ព័ត៌មានអន្ដរជាតិ
ក្រៅពីសូរ្យគ្រាសមហាកម្រ នៅមានព្រឹត្តិការណ៍តារាសាស្រ្ត ៣ទៀត កើតឡើងក្នុងខែមេសានេះ
ត្បិតតែគ្រប់គ្នាកំពុងចាប់អារម្មណ៍ខ្លាំងទៅលើសូរ្យគ្រាសមហាកម្រនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នៅថ្ងៃទី៨ខាងមុខក៏ពិតមែន ប៉ុន្តែជាក់ស្តែង ក្នុងខែមេសា មិនមែនមានត្រឹមបាតុភូតនេះឡើយ ពោលគឺនៅមានព្រឹត្តិការណ៍តារាសាស្រ្តចំនួន៣ទៀត ដែលភពផែនដីនឹងជួបប្រទះ។

យោងតាមគេហទំព័រ Popsci ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៤ខែមេសា, ក្រៅពីបាតុភូតសូរ្យគ្រាសមហាកម្រនៅតំបន់អាមេរិកខាងជើង ព្រឹត្តិការណ៍តារាសាស្រ្ត៣ទៀត មានដូចជា៖
១. ផ្កាយដុះកន្ទុយបិសាច (ថ្ងៃទី២១ខែមេសា)

ដោយបង្ហាញខ្លួនដំបូងនៅអឌ្ឍគោលខាងជើងក្នុងខែមីនា ផ្កាយដុះកន្ទុយ Comet 12P/Pons-Brooks ឬគេឲ្យឈ្មោះថា “ផ្កាយដុះកន្ទុយបិសាច” នឹងឈានដល់ចំណុចជិតបំផុតទៅនឹងព្រះអាទិត្យនៅថ្ងៃទី២១ខែមេសា។ ក្នុងអំឡុងពេលនោះ មនុស្សអាចអាចមើលឃើញដោយភ្នែកទទេ ប្រសិនបើមេឃងងឹត។ មិនមែនត្រឹមអឌ្ឍគោលខាងជើងទេ អ្នករស់នៅអឌ្ឍគោលខាងត្បូងក៏អាចមើលឃើញបាតុភូតនេះផងដែរ។
២. ភ្លៀងទេពច្យុត Lyrids (ថ្ងៃទី២១ដល់២៣ខែមេសា)

ភ្លៀងទេពច្យុត Lyrids ប្រចាំឆ្នាំនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៥ខែមេសា ហើយត្រូវគេព្យាករថា នឹងឡើងដល់ចំណុចកំពូលនៅរាត្រីថ្ងៃទី២១ខែមេសា។ យ៉ាងណា ឆ្នាំនេះ ភ្លៀងទេពច្យុត ហាក់មើលមិនច្បាស់ខ្លាំងឡើយ ដោយសារតែចាំងពន្លឺព្រះចន្ទ ធ្វើឲ្យមេឃភ្លឺ។ តាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្រ្ត, នឹងមានទេពច្យុតប្រហែល១០០បង្ហាញខ្លួនពេលវាឈានដល់កម្រិតកំពូល ហើយគេអាចមើលឃើញនៅអឌ្ឍគោលខាងជើង និងខាងត្បូង ប៉ុន្តែនៅអឌ្ឍគោលខាងជើង មើលឃើញខ្លាំងជាង។
៣. ព្រះចន្ទពេញវង់ពណ៌ផ្កាឈូក (ថ្ងៃទី២៣ខែមេសា)

ព្រះចន្ទពេញវង់លើកដំបូងនៃនិទាឃរដូវនៅអឌ្ឍគោលខាងជើង នឹងជះពន្លឺភ្លឺបំផុតនៅម៉ោង ៧:៤៩ យប់នៅថ្ងៃទី២៣ខែមេសា។ បានជាគេហៅថាជាព្រះចន្ទពេញវង់ពណ៌ផ្កាឈូកព្រោះ ពេលនោះ ជាដើមនិទាឃរដូវដែលផ្កាព្រៃ Phlox subulata នៅភាគខាងកើតទ្វីបអាមេរិកខាងជើងរីកស្គុសស្គាយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


