹង AI ដ៏ធន់ កំពុងជួយគាំទ្រដល់ការនាំចេញ និងសកម្មភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ​៕

The post សេដ្ឋកិច្ចសិង្ហបុរីកើនឡើង​ ៦% ដោយ​ខ្ពស់ជាងការរំពឹងទុក នៅត្រីមាសទី១ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីស្នើដាក់ពន្ធលើកប៉ាល់ឆ្លងកាត់ច្រកម៉ាឡាកា ប៉ុន្តែសិង្ហបុរីជំទាស់
ឥណ្ឌូណេស៊ីបាន​ស្នើការ​​ដាក់ពន្ធលើនាវា ឬកប៉ាល់ដឹកទំនិញកាត់តាមច្រកម៉ាឡាកា ចំពេលដែលរដ្ឋាភិបាលសម្លឹង​រកចំណូលបន្ថែមពីផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ​ ប៉ុន្តែសំណើ​ដដែល​ ត្រូវបានបុរីរដ្ឋ​សិង្ហបុរីជំទាស់ ដោយការពារការធ្វើនាវាចរណ៍ដោយសេរីមកបង់ប្រាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បាន​ថ្លែងថា សំណើ​របស់ឥណ្ឌូណេស៊ី គឺស្របនឹងការណែនាំរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដើម្បីធ្វើឱ្យ​ប្រទេសខ្លួនក្លាយជាតួអង្គស្នូល​ក្នុងពាណិជ្ជកម្មសកល។

លោក Purbaya បានថ្លែង​ក្នុងសិក្ខាសាលាមួយ​នៅទីក្រុងហ្សាការតាកាលពីថ្ងៃពុធថា៖ «ឥណ្ឌូណេស៊ីមិនមែនជាប្រទេស​ចុងកាត់​មាត់ញកនោះទេ។ យើងស្ថិតនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកលដ៏សំខាន់​ ប៉ុន្តែកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា មិន​ត្រូវបង់ថ្លៃទេ»។

ច្រកសមុទ្រម៉ាឡាកា  ​ដែល​មានព្រំប្រទល់ជាប់ និងគ្រប់គ្រងដោយ​ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ​គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ​វាគឺច្រកដង្ហើមសេដ្ឋកិច្ចសកលដ៏សំខាន់ ​ដែល​អាចប្រៀបធៀបទៅនឹងច្រកសមុទ្រហ័រមូហ្ស ព្រែកជីកហ្ស៊ុយអេ និងព្រែកជីកប៉ាណាម៉ា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa

លោក Purbaya បានលើកឡើងថា ការយកពន្ធណាមួយ នឹងត្រូវអនុវត្តតាមរយៈការសម្របសម្រួលជាមួយប្រទេសជិតខាង ដោយបន្ថែមថា ​ឥណ្ឌូណេស៊ីគ្រប់គ្រង​ផ្លូវទឹកនេះធំជាងគេ​។ ​

​យ៉ាងណាមិញ សំណើរបស់ឥណ្ឌូណេស៊ីគឺទាស់ទៅនឹងជំហររបស់​សិង្ហបុរី។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក​ Vivian Balakrishnan បាននិយាយថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ត្រូវតែបើកចំហ និងឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

លោក Balakrishnan បានថ្លែង​​វេទិកាដែនសមុទ្រសិង្ហបុរីប្រចាំឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះថា៖ «សិទ្ធិនៃការឆ្លងកាត់ ត្រូវបានធានាសម្រាប់​គ្រប់គ្នា​។ ​យើងនឹងមិនចូលរួមក្នុងការប៉ុនប៉ងណាមួយ ដើម្បីបិទ ឬរារាំង ឬដាក់ពន្ធនៅក្នុង​ប្លុក​របស់យើងទេ»។

ទោះបីជាយ៉ាងណាក៏ដោយ លោក Purbaya បានទទួលស្គាល់ថា សំណើរបស់ឥណ្ឌូណេស៊ីនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយទំនងជាមិនត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះទេ ដោយសារតែភាពស្មុគស្មាញនៃការធានាកិច្ចព្រមព្រៀងក្នុងចំណោមរដ្ឋជាប់ច្រកសមុទ្រ និង​ការជំទាស់ដែល​អាចកើតមាន​ដោយសារតែប៉ះពាល់លើ​ផលប្រយោជន៍ដឹកជញ្ជូនសកល​៕

