សិស្សសាលា Archives - Kampuchea Thmey Daily

សិស្សដែលល្មើសបទបញ្ជាផ្ទៃក្នុង អាចប្រឈមនឹងវិធានការរដ្ឋបាល លុបឈ្មោះចេញពីសាលា ឬប្រឈមតាមផ្លូវច្បាប់
ក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា សិស្សដែលប្រព្រឹត្តល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុងអាចប្រឈមនឹងវិធានការរដ្ឋបាល និងអាចដាក់ទណ្ឌកម្មឈានទៅដល់ការលុបឈ្មោះចេញពីសាលា អាស្រ័យទៅលើកំហុស ឬអំពើល្មើសដែលបានប្រព្រឹត្ត និងអនុវត្តវិធានការតាមផ្លូវច្បាប់ករណីក្មេងទំនើង។

នៅក្នុងសេចក្តីណែនាំស្តីពីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាទូទៅសាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្សចុះថ្ងៃទី១៦មីនា ក្រសួងអប់រំ បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការ អប់រំ ដើម្បីសម្រេចបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា តាមរយៈការអនុវត្តកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា។ ព្រោះថា ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល។

ក្រសួងអប់រំបានបន្តថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ចរិយាសម្បទារបស់សិស្សគ្រឹះស្ថានសិក្សាត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងដំណើរការឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពី មាតាបិតា ឬអ្នកអាណាព្យាបាល។ ជួបប្រជុំ ពិភាក្សា និងទាក់ទងមាតាបិតា ឬអ្នកអាណាព្យាបាលឱ្យបានទៀងទាត់ ដើម្បីពិភាក្សាលទ្ធផលសិក្សារបស់សិស្ស និងដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងសាលារៀន ដើម្បីឱ្យមាតាបិតាមានលទ្ធភាពក្នុងការត្រួតពិនិត្យ មើលវត្តមាន ពិន្ទុ និងវិន័យរបស់អ្នកសិក្សា។ បង្កើតក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជានៅក្នុងគ្រឹះស្ថានសិក្សា និងត្រូវចាត់តាំង នាយករងមួយរូបឱ្យទទួលបន្ទុកការងារក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា។ ពង្រឹងទំនាក់ទំនងរវាងក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជាជាមួយគ្រូទទួលបន្ទុកថ្នាក់។ បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីផ្តល់ការលើកទឹកចិត្ត ឬដាក់ទណ្ឌកម្មខាងវិន័យ ដល់អ្នកសិក្សាដែលអនុវត្តល្មើសបទបញ្ជាផ្ទៃក្នុង ឬប្រាសចាកពីសីលធម៌។
រាយការណ៍អំពីសកម្មភាពមិនប្រក្រតី ឬអំពើល្មើស ដែលបានកើតឡើងក្នុងគ្រឹះស្ថានសិក្សាឱ្យបានទាន់ពេលវេលាជូនការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ អនុវត្តវិធានការផ្តល់រង្វាន់ និងទណ្ឌកម្ម ចំពោះសិស្សល្អត្រូវលើកទឹកចិត្ត ចំពោះសិស្សដែលប្រព្រឹត្ត ល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុងត្រូវណែនាំ ចាត់វិធានការរដ្ឋបាល និងអាចដាក់ទណ្ឌកម្មឈានទៅដល់ការលុបឈ្មោះចេញពីសាលារៀន អាស្រ័យទៅលើកំហុស ឬអំពើល្មើសដែលបានប្រព្រឹត្ត និងអនុវត្តវិធានការតាមផ្លូវច្បាប់ ករណីក្មេងទំនើង។

ក្រសួងអប់រំក៏បានណែនាំដល់គ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀនបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មានអំពី អវត្តមាន ឬហេតុការណ៍ផ្សេងៗ ដែលកើតឡើងចំពោះសិស្សទៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលបញ្ជ្រាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្សជាប់ជាប្រចាំ ដោយផ្តល់មតិកែលម្អនៅពេលដែលឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតី ណាមួយ។ សហការផ្តល់ព័ត៌មាន និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្ការ និងទប់ស្កាត់អ្នកសិក្សាកុំឱ្យប្រព្រឹត្តសកម្មភាពមិនប្រក្រតី។ ផ្តល់មូលវិចារណ៍អំពីចរិយាសម្បទារបស់សិស្សនៅក្នុងសៀវភៅតាមដានការសិក្សា និងសៀវភៅ សិក្ខាគារិក។
ចំណែកមាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ត្រូវសហការ ចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់ វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថាអំពីសីលធម៌ ឬសុជីវធម៌ ដែលរៀបចំដោយ គណៈគ្រប់គ្រងសាលារៀន។ ពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទតាមដានការសិក្សា ដោយត្រូវសួរនាំ និងណែនាំកូនចៅនៅពេលមានកំហុសសហការជាមួយសាលារៀន ដោយចូលរួមកិច្ចប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយបញ្ហា និងលើកទឹកចិត្តកូនចៅ។

រីឯសិស្សត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួល ខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌អនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សាបានកំណត់ ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌។មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការ អនុញ្ញាតមិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សាមិនត្រូវជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា៕

អត្ថបទ៖ សំអឿន

The post សិស្សដែលល្មើសបទបញ្ជាផ្ទៃក្នុង អាចប្រឈមនឹងវិធានការរដ្ឋបាល លុបឈ្មោះចេញពីសាលា ឬប្រឈមតាមផ្លូវច្បាប់ appeared first on Kampuchea Thmey Daily.

