ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ចិន ថៃ នាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា
សិង្ហបុរី ចិន និងថៃ បាននាំមុខគេលើការវិនិយោគពីបរទេសនៅមីយ៉ាន់ម៉ា គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៥ ក្នុងចំណោម ៥៣ ប្រទេស និងតំបន់ ដែលបានវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលហែកហួរដោយសង្រ្គាមស៊ីវិលមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Eleven Myanmar កាលពីថ្ងៃចន្ទ (៩ កុម្ភៈ)។

គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា (MIC) បានឱ្យដឹងថា ក្នុងចំណោមវិស័យចំនួន ១២ វិស័យថាមពល ប្រេង និងឧស្ម័ន និងផលិតកម្ម ទទួលបានចំណែកនៃការវិនិយោគច្រើនជាងគេ។
ក្នុងកិច្ចប្រជុំកាលពីចុងខែមករា MIC បានអនុម័តគម្រោងវិនិយោគថ្មីប្រមាណ ២០ គម្រោង ក្នុងទំហំ ៦២,៩ លានដុល្លារអាមេរិក ដោយរំពឹងបង្កើតការងារជាង ៣ ៣០០ កន្លែង។
គម្រោងដែលត្រូវបានអនុម័ត រួមមានការវិនិយោគបរទេសថ្មីចំនួន ៤ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម រួមជាមួយនឹងការវិនិយោគក្នុងស្រុកថ្មីចំនួន ១៦ នៅទូទាំងឧស្សាហកម្មដូចជាវិស័យផលិតកម្ម សណ្ឋាគារ និងទេសចរណ៍ ការផលិតថាមពល ការសាងសង់លំនៅឋាន ការចិញ្ចឹមសត្វ និងនេសាទ និងប្រេង និងឧស្ម័ន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