The post ឥណ្ឌូណេស៊ីស្នើដាក់ពន្ធលើកប៉ាល់ឆ្លងកាត់ច្រកម៉ាឡាកា ប៉ុន្តែសិង្ហបុរីជំទាស់ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីច្រានចោលក្ដីបារម្ភថា ច្រកម៉ាឡាកាអាចធ្លាក់ចូលជោគវាសនាដូចច្រកហ័រមូហ្ស
ម៉ាឡេស៊ីបានច្រានចោលក្ដីព្រួយបារម្ភថា ច្រកសមុទ្រម៉ាឡាកាអាចប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងជោគវាសនាដូចច្រកសមុទ្រហ័រមូហ្ស ​ដោយសង្កត់​ធ្ងន់លើ​ស្ថានភាពខុសគ្នា​​របស់​តំបន់នៃ​ច្រកសមុទ្រទាំង​២​​​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងស្រុកម៉ាឡេស៊ី Says។

ថ្លែងកាលពីថ្ងៃអាទិត្យ (១៩ មេសា) នៅ​ពិព័រណ៍សេវាកម្មការពារជាតិអាស៊ី (DSA) និងសន្តិសុខជាតិអាស៊ី ២០២៦ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ ​Mohamed Khaled Nordin បានបញ្ជាក់យ៉ាងច្បាស់ថា អាស៊ីអាគ្នេយ៍នឹងមិនដើរតាមមាគ៌ា​ដូចមជ្ឈិមបូព៌ានោះ​ទេ។

លោក​បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលបានកើតឡើងនៅហ័រមូហ្ស មិនមែនជាអ្វីដែលត្រូវយកតម្រាប់តាមនោះទេ។ យើងនឹងព្យាយាមតាមដែលអាចធ្វើទៅបាន ដើម្បីធានាថា វាមិន​កើតឡើងនៅ​ច្រកសមុទ្រម៉ាឡាកាទេ​»។

ច្រកសមុទ្រម៉ាឡាកា គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។  ស្ថិតនៅចន្លោះម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ច្រកសមុទ្រនេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្មសកល ដោយដឹកជញ្ជូនថាមពល និងទំនិញយ៉ាងច្រើន ​ខណៈស្ថិតនៅក្រោម​ការ​គ្រប់គ្រងរួមគ្នា ដើម្បីធានាបាននូវការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និង​បើក​ចំហ​។​ ដោយឡែកច្រកសមុទ្រ ហ័រមូហ្ស វិញ​ ​គឺជាផ្លូវដឹកជញ្ជូនប្រេង​ពីតំបន់ឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារអន្តរជាតិ ប៉ុន្តែបច្ចុប្បន្ន ស្ថិតនៅក្នុងភាពតានតឹងដោយសារតែជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ​ដែល​នាំឱ្យមានការរំខានដល់ការដឹកជញ្ជូន សកម្មភាពយោធា និង​ក្ដីព្រួយបារម្ភអំពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល​សកល។

ច្រកម៉ាឡាកា

លោក Khaled បានពន្យល់ថា ការប្រៀបធៀបរវាងផ្លូវទឹកទាំង ២ មើលរំលងភាពខុសគ្នាសំខាន់ៗនៅក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយ។ ជំហររបស់អ៊ីរ៉ង់​នៅ​ច្រកសមុទ្រហ័រមូហ្ស ​កើតចេញពីទណ្ឌកម្មអន្តរជាតិយូរអង្វែង​ ភាពឯកោ និងភាពតានតឹង​ជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក ​ដែលនេះជា​កត្តាដែលមិនមាននៅ​អាស៊ីអាគ្នេយ៍។

លោកថ្លែងថា អ្វីដែលកំពុងកើតឡើងចំពោះអ៊ីរ៉ង់ឥឡូវនេះ មិនមែនជាអ្វីដែល​អាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​សិង្ហបុរី ​បាន​ប្រឈមមុខអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះទេ។ ដោយ​សារ​តែ​ភាពខុសគ្នាបែបនេះ វាគ្មាន​អ្វីដែលត្រូវបារម្ភថា ច្រក​ម៉ាឡាកានឹង​ធ្លាក់ចូលទៅក្នុងស្ថានភាពដូចច្រកហូរមូហ្សនោះឡើយ។ ​

ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីដដែល បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ប្តេជ្ញាចិត្តចំពោះបទដ្ឋានអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការរក្សាផ្លូវដឹកជញ្ជូនបើកចំហ និងមានសុវត្ថិភាព។ លោក Khaled និយាយយ៉ាងដូច្នេះថា៖ «ប្រទេសទាំង ៣ គាំទ្រយ៉ាងមុតមាំនូវគោលការណ៍របស់អង្គការសហប្រជាជាតិ រួមទាំងលំហូរពាណិជ្ជកម្មដោយសេរី និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់​»។