កងជីវពល​ស៊ូដង់​ទម្លាក់​ដ្រូន​ផ្ទុក​សារធាតុ​ផ្ទុះ​ វាយ​ប្រហារ​សាលា​ក្មេង​ស្រី​ បណ្តាល​ឲ្យស្លាប់​១៧នាក់​
អាជ្ញាធរ​ និង​​ក្រុម​គ្រូពេទ្យ ឱ្យ​ដឹង​ថា ដ្រូន​កងជីវពលស៊ូដង់ផ្ទុក​​ជាតិ​​​ផ្ទុះ​មួយ​គ្រឿងបាន​វាយ​ប្រហារ​សាលារៀន​មធ្យមសិក្សា និង​មជ្ឈមណ្ឌល​ថែទាំ​សុខ​ភាព​មួយកន្លែង​នៅភាគខាង​ត្បូង​ប្រទេស​ស៊ូដង់កាលពីថ្ងៃពុធ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់១៧នាក់ ភាគ​ច្រើន​ជា​ក្មេង​​ស្រីសិស្ស​សាលា​។

ដ្រូន​ទម្លាក់​ចំ​សាលានៅ​ស៊ូដង់។ រូបភាព៖ AA

​លោក​វេជ្ជបណ្ឌិត Musa al-Majeri នាយក​មន្ទីរពេទ្យ​ Douiem លើក​ឡើង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០​នាក់​​រងរបួស​ក្នុង​ការ​វាយ​ប្រហារ​នេះ​នៅភូមិ Shukeiri ក្នុងខេត្ត White Nile។

លោក Al-Majeri ប្រាប់ភ្នាក់​ងារ​ AP នៅ​ថ្ងៃ​ទី​១១ខែ​មីនាថា ក្មេង​ស្រី៣នាក់បាន​រងរបួសធ្ងន់។ ក្នុង​ចំណោម​ពួកគេ ពីរនាក់​ទទួល​បាន​ការវះកាត់នៅមន្ទីរពេទ្យ។

បណ្តាញ​គ្រូពេទ្យស៊ូដង់ដែល​​តាមដានសង្គ្រាម​រាយការណ៍​ថា​ការ​វាយ​ប្រហារ​នេះ​ អ្នក​ដែលត្រូវបានសម្លាប់​មុនគេរួមមាន​គ្រូបង្រៀន ២នាក់ និង​បុគ្គលិកថែទាំសុខភាព​ម្នាក់។

ក្រុមគ្រូពេទ្យ និងលោក al-Majeri បានស្តីបន្ទោសកងកម្លាំងគាំទ្ររហ័សរបស់យោធាប៉ារ៉ាចំពោះការវាយប្រហារនេះ។

យ៉ាង​ណា​កងកម្លាំង​គាំទ្រ​រហ័ស (RSF) មិន​បានឆ្លើយតបទៅ​នឹង​សំណើ​សុំ​ការអត្ថាធិប្បាយ​នៅ​ឡើយ​ទេ។

លោក​វេជ្ជបណ្ឌិត Razan Al-Mahdi អ្នកនាំ​ពាក្យក្រុម​វេជ្ជសាស្ត្រ​លើក​ឡើង​ថា​៖ « ឧក្រិដ្ឋកម្ម​ដ៏គួរឱ្យរន្ធត់នេះ​តំណាង​ឱ្យ​មាន​សកម្មភាព​​បន្ត​​នៃ​ការ​រំលោភ​បំពាន​ដែល​ប្រព្រឹត្តដោយ RSF នៅក្នុងខេត្ត​ White Nile។ កងជីវពលបាន​វាយប្រហារកន្លែងស្នាក់​នៅស៊ីវិលជា​ច្រើន​ក្នុងរយៈពេលពីរ​ថ្ងៃ​កន្លង​មកនេះ រួម​ទាំងអន្តេវាសិកដ្ឋាន​និស្សិត និងរោងចក្រថាមពល​ផង​ដែរ​»។

គួរ​បញ្ជាក់​ថា​ការ​វាយ​ប្រហារ​នៅភូមិ Shukeiri ក្នុង​ខេត្ត White Nile គឺជា​ការ​វាយ​ប្រហារដ៏សាហាវចុងក្រោយ​បង្អស់​ក្នុង​សង្គ្រាម​ជិត​បី​ឆ្នាំ​របស់​ប្រទេសស៊ូដង់​។

ប្រទេសនេះ​បាន​ធ្លាក់​ចូល​ក្នុងភាពវឹកវរនៅ​ខែមេសា ឆ្នាំ២០២៣ ពេល​ដែល​ការតស៊ូដណ្តើម​អំណាច​រវាងយោធា និង RSF បាន​ផ្ទុះឡើង​ទៅ​ជា​ការប្រយុទ្ធគ្នា​ដោយបើកចំហ​នៅទីក្រុង Khartoum និង​កន្លែងផ្សេងទៀត​ក្នុងប្រទេស៕

ប្រែ​សម្រួល៖ ណឺ មិនា

The post កងជីវពល​ស៊ូដង់​ទម្លាក់​ដ្រូន​ផ្ទុក​សារធាតុ​ផ្ទុះ​ វាយ​ប្រហារ​សាលា​ក្មេង​ស្រី​ បណ្តាល​ឲ្យស្លាប់​១៧នាក់​ appeared first on Kampuchea Thmey Daily.

