ព័ត៌មានអន្ដរជាតិ
សិង្ហបុរីជាប់ជាប្រទេសមានជាងគេបំផុតទី២លើពិភពលោក កាលពីឆ្នាំមុន
បុរីរដ្ឋ សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាប្រទេសមានជាងគេបំផុតទី២លើពិភពលោក បើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) កាលពីឆ្នាំ ២០២៥។

ការចាត់ចំណាត់ថ្នាក់របស់ទស្សនាវដ្តីព័ត៌មានអង់គ្លេស The Economist បានបង្ហាញថា GDP per capita នៅសិង្ហបុរី គឺ ៩០ ៧០០ ដុល្លារអាមេរិក/ម្នាក់ ដោយធ្វើឱ្យប្រទេសនេះឈរពីក្រោយតែប្រទេសស្វីសប៉ុណ្ណោះ។ ស្វីសជាប់ចំណាត់ថ្នាក់កំពូលទី១ ដោយមាន GDP per capita ១០០ ០០០ ដុល្លារ/ម្នាក់ ខណៈន័រវេស ឈរនៅលេខរៀងទី៣ ប្រមាណ ៨៦ ៨០០ ដុល្លារ/ម្នាក់។
យ៉ាងណាមិញ ពេលសម្រួលតាមម៉ោងធ្វើការ ប្រទេសន័រវេសជាប់ចំណាត់ថ្នាក់លេខ១ បើគិត GDP សម្រាប់មនុស្សម្នាក់១ម៉ោងៗ។ បន្ទាប់មកគឺប្រទេសកាតា និងដាណឺម៉ាក ខណៈសិង្ហបុរីចាប់ចំណាត់ថ្នាក់ទី ៨ នៅពីក្រោយហ៊ូឡង់។ ការគិតជាម៉ោងនេះ បង្ហាញពីចំណូលដែលពលរដ្ឋនៃប្រទេសនីមួយៗរកបាន បើយក GDP នោះទៅប្រៀបធៀបនឹងម៉ោងធ្វើការ។ នេះមានន័យថា ពលរដ្ឋន័រវេសទទួលបានចំណូលជាមធ្យមក្នុងមួយម៉ោង ខ្ពស់ជាងប្រទេសដទៃទៀត។
ទិន្នន័យពីក្រសួងកម្លាំងពលកម្មសិង្ហបុរី បានបង្ហាញថា បុគ្គលិកក្នុងប្រទេសសិង្ហបុរីធ្វើការជាមធ្យម ៤៣,៣ ម៉ោង/សប្តាហ៍ នៅឆ្នាំ ២០២៤។ ធៀបនឹងឆ្នាំ ២០២៤ ដូចគ្នា បុគ្គលិកនៅន័រវេសធ្វើការជាមធ្យម ៣៣,២ ម៉ោង/សប្តាហ៍។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