លោកបានបន្ថែមថា ស្ថិរភាពនៅ​ច្រកសមុទ្រម៉ាឡាកាមិនមែនជារឿងថ្មីទេ ប៉ុន្តែជាលទ្ធផលនៃការសម្របសម្រួលយូរអង្វែងក្នុងចំណោមប្រទេសទាំង៣ ដែលរួមគ្នាគ្រប់គ្រងផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ​លើសពីនោះ ​អាស៊ីអាគ្នេយ៍ពឹងផ្អែកលើការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាប្រពៃណី ដើម្បីគ្រប់គ្រងភាពតានតឹង ជាជាងការប្រឈមមុខដាក់គ្នា។

គួរគូសបញ្ជាក់ថា ការច្រានចោលក្ដីបារម្ភរបស់លោក Khaled ធ្វើឡើងចំពេលមាន​ការចាប់អារម្មណ៍​ផ្នែក​ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង​ លើច្រកសមុទ្រម៉ាឡាកា រួមទាំងការវិវឌ្ឍថ្មីៗដូចជាការសម្រេចបាន​នូវភាពជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី (MDCP) និងការពិភាក្សាអំពីលទ្ធភាពដែលយន្តហោះយោធាអាមេរិកអាចប្រើដែនអាកាសឥណ្ឌូណេស៊ី។ លោក Khaled មិនបានបកស្រាយយ៉ាងណាទៅនឹង​ការវិវត្តទាំងនេះនោះទេ៕

ច្រកហ័រមូហ្ស

The post ម៉ាឡេស៊ីច្រានចោលក្ដីបារម្ភថា ច្រកម៉ាឡាកាអាចធ្លាក់ចូលជោគវាសនាដូចច្រកហ័រមូហ្ស appeared first on Kampuchea Thmey Daily.

សិង្ហបុរី និងម៉ាឡេស៊ី ដូចសមាជិកអាស៊ានទៀតដែរ ប្រឈមនឹង​សម្ពាធនៃការផ្គត់ផ្គង់ប្រេង
ដូចថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ីដែរ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ​ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ចំពេលដែលជម្លោះរវាងអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ បន្តរាំងស្ទះលំហូរប្រេងចេញពីមជ្ឈិមបូព៌ា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងតំបន់ផ្សេងៗ ការរំខានផ្នែកផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាបាន​បង្ខំឱ្យក្រុមហ៊ុន​ចម្រាញ់ប្រេងកាត់បន្ថយ​ផលិតកម្ម​ ​ហើយ​រដ្ឋាភិបាលនានារួមទាំងម៉ាឡេស៊ី និងសិង្ហបុរី ត្រូវត្រៀមខ្លួនសម្រាប់តម្លៃប្រេងខ្ពស់។

មកទល់ថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ ភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា​កើនឡើង​ចូលដល់វគ្គថ្មី ដោយអ៊ីស្រាអែល​បើកការវាយប្រហារលើវាលប្រេងរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញដោយការវាយប្រហារទីទាំងថាមពលទូទាំងតំបន់មជ្ឈិមបូព៌ា ដែលនេះបង្ហាញពីការរំខានកាន់តែខ្លាំងផ្នែកផ្គត់ផ្គង់​ខណៈ​ច្រកសមុទ្រហ័រមូហ្ស ដែលជា​ផ្លូវ​ដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% នៃតម្រូវការសកល បន្តជាប់គាំង។

មែនទែនទៅ អាស៊ីអាគ្នេយ៍ រួមទាំងម៉ាឡេស៊ី និងសិង្ហបុរី ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យ​តំបន់ប្រឈមនឹង​ហានិភ័យខ្ពស់ទៅនឹង​ហានិភ័យផ្នែកផ្គត់ផ្គង់ និងការហក់ឡើងនៃតម្លៃ។

ទិន្នន័យ​ពី​ក្រុមហ៊ុនវិភាគការដឹកជញ្ជូន Kpler សម្រាប់ឆ្នាំ ២០២៥ បាន​បង្ហាញថា សិង្ហបុរី ដែលជា«មជ្ឈមណ្ឌលប្រេងប្រចាំអាស៊ី» ​បាន​នាំចូលប្រេងឆៅជាង ៧០% របស់ខ្លួនពីមជ្ឈិមបូព៌ា ក្នុងបរិមាណ ៦៩៤ ០០០ បារ៉ែល/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីដើមខែមីនា។ ដោយឡែកម៉ាឡេស៊ីឯណោះវិញ​ក៏ពឹងផ្អែកខ្លាំងផងដែរ ដោយនាំចូលប្រេងឆៅ​ប្រមាណ ៣២៣ ០០០ បារ៉ែល/ថ្ងៃ ពីមជ្ឈិមបូព៌ា ទោះបីជាប្រទេសនេះមាន​ផលិតកម្មប្រេងក្នុងស្រុកដោយខ្លួនឯងក៏ដោយ។ រដ្ឋបុរីសិង្ហបុរី គ្មានផលិតកម្មប្រេងក្នុងស្រុកទេ ដោយពឹងផ្អែកទាំងស្រុងលើប្រេងនាំចូល ដើម្បីឧស្សាហកម្មចម្រាញ់របស់ខ្លួន។

កប៉ាល់ដឹកទំនិញថៃរងការវាយប្រហាររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូហ្ស។

ទោះបីជាម៉ាឡេស៊ី និងសិង្ហបុរី ​ជាមជ្ឈមណ្ឌល​នាំចេញប្រេង​ក្នុងតំបន់ក៏ដោយ ប្រទេសទាំង២​មានស្តុកប្រេងបម្រុងសម្រាប់គ្រាអាសន្នតិចតួច បើប្រៀបធៀបទៅនឹង​ប្រទេសធំៗនៅ​អាស៊ីបូព៌ា។ តាមការចុះផ្សាយរបស់ Forbes សិង្ហបុរីមានស្តុកប្រេងបម្រុង ដែល​អាចប្រើប្រាស់ប្រហែល ៤០ ថ្ងៃ ប្រសិនបើគ្មានការនាំចូលសោះ​។ ដោយឡែក ម៉ាឡេស៊ី​មិនបានបញ្ចេញទិន្នន័យជាក់លាក់​អំពីស្ដុកប្រេងរបស់ខ្លួនថាអាចប្រើប្រាស់បានប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហីម បាន​ឱ្យដឹងថា ម៉ាឡេស៊ីមាន​ផលិតផលប្រេងឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់​​រហូតដល់ចុងខែឧសភា។

​ប្រទេសធំៗនៅអាស៊ីបូព៌ាឯណោះវិញ មាន​ស្ដុងប្រេងបម្រុងដែលអាចប្រើប្រាស់បាន​យូរក្នុងករណីមិនអាចនាំចូល ដូចជាចិន (១០០ ថ្ងៃ) ជប៉ុន (២៥៤ ថ្ងៃ) និងកូរ៉េខាងត្បូង (២០៧ ថ្ងៃ)។

ការរាំងស្ទះផ្នែកផ្គត់ផ្គង់ទាំងឧស្ម័ន និងប្រេងពីមជ្ឈិមបូព៌ា បាន​បង្កក្ដីបារម្ភទាំងពីអាជីវកម្ម និងរដ្ឋាភិបាលម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រៀមខ្លួនសម្រាប់ការហក់ឡើងនៃតម្លៃថាមពល និងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។

នៅ​សិង្ហបុរី រោងចក្រចម្រាញ់ប្រេង រួមទាំងក្រុមហ៊ុនចម្រាញ់ប្រេងសិង្ហបុរី (SRC) និងរោងចក្រចម្រាញ់របស់ក្រុមហ៊ុន ExxonMobil លើកោះ  Jurong Island ​បានកាត់បន្ថយប្រតិបត្តិការ ដោយក្រុមហ៊ុនគីមីឥន្ធនៈមួយចំនួន រួមទាំង Aster Chemicals និងក្រុមហ៊ុនថាមពលផ្សេងទៀត បានប្រកាសពីប្រធានសក្ដិ ដោយសារតែប្រភពផ្គត់ផ្អង់ប្រេងមាន​កំណត់។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដោយស្រង់ទិន្នន័យរបស់ Kpler។ ៦៥% នៃប្រេងឆៅសម្រាប់ចម្រាញ់របស់សិង្ហបុរី ត្រូវបាន​ដឹកឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស គិតតែឆ្នាំនេះ។ ​

ជាមួយគ្នានោះផងដែរ សិង្ហបុរីពឹងផ្អែកទាំងស្រុងលើការនាំចូលឧស្ម័នធម្មជាតិ ​ដែលរួមចំណែកប្រហែល ៩៥​% នៃការផលិតអគ្គិសនី​ក្នុងស្រុក។ ប្រហែលពាក់កណ្តាលនៃការផ្គត់ផ្គង់ឧស្ម័នរបស់​ប្រទេស​តាមរយៈបំពង់បង្ហូរឧស្ម័នធម្មជាតិ​ក្នុងតំបន់ ​នៅតែមានស្ថេរភាពសម្រាប់ពេលនេះ។ ​យ៉ាងណាមិញ សិង្ហបុរីនៅតែប្រឈមមុខនឹង​ការប្រែប្រួលតម្លៃ​ដែលបណ្ដាលមកពីជម្លោះ។