កូនសិស្ស​ឥណ្ឌា​​ ២០​នាក់ ​ពុល​អាហារ​ដែល​ផ្តល់​ក្រោម​ជំនួយរដ្ឋាភិបាល​​
សិស្ស​ជាង ២០នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ នៅរដ្ឋ Telangana ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា បន្ទាប់​ពីទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​សាលា ក្រោម​កម្ម​វិធី​អាហារ​ថ្ងៃ​ត្រង់​ដោយ​ឥត​គិ​ត​ថ្លៃរបស់​រដ្ឋា​ភិបាលឥណ្ឌា។

កូនសិស្សនៅឥណ្ឌា។ រូបភាព៖ AFP

សារព័ត៌មាន Telangana Today ឱ្យ​ដឹង​ថា សិស្ស​​ទាំង​​នោះ​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ ​កាល​​ពី​​ថ្ងៃ​​ព្រហស្បតិ៍ ​បន្ទាប់​​ពី​​ចេញរោគ​​សញ្ញា​​នានា ដែល​សង្ស័យថា​​​ពុល​​អាហារ​។ ពួក​គេ​មាន​អាការៈ ​ឈឺ​ពោះ ក្អួត និង​ចង្អោរ។​​

ហេតុ​ការណ៍​នេះ​​ បាន​កើត​ឡើង​នៅ​សាលា​បឋមសិក្សា​ Mandal Parishad ក្នុង​ភូមិ Venkatapur ក្នុង​សង្កាត់ Sangareddy ចំណែក​បុគ្គលិក​​​ត្រូវ​បាន​ចោទ​​ប្រកាន់​ថា៖ «​​កម្តៅ​អាហារ​ដែល​នៅ​សល់​ យក​មក​ធ្វើ​ជា​អាហារ​ថ្ងៃ​ត្រង់​»។

គួរ​ឱ្យ​ដឹង​ថា​មាន​កុមារ​ចំនួន ៤២នាក់​ បាន​បរិភោគ​អាហារ​ និង ២២​នាក់ បាន​ធ្លាក់​ខ្លួនឈឺ និង​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ Narayankhed ​។​

មន្ត្រីប៉ូលិស តំបន់​ Narayanked បាន​ដក​ស្រង់​សម្តី​ដោយ​ទូរទស្សន៍​ក្នុង​ស្រុក NDTV ថា៖ « សិស្ស​ចំនួន ២២ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ទទួល​ទាន​សាំបា (sambar) និង​បាយ​នៅ​រសៀល​នេះ។ ពួក​គេ​​មាន​​រោគ​​សញ្ញា​​ដូច​​ជា​​ឈឺ​ក្រពះ ហើយ​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​​ភ្លាមៗ ​ដើម្បី​​ព្យាបាល​»។

អាជ្ញាធរ​​បាន​​បើក​​ការ​​ស៊ើប​អង្កេត ហើយ​​បុគ្គលិក​​ដែល​​ពាក់​ព័ន្ធ​​នឹង​​ការ​រៀប​ចំ​​អាហារ​​ថ្ងៃ​ត្រង់​​នៅ​​សាលា​ ​ត្រូវ​​បាន​ដក​​​តំណែង។

ចំណែក មន្ត្រី​​អប់​រំ​ស្រុក​​បាន​​ចេញ​​សេចក្តី​​ជូន​ដំណឹង​ ​ដល់​​នាយក​​​សាលា ​​ជុំវិញ​​ការ​​ខ្វះ​ផ្នែក​​ត្រួត​​ពិនិត្យ​​លើ​​ការ​​រៀប​ចំ​អាហារ​​ថ្ងៃ​​ត្រង់​។

គួរ​បញ្ជាក់​ថា នេះ​ជា​ករណី​ចុង​ក្រោយ​នៃ​ឆ្លង​មេរោគ​ពី​អាហារ ដែល​បម្រើ​ក្រោម​គម្រោង​អាហារ​ពាក់​កណ្តាល​របស់​រដ្ឋាភិបាល​ឥណ្ឌា ជា​កម្ម​វិធី​អាហារ​ឥត​គិត​ថ្លៃ​ធំ​ជាង​គេ​មួយនៅ​ក្នុង​សាលា នៅ​លើ​ពិភព​លោក។

មិន​តែ​ប៉ុណ្ណោះ គម្រោង​ផ្តល់​អាហារ​ថ្ងៃត្រង់​ដោយ​ឥតគិត​ថ្លៃ ដល់​កុមារ​នៅ​ក្នុង​សាលា​រដ្ឋ​ គឺ​បង្កើន​កម្រិត​អាហា​រូបត្ថម្ភ ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស និង​កាត់​បន្ថយ​អត្រា​បោះ​បង់​ការសិក្សា។

កម្មវិធីនេះ​ផ្តល់​អាហារឆ្អិន​ដល់​កុមារចំនួន ១២០​លាននាក់​ នៅ​ក្នុង​សា​លា​រៀន​ជាង​មួយ​លាន​ខ្នង នៅ​ទូទាំង​ប្រទេស៕

ប្រែសម្រួល៖ ណឺ មិនា

The post កូនសិស្ស​ឥណ្ឌា​​ ២០​នាក់ ​ពុល​អាហារ​ដែល​ផ្តល់​ក្រោម​ជំនួយរដ្ឋាភិបាល​​ appeared first on Kampuchea Thmey Daily.

