ព័ត៌មានអន្ដរជាតិ
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
តំបន់ Niagara របស់ប្រទេសកាណាដា បានប្រកាសភាពអាសន្ន មុនពេលកើតមានបាតុភូតសូរ្យគ្រាមហាកម្រនៅថ្ងៃទី៨ខែមេសាខាងមុខ ព្រោះថា ពេលនោះច្បាស់ជាមានមនុស្សយ៉ាងច្រើនកុះករទៅប្រមូលផ្តុំគ្នានៅតាមទីតាំងនានា ក្នុងនិងជុំវិញទឹកធ្លាក់ដ៏ពេញនិយមហើយ។

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអង្គារទី២ខែមេសា, ប្រធានតំបន់លោក Jim Bradley បានចេញសេចក្តីប្រកាសឲ្យមានការប្រុងប្រយ័ត្ន ដោយនិយាយថា តំបន់ទាំងឡាយត្រូវចាត់ចែងរៀងៗខ្លួន ដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់អ្នកស្រុកនិងទេសចរ ក៏ដូចជាការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បើមានករណីអាក្រក់ណាមួយកើតឡើង។
ទឹកជ្រោះដ៏ល្បីល្បាញនៅតាមបណ្តោយព្រំដែនកាណាដា-សហរដ្ឋអាមេរិកមួយនេះ គឺស្ថិតចំផ្លូវសូរ្យគ្រាស ហើយបច្ចុប្បន្ន មានមនុស្សជាច្រើនបានធ្វើដំណើរ និងកក់សណ្ឋាគារនៅទីនោះរួចទៅហើយ ដើម្បីមើលបាតុភូតដ៏មហាកម្រក្នុងឆាកជីវិត នៅឯទីតាំងអច្ឆរិយៈធម្មជាតិមួយរបស់អាមេរិកខាងជើង។

តាមការប៉ាន់ស្មានពីមន្ត្រីជាន់ខ្ពស់ប្រចាំតំបន់, មានមនុស្សរហូតដល់មួយលាននាក់ នឹងនៅទីនោះនៅថ្ងៃសូរ្យគ្រាស ខណៈជាធម្មតាក្នុងមួយឆ្នាំមានមនុស្សទៅលេងទៅនោះប្រមាណ១៤លាននាក់។ តំបន់នេះក៏នឹងមានការកែប្រែកម្មវិធី និងសេវាកម្មមួយចំនួន ហើយបិទកន្លែងខ្លះផងដែរ ដើម្បីសម្រួលចរាចរណ៍ នៅថ្ងៃទី៨ខែមេសាខាងមុខ។
សូមជម្រាបឡើងវិញ បានជាគេថា សូរ្យថ្ងៃ៨ខែមេសា គឺជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។

សូរ្យគ្រាសកម្រនេះ នឹងគ្របដណ្តប់លើរដ្ឋចំនួន១៥របស់អាមេរិក ហើយបើតាមគន្លង វានឹងធ្វើដំណើរចេញពីប្រទេសម៉ិកស៊ិក ឆ្ពោះទៅភាគឦសានអាមេរិក ចាប់ពីរដ្ឋ Texas ទៅកាន់រដ្ឋ Ohio មុនពេលទៅដល់ប្រទេសកាណាដា និងត្រលប់ទៅរដ្ឋ Maine វិញ។
សូរ្យគ្រាសនេះ កើតឡើងចំពេលថ្ងៃដែលមានយានយន្តបើកពេញផ្លូវ ហើយដោយសារតែភាពងងឹតស្លុបនេះហើយ ទើបអាជ្ញាធរអាមេរិក បានចេញសេចក្តីព្រមានចំពោះការធ្វើចរាចរណ៍ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ម្យ៉ាងវិញទៀត ប្រជាជនក៏ត្រូវបានណែនាំឲ្យពាក់វ៉ែនតាផងដែរ ពោលគឺកុំមើលសូរ្យគ្រាសដោយភ្នែកទទេ ហើយរដ្ឋនានាក៏ពិចារណាបិទសាលារៀនទៀតផង ដើម្បីសុវត្ថិភាពសិស្ស។
យោងតាមក្រុមអ្នកជំនាញណាសា បានឲ្យដឹងថា ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សប្តាហ៍ក្រោយ អាមេរិក ជួបសូរ្យគ្រាសមហាកម្រ អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


