សូរ្យគ្រាស Archives - Kampuchea Thmey Daily

សូរ្យគ្រាសលើកដំបូងក្នុងឆ្នាំ២០២៦ បង្ហាញខ្លួន ប៉ុន្តែមានមនុស្ស២%ប៉ុណ្ណោះលើពិភពលោក មើលឃើញ
បាតុភូតសូរ្យគ្រាសលើកដំបូងក្នុងឆ្នាំ២០២៦ បានបង្ហាញខ្លួននៅថ្ងៃអង្គារទី១៧ខែកុម្ភៈ ដោយត្រូវគេហៅថាជា «សូរ្យគ្រាសចិញ្ចៀនភ្លើង» ប៉ុន្តែមានមនុស្សតែ២%ប៉ុណ្ណោះលើពិភពលោក ដែលមើលឃើញបាតុភូតនេះ។

(រូប៖ NASA)

សារព័ត៌មាន CNN បានដកស្រង់ប្រភពពីអង្គការ NASA ដែលឲ្យដឹងថា បាតុភូតនេះកើតឡើងនៅពេលព្រះចន្ទស្ថិតនៅចម្ងាយឆ្ងាយបំផុតពីផែនដី ធ្វើឲ្យវាមិនអាចបិទបាំងព្រះអាទិត្យបានទាំងស្រុងឡើយ ដោយបន្សល់ទុកនូវរង្វង់ពន្លឺព័ទ្ធជុំវិញព្រះចន្ទ មើលទៅដូចជាចិញ្ចៀនមាសដ៏ភ្លឺចិញ្ចែងចិញ្ចាច។

អ្វីដែលធ្វើឲ្យមានមនុស្សមិនច្រើនមើលឃើញបាតុភូតនេះនោះ គឺដោយសារតែវាកើតឡើងនៅជ្រុងម្ខាងនៃពិភពលោក ពោលគឺមានតែអ្នករស់នៅទ្វីបអង់តាក់ទិក និងផ្នែកខ្លះនៃតំបន់អាហ្វ្រិកខាងត្បូង និងអាមេរិកខាងត្បូងប៉ុណ្ណោះ ទើបអាចមើលវាឃើញ ហើយការអាចមើលឃើញនោះ ក៏តម្រូវឲ្យផ្ទៃមេឃត្រូវស្រឡះថែមទៀត។

ប្រទេស និងតំបន់ដែលអាចមើលឃើញបាតុភូតនេះ មានដូចជាទ្វីបអង់តាក់ទិក ប្រទេសអាហ្វ្រិកខាងត្បូង, ណាមីប៊ី, បុតស្វាណា, ផ្នែកខាងត្បូងបំផុតនៃប្រទេសអាហ្សង់ទីននិងឈីលី, កោះ Tasmania នៃប្រទេសអូស្រ្តាលី, កោះ Madagascar និងកោះ Réunion។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញ ព្រមានថា សូមកុំមើលសូរ្យគ្រាសដោយភ្នែកទទេឲ្យសោះ ហើ​យចាំបាច់ត្រូវប្រើប្រាស់វ៉ែនតាមើលសូរ្យគ្រាស ដែលមានស្តង់ដារ ISO ដើម្បីការពារកុំឲ្យខូចភ្នែកធ្ងន់៕

អត្ថបទ៖ សុខ សុវណ្ណ

មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត

The post សូរ្យគ្រាសលើកដំបូងក្នុងឆ្នាំ២០២៦ បង្ហាញខ្លួន ប៉ុន្តែមានមនុស្ស២%ប៉ុណ្ណោះលើពិភពលោក មើលឃើញ appeared first on Kampuchea Thmey Daily.

បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ
ចន្ទគ្រាស គឺជាដំណើរដែលព្រះចន្ទត្រូវបានបាំងពន្លឺព្រះអាទិត្យដោយផែនដី។ បានសេចក្តីថា ព្រះចន្ទស្ថិតនៅចំពីក្រោយផែនដី គឺនៅក្នុងស្រមោលរបស់ផែនដី ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចចាំងដល់ព្រះចន្ទបាន។ នៅពេលនោះ ផែនដីស្ថិតនៅត្រង់ចំកណ្តាលនៃព្រះអាទិត្យ និងព្រះចន្ទ គឺជាពេលដែលព្រះចន្ទពេញវង់។ ចន្ទគ្រាស មានប្រភេទផ្សេងៗ និងរយៈពេលយូរ ឬឆាប់ អាស្រ័យនៅលើទីតាំងរបស់ព្រះចន្ទនៅលើគន្លងផ្លូវរបស់ខ្លួន។