គេចម៉ោងសិក្សា! អភិបាលស្រុកទ្រាំង ចុះអប់រំណែនាំសិស្សមួយចំនួនដែលគេចម៉ោងសិក្សាប្រមូលផ្ដុំគ្នានៅក្រៅសាលា
លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៃរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះអប់រំ និងណែនាំដោយផ្ទាល់ដល់សិស្សានុសិស្សមួយចំនួនដែលគេចម៉ោងសិក្សាមិនចូលរៀន មកប្រមូលផ្ដុំគ្នានៅតាមទីតាំងមួយចំនួនក្បែរវិទ្យាល័យព្រៃទប់ និងវិទ្យាល័យ ហ៊ុន សែន ពោធិអំពិល។

ក្នុងសកម្មភាពចុះពង្រឹងវិន័យ និងសណ្តាប់ធ្នាប់សង្គមនេះ លោកអភិបាលស្រុក បានណែនាំឲ្យសិស្សានុសិស្សដែលកំពុងប្រមូលផ្ដុំគ្នានៅក្រៅបរិវេណសាលា ក្នុងម៉ោងសិក្សាឱ្យពួកគេយល់ពីតម្លៃនៃការសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

លោក អ៊ុំ ចំរើន ក៏បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម និងកន្លែងផ្តល់សេវាកម្មផ្សេងៗដែលនៅក្បែរវិទ្យាល័យទាំងពីរដោយស្នើឱ្យមាន កិច្ចសហការជាមួយអាជ្ញាធរ មិនត្រូវបណ្តោយឱ្យសិស្សានុសិស្សមកប្រមូលផ្តុំគ្នានៅក្នុងម៉ោងសិក្សាឡើយ ត្រូវជួយដាស់តឿន និងណែនាំសិស្សដែលមកទីតាំងរបស់ខ្លួនឱ្យវិលត្រឡប់ទៅសាលារៀនវិញ ដើម្បីគោរពម៉ោងពេលសិក្សារបស់ពួកគេ។

សកម្មភាពនេះ ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយចាត់ទុកថាជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក ចំពោះធនធានមនុស្ស និងសីលធម៌សង្គម ដើម្បីបង្ការកុំឱ្យយុវជនធ្លាក់ក្នុងសកម្មភាពអសកម្មផ្សេងៗ ដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ៕

The post គេចម៉ោងសិក្សា! អភិបាលស្រុកទ្រាំង ចុះអប់រំណែនាំសិស្សមួយចំនួនដែលគេចម៉ោងសិក្សាប្រមូលផ្ដុំគ្នានៅក្រៅសាលា appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចក្រុងសែនមនោរម្យ ចុះអប់រំសិស្សគេចសាលា និងណែនាំម្ចាស់ទីតាំងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះអប់រំសិស្សគេចសាលា និងណែនាំម្ចាស់ទីតាំងកម្សាន្តនានា ឱ្យរាយការណ៍ទៅអាជ្ញាធរ ករណីឃើញមានក្មេង ឬយុវជនពាក់ឯកសណ្ឋានសិស្សចូលលេងកន្លែងកម្សាន្ត។ ប្រតិបត្តិការចុះអប់រំ និងផ្សព្វផ្សាយនេះ ធ្វើឡើងកាលពីថ្ងៃទី ១១​ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតាមហាង និងកន្លែងកម្សាន្តមួយចំនួន ដែលស្ថិតនៅក្បែរសាលារៀន បន្ទាប់ពីបើកបវេសនកាល។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា ក្នុងការអនុវត្តនោះសមត្ថកិច្ចបានចុះដល់ទីតាំងកម្សាន្តក្បែរ វិទ្យាល័យហ៊ុនសែនមណ្ឌលគីរីជាច្រើនកន្លែង ដូចជា តារាងបាល់ទះ ស្នុកឃ័រ បុកប៊ីយែរ ហាងកាហ្វេ និងកន្លែងកម្សាន្តផ្សេងៗទៀត និងបានរកឃើញក្មេងដែលមានឯកសណ្ឋានសិស្សចំនួន១៨នាក់។ បើតាមសមត្ថកិច្ច សិស្សទាំងនោះបានចេញក្រៅសាលារៀននៅម៉ោង (លីប) ដូច្នេះបានអប់រំហើយបញ្ជូនត្រឡប់ទៅចូលរៀនវិញ។

