ព័ត៌មានអន្ដរជាតិ
មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រ (មានវីដេអូ)
មានតែប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ៣ ប៉ុណ្ណោះ អាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រ ដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសានេះ ។

ប្រទេសទាំង ៣ ដែលអាចមើលឃើញព្រឹត្តិការណ៍តារាសាស្ត្រកើតឡើងម្ដងក្នុងមួយទសវត្សរ៍នោះរួមមាន ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងទីម័រខាងកើត ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Space បានឲ្យដឹងថា ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សូរ្យគ្រាសដ៏កម្រនេះ ប្រទេសទីម័រខាងកើតនឹងមើលឃើញព្រះអាទិត្យត្រូវព្រះចន្ទបាំងស្ទើរទាំងស្រុង ឬទាំងស្រុងតែម្ដងរយៈពេល ១ នាទី និង ១៤ វិនាទី ខណៈឥណ្ឌូណេស៊ីមើលឃើញរយៈពេល ១ នាទី និង ៩ វិនាទី ។

យោងតាម Royal Observatory បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងអាចមើលឃើញពីផ្នែកខ្លះនៃតំបន់អេក្វាទ័រ និងអឌ្ឍគោលខាងត្បូង រួមទាំងអូស្ត្រាលីខាងលិចផងដែរ ខណៈនៅតំបន់អាស៊ីអាគ្នេយ៍ នឹងកើតមានឡើងនៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹកនេះ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សូរ្យគ្រាសកូនកាត់ដ៏កម្រនេះបានចាប់ផ្ដើមដំបូងនៅអូស្ត្រាលីខាងលិចកាលពីវេលាម៉ោង ១ និង ៣៤ នាទីយប់ ហើយនឹងបញ្ចប់នៅម៉ោង ១ និង ៥៩ នាទីថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី២០ ខែមេសានេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បាតុភូត “សូរ្យគ្រាសកូនកាត់” ដ៏កម្រ នឹងកើតឡើងនៅចុងសប្តាហ៍នេះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