ម៉ាឡេស៊ីកំពុងប្រឈមមុខនឹងភាពតានតឹងស្រដៀងគ្នានេះ ទោះបីជាមានការផលិតប្រេងក្នុងស្រុកក៏ដោយ។ រោងចក្រចម្រាញ់ប្រេង Pengerang បានបិទអង្គភាពផលិតប្រេង ៣០០ ០០០ បារ៉ែល/ថ្ងៃ ដោយសារតែការនាំចូលប្រេងឆៅមិនគ្រប់គ្រាន់។ ​ទិន្នន័យពី Kpler បានឱ្យដឹងថា ការនាំចូលប្រេងឆៅតាមសមុទ្រជាង ៧០% របស់ក្រុមហ៊ុន Prefchem កាលពីឆ្នាំមុន បានឆ្លងកាត់ច្រកសមុទ្រ​ហ័រមូហ្ស។​ ក្រៅពីនោះ ឧស្សាហកម្មផ្សេងៗដូចជា​ផលិតកម្ម​ជីបានផ្អាកការបញ្ជាទិញថ្មី ដោយសារតែថ្លៃដើមខ្ពស់ និង​ការរំខានផ្នែកផ្គត់ផ្គង់​។

រដ្ឋាភិបាលម៉ាឡេស៊ីនៅតែបន្តឧបត្ថម្ភធនប្រេងឥន្ធនៈ ដើម្បីការពារអ្នកប្រើប្រាស់ ប៉ុន្តែការកើនឡើងនៃតម្លៃសកល កំពុងដាក់សម្ពាធយ៉ាងខ្លាំង​ឱ្យរដ្ឋាភិបាលបង្កើនការចំណាយ​។ ​

ឥឡូវនេះ ទាំងម៉ាឡេស៊ី និងសិង្ហបុរី កំពុង​សម្របទៅនឹង​លក្ខខណ្ឌផ្គត់ផ្គង់តឹងតែង និង​កំណើន​ថ្លៃដើម និងដឹកជញ្ជូន ដែលជាសញ្ញានៃផលប៉ះពាល់សេដ្ឋកិច្ច​ ប្រសិនបើជម្លោះនៅតែបន្ត៕

The post សិង្ហបុរី និងម៉ាឡេស៊ី ដូចសមាជិកអាស៊ានទៀតដែរ ប្រឈមនឹង​សម្ពាធនៃការផ្គត់ផ្គង់ប្រេង appeared first on Kampuchea Thmey Daily.

អ្នកជំនាញសិង្ហបុរី​ព្រមានពីកំណើនតម្លៃថាមពល​ និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីជម្លោះ​មជ្ឈិម​បូព៌ា
ក្រុមអ្នកជំនាញសិង្ហបុរី​បាន​ព្រមានថា ​ជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក  និង​អ៊ីរ៉ង់ អាចធ្វើឱ្យអាជីវកម្មនានាបង្កើនការចំណាយដោយសារតែការហក់ឡើងនៃតម្លៃថាមពល​ និង​ការ​រំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Business Times។

ការព្រមានបែបនេះ ធ្វើឡើងសម្របពេលដែលជម្លោះកាន់តែបន្តតានតឹង ដោយ​បង្កការរំខានទាំងផ្លូវអាកាស និងផ្លូវទឹក ជាពិសេសច្រកសមុទ្រ Hormuz ដែលផ្លូវទឹកសំខាន់ដឹកប្រេង ២០% នៃតម្រូវការសកលបច្ចុប្បន្ន។ បញ្ហា​នេះ ធ្វើឱ្យតម្លៃប្រេងអន្តរជាតិកំពុងហក់ឡើងខ្លាំង។

នាយកប្រតិបត្តិនៃសហព័ន្ធពាណិជ្ជកម្មសិង្ហបុរី (SBF) លោក Kok Ping Soon បាន​ថ្លែងថា៖ «កំណើននៃភាពតានតឹង​ជម្លោះនៅមជ្ឈិមបូព៌ាគឺជាក្តីបារម្ភសម្រាប់អាជីវកម្មសិង្ហបុរី ​ដោយសារតែផលប៉ះពាល់​លើទីផ្សារថាមពលសកល ផ្លូវដឹកជញ្ជូន និងទំនុកចិត្តអាជីវកម្ម»។

លោក​បាន​បន្ថែម​ថា ​សិង្ហបុរីមាន​​សេដ្ឋកិច្ច​បើកចំហរ​​ និង​ពឹងផ្អែកខ្លាំង​​លើ​ពាណិជ្ជកម្ម ​ដែលធ្វើឱ្យប្រទេសនេះ​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​ពី​ខាងក្រៅ ​ដូចជា​ការចំណាយ​លើ​ការដឹកជញ្ជូន​ខ្ពស់ ​បម្រែបម្រួល​​តម្លៃ​ថាមពល និង​ការរំខាន​ដល់​ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់។