លោកសង្កត់ធ្ងន់ថា​ ក្នុងករណីរកឃើញសិស្សគេចម៉ោងសិក្សា ហើយចូលលេងល្បែងដែលហាមឃាត់ សមត្ថកិច្ចនឹងចាត់វិធានការអនុវត្តយកមកកន្លែង និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាជាជំហានដំបូង ហើយបើសិនករណីសមត្ថកិច្ចរកឃើញមិនរាងចាល និងសហការផ្តល់តួនាទីឱ្យលោកគ្រូនាយកចាត់ការតាមច្បាប់សាលាផងដែ។

យ៉ាងណាមិញ លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានអំពាវនាវទៅដល់ម្ចាស់ទីតាំងកម្សាន្ត ឬម្ចាស់ហាង ត្រូវរាយការណ៍ទៅសមត្ថកិច្ចក្នុងករណីឃើញមានសិស្សសាលាគេចម៉ោងសិស្សា ជាពិសេសចូលរួមអប់រំ ហាមក្មេងដែលមានឯកសណ្ឋានសិស្សចូលលេងល្បែងផ្សេងៗជាដាច់ខាត់។ លោកថ្លែងថា៖«បើសិនជាឃើញសិស្សមុខសញ្ញាដដែល សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដែលធ្វើឱ្យជំនាញចុះទៅអប់រំទាន់ពេលវេលា»។

ក្នុងនាមអធិការនគរបាលក្រុង អំពាវនាវទៅដល់សិស្សានុសិស្សគ្រប់រូប យកពេលទំនេរអានសៀវភៅក្នុងបណ្ណាល័យ ព្យាយាមសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីជាយុវជនធនធានមនុស្សសម្រាប់អភិវឌ្ឍខ្លួនឯងនៅថ្ងៃអនាគត និងចូលរួមកសាងសង្គមជាតិ៕

អត្ថបទ៖ រៀម សុខហេង

The post សមត្ថកិច្ចក្រុងសែនមនោរម្យ ចុះអប់រំសិស្សគេចសាលា និងណែនាំម្ចាស់ទីតាំងកម្សាន្ត appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំសាលាក្នុងខេត្តមណ្ឌលគិរី ចុះណែនាំអាជីវករហាមលក់ចំណីអាហារប៉ះពាល់សុខភាពសិស្ស
បន្ទាប់ពីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ សាលារៀននានាក្នុងខេត្តមណ្ឌលគីរី មួយចំនួនបានបន្តអនុវត្តការរឹតបន្តឹងលើការលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារដែលប៉ះពាល់ដល់សុខភាពនៅក្នុងបរិវេណសាលា ដោយមានគោលបំណងលើកកម្ពស់សុខភាពសិស្ស។

លោក សាង រ៉ា នាយកសាលាបឋមសិក្សាហ៊ុនសែន សែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី១១ខែវិច្ឆិកានេះថា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ និងការណែនាំពីមន្ទីរអប់រំខេត្ត ថ្នាក់ដឹកនាំសាលាបានហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការលក់ភេសជ្ជៈផ្អែម និងអាហារប៉ះពាល់សុខភាពសិស្ស។ លោកបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការការពារសុខភាពសិស្សដែលជាទំពាំងស្នងឬស្សី។​

លោកថ្លែងប្រាប់ថា៖« លើសពីនេះ គ្រូបានធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំនៅពេលដែលសិស្សានុសិស្សមកជួបជុំគ្នាពេលដែលគោរពទង់ជាតិម្តងៗ និងបានអប់រំផ្សព្វផ្សាយទៅដល់អាណាព្យាបាលសិស្សឱ្យយល់ដឹង និងជួយអប់រំដល់កូនៗកុំឱ្យបរិភោគចំណីអាហារណាធ្វើឱ្យប៉ះពាល់ទៅដល់សុខភាព»។ លោកគ្រូ អ្នកគ្រូ ក៏បានអប់រំទៅដល់អាជីវករលក់ដូរ ឱ្យចៀសវាងលក់អាហារកញ្ចប់ ឬភេសជ្ជៈផ្អែមណា ធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពសិស្សានុសិស្សដែលកំពុងស្ថិតនៅក្នុងការសិក្សា។

ជានិច្ចជាកាល មន្ទីរអប់រំខេត្ត តែងតែក្រើនរំលឹក និងណែនាំទៅដល់ការិយាល័យអប់រំរដ្ឋបាលក្រុងស្រុកទាំង៥ ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ និងបន្តអនុវត្តចុះអប់រំផ្សព្វផ្សាយទៅដល់ អាណាព្យាបាលក៏ដូចជាអាជីវករដែលលក់ដូរចំណីអាហារណាដែលក្រសួងបានហាមឃាត់។ នេះបើតាមលោក លី សាមិ ប្រធានមន្ទីរអប់រំខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះ អាជីវករមួយរូបដែលលក់ដូរនៅបរិវេណសាលា បានថ្លែងប្រាប់ ក្រោយពីទទួលបានការអប់រំណែនាំពីថ្នាក់ដឹកនាំសាលា រូបគាត់ងាកមកផលិតនំចំណីដែលធ្វើឱ្យខ្លួនឯង លក់ផលិតផលខ្មែរ និងប្រើគ្រឿងផ្សំដែលមិនធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្ស។

កន្លងទៅ ក្រសួងអប់រំ ណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសនៅទូទាំងប្រទេស ត្រូវហាមឃាត់ដាច់ខាតនូវការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។ ការណែនាំនេះ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា៕

អត្ថបទ៖ រៀម សុខហេង

The post ថ្នាក់ដឹកនាំសាលាក្នុងខេត្តមណ្ឌលគិរី ចុះណែនាំអាជីវករហាមលក់ចំណីអាហារប៉ះពាល់សុខភាពសិស្ស appeared first on Kampuchea Thmey Daily.

