ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចសិង្ហបុរីកើន ៥% ឆ្នាំមុន ដោយខ្ពស់ជាងការរំពឹងទុក
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានកើនឡើង ៥% កាលពីឆ្នាំ ២០២៥ ដោយខ្ពស់ជាងការរំពឹងទុក ៤,៨% ប៉ុន្តែទាបជាងកំណើន ៥,៣% នៅឆ្នាំ ២០២៤។ នេះបើតាមការឱ្យដឹងរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីថ្ងៃអង្គារ។

ជាមួយនឹងកំណើនល្អនៅចុងឆ្នាំ ២០២៥ ក្រសួងបានដំឡើងការព្យាករសម្រាប់ឆ្នាំ ២០២៦ ដល់ចន្លោះពី ២-៤% ធៀបនឹង ១-៣% ក្នុងការព្យាករនៅខែវិច្ឆិកា ឆ្នាំមុន។
ក្រសួងនិយាយថា សេដ្ឋកិច្ចពិភពលោកមានដំណើរការល្អជាងការរំពឹងទុក ដោយសេដ្ឋកិច្ចធំៗភាគច្រើនបានប្រកាសពីកំណើនខ្លាំងជាងការរំពឹងទុកនៅត្រីមាសទី៤ ឆ្នាំ ២០២៤។ ក្រសួងបន្ថែមថា សកម្មភាពពាណិជ្ជកម្មពិភពលោកនៅតែមានភាពធន់ ហើយសន្ទុះបែបនេះ បន្តចូលដល់ឆ្នាំ ២០២៦ ទោះបីជាមានហានិភ័យពីការដាក់ពន្ធបដិការរបស់សហរដ្ឋអាមេរិកក្ដី។
មែនទែនទៅ កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៥ ត្រូវបានជំរុញជាចម្បងដោយវិស័យផលិតកម្ម ពាណិជ្ជកម្មលក់ដុំ និងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង។
ក្នុងវិស័យផលិតកម្ម គ្រឿងអេឡិចត្រូនិកបានរីកចម្រើនយ៉ាងខ្លាំង ខណៈផ្នែកគ្រឿងចក្រ ឧបករណ៍ និងសម្ភារៈផ្គត់ផ្គង់សម្រាប់ពាណិជ្ជកម្មលក់ដុំ ក៏បានបង្ហាញពីកំណើនរឹងមាំផងដែរ ដោយសារតែតម្រូវការខ្លាំងសម្រាប់គ្រឿងអេឡិចត្រូនិកទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI)។
គ្រប់ផ្នែកទាំងអស់នៃវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង បានកត់ត្រាកំណើនយ៉ាងទូលំទូលាយ ប៉ុន្តែវិស័យសេវាកម្មម្ហូបអាហារ និងភេសជ្ជៈបានធ្លាក់ចុះ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