ចន្ទគ្រាសទាំងស្រុង ត្រូវបានបាំងពន្លឺពេញដោយផែនដី។ ចំណែកឯជាយចន្ទគ្រាស គឺព្រះចន្ទត្រូវបានបាំងដោយផែនដីតែពាក់កណ្តាល។ ហេតុនេះ ព្រះចន្ទក្លាយជាមានពណ៌ក្រហម ព្រោះព្រះចន្ទ បានទទួលចំណាំងពន្លឺព្រះអាទិត្យដែលចាំងប៉ះនឹងបរិយាកាសជុំវិញនៃផែនដីដែលមានពណ៌ខៀវ។

ចំណែកសូរ្យគ្រាស គឺជាបាតុភូតធម្មជាតិមួយដែលអាចមើលឃើញពីផែនដី នៅពេលដែលដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយបានបាំងពន្លឺព្រះអាទិត្យ។

បើតាមឯកសាររបស់បណ្ឌិត អ៉ឹម បូរិន្ទ និងគណនាដោយលោកបណ្ឌិតផ្ទាល់ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ មានបាតុភូតចន្ទគ្រាស២ដង និងសូរ្យគ្រាស២ដង នៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះ កម្ពុជាក៏អាចមើលឃើញបាន ១ដង ដែរ ដូចជា៖

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានចន្ទគ្រាសកើតឡើងដែលអាចមើលឃើញនៅទ្វីបអឺរ៉ុប អាស៊ីភាគច្រើន អូស្រ្តាលីភាគច្រើន អាហ្វ្រិក អាមេរិកជើងឆៀងខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក អាក់ទិក អង់តាក់ទិក ចាប់ពីម៉ោង ១២ និង១០នាទី បញ្ចប់វិញនូវម៉ោង ១៥និង ៤៨នាទី។ ចន្ទគ្រាសនេះ ឯកសារបញ្ជាក់ថា នៅកម្ពុជាមើលមិនឃើញឡើយ។

សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សូរ្យគ្រាសនឹងកើតមានដោយអាចមើលឃើញនៅអឺរ៉ុប អាស៊ីខាងជើង អាហ្រ្វិកខាងជើង និងខាងលិច អាមេរិកខាងជើង និងខាងត្បូង អាត្លង់ទិក អាក់ទិក នៅម៉ោង ១៥ និង៥១នាទី ដល់ម៉ោង ១៩ និង៤៤នាទី។ សម្រាប់នៅកម្ពុជា គឺមើលមិនឃើញដូចគ្នា។

បាតុភូតមួយទៀត​គឺនៅថ្ងៃទី៧ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នឹងមានចន្ទគ្រាសកើតឡើង ដោយចាប់ផ្តើមពីម៉ោង ២៣ និង២៧នាទី បញ្ចប់នៅម៉ោង ០២ និង ៥៩នាទី ហើយក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា គឺមើលឃើញជាទេ។ សម្រាប់បាតុភូតនេះ ក៏អាចមើលឃើញនៅអឺរ៉ុប អាស៊ី អូស្ត្រាលីខាងលិច និងខាងជើង អាមេរិក អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អាក់ទិក និងអង់តាក់ទិក។

បាតុភូតលើកទី៤ ក្នុងឆ្នាំ២០២៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នឹងកើតមានសូរ្យគ្រាស ចាប់ពីម៉ោង ០២ និង៤៣នាទី ដល់ម៉ោង០៤ និង ៥៤នាទី។ សូរ្យគ្រាសនេះមិនអាចមើលឃើញនៅកម្ពុជាទេ តែអាចមើលឃើញនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ប៉ាស៊ីហ្វិក អាត្លង់ទិក អង់តាក់ទិក៕

The post បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ appeared first on Kampuchea Thmey Daily.

