Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋកិច្ចសិង្ហបុរីកើនឡើង​ ៦% ដោយ​ខ្ពស់ជាងការរំពឹងទុក នៅត្រីមាសទី១

បានផុស

នៅ

សេដ្ឋកិច្ចរបស់​សិង្ហបុរីបានកើនឡើង​ខ្ពស់ជាងការរំពឹងទុក​នៅ​ត្រីមាសទី១ដើម​ឆ្នាំ ២០២៦ ប្រមាន ៦% ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើនដ៏រឹងមាំនេះ ភាគច្រើនជំរុញដោយ​កំណើននៃ​ផលិតកម្ម​ ពាណិជ្ជកម្មលក់ដុំ និងវិស័យហិរញ្ញវត្ថុ ដែលគាំទ្រដោយតម្រូវការសកល​សម្រាប់ផលិតផល និងសេវាកម្ម ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI)​។

ធៀបនឹង​ត្រីមាសចុងឆ្នាំ ២០២៥ សេដ្ឋកិច្ចសិង្ហបុរីបាន​កើនឡើងវិញ ១%។ ​

​ទោះបីជាយ៉ាងណាក៏ដោយ​ មន្ត្រីសិង្ហបុរី​បានព្រមានថា ភាពមិនប្រាកដប្រជាសកលនៅតែបន្តគំរាមកំហែងដល់ទស្សនវិស័យរបស់ប្រទេស​។ រដ្ឋាភិបាលបានរក្សាការព្យាករ​កំណើនពេញមួយឆ្នាំរបស់ខ្លួននៅចន្លោះពី ២-៤% ប៉ុន្តែបាននិយាយថា ហានិភ័យបានកើនឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត បម្រែបម្រួល​តម្លៃថាមពល​ និងភាពតានតឹងពាណិជ្ជកម្ម។

លោក Beh Swan Gin លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មសិង្ហបុរី បាន​ថ្លែង​ថា៖ «ជារួម ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសិង្ហបុរីក្នុងឆ្នាំ ២០២៦ បានចុះខ្សោយចាប់តាំងពីខែកុម្ភៈមក​»។ លោកបានបន្ថែមថា៖ «ហានិភ័យអវិជ្ជមានចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់​សិង្ហបុរី បានកើនឡើងគួរ​ឱ្យ​កត់​សម្គាល់​​»។​

ដោយឡែក​ធនាគារកណ្តាលសិង្ហបុរីវិញ បាននិយាយថា ជំហរគោលនយោបាយរូបិយវត្ថុបច្ចុប្បន្នរបស់ខ្លួននៅតែសមស្របនឹងស្ថានភាពសេដ្ឋកិច្ច ខណៈ​មន្ត្រីសិង្ហបុរីនិយាយថា ​តម្រូវការ​ទាក់ទងនឹង AI ដ៏ធន់ កំពុងជួយគាំទ្រដល់ការនាំចេញ និងសកម្មភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម