ព័ត៌មានជាតិ
គេចម៉ោងសិក្សា! អភិបាលស្រុកទ្រាំង ចុះអប់រំណែនាំសិស្សមួយចំនួនដែលគេចម៉ោងសិក្សាប្រមូលផ្ដុំគ្នានៅក្រៅសាលា
លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៃរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះអប់រំ និងណែនាំដោយផ្ទាល់ដល់សិស្សានុសិស្សមួយចំនួនដែលគេចម៉ោងសិក្សាមិនចូលរៀន មកប្រមូលផ្ដុំគ្នានៅតាមទីតាំងមួយចំនួនក្បែរវិទ្យាល័យព្រៃទប់ និងវិទ្យាល័យ ហ៊ុន សែន ពោធិអំពិល។

ក្នុងសកម្មភាពចុះពង្រឹងវិន័យ និងសណ្តាប់ធ្នាប់សង្គមនេះ លោកអភិបាលស្រុក បានណែនាំឲ្យសិស្សានុសិស្សដែលកំពុងប្រមូលផ្ដុំគ្នានៅក្រៅបរិវេណសាលា ក្នុងម៉ោងសិក្សាឱ្យពួកគេយល់ពីតម្លៃនៃការសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

លោក អ៊ុំ ចំរើន ក៏បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម និងកន្លែងផ្តល់សេវាកម្មផ្សេងៗដែលនៅក្បែរវិទ្យាល័យទាំងពីរដោយស្នើឱ្យមាន កិច្ចសហការជាមួយអាជ្ញាធរ មិនត្រូវបណ្តោយឱ្យសិស្សានុសិស្សមកប្រមូលផ្តុំគ្នានៅក្នុងម៉ោងសិក្សាឡើយ ត្រូវជួយដាស់តឿន និងណែនាំសិស្សដែលមកទីតាំងរបស់ខ្លួនឱ្យវិលត្រឡប់ទៅសាលារៀនវិញ ដើម្បីគោរពម៉ោងពេលសិក្សារបស់ពួកគេ។

សកម្មភាពនេះ ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ដោយចាត់ទុកថាជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក ចំពោះធនធានមនុស្ស និងសីលធម៌សង្គម ដើម្បីបង្ការកុំឱ្យយុវជនធ្លាក់ក្នុងសកម្មភាពអសកម្មផ្សេងៗ ដែលប៉ះពាល់ដល់អនាគតរបស់ពួកគេ៕


-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