អ្នកសេដ្ឋកិច្ច និងថ្នាក់ដឹកនាំសមាគមពាណិជ្ជកម្មសិង្ហបុរី បាននិយាយថា តម្លៃប្រេងដែលការប្រែប្រួល និងទំនងជាឡើងថ្លៃ គឺជាហានិភ័យភ្លាមៗបំផុត ជាពិសេសប្រសិនបើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានជាប់គាំង​។

លោកស្រី Selena Ling ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនសេវាកម្ម​ហិរញ្ញវត្ថុ OCBC បា​នថ្លែងយ៉ាងដូច្នេះថា៖​«តម្លៃប្រេងបានមានប្រតិកម្មរួចហើយ ដូចគ្នានឹងលោហៈដ៏​តម្លៃដែរ។ វាពិតជាអាស្រ័យលើរយៈពេលនៃជម្លោះ ដូច្នេះវាពិបាកក្នុងការកំណត់ថាតើតម្លៃប្រេងនឹងនៅខ្ពស់រយៈពេលប៉ុន្មាន​ទៀត»។

មុនពេលអ៊ីស្រាអែល និងអាមេរិក​បើកការវាយប្រហារអ៊ីរ៉ង់ តម្លៃប្រេងអន្តរជាតិ​ម៉ាក Brent បាន​កើនឡើងខ្ពស់ជាង ៧០ ដុល្លារ/បារ៉ែលរួចទៅហើយ ដោយសារតែការរំពឹងទុកពីភាពតានតឹង។ ចូលដល់ថ្ងៃទី៣នៃជម្លោះ (ថ្ងៃចន្ទ ២ មីនា) តម្លៃប្រេងបាន​ជួញដូរក្នុងរង្វង់ជិត ៨០ ដុល្លារ/បារ៉ែល ខណៈអ្នកជំនាញខ្លះនិយាយថា វាអាចហក់ឡើងដល់ ១០០ ដុល្លារ/បារ៉ែល។ ​

លោកស្រី​ Ling បាន​និយាយថា បើការផ្គត់ផ្គង់ប្រេង​​រងការរំខាន​ខ្លាំង នោះវាអាចបង្កើនអតិផរណាសកល ដោយ​​អាស៊ី​ទទួល​រង​ផល​ប៉ះពាល់​​ខ្លាំងជាងគេ​ ដោយសារ​ប្រទេស​ភាគច្រើន​​នៅ​ទ្វីប​នេះ​ជា​ប្រទេស​នាំចូល​ថាមពល​។

ដោយឡែក សិង្ហបុរីនឹងប្រឈមមុខនឹងផលប៉ះពាល់២​យ៉ាងទៅលើតម្លៃទំនិញប្រើប្រាស់ និងពាណិជ្ជកម្ម ដោយក្រុមហ៊ុនអាកាសចរណ៍ ឧស្សាហកម្មធុនធ្ងន់ និងការដឹកជញ្ជូនទំនិញងាយរងគ្រោះបំផុត ខណៈដែលក្រុមហ៊ុនផលិតថាមពល និងអ្នកនាំចេញទំនិញអាច​នឹងទទួលបានអត្ថប្រយោជន៍វិញ​។

អ្នកសង្កេតការណ៍ជាច្រើន​បាននិយាយ​ទៀតថា តម្លៃប្រេងខ្ពស់ក៏នឹងប៉ះពាល់ដល់ថ្លៃអគ្គិសនី ថ្លៃប្រេងឥន្ធនៈសម្រាប់ការដឹកជញ្ជូន និងសេដ្ឋកិច្ច​ទូទៅ ដែលពាក់ព័ន្ធនឹង​ការប្រើប្រាស់​ឥន្ធនៈហ្វូស៊ីល​។ ក្រៅពីប្រេងឆៅ ច្រក Hormuz ក៏ជាផ្លូវដឹកជញ្ជូនឧស្ម័នធម្មជាតិពង្រាវដ៏សំខាន់ផងដែរ។ ​

ខ្សែច្រ៉វាក់ផ្គត់ផ្គង់ក៏ស្ថិតក្នុងហានិភ័យផងដែរ។ ក្រុមហ៊ុនដឹកជញ្ជូនអាស៊ី-អឺរ៉ុប​ បានចាប់ផ្តើមប្តូរទិសដៅនាវា​ទៅកាត់តាមឆ្នេរ​​ Cape of Good Hope (អាហ្វ្រិកខាងត្បូង) ​ដោយជៀសវាង​មជ្ឈិមបូព៌ា ក្នុងរូបភាពដូចគ្នានៅឆ្នាំ ២០២៣ ដែលក្រុមហ៊ុនដឹកជញ្ជូនផ្អាកប្រតិបត្តិការតាមព្រែកជីកស៊ុយអេ ដោយសារតែការវាយប្រហាររបស់ក្រុមហ៊ូធី។  ​

