ព័ត៌មានអន្ដរជាតិ
កូនសិស្សឥណ្ឌា ២០នាក់ ពុលអាហារដែលផ្តល់ក្រោមជំនួយរដ្ឋាភិបាល
សិស្សជាង ២០នាក់ បានធ្លាក់ខ្លួនឈឺ នៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់នៅសាលា ក្រោមកម្មវិធីអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់រដ្ឋាភិបាលឥណ្ឌា។

សារព័ត៌មាន Telangana Today ឱ្យដឹងថា សិស្សទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចេញរោគសញ្ញានានា ដែលសង្ស័យថាពុលអាហារ។ ពួកគេមានអាការៈ ឈឺពោះ ក្អួត និងចង្អោរ។
ហេតុការណ៍នេះ បានកើតឡើងនៅសាលាបឋមសិក្សា Mandal Parishad ក្នុងភូមិ Venkatapur ក្នុងសង្កាត់ Sangareddy ចំណែកបុគ្គលិកត្រូវបានចោទប្រកាន់ថា៖ «កម្តៅអាហារដែលនៅសល់ យកមកធ្វើជាអាហារថ្ងៃត្រង់»។
គួរឱ្យដឹងថាមានកុមារចំនួន ៤២នាក់ បានបរិភោគអាហារ និង ២២នាក់ បានធ្លាក់ខ្លួនឈឺ និងយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ Narayankhed ។
មន្ត្រីប៉ូលិស តំបន់ Narayanked បានដកស្រង់សម្តីដោយទូរទស្សន៍ក្នុងស្រុក NDTV ថា៖ « សិស្សចំនួន ២២ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីទទួលទានសាំបា (sambar) និងបាយនៅរសៀលនេះ។ ពួកគេមានរោគសញ្ញាដូចជាឈឺក្រពះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាល»។
អាជ្ញាធរបានបើកការស៊ើបអង្កេត ហើយបុគ្គលិកដែលពាក់ព័ន្ធនឹងការរៀបចំអាហារថ្ងៃត្រង់នៅសាលា ត្រូវបានដកតំណែង។
ចំណែក មន្ត្រីអប់រំស្រុកបានចេញសេចក្តីជូនដំណឹង ដល់នាយកសាលា ជុំវិញការខ្វះផ្នែកត្រួតពិនិត្យលើការរៀបចំអាហារថ្ងៃត្រង់។
គួរបញ្ជាក់ថា នេះជាករណីចុងក្រោយនៃឆ្លងមេរោគពីអាហារ ដែលបម្រើក្រោមគម្រោងអាហារពាក់កណ្តាលរបស់រដ្ឋាភិបាលឥណ្ឌា ជាកម្មវិធីអាហារឥតគិតថ្លៃធំជាងគេមួយនៅក្នុងសាលា នៅលើពិភពលោក។
មិនតែប៉ុណ្ណោះ គម្រោងផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ដល់កុមារនៅក្នុងសាលារដ្ឋ គឺបង្កើនកម្រិតអាហារូបត្ថម្ភ ការចុះឈ្មោះចូលរៀនរបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ការសិក្សា។
កម្មវិធីនេះផ្តល់អាហារឆ្អិនដល់កុមារចំនួន ១២០លាននាក់ នៅក្នុងសាលារៀនជាងមួយលានខ្នង នៅទូទាំងប្រទេស៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