ឆ្លៀតពេលទំនេរពីការសិក្សា សិស្សស្រីជនជាតិគ្រឹង២រូប ធ្វើចេកឆាបលក់យកលុយទិញសម្ភារៈសិក្សា
ដើម្បីបន្តការសិក្សានៅថ្នាក់វិទ្យាល័យ សិស្សស្រីជនជាតិភាគតិចគ្រឹង២រូប​ រស់នៅខេត្តរតនគិរី បានចាប់ដៃគ្នាធ្វើចេកឆាបលក់ ដើម្បីរកថវិកា​សម្រាប់ផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯង ខណៈជីវភាពក្នុងគ្រួសារជួបការលំបាក។

កញ្ញា វុទ្ធី ដួងចៃ ឆ្នាំនេះជាសិស្សថ្នាក់ទី៩ ជាជនជាតិដើមភាគតិចគ្រឹង បានថ្លែងប្រាប់ថា ឆ្លៀតពេលទំនេរពីការសិក្សាដូចជាថ្ងៃចំ សៅរ៍ អាទិត្យ និង ថ្ងៃវិស្សមកាល រូបគាត់និងមិត្តភ័ក្តិដើរផ្សារទិញសម្ភារៈធ្វើចេកឆាបលក់ ដើម្បីទទួលបានប្រាក់កម្រៃខ្លះសម្រាប់ទូទាត់ចំណាយថ្លៃសិក្សានៅថ្នាក់វិទ្យាល័យ។ កញ្ញាបន្តថា ដំបូងឡើយមីងរបស់ខ្លួនបានបង្រៀនពីវិធីធ្វើចេកឆាប និងផ្តល់លុយឱ្យទិញសម្ភារៈសម្រាប់ធ្វើចេកលក់។

កញ្ញាថា៖«ដំបូងឡើយខ្ញុំអត់ចេះធ្វើចេកឆាបនេះ មីងគាត់បង្រៀន ក្រោយមកទៀតគាត់ឱ្យលុយទៅទិញចេក និងសម្ភារៈធ្វើចេកឆាបលក់។ ដំបូងចំណាយលុយទិញចេកតែពីរស្និតទេតម្លៃ ១ ៥០០រៀល ពីអ្នកភូមិ ប្រេងសណ្តែក ១២០០០ រៀល ទិញស្ករស និងថង់ប្លាស្ទិច ៥០០០ រៀល អស់ប្រាក់ចំនួន ១៨,៥០០ រៀល»។កញ្ញា វុទ្ធី ឱ្យដឹងថា មូលហេតុធ្វើចេកលក់ទំនេរពីសិក្សា ដោយសារមានតម្រូវការទិញប៊ិច សៀវភៅ និងសម្ភារៈសិក្សាផ្សេងៗទៀតនៅថ្នាក់វិទ្យាល័យ។

ចំណែក កញ្ញា ណែត មករា ជាសិស្សសាលាដូចគ្នា បានប្រាប់ថា ដោយសារការចំណាយនៅថ្នាក់វិទ្យាល័យខ្ពស់ ដូច្នេះបានពិភាក្សាមួយមិត្តភ័ក្តិក៏ចាប់មុខរបរធ្វើចេកលក់។ ការធ្វើចេកឆាបនេះចេះរូបមន្តពីមីងផង និងរៀនតាម YouTube ដោយដំបូងឡើយលក់បានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ។ ប៉ុន្តែដោយសារការតស៊ូព្យាយាម បច្ចុប្បន្នលក់ចេកឆាបបោះដុំនៅតាមតូប ផ្សារ រកប្រាក់បានចន្លោះពី ១០ ទៅ ១៥ម៉ឺនរៀល ដោយប្រើអស់ចេក ៤ស្ទង។

ប្អូនស្រីបន្តទៀតថា៖« ការងារនេះហត់បន្តិច ពីព្រោះត្រូវចំណាយពេល ១ ថ្ងៃ ដើម្បីធ្វើវា តែនេះជាមុខរបរសុចរិតត្រឹមត្រូវ ម៉្យាងវិញទៀត បានប្រាក់សម្រាប់ផ្គត់ផ្គង់ថ្លៃចាក់សាំង ម៉ូតូទៅសាលារៀន និងទិញប៊ិចសៀវភៅ មិនសូវខ្វះដូចកាលពីមុន ដែលរំពឹងលុយកាក់ពីឪពុកម្តាយ ពុំសូវមានជីវភាពធូរធារ»។

បច្ចុប្បន្នសិស្សស្រីទាំងពីរ អាចរកចំណូលបានពីការធ្វើចេកឆាបលក់ចន្លោះពី ១០ ទៅ ១៥ ម៉ឺនរៀល ដោយក្នុងនោះច្រកលក់ជាថង់តូចៗបានតម្លៃ ៥០០រៀល បើច្រកជាថង់ធំលក់បានតម្លៃ១ម៉ឺនរៀល។

