សៀវភៅ Archives - Kampuchea Thmey Daily

ទូត​កម្ពុជា​ចង់​បង្កើត​«មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា»​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី
​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប៊ុលហ្គារី​លោក ជា ច័ន្ទបរិបូរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​បណ្ណាល័យ​ជាតិ​សាធារណរដ្ឋ​ប៊ុលហ្គារី​កាល​ពី​ថ្ងៃទី​៦ ខែ​កក្កដា ក្នុង​គោល​បំណង​នាំ​យក«​មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា​»ដាក់​ទៅ​ក្នុង​បណ្ណាល័យ​ជាតិ​ប្រទេស​នេះ​ ដែល​ជា​កិច្ច​ខិតខំ​ពង្រឹង​ការទូត​វប្បធម៌ និង​ការ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វប្បធម៌ និង​វិទ្យសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។

លោក ជា ច័ន្ទ​បរិបួណ៍ បាន​លើក​ឡើង​ថា​គោល​បំណង​នៃ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​សៀវភៅ កម្ពុជា​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី​នេះ​ គឺ​ដើម្បី​ដាក់​តាំង​សៀវភៅ ឯកសារ និង​សម្ភារៈ​វប្បធម៌​របស់​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រភព​ចំណេះ​ដឹង​សម្រាប់​អ្នក​សិក្សា​ អ្នក​ស្រាវជ្រាវ និស្សិត និង​សាធារណជន​នៅ​ប៊ុលហ្គារី និង​អឺរ៉ុប​។

​លោក​ថា៖ «បច្ចុប្បន្ន បណ្ណាល័យ​ជាតិ​មាន​មជ្ឈមណ្ឌល​សៀវភៅ​របស់​ប្រទេស​ជា​ច្រើន​ ប៉ុន្តែ​មិន​ទាន់​មាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឡើយ។ ដូច្នេះ វត្តមាន​របស់​ «មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា​» នឹង​ធ្វើ​ឱ្យ កម្ពុជា មាន​កន្លែង​សមរម្យ​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នានា ដើម្បី​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ អក្សរសាស្ត្រ សិល្បៈ សាសនា ទេសចរណ៍ និង​ការ​អភិវឌ្ឍ​របស់​ជាតិ​ខ្មែរ»។

អគ្គ​នាយកបណ្ណាល័យ​ជាតិ​សាធារណរដ្ឋ​ប៊ុលហ្គារី លោកស្រី Kalina Ivanova បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​បាន​ផ្ដល់​នូវ​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​ការ​បង្កើត​មជ្ឈមណ្ឌល​សៀវភៅ​នេះ​ដល់​ទូត​កម្ពុជា​ក្នុង​ការ​រៀបចំ​ផង​ដែរ​។

លោក​ ជា ច័ន្ទ​បរិបូណ៍ បាន​បញ្ជាក់​ថា​ការ​បង្កើត​មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី​មិន​ត្រឹមតែ​ជា​ការ​ដាក់​តាំង​សៀវភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជា​ការ​បង្កើត​ស្ពាន​ចំណេះ​ដឹង​រវាង​អរិយធម៌​ប្រទេស​ទាំង​ពីរ​ផងដែរ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «សៀវភៅ​នីមួយៗ​ដែល​ត្រូវ​ដាក់​លើ​ធ្នើ​បណ្ណាល័យ​ នឹង​ក្លាយ​ជា​ទូត​វប្បធម៌​ដ៏​ស្ងៀមស្ងាត់ ដែល​ប្រាប់​ពិភពលោក​អំពី​ប្រវត្តិសាស្ត្រ អរិយធម៌​ និង​អត្តសញ្ញាណ​របស់​ប្រជាជាតិ​ខ្មែរ»។

​បណ្ណាល័យជាតិ «St. St. Cyril and Methodius» របស់ប្រទេសប៊ុលហ្គារី ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧៨ បន្ទាប់ពីការរំដោះប្រទេសប៊ុលហ្គារី។ អស់រយៈពេលជិតមួយសតវត្សកន្លះមកនេះ បណ្ណាល័យបានក្លាយជាស្ថាប័នចំណេះដឹងដ៏សំខាន់បំផុតរបស់ប្រទេស និងជាមជ្ឈមណ្ឌលជាតិ​សម្រាប់​ការអភិរក្សបេតិកភណ្ឌអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារសំខាន់ៗ។ បណ្ណាល័យនេះ រក្សា​ទុកសៀវភៅ សាត្រាស្លឹករឹត ឯកសារបុរាណ ផែនទី កាសែត រូបថត និងឯកសារ​កម្រ​រាប់​លាន​មុខ ដែលបម្រើដល់អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកអានមកពីជុំវិញពិភពលោក។

ឈ្មោះ «St. St. Cyril and Methodius» ត្រូវបានដាក់ដើម្បីគោរពដល់បងប្អូនបរិសុទ្ធទាំងពីរ ដែល​បាន​ដាក់​គ្រឹះអក្សរសាស្ត្រ​ស្លាវ និង​រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យអប់រំ និងវប្បធម៌​នៅ​អឺរ៉ុប​ខាង​កើត។ បណ្ណាល័យនេះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណេះដឹង និងអត្តសញ្ញាណ​វប្បធម៌​របស់​ប្រទេស​ប៊ុលហ្គារី៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍

The post ទូត​កម្ពុជា​ចង់​បង្កើត​«មជ្ឈមណ្ឌល​សៀវភៅ​កម្ពុជា»​នៅ​បណ្ណាល័យ​ជាតិ​ប៊ុលហ្គារី appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ បានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា នៅចុងឆ្នាំ២០២៦នេះ លោកនឹងចេញផ្សាយវណ្ណកម្មផ្ទាល់ខ្លួន ក្រោមចំណងជើង «កម្ពុជា-ថៃ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)»។

លោកបណ្ឌិតបានឱ្យដឹងថា នៅក្នុងស្នាដៃនេះ នឹងបង្ហាញអ្នកអានឱ្យបានដឹងពី «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។ បន្ថែមពីនេះ សៀវភៅនេះ ក៏បង្ហាញជាទស្សនៈឆ្លុះបញ្ជាំងពីអតីតកាល ដែលនៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦) ផងដែរ។

ក្នុងសំណេរនោះ លើកឡើងថា៖ “ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ”។

បណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ថា សៀវភៅ «កម្ពុជា-ថៃ ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)» ក្រោយពីបោះពុម្ពរួច ជាដំបូងនឹងមានដាក់លក់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា។

ក្រោយពីបណ្ឌិត យង់ ពៅ ប្រកាសដំណឹងអំពីវណ្ណកម្មថ្មីរបស់លោក បានធ្វើឱ្យមហាជនជាច្រើនបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការបញ្ចេញមតិក្រោមការបង្ហោះ ក៏បានស្តែងឱ្យឃើញពីការទន្ទឹងរង់ចាំចង់ឃើញស្នាដៃសៀវភៅនេះ លេចចេញជារូបរាងក្នុងពេលឆាប់ៗផងដែរ៕

The post បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយដើម្បីរំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩
សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ( NPIC ) ក្រោមអធិបតីភាពលោក ព្រុំ សុខា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ។

សៀវភៅ «រដ្ឋមន្ត្រីកូវីដ» អ្នកនិពន្ធចំណាយពេល៣ឆ្នាំដើម្បីចងក្រងសំណេរកំណត់ត្រាជាសៀវភៅអក្សរសិល្ប៍មានកម្រាស់រាប់រយទំព័ររៀបរាប់ពីជីវិតការងាររបស់មន្ត្រីសាធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជនអស់រយៈពេល៤៧ឆ្នាំកន្លងមក ជាអាទិ៍ កំឡុងពេលធ្វើជារដ្ឋមន្ត្រី៣ឆ្នាំក្នុងកាលៈទេសៈពិស្ស នៃការរាតត្បាតជំងឺឆ្លងជាសាកលកូវីដ១៩ (២០២០-២០២៣)។

ពិធីសម្ពោធនេះដែរ លោក ព្រុំ សុខា បានលើកឡើងថា សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ខិតខំប្រមូលផ្តុំពិសោធន៍ការងារជាឧត្តមានុវត្តន៍ដោយបានឆ្លងកាត់វិញ្ញាសាសាកល្បងបំពេញភារកិច្ចជាក់ស្តែងលើវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ពីមរតកប្រវត្តិសាស្ត្របន្សល់ទុកមកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងពីបញ្ហាទាំងឡាយនាពេលបច្ចុប្បន្នដែលបណ្តាលមកពីការប្រជែងគ្នាយ៉ាងក្តៅគគុកដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។

លោក ព្រុំ សុខា បានបន្ថែមថា ការបញ្ចប់សម័យកាលកូវីដ១៩ បានផ្តល់មេរៀនពិសោធសម្រាប់ប្រទេសនីមួយៗនៅលើភពផែនដី។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញពីករណីសិក្សាសំខាន់មួយ សម្រាប់ពិភពលោកទាំងមូល (The Covid-19 presented an important case study on a global scale)។ កូវីដ១៩ ជាវិញ្ញាសាសាក​ល្បងសកលចំពោះអភិបាលកិច្ច និងភាពធន់សង្គម (Covid-19 is a worldwide test of governance and social resilience)។ ពេលនោះ កម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានបង្កើតប្រវត្តិជោគជ័យនៃសង្គ្រាមដណ្តើមជីវិត ពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ១៩។ សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ចូលរួមចំណែករំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩ ដែលជាមេរៀនពិសោធសម្រាប់កូនខ្មែរគ្រប់ស្រទាប់សង្គមតរៀងមក។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ថ្មីៗនេះការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាតទល់នឹងការរំលោភបំពានដ៏គឃ្លីនរបស់កងទ័ពសៀមនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ចាប់តាំងពីការប៉ះទង្គិចដោយអាវុធដ៏គ្រោះថ្នាក់៥ថ្ងៃ ក្នុងរយៈពេល៥ខែកន្លងទៅ មកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានក្លាយមកជាសង្គ្រាមដែលសៀមឈ្លានពានព្រំដែនកម្ពុជាយ៉ាងពេញបន្ទុក។ នេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាល មោះមុត អត់ធ្មត់របស់ប្រជាជនកម្ពុជាទាំងមូលដើម្បីការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌ជាតិ និងសេចក្តីសុខ ក្សេមក្សាន្តជាផ្លែផ្កានៃសន្តិភាព ដែលយើងទទួលបានក្នុងកំឡុងពេល២៧ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រោយឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។