ថតជាប់វត្ថុចម្លែកហោះលើមេឃនៅរដ្ឋTexas កាលសូរ្យគ្រាសថ្ងៃមុន
ជារឿងមួយដែលមិនទាន់មានការបកស្រាយច្បាស់ទុកឲ្យគ្រប់គ្នាមានមន្ទិលសង្ស័យ ចំពោះវីដេអូមួយដែលគេថតជាប់វត្ថុចម្លែក ហោះកាត់ពពកនៅលើមេឃ កាលពីថ្ងៃទី៨ខែមេសា ដែលត្រូវជាថ្ងៃកើតបាតុភូតសូរ្យគ្រាសមហាកម្រ នៅតំបន់អាមេរិកខាងជើង។

(រូបថត៖ X)

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី៩ខែមេសា, វីដេអូនេះ ត្រូវបានគេថតនៅទីក្រុង Arlington នៃរដ្ឋ Texas បង្ហាញឲ្យឃើញនូវវត្ថុហោះយ៉ាងចម្លែក ដោយដល់ថ្នាក់មានអ្នកខ្លះហ៊ាននិយាយថា នោះជាយានអវកាសទៀតផង។

បច្ចុប្បន្ន វីដេអូមួយនេះ កំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម ប៉ុន្តែមានការអះអាងមួយដែលគេគិតថា សមហេតុផលជាងគេ នោះគឺថា វាគ្រាន់តែជាស្រមោលយន្តហោះនៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណោះ។

(រូបថត៖ Daily Mail)

Texas គឺជាទីតាំងដែលអាចមើលឃើញសូរ្យគ្រាសពេញលេញបានយ៉ាងពេញភ្នែក កាលពីថ្ងៃទី៨ខែមេសា ហើយរដ្ឋនេះទៀតសោត មានឈ្មោះបោះសំឡេងជាយូរមកហើយថាជាកន្លែង ដែលគេសង្ស័យថា ធ្លាប់មានប្រវត្តិជួបប្រទះជាមួយយានអវកាស។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងជាផ្លូវការថាតើ វត្ថុក្នុងវីដេអូនេះ ពិតជាអ្វីនោះទេ។

(រូបថត៖ Daily Mail)

សម្រាប់រដ្ឋ Texas, គេអាចមើលឃើញសូរ្យគ្រាសពេញលេញរយៈពេល៣នាទីនិង៥១វិនាទី ព្រោះវាស្ថិតនៅផ្លូវរបស់សូរ្យគ្រាស មុនពេលបាតុភូតនេះបញ្ចប់នៅរដ្ឋ Maine។

មិនត្រឹមតែជាចំណីភ្នែក សូរ្យគ្រាសនេះក៏បានក្លាយជាឱកាសមាស សម្រាប់អង្គការណាសា ដើម្បីធ្វើពិសោធន៍វិទ្យាសាស្រ្តនានា ហើយផ្តល់ឱកាសដ៏កម្រដល់វិស័យពាណិជ្ជកម្មនិងការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។

(រូបថត៖ Daily Mail)

យោងតាមអង្គការណាសា, សូរ្យគ្រាសនេះ បានផ្តល់ឱកាសមាសដើម្បីសិក្សាអំពី Corona របស់ព្រះអាទិត្យ ដែលជាធម្មតាជះឥទ្ធិពលខ្លាំងលើអ្វីៗទាំងអស់ចាប់ពីផ្កាយរណប រហូតដល់បណ្តាញថាមពល។

សូមបញ្ជាក់ថា លើកចុងក្រោយដែលសហរដ្ឋអាមេរិក ទទួលបានរសជាតិសូរ្យគ្រាសបែបនេះគឺនៅក្នុងឆ្នាំ២០១៧ ហើយពួកគេនឹងមិនបានឃើញទស្សនីយភាពបែបនេះទៀតឡើយ ពោលគឺត្រូវចាំរហូតដល់ឆ្នាំ២០៤៥ឯណោះ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត

The post ថតជាប់វត្ថុចម្លែកហោះលើមេឃនៅរដ្ឋTexas កាលសូរ្យគ្រាសថ្ងៃមុន appeared first on Kampuchea Thmey Daily.

មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត
តាមការចុះផ្សាយរបស់សារព័ត៌មាន AP, មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាមេរិកខាងជើង បានទស្សនាទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសមហាកម្រកាលពីថ្ងៃចន្ទទី៨ខែមេសា។

(រូបថត៖ AP)

ដំបូងបំផុត សូរ្យគ្រាសនេះបាននាំភាពងងឹតស្លុបដល់ទីក្រុង Mazatlán នៃប្រទេសម៉ិកស៊ិក រួចបន្តទៅទីក្រុង Newfoundland ដោយឆ្លងកាត់រដ្ឋចំនួន១៥របស់សហរដ្ឋអាមេរិក ហើយត្បិតតែតំបន់មួយចំនួនមិនបានឃើញសូរ្យគ្រាសទាំងស្រុងក៏ពិតមែន ប៉ុន្តែពួកគេក៏អាចមើលឃើញសូរ្យមួយចំណិតបានដែរ។

(រូបថត៖ AP)

សូរ្យគ្រាសគឺកើតឡើងនៅជុំវិញពិភពលោករៀងរាល់១១ទៅ១៨ខែម្តង ប៉ុន្តែវាមិនញឹកញាប់ពេកទេ ដែលមានផ្លូវត្រូវឆ្លងកាត់តំបន់មានមនុស្សរាប់លាននាក់បែបនេះ។

(រូបថត៖ AP)

មិនត្រឹមតែជាចំណីភ្នែក សូរ្យគ្រាសថ្ងៃ៨មេសា ក៏បានក្លាយជាឱកាសមាសសម្រាប់អង្គការណាសា ដើម្បីធ្វើពិសោធន៍វិទ្យាសាស្រ្តនានា ហើយផ្តល់ឱកាសដ៏កម្រដល់វិស័យពាណិជ្ជកម្មនិងការរៀបចំកម្មវិធីកម្សាន្តផ្សេងៗផងដែរ។

(រូបថត៖ Getty)

ជាសំណាងល្អដែរ ដែលអាកាសធាតុអំណោយផល ធ្វើឲ្យមនុស្សអាចមើលសូរ្យគ្រាសនេះឃើញយ៉ាងច្បាស់ ហើយអ្វីដែលកាន់តែរំភើបគឺថា មានព្រឹត្តិការណ៍លើដីដ៏រំភើបជាច្រើនត្រូវបានរៀបចំឡើងដូចជាគូស្នេហ៍ខ្លះសុំគ្នារៀបការ កម្មវិធីរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំ និងពិធីជប់លៀងនានាជាដើម។

(រូបថត៖ AP)

នៅទីក្រុង Russellville នៃរដ្ឋ Arkansas, គូស្នេហ៍រាប់រយគូ បានចូលរួមក្នុងការរៀបអាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំ ក្នុងកម្មវិធីដែលគេឲ្យឈ្មោះ “សូរ្យគ្រាសបេះដូង”។

(រូបថត៖ Getty)

លើសពីនេះ តាមការបញ្ជាក់ពីអង្គការណាសា, សូរ្យគ្រាសនេះ ក៏ផ្តល់ឱកាសមាសដើម្បីសិក្សាអំពី Corona របស់ព្រះអាទិត្យ ដែលជាស្រទាប់ខាងក្រៅនៃបរិយាកាសរបស់វាផងដែរ ដែលជាធម្មតាជះឥទ្ធិពលខ្លាំងលើអ្វីៗទាំងអស់ចាប់ពីផ្កាយរណប រហូតដល់បណ្តាញថាមពល។

(រូបថត៖ AP)

សូមបញ្ជាក់ថា លើកចុងក្រោយដែលសហរដ្ឋអាមេរិក ទទួលបានរសជាតិសូរ្យគ្រាសបែបនេះគឺនៅក្នុងឆ្នាំ២០១៧ ហើយពួកគេនឹងមិនបានឃើញទស្សនីយភាពបែបនេះទៀតឡើយ ពោលគឺត្រូវចាំរហូតដល់ឆ្នាំ២០៤៥ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រៅពីសូរ្យគ្រាសមហាកម្រ នៅមានព្រឹត្តិការណ៍តារាសាស្រ្ត ៣ទៀត កើតឡើងក្នុងខែមេសានេះ

The post មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត appeared first on Kampuchea Thmey Daily.