សិស្សស្រីទាំងពីររូប ក៏បានចែករំលែករូបមន្តធ្វើចេកឆាបយ៉ាងដូច្នេះថា គឺត្រូវទៅរកទិញចេកខ្ចីចាស់ មានផ្លែថ្លោសធំល្អ ទើបចិតទៅជាចំណិតៗដាក់ត្រាំទឹកអំបិល ដើម្បីឲ្យកាត់ជ័រមានពណ៌សល្អ ស្រង់ចំណិតចេកនោះដាក់នៅក្នុងកញ្ច្រែង ឲ្យស្ងួតទឹកល្អ បន្ទាប់មកត្រូវលាងវាឲ្យអស់ជាតិជ័រ។ ដាក់ប្រេងសណ្តែក ដាំនៅលើភ្លើងឲ្យពុះល្អ ទើបចាក់ចំណិតចេកចូល បំពងវាឲ្យក្រៀមរៀងក្រហមល្អ ទើបដួសចេញ។ ចំណែកស្ករសវិញ គឺត្រូវចាក់នៅក្នុងខ្ទះកូរឲ្យមានពណ៌ក្រហម៕

អត្ថបទ​៖ ខៀវ ចាប

The post ឆ្លៀតពេលទំនេរពីការសិក្សា សិស្សស្រីជនជាតិគ្រឹង២រូប ធ្វើចេកឆាបលក់យកលុយទិញសម្ភារៈសិក្សា appeared first on Kampuchea Thmey Daily.

លោកគ្រូ-អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សា វត្ត ស្រុកស្នួល ស្នើសុំអគារសិក្សាថ្មី ១ ខ្នង ក្រោយអគារមុនមានសភាពចាស់ទ្រុឌទ្រោម
លោក​គ្រូ អ្នក​គ្រូ ព្រម​ទាំង​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា វត្ត នៅ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្នើ​សុំ​អគារ​សិក្សា​ចំនួន ១ ​ខ្នង ៤ ​បន្ទប់ ក្រោយ​ពេល​ដែល​សាលា​បឋម​សិក្សា​ចាស់ មាន​សភាព​ចាស់ទ្រុឌ​ទ្រោម​ខ្លាំង​ មិន​អាច​បន្ត​ការ​​បង្រៀន​សិស្ស​បន្ត​ទៀត​បាន​។

បើ​តាម​លោក​ ទិត រឿង នាយក​សាលា​បឋម​សិក្សា វត្ត បាន​ឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា ​វត្ត ត្រូវបាន​បង្កើត​ឡើងតាំងពីឆ្នាំ១៩៥៧ មក​ម្លេះ កសាង​ឡើង​ដោយ​សហគមន៍ និង​មាន​អគារ​សិក្សា ១ខ្នង ៣ បន្ទប់ កសាង​ឡើង​នៅឆ្នាំ១៩៨៣ រហូត​មក​ដល់​ពេល​នេះ​អគារ​សិក្សា​នេះ​មាន​សភាព​ទ្រុឌទ្រោម​អស់​ជញ្ជាំង ដំបូល​ពុក​​ក្បឿង សសរ​ក៏​ទ្រេត មិន​អាច​បន្ត​ការ​បង្រៀន​សិស្ស​បន្ត​ទៀត​បាន​ទេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​​ដល់​​សិស្ស និង​លោកគ្រូ អ្នកគ្រូ។

លោក​ថា​សាលា​បឋមសិក្សា វត្ត នេះ ស្ថិត​នៅ​ឃុំស្វាយ​ជ្រះ ស្រុក​​ស្នួល ខេត្ត​ក្រចេះ សព្វថ្ងៃ មាន​អគារ​កំពុង​បម្រើ​ដល់​ការសិក្សា​ចំនួន ១ខ្នង មាន ៦ បន្ទប់​ និង​អគារ ១ខ្នងទៀត ត្រូវ​បាន​បោះបង់ចោល ព្រោះ​មានស​ភាព​ចាស់​ទ្រុឌ​ទ្រោម និង​ខ្លាច​គ្រោះថ្នាក់។ លោក​នាយក​សាលា បាន​បន្តថា លោក​បានធ្វើ​ពាក្យស្នើសុំទៅក្រសួង ក៏ដូចជា​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត ច្រើន​ដង​មក​ហើយ​ប៉ុន្តែគ្មានលទ្ធផល។ ជុំ​វិញ​បញ្ហា​នេះ​ លោក​​ក៏បាន​ទាក់ទងដាក់​ពាក្យ​ស្នើ​សុំ​អង្គការ​សប្បុបរស​ធម៌ ជប៉ុន​ក៏​នៅ​តែ​មិន​បាន។

លោក​នាយក​សាលា ក៏​បាន​បន្ត​ថា «​គោលបំណង​របស់​លោក គឺចង់​បាន​អគារ​សិក្សាថ្មី នៅទីតាំងចាស់​ ខណៈ​ដែល​បច្ចុប្បន្ន អគារ​សិក្សា​កំពុង​បង្រៀន​នៅ​ក្នុង​បរិវេណវត្ត និង​ដើម្បី​រៀបចំ​បរិស្ថាន សួន ជាដើម ស្រប​តាម​កម្មវិធីសិក្សា​ដើម្បីការ​អភិវឌ្ឍន៍»។