ផ្លូវដ៏​វែងនេះ បន្ថែមរយៈពេលវេលាដឹកជញ្ជូនទូទៅរហូតដល់ ១៤ ថ្ងៃ ​និងបង្កើនថ្លៃដើមដល់ទៅ ១៥% ក្នុងឆ្នាំ ២០២៣។ ​អ្នកវិភាគបាននិយាយថា ​បញ្ហានេះ​អាចប៉ះពាល់ដល់វិស័យសេវាកម្ម​​សិង្ហបុរី ដែលធ្វើពាណិជ្ជកម្មលក់ដុំច្រើន និងសំខាន់ខ្លាំង​សម្រាប់កំណើនសេដ្ឋកិច្ច៕

The post អ្នកជំនាញសិង្ហបុរី​ព្រមានពីកំណើនតម្លៃថាមពល​ និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីជម្លោះ​មជ្ឈិម​បូព៌ា appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចសិង្ហបុរីកើន ៥% ឆ្នាំមុន ដោយខ្ពស់ជាងការរំពឹងទុក
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បាន​កើនឡើង ៥% កាលពីឆ្នាំ ២០២៥ ដោយខ្ពស់ជាងការរំពឹងទុក ៤,៨% ប៉ុន្តែទាបជាងកំណើន ៥,៣% នៅឆ្នាំ ២០២៤។ នេះបើតាមការឱ្យដឹង​របស់​ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីថ្ងៃអង្គារ។

ជាមួយនឹង​កំណើនល្អនៅចុងឆ្នាំ ២០២៥ ក្រសួងបានដំឡើងការព្យាករសម្រាប់ឆ្នាំ ២០២៦ ដល់ចន្លោះពី ២-៤% ធៀបនឹង ១-៣% ក្នុងការព្យាករនៅខែវិច្ឆិកា ឆ្នាំមុន។

ក្រសួង​​និយាយថា​ សេដ្ឋកិច្ច​ពិភពលោក​មាន​ដំណើរការ​ល្អ​ជាង​ការ​រំពឹង​ទុក ដោយ​សេដ្ឋកិច្ច​ធំៗ​ភាគច្រើន​បាន​ប្រកាស​ពី​កំណើន​ខ្លាំង​ជាង​ការ​រំពឹង​ទុក​នៅ​ត្រីមាស​ទី​៤ ​ឆ្នាំ ២០២៤។ ក្រសួង​​បន្ថែម​​ថា សកម្មភាព​ពាណិជ្ជកម្ម​ពិភពលោក​​នៅ​តែ​មាន​ភាព​ធន់​​ ហើយសន្ទុះបែបនេះ ​​បន្តចូលដល់ឆ្នាំ ២០២៦ ទោះបីជាមានហានិភ័យពីការដាក់ពន្ធបដិការរបស់សហរដ្ឋ​អាមេរិកក្ដី។ ​

​មែនទែនទៅ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ ២០២៥ ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​វិស័យ​ផលិតកម្ម ពាណិជ្ជកម្ម​លក់ដុំ និង​វិស័យ​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង។

ក្នុង​វិស័យ​ផលិតកម្ម គ្រឿង​អេឡិចត្រូនិក​បាន​​រីកចម្រើន​​យ៉ាង​ខ្លាំង ខណៈ​​​ផ្នែក​គ្រឿងចក្រ ឧបករណ៍ និង​សម្ភារៈ​ផ្គត់ផ្គង់​សម្រាប់​ពាណិជ្ជកម្ម​លក់ដុំ ​ក៏​បាន​បង្ហាញ​ពី​កំណើន​រឹងមាំ​ផង​ដែរ ​ដោយសារតែ​​​តម្រូវការ​ខ្លាំង​សម្រាប់​គ្រឿង​អេឡិចត្រូនិក​ទាក់ទង​នឹងបញ្ញាសិប្បនិម្មិត​ (AI)។

គ្រប់ផ្នែកទាំងអស់នៃវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង បានកត់ត្រាកំណើនយ៉ាងទូលំទូលាយ​ ប៉ុន្តែវិស័យសេវាកម្មម្ហូបអាហារ និងភេសជ្ជៈបានធ្លាក់ចុះ។

The post សេដ្ឋកិច្ចសិង្ហបុរីកើន ៥% ឆ្នាំមុន ដោយខ្ពស់ជាងការរំពឹងទុក appeared first on Kampuchea Thmey Daily.

