ព័ត៌មានអន្ដរជាតិ
កងជីវពលស៊ូដង់ទម្លាក់ដ្រូនផ្ទុកសារធាតុផ្ទុះ វាយប្រហារសាលាក្មេងស្រី បណ្តាលឲ្យស្លាប់១៧នាក់
អាជ្ញាធរ និងក្រុមគ្រូពេទ្យ ឱ្យដឹងថា ដ្រូនកងជីវពលស៊ូដង់ផ្ទុកជាតិផ្ទុះមួយគ្រឿងបានវាយប្រហារសាលារៀនមធ្យមសិក្សា និងមជ្ឈមណ្ឌលថែទាំសុខភាពមួយកន្លែងនៅភាគខាងត្បូងប្រទេសស៊ូដង់កាលពីថ្ងៃពុធ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់ ភាគច្រើនជាក្មេងស្រីសិស្សសាលា។

លោកវេជ្ជបណ្ឌិត Musa al-Majeri នាយកមន្ទីរពេទ្យ Douiem លើកឡើងថា មានមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួសក្នុងការវាយប្រហារនេះនៅភូមិ Shukeiri ក្នុងខេត្ត White Nile។
លោក Al-Majeri ប្រាប់ភ្នាក់ងារ AP នៅថ្ងៃទី១១ខែមីនាថា ក្មេងស្រី៣នាក់បានរងរបួសធ្ងន់។ ក្នុងចំណោមពួកគេ ពីរនាក់ទទួលបានការវះកាត់នៅមន្ទីរពេទ្យ។
បណ្តាញគ្រូពេទ្យស៊ូដង់ដែលតាមដានសង្គ្រាមរាយការណ៍ថាការវាយប្រហារនេះ អ្នកដែលត្រូវបានសម្លាប់មុនគេរួមមានគ្រូបង្រៀន ២នាក់ និងបុគ្គលិកថែទាំសុខភាពម្នាក់។
ក្រុមគ្រូពេទ្យ និងលោក al-Majeri បានស្តីបន្ទោសកងកម្លាំងគាំទ្ររហ័សរបស់យោធាប៉ារ៉ាចំពោះការវាយប្រហារនេះ។
យ៉ាងណាកងកម្លាំងគាំទ្ររហ័ស (RSF) មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។
លោកវេជ្ជបណ្ឌិត Razan Al-Mahdi អ្នកនាំពាក្យក្រុមវេជ្ជសាស្ត្រលើកឡើងថា៖ « ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់នេះតំណាងឱ្យមានសកម្មភាពបន្តនៃការរំលោភបំពានដែលប្រព្រឹត្តដោយ RSF នៅក្នុងខេត្ត White Nile។ កងជីវពលបានវាយប្រហារកន្លែងស្នាក់នៅស៊ីវិលជាច្រើនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ រួមទាំងអន្តេវាសិកដ្ឋាននិស្សិត និងរោងចក្រថាមពលផងដែរ»។
គួរបញ្ជាក់ថាការវាយប្រហារនៅភូមិ Shukeiri ក្នុងខេត្ត White Nile គឺជាការវាយប្រហារដ៏សាហាវចុងក្រោយបង្អស់ក្នុងសង្គ្រាមជិតបីឆ្នាំរបស់ប្រទេសស៊ូដង់។
ប្រទេសនេះបានធ្លាក់ចូលក្នុងភាពវឹកវរនៅខែមេសា ឆ្នាំ២០២៣ ពេលដែលការតស៊ូដណ្តើមអំណាចរវាងយោធា និង RSF បានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នាដោយបើកចំហនៅទីក្រុង Khartoum និងកន្លែងផ្សេងទៀតក្នុងប្រទេស៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