ទីក្រុងនៅអាមេរិក សប្បាយកើបលុយ ​ព្រោះតែសូរ្យគ្រាសមហាកម្រ
នៅថ្ងៃទី៨ខែមេសាខាងមុខនេះ ប្រទេសចំនួន៣នៅតំបន់អាមេរិកខាងជើង ដូចជាសហរដ្ឋអាមេរិក កាណាដានិងម៉ិកស៊ិក នឹងជួបប្រទះបាតុភូតមហាកម្រ នោះគឺ សូរ្យគ្រាសទាំងស្រុង ដែលកើតឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆាកជីវិតមនុស្ស ហើយពេលនេះ ទីតាំងដែលស្ថិតនៅចំផ្លូវសូរ្យគ្រាសកំពុងតែសប្បាយកើបលុយព្រោះថា មានមនុស្សជាច្រើនបានកក់សណ្ឋាគារអស់គ្មានសល់ ក៏ដូចរៀបចំកម្មវិធី និងសេវានានាដើម្បីអបអរព្រឹត្តិការណ៍នេះ។

(រូបថត៖ iStock)

វាជារឿងកម្រ ដែលតំបន់កើតបាតុភូត នឹងត្រូវងងឹតស្លុបដូចយប់ ហើយទេសចរនានា កំពុងរង់ថ្ងៃនោះមកដល់ ព្រោះបើបណ្តោយឲ្យព្រឹត្តិការណ៍លើកនេះកន្លងផុត ពួកគេច្បាស់ជាគ្មានឱកាសឃើញម្តងទៀតឡើយ។

បើនិយាយពីសហរដ្ឋអាមេរិក គន្លងរបស់សូរ្យគ្រាសនេះ នឹងចាប់ផ្តើមនៅក្នុងរដ្ឋ Texas ហើយធ្វើដំណើរឆ្លងកាត់រដ្ឋ Oklahoma, Arkansas, Missouri, Illinois, Kentucky, Indiana, Ohio, Pennsylvania, New York, Vermont, New Hampshire និង Maine ខណៈផ្នែកខ្លះនៃរដ្ឋ Tennessee និង Michigan ក៏នឹងជួបប្រទះបាតុភូតសូរ្យគ្រាសផងដែរ ដោយតំបន់ខ្លះនឹងត្រូវស្ថិតក្នុងភាពងងឹតទាំងស្រុងរយៈពេល៤នាទីនិង៥វិនាទី។ នេះបើយោងតាមអង្គការ NASA។

(រូបថត៖ ណាសា)

លោក Bulent Temel ជំនួយការសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Texas ទីក្រុង San Antonio ជឿជាក់ថា បាតុភូតនេះនឹងទាញចំណូលពីទេសចរបានដល់ទៅ ១.៥ពាន់លានដុល្លារ សម្រាប់សហរដ្ឋអាមេរិក ហើយម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងទាក់ទាញអ្នកទេសចរទៅកាន់ទីក្រុងដែលមិនសូវមានអ្នកទៅលេង ធ្វើឲ្យទីនោះមមាញឹកខុសធម្មតា។

ជាក់ស្តែង ពេលនេះ សណ្ឋាគារជាច្រើននៅទីក្រុង Austin នៃរដ្ឋ Texas ត្រូវកក់ពេញអស់ទៅហើយ រីឯសណ្ឋាគារជាច្រើននៅ Missouri ក៏កក់ជិតពេញដែរ។

(រូបថត៖ Alamy)

ព្រោះតែសណ្ឋាគារសឹងតែគ្មានសល់កន្លែងទំនេរនេះហើយ ទើបមនុស្សជាច្រើន នាំគ្នារកមធ្យោបាយផ្សេងដោយអ្នកខ្លះបោះតង់ ត្រូវគេងលើរ៉ឺម៉កនិងគូទរថយន្ត។ នៅរដ្ឋ Ohio ឯណោះ ការកក់ជួលកន្ទុយរ៉ឺម៉កទុកសម្រាប់គេង មានការកើនឡើងដល់ទៅ១០០០%។ បន្ថែមពីលើនេះ នៅតាមទីតាំងមួយចំនួន ក៏មានរៀបចំជាស្តង់លក់ទំនិញ កម្មវិធីជប់លៀង លេងល្បែងកម្សាន្តនិងការប្រគំតន្ត្រីទៀតផង។

សូមជម្រាបឡើងវិញ បានជាគេថា សូរ្យថ្ងៃ៨ខែមេសា គឺជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។ យោងតាមក្រុមអ្នកជំនាញណាសា, ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕

ប្រែសម្រួល៖ សុខ សុវណ្ណ

ចុចអាន៖ តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ

The post ទីក្រុងនៅអាមេរិក សប្បាយកើបលុយ ​ព្រោះតែសូរ្យគ្រាសមហាកម្រ appeared first on Kampuchea Thmey Daily.

តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
តំបន់ Niagara របស់ប្រទេសកាណាដា បានប្រកាសភាពអាសន្ន មុនពេលកើតមានបាតុភូតសូរ្យគ្រាមហាកម្រនៅថ្ងៃទី៨ខែមេសាខាងមុខ ព្រោះថា ពេលនោះច្បាស់ជាមានមនុស្សយ៉ាងច្រើនកុះករទៅប្រមូលផ្តុំគ្នានៅតាមទីតាំងនានា ក្នុងនិងជុំវិញទឹកធ្លាក់ដ៏ពេញនិយមហើយ។

(រូបថត៖ AFP)

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអង្គារទី២ខែមេសា, ប្រធានតំបន់លោក Jim Bradley បានចេញសេចក្តីប្រកាសឲ្យមានការប្រុងប្រយ័ត្ន ដោយនិយាយថា តំបន់ទាំងឡាយត្រូវចាត់ចែងរៀងៗខ្លួន ដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់អ្នកស្រុកនិងទេសចរ ក៏ដូចជាការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បើមានករណីអាក្រក់ណាមួយកើតឡើង។

ទឹកជ្រោះដ៏ល្បីល្បាញនៅតាមបណ្តោយព្រំដែនកាណាដា-សហរដ្ឋអាមេរិកមួយនេះ គឺស្ថិតចំផ្លូវសូរ្យគ្រាស ហើយបច្ចុប្បន្ន មានមនុស្សជាច្រើនបានធ្វើដំណើរ និងកក់សណ្ឋាគារនៅទីនោះរួចទៅហើយ ដើម្បីមើលបាតុភូតដ៏មហាកម្រក្នុងឆាកជីវិត នៅឯទីតាំងអច្ឆរិយៈធម្មជាតិមួយរបស់អាមេរិកខាងជើង។

(រូបថត៖ Shutterstock)

តាមការប៉ាន់ស្មានពីមន្ត្រីជាន់ខ្ពស់ប្រចាំតំបន់, មានមនុស្សរហូតដល់មួយលាននាក់ នឹងនៅទីនោះនៅថ្ងៃសូរ្យគ្រាស ខណៈជាធម្មតាក្នុងមួយឆ្នាំមានមនុស្សទៅលេងទៅនោះប្រមាណ១៤លាននាក់។ តំបន់នេះក៏នឹងមានការកែប្រែកម្មវិធី និងសេវាកម្មមួយចំនួន ហើយបិទកន្លែងខ្លះផងដែរ ដើម្បីសម្រួលចរាចរណ៍ នៅថ្ងៃទី៨ខែមេសាខាងមុខ។

សូមជម្រាបឡើងវិញ បានជាគេថា សូរ្យថ្ងៃ៨ខែមេសា គឺជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។

(រូបថត៖ iStock)

សូរ្យគ្រាសកម្រនេះ នឹងគ្របដណ្តប់លើរដ្ឋចំនួន១៥របស់អាមេរិក ហើយបើតាមគន្លង វានឹងធ្វើដំណើរចេញពីប្រទេសម៉ិកស៊ិក ឆ្ពោះទៅភាគឦសានអាមេរិក ចាប់ពីរដ្ឋ Texas ទៅកាន់រដ្ឋ Ohio មុនពេលទៅដល់ប្រទេសកាណាដា និងត្រលប់ទៅរដ្ឋ Maine វិញ។

សូរ្យគ្រាសនេះ កើតឡើងចំពេលថ្ងៃដែលមានយានយន្តបើកពេញផ្លូវ ហើយដោយសារតែភាពងងឹតស្លុបនេះហើយ ទើបអាជ្ញាធរអាមេរិក បានចេញសេចក្តីព្រមានចំពោះការធ្វើចរាចរណ៍ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

(រូបថត៖ AP)

ម្យ៉ាងវិញទៀត ប្រជាជនក៏ត្រូវបានណែនាំឲ្យពាក់វ៉ែនតាផងដែរ ពោលគឺកុំមើលសូរ្យគ្រាសដោយភ្នែកទទេ ហើយរដ្ឋនានាក៏ពិចារណាបិទសាលារៀនទៀតផង ដើម្បីសុវត្ថិភាពសិស្ស។

យោងតាមក្រុមអ្នកជំនាញណាសា បានឲ្យដឹងថា ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សប្តាហ៍ក្រោយ អាមេរិក ជួបសូរ្យគ្រាសមហាកម្រ អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស

The post តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ appeared first on Kampuchea Thmey Daily.