សិង្ហបុរី ​ចិន ថៃ នាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា
សិង្ហបុរី ចិន និងថៃ បាន​នាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៥ ក្នុងចំណោម ៥៣ ប្រទេស និងតំបន់ ដែលបាន​វិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលហែកហួរដោយសង្រ្គាមស៊ីវិលមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Eleven Myanmar កាលពីថ្ងៃចន្ទ (៩ កុម្ភៈ)។

គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា (MIC) បាន​ឱ្យដឹងថា ក្នុងចំណោមវិស័យ​ចំនួន​ ១២ ​​វិស័យថាមពល ប្រេង និងឧស្ម័ន និងផលិតកម្ម ទទួល​បាន​ចំណែកនៃការវិនិយោគច្រើនជាង​គេ​។

ក្នុងកិច្ចប្រជុំកាលពីចុងខែមករា MIC បាន​អនុម័តគម្រោងវិនិយោគថ្មីប្រមាណ ២០ គម្រោង ក្នុងទំហំ ៦២,៩ លាន​ដុល្លារអាមេរិក ដោយរំពឹងបង្កើតការងារជាង ៣ ៣០០ កន្លែង។​

គម្រោង​​ដែលត្រូវបាន​អនុម័ត ​រួម​មាន​ការ​វិនិយោគ​បរទេស​ថ្មី​ចំនួន​ ៤ ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម រួម​ជាមួយ​នឹង​ការ​វិនិយោគ​ក្នុង​ស្រុក​ថ្មី​ចំនួន ១៦​ នៅ​ទូទាំង​ឧស្សាហកម្ម​ដូចជា​វិស័យ​ផលិតកម្ម សណ្ឋាគារ និង​ទេសចរណ៍ ការ​ផលិត​ថាមពល ការ​សាងសង់​លំនៅឋាន ការ​ចិញ្ចឹម​សត្វ និង​នេសាទ និង​ប្រេង និង​ឧស្ម័ន៕

The post សិង្ហបុរី ​ចិន ថៃ នាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

សិង្ហបុរីជាប់​ជាប្រទេស​មានជាងគេបំផុតទី២លើពិភពលោក កាលពីឆ្នាំមុន
បុរីរដ្ឋ សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាប្រទេសមានជាងគេបំផុតទី២លើពិភពលោក បើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) កាលពីឆ្នាំ ២០២៥។ ​

ការចាត់ចំណាត់ថ្នាក់របស់ទស្សនាវដ្តីព័ត៌មានអង់គ្លេស The Economist បានបង្ហាញថា GDP per capita នៅសិង្ហបុរី គឺ ៩០ ៧០០ ដុល្លារអាមេរិក/ម្នាក់ ដោយ​ធ្វើឱ្យ​ប្រទេសនេះឈរពីក្រោយតែប្រទេសស្វីសប៉ុណ្ណោះ។ ស្វីសជាប់ចំណាត់ថ្នាក់កំពូលទី១ ដោយមាន GDP per capita ១០០ ០០០ ដុល្លារ/ម្នាក់ ខណៈន័រវេស ឈរនៅលេខរៀងទី៣ ប្រមាណ ៨៦ ៨០០ ដុល្លារ/ម្នាក់។

យ៉ាងណាមិញ ពេលសម្រួលតាមម៉ោងធ្វើការ ប្រទេសន័រវេសជាប់ចំណាត់ថ្នាក់លេខ១ ​បើគិត​ GDP សម្រាប់មនុស្សម្នាក់១ម៉ោងៗ។ បន្ទាប់មកគឺប្រទេសកាតា និងដាណឺម៉ាក ខណៈសិង្ហបុរីចាប់ចំណាត់ថ្នាក់ទី ៨ នៅពីក្រោយហ៊ូឡង់។ ការគិតជាម៉ោងនេះ បង្ហាញពីចំណូលដែលពលរដ្ឋនៃប្រទេសនីមួយៗរកបាន បើយក GDP នោះទៅប្រៀបធៀបនឹង​ម៉ោងធ្វើការ។ នេះមាន​ន័យថា ​ពលរដ្ឋន័រវេសទទួលបានចំណូលជាមធ្យមក្នុងមួយម៉ោង ខ្ពស់ជាងប្រទេសដទៃទៀត។

ទិន្នន័យពីក្រសួងកម្លាំងពលកម្មសិង្ហបុរី បាន​បង្ហាញថា បុគ្គលិក​ក្នុងប្រទេសសិង្ហបុរីធ្វើការជាមធ្យម ៤៣,៣ ម៉ោង​/សប្តាហ៍ នៅឆ្នាំ ២០២៤។ ធៀបនឹងឆ្នាំ ២០២៤ ដូចគ្នា ​បុគ្គលិកនៅន័រវេសធ្វើការជាមធ្យម ៣៣,២ ម៉ោង/សប្តាហ៍​។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ៕

The post សិង្ហបុរីជាប់​ជាប្រទេស​មានជាងគេបំផុតទី២លើពិភពលោក កាលពីឆ្នាំមុន appeared first on Kampuchea Thmey Daily.