ព័ត៌មានជាតិ
ថ្នាក់ដឹកនាំសាលាក្នុងខេត្តមណ្ឌលគិរី ចុះណែនាំអាជីវករហាមលក់ចំណីអាហារប៉ះពាល់សុខភាពសិស្ស
បន្ទាប់ពីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ សាលារៀននានាក្នុងខេត្តមណ្ឌលគីរី មួយចំនួនបានបន្តអនុវត្តការរឹតបន្តឹងលើការលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារដែលប៉ះពាល់ដល់សុខភាពនៅក្នុងបរិវេណសាលា ដោយមានគោលបំណងលើកកម្ពស់សុខភាពសិស្ស។

លោក សាង រ៉ា នាយកសាលាបឋមសិក្សាហ៊ុនសែន សែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី១១ខែវិច្ឆិកានេះថា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ និងការណែនាំពីមន្ទីរអប់រំខេត្ត ថ្នាក់ដឹកនាំសាលាបានហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការលក់ភេសជ្ជៈផ្អែម និងអាហារប៉ះពាល់សុខភាពសិស្ស។ លោកបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការការពារសុខភាពសិស្សដែលជាទំពាំងស្នងឬស្សី។
លោកថ្លែងប្រាប់ថា៖« លើសពីនេះ គ្រូបានធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំនៅពេលដែលសិស្សានុសិស្សមកជួបជុំគ្នាពេលដែលគោរពទង់ជាតិម្តងៗ និងបានអប់រំផ្សព្វផ្សាយទៅដល់អាណាព្យាបាលសិស្សឱ្យយល់ដឹង និងជួយអប់រំដល់កូនៗកុំឱ្យបរិភោគចំណីអាហារណាធ្វើឱ្យប៉ះពាល់ទៅដល់សុខភាព»។ លោកគ្រូ អ្នកគ្រូ ក៏បានអប់រំទៅដល់អាជីវករលក់ដូរ ឱ្យចៀសវាងលក់អាហារកញ្ចប់ ឬភេសជ្ជៈផ្អែមណា ធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពសិស្សានុសិស្សដែលកំពុងស្ថិតនៅក្នុងការសិក្សា។

ជានិច្ចជាកាល មន្ទីរអប់រំខេត្ត តែងតែក្រើនរំលឹក និងណែនាំទៅដល់ការិយាល័យអប់រំរដ្ឋបាលក្រុងស្រុកទាំង៥ ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ និងបន្តអនុវត្តចុះអប់រំផ្សព្វផ្សាយទៅដល់ អាណាព្យាបាលក៏ដូចជាអាជីវករដែលលក់ដូរចំណីអាហារណាដែលក្រសួងបានហាមឃាត់។ នេះបើតាមលោក លី សាមិ ប្រធានមន្ទីរអប់រំខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះ អាជីវករមួយរូបដែលលក់ដូរនៅបរិវេណសាលា បានថ្លែងប្រាប់ ក្រោយពីទទួលបានការអប់រំណែនាំពីថ្នាក់ដឹកនាំសាលា រូបគាត់ងាកមកផលិតនំចំណីដែលធ្វើឱ្យខ្លួនឯង លក់ផលិតផលខ្មែរ និងប្រើគ្រឿងផ្សំដែលមិនធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្ស។

កន្លងទៅ ក្រសួងអប់រំ ណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសនៅទូទាំងប្រទេស ត្រូវហាមឃាត់ដាច់ខាតនូវការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។ ការណែនាំនេះ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា៕
អត្ថបទ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