សប្តាហ៍ក្រោយ អាមេរិក ជួបសូរ្យគ្រាសមហាកម្រ អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស
នៅថ្ងៃទី៨ខែមេសា តំបន់អាមេរិកខាងជើង នឹងជួបប្រទះព្រឹត្តិការណ៍មហាកម្របំផុតមួយ នោះគឺ សូរ្យគ្រាស ដែលកើតឡើងតែម្តងប៉ុណ្ណោះ ក្នុងមួយឆាកជីវិតមនុស្ស។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការណាសា។

(រូបថត៖ iStock)

បានជាគេថា នេះជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។ វាកើតឡើងចំពេលថ្ងៃដែលមានយានយន្តបើកពេញផ្លូវ ហើយដោយសារតែភាពងងឹតស្លុបនេះហើយ ទើបអាជ្ញាធរអាមេរិក បានចេញសេចក្តីព្រមានចំពោះការធ្វើចរាចរណ៍ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

(រូបថត៖ iStock)

ម្យ៉ាងវិញទៀត ប្រជាជនក៏ត្រូវបានណែនាំឲ្យពាក់វ៉ែនតាផងដែរ ពោលគឺកុំមើលសូរ្យគ្រាសដោយភ្នែកទទេ ហើយរដ្ឋនានាក៏ពិចារណាបិទសាលារៀនទៀតផង ដើម្បីសុវត្ថិភាពសិស្ស។

(រូបថត៖ iStock)

សូរ្យគ្រាសកម្រនេះ នឹងគ្របដណ្តប់លើរដ្ឋចំនួន១៥របស់អាមេរិក ហើយបើតាមគន្លង វានឹងធ្វើដំណើរចេញពីប្រទេសម៉ិកស៊ិក ឆ្ពោះទៅភាគឦសានអាមេរិក ចាប់ពីរដ្ឋ Texas ទៅកាន់រដ្ឋ Ohio មុនពេលទៅដល់ប្រទេសកាណាដា និងត្រលប់ទៅរដ្ឋ Maine វិញ។

(រូបថត៖ ណាសា)

យោងតាមក្រុមអ្នកជំនាញណាសា បានឲ្យដឹងថា ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តំបន់ អាស៊ី អាចមើលឃើញ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែ​ខាងមុខ

The post សប្តាហ៍ក្រោយ អាមេរិក ជួបសូរ្យគ្រាសមហាកម្រ អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស appeared first on Kampuchea Thmey Daily.

តំបន់ អាស៊ី អាចមើលឃើញ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែ​ខាងមុខ
បន្ទាប់ពីបាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្របានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា និងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនោះ តំបន់ផ្សេងៗ ក៏ដូចជា តំបន់អាស៊ីក៏នឹងអាចបន្តមើលឃើញព្រឹត្តិការណ៍មួយទៀតគឺ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែខាងមុខនេះ ។

យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ចន្ទគ្រាស​មួយ​ផ្នែក​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ ២០២៣ នេះ ហើយ​វា​អាចមើល​ឃើញ​បាតុភូតនេះនៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាស៊ីរបស់យើង ។

ទន្ទឹមនោះ ក្រៅពីទ្វីបអាស៊ី, នៅ​អាមេរិក អឺរ៉ុប អាហ្រ្វិក និង​អូស្ត្រាលី ក៏អាចទស្សនាព្រឹត្តិការណ៍ចន្ទគ្រាសដ៏កម្រនេះផងដែរ ដែលកើតឡើងត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះក្នុងមួយសតវត្ស ។

គួរបញ្ជាក់ថា មុនឈានដល់ព្រឹត្តិការណ៍ចន្ទគ្រាសនេះ ពិភពលោកក៏ទើបតែជួបបាតុភូតសូរ្យគ្រាសកូនកាត់ផងដែរ ហើយអង្គការណាសារំពឹងថា សូរ្យគ្រាសកូនកាត់លើកក្រោយនឹងកើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០៣១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រ (មានវីដេអូ)

The post តំបន់ អាស៊ី អាចមើលឃើញ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែ​ខាងមុខ appeared first on Kampuchea Thmey Daily.