ព័ត៌មានជាតិ
ឆ្លៀតពេលទំនេរពីការសិក្សា សិស្សស្រីជនជាតិគ្រឹង២រូប ធ្វើចេកឆាបលក់យកលុយទិញសម្ភារៈសិក្សា
ដើម្បីបន្តការសិក្សានៅថ្នាក់វិទ្យាល័យ សិស្សស្រីជនជាតិភាគតិចគ្រឹង២រូប រស់នៅខេត្តរតនគិរី បានចាប់ដៃគ្នាធ្វើចេកឆាបលក់ ដើម្បីរកថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សាដោយខ្លួនឯង ខណៈជីវភាពក្នុងគ្រួសារជួបការលំបាក។

កញ្ញា វុទ្ធី ដួងចៃ ឆ្នាំនេះជាសិស្សថ្នាក់ទី៩ ជាជនជាតិដើមភាគតិចគ្រឹង បានថ្លែងប្រាប់ថា ឆ្លៀតពេលទំនេរពីការសិក្សាដូចជាថ្ងៃចំ សៅរ៍ អាទិត្យ និង ថ្ងៃវិស្សមកាល រូបគាត់និងមិត្តភ័ក្តិដើរផ្សារទិញសម្ភារៈធ្វើចេកឆាបលក់ ដើម្បីទទួលបានប្រាក់កម្រៃខ្លះសម្រាប់ទូទាត់ចំណាយថ្លៃសិក្សានៅថ្នាក់វិទ្យាល័យ។ កញ្ញាបន្តថា ដំបូងឡើយមីងរបស់ខ្លួនបានបង្រៀនពីវិធីធ្វើចេកឆាប និងផ្តល់លុយឱ្យទិញសម្ភារៈសម្រាប់ធ្វើចេកលក់។
កញ្ញាថា៖«ដំបូងឡើយខ្ញុំអត់ចេះធ្វើចេកឆាបនេះ មីងគាត់បង្រៀន ក្រោយមកទៀតគាត់ឱ្យលុយទៅទិញចេក និងសម្ភារៈធ្វើចេកឆាបលក់។ ដំបូងចំណាយលុយទិញចេកតែពីរស្និតទេតម្លៃ ១ ៥០០រៀល ពីអ្នកភូមិ ប្រេងសណ្តែក ១២០០០ រៀល ទិញស្ករស និងថង់ប្លាស្ទិច ៥០០០ រៀល អស់ប្រាក់ចំនួន ១៨,៥០០ រៀល»។កញ្ញា វុទ្ធី ឱ្យដឹងថា មូលហេតុធ្វើចេកលក់ទំនេរពីសិក្សា ដោយសារមានតម្រូវការទិញប៊ិច សៀវភៅ និងសម្ភារៈសិក្សាផ្សេងៗទៀតនៅថ្នាក់វិទ្យាល័យ។

ចំណែក កញ្ញា ណែត មករា ជាសិស្សសាលាដូចគ្នា បានប្រាប់ថា ដោយសារការចំណាយនៅថ្នាក់វិទ្យាល័យខ្ពស់ ដូច្នេះបានពិភាក្សាមួយមិត្តភ័ក្តិក៏ចាប់មុខរបរធ្វើចេកលក់។ ការធ្វើចេកឆាបនេះចេះរូបមន្តពីមីងផង និងរៀនតាម YouTube ដោយដំបូងឡើយលក់បានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ។ ប៉ុន្តែដោយសារការតស៊ូព្យាយាម បច្ចុប្បន្នលក់ចេកឆាបបោះដុំនៅតាមតូប ផ្សារ រកប្រាក់បានចន្លោះពី ១០ ទៅ ១៥ម៉ឺនរៀល ដោយប្រើអស់ចេក ៤ស្ទង។

ប្អូនស្រីបន្តទៀតថា៖« ការងារនេះហត់បន្តិច ពីព្រោះត្រូវចំណាយពេល ១ ថ្ងៃ ដើម្បីធ្វើវា តែនេះជាមុខរបរសុចរិតត្រឹមត្រូវ ម៉្យាងវិញទៀត បានប្រាក់សម្រាប់ផ្គត់ផ្គង់ថ្លៃចាក់សាំង ម៉ូតូទៅសាលារៀន និងទិញប៊ិចសៀវភៅ មិនសូវខ្វះដូចកាលពីមុន ដែលរំពឹងលុយកាក់ពីឪពុកម្តាយ ពុំសូវមានជីវភាពធូរធារ»។
បច្ចុប្បន្នសិស្សស្រីទាំងពីរ អាចរកចំណូលបានពីការធ្វើចេកឆាបលក់ចន្លោះពី ១០ ទៅ ១៥ ម៉ឺនរៀល ដោយក្នុងនោះច្រកលក់ជាថង់តូចៗបានតម្លៃ ៥០០រៀល បើច្រកជាថង់ធំលក់បានតម្លៃ១ម៉ឺនរៀល។

សិស្សស្រីទាំងពីររូប ក៏បានចែករំលែករូបមន្តធ្វើចេកឆាបយ៉ាងដូច្នេះថា គឺត្រូវទៅរកទិញចេកខ្ចីចាស់ មានផ្លែថ្លោសធំល្អ ទើបចិតទៅជាចំណិតៗដាក់ត្រាំទឹកអំបិល ដើម្បីឲ្យកាត់ជ័រមានពណ៌សល្អ ស្រង់ចំណិតចេកនោះដាក់នៅក្នុងកញ្ច្រែង ឲ្យស្ងួតទឹកល្អ បន្ទាប់មកត្រូវលាងវាឲ្យអស់ជាតិជ័រ។ ដាក់ប្រេងសណ្តែក ដាំនៅលើភ្លើងឲ្យពុះល្អ ទើបចាក់ចំណិតចេកចូល បំពងវាឲ្យក្រៀមរៀងក្រហមល្អ ទើបដួសចេញ។ ចំណែកស្ករសវិញ គឺត្រូវចាក់នៅក្នុងខ្ទះកូរឲ្យមានពណ៌ក្រហម៕
អត្ថបទ៖ ខៀវ ចាប
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