សាលាបឋមសិក្សា វត្ត មាន​អគារសិក្សា ១ខ្នង ៦បន្ទប់ កំពុងដំណើរការបង្រៀនសិស្ស ដែលស្ថិត​នៅ​ក្នុង​បរិវេណវត្ត និង​បានផ្លាស់ប្តូរទៅរៀន​នៅ​ទីនោះ​ក្នុងឆ្នាំ២០០០ ដែល​កសាង​ដោយ​សហគមន៍ភូមិវត្ត សំបួរ​តាសោម និង​សហគមន៍ ​ភូមិ​ថ្នល់ ។ កាល​នោះ​សិស្សទាំងអស់ គឺ​មករៀននៅសាលាបឋមសិស្សា វត្ត ដោយសារ សាលា មាន ៦ បន្ទាប់ ស្មើនឹង ៦ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី ៦ ហើយ​សាលានៅតាមភូមិផ្សេងៗទៀត មិន​ទាន់​មាន​ដល់ ៦ថ្នាក់ នៅ​ឡើយ​ទេ​មានត្រឹមថ្នាក់ទី ៣ ឬ ទី៤ ប៉ុណ្ណោះ។ សព្វថ្ងៃសាលា​កំពុង​ប្រឈម​នឹង​បញ្ហា អគារ​ដែលកសាងឡើងតាំងពីឆ្នាំ១៩៨៣ មាន​សភាពទ្រុឌទ្រោម ប្រើ​ប្រាស់​លែងកើត។

លោក​បាន​ឱ្យដឹង​​បន្ថែមថា កាល​ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅក្នុង​វេទិកា​សាធារណៈ លោក​ក៏​បាន​ស្នើសុំទៅ​គណៈអធិបតី នៅ​អគារសិក្សា ១ខ្នង មាន ៤បន្ទប់​ ហើយ​ត្រូវ​បាន​​អង្គវេទិកា​ឆ្លើយតប​វិញថា នឹង​ចាំ​ដោះ​ស្រាយ។ លោកគ្រូ បញ្ជាក់ថា សាលាបឋមសិក្សា វត្ត មានគ្រូបង្រៀន សរុប ៧ នាក់ ក្នុងនោះ គ្រូកិច្ចសន្យា ១នាក់ កាល​ពីឆ្នាំ២០២៤ សិស្ស​សរុប​មានចំនួន ១៥២នាក់ ប៉ុន្តែ​នៅឆ្នាំសិក្សា២០២៥ នេះ ថយ​ចុះមកនៅត្រឹមតែ ១៤៨​នាក់។

ចំពោះបញ្ហាខ្វះអគាសិក្សាខាងលើនេះ លោកគ្រូ ទិត រឿន ក៏​បានបញ្ជាក់បន្ថែមថា កន្លងមក លោកធ្លាប់​បានជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ផងដែរ ដោយ​ប្រធានការិយាល័យ​ស្រុកសន្យាថា នឹង​ដោះ​ស្រាយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គឺ​នៅពុំទាន់​ឃើញ​សមិទ្ធផល​លេចចេញ​ជា​រូបរាង្គនៅឡើយទេ។

ជាមួយគ្នានោះដែរ លោក ឡាយ ប៉ូរា ប្រធាន​មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា កន្លង​មក​មន្ទីរ​ធ្លាប់​បាន​សម្របសម្រួល​ក្នុងកិច្ចការ​នេះ​រួមមក​ហើយ ដោយ​ខាង​មន្ទីរមាន​ថវិកា​ប្រមាណជា ២ លានរៀល ដើម្បី​ផ្ដល់​ជូន​ទៅ​​ខាង​​សាលាបឋមសិក្សា វត្ត ដើម្បី​ចូលរួម​ចំណែក​ក្នុងការសាងសងអគារសិក្សាថ្មី និង​បានផ្ដល់​ជាគំនិត​ក្នុង​ការ​ធ្វើបុណ្យ​ផ្កា​សាមគ្គី ដើម្បី​ប្រមូល​ថវិកា​កសាង​សាលា ប៉ុន្តែ​ខាងសាលា និងសហគមន៍​បែរជា​ស្ងប់ស្ងាត់​ទៅ​វិញ។ លោក បានបញ្ជាក់​យ៉ាងខ្លីថា «បច្ចុប្បន្នការងារ​រដ្ឋបាល​នៅថ្នា​ក់ស្រុក មន្ទីរបានប្រគល់ ផ្ទេរ​តួនាទីភារកិច្ច​ឱ្យទៅ​ការិយាល័យ​​អប់រំស្រុក ជា​អ្នក​សម្រេច​ និងដោះស្រាយ»៕

អត្ថបទ៖ ប្រុញ វិធិន

The post លោកគ្រូ-អ្នកគ្រូ និងសិស្ស នៅសាលាបឋមសិក្សា វត្ត ស្រុកស្នួល ស្នើសុំអគារសិក្សាថ្មី ១ ខ្នង ក្រោយអគារមុនមានសភាពចាស់ទ្រុឌទ្រោម appeared first on Kampuchea Thmey Daily.