លោកបានបន្ថែមថា ទោះបីមិនបានកាន់អាវុធផ្ទាល់ចូលរួមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងឧបាយកលអនុត្តរមហិច្ឆតាសាមាន្យ យ៉ាងគឃ្លីន​ និងអំពើឈ្លានពានដ៏យង់ឃ្នង ឫស្យា អមនុស្សធម៌របស់កងទ័ពសៀមមកលើព្រលឹងជាតិទឹកដី និងប្រជាជនកម្ពុជា ខ្ញុំក៏ដូចជាស្មេរ កវីនិពន្ធ សិល្បករ និងយុទ្ធជនស្មារតីដទៃទៀតបានប្រើដងប៉ាកការួមចំណែកលើកទឹកចិត្តចលនាស្នេហាជាតិ កសាងខឿនការពារជាតិ ការពារប្រទេស ដើម្បីអត្ថិភាព ភាពស្ថិតស្ថេរគង់វង្ស និងអនាគតយូរអង្វែងរបស់ស្រទាប់មនុស្សកម្ពុជាគ្រប់ជំនាន់តទៅមុខទៀត។ ដោយធ្លាប់របួស រងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម ប្រជាជនកម្ពុជាស្អប់ខ្ពើមសង្គ្រាម ស្រឡាញ់សន្តិភាព ដឹងគុណសន្តិភាព និងត្រូវតស៊ូប្តូរផ្តាច់ថែរក្សាការពារសន្តិភាព។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ «ជាការគាប់ជួនគ្នាកម្ពុជាកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាជាតិអ្នកនិពន្ធ»។ ឆ្លើយតបតាមស្មារតីនៃសារលិខិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» ខ្ញុំសូមចូលរួមអបអរសាទរគាំទ្រយ៉ាងក្លៀវក្លា និងប្តេជ្ញាបន្តបង្កើតស្នាដៃដើម្បីរួមចំណែកលើកកម្ពស់គុណតម្លៃនៃវប្បធម៌ «ប៉ាកកាសន្តិភាព» ពេញមួយជីវិត»។

សូមជម្រាបដែរថា ស្របតាមតម្លៃស្មារតី (The Spiritual Value) ដ៏ថ្លៃថ្លាខាងលើដែលស្ថិតនៅយ៉ាងជ្រាលជ្រៅដិតដាមជាប់ជានិច្ចក្នុងឧត្តមគតិជាមរតកវប្បធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកទេសរដ្ឋមន្ដ្រី សូមគូសបញ្ជាក់នូវទស្សនៈ ផ្នត់គំនិត និងបំណងប្រាថ្នារបស់ខ្លួនដូចតទៅ៖

១៖ ចូលរួមចំណែកយ៉ាងសកម្មតាមរយៈអាវុធប៉ាកកាសន្តិភាពក្នុងចលនាកសាងខឿនការពារជាតិ ប្រយុទ្ធប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដីរក្សាឱ្យបានស្ថិតស្ថេរគង់វង្សនូវសុខសន្តិភាពរបស់មាតុភូមិជាទីស្នេហា ដោយខិតខំអស់លទ្ធភាពបំផុសដល់គ្រប់ស្រទាប់ក្នុងសង្គមនូវស្មារតីស្នេហាជាតិមាតុភូមិនិងប្រជាជន។

២៖ ចូលរួមចំណែកលើកកម្ពស់មនសិការជាតិ បំផុសលើកទឹកចិត្តឧត្តមគតិស្នេហាជាតិ និងស្មារតីម្ចាស់ការដ៏បរិសុទ្ធសំដៅពង្រឹងធ្លុងសាមគ្គីផ្ទៃក្នុងប្រជាជាតិទាំងមូលដើម្បីការពារបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជាដ៏ថ្លៃថ្លាឱ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តរៀងទៅ។
*៣៖ ប្តេជ្ញារក្សាការពារដាច់ខាត ជ្រោងខ្ពស់ជានិច្ចនូវឧត្តមគតិដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន ជារៀងដរាបតទៅអនាគត៕

ដោយ៖សុខា

The post សៀវភៅ «រដ្ឋមន្ត្រីកូវីដ» ត្រូវបានសម្ពោធជាផ្លូវការ និងផ្សព្វផ្សាយដើម្បីរំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩ appeared first on Kampuchea Thmey Daily.

លោកបណ្ឌិត សុខ ទូច ផ្អាកបោះពុម្ព «សៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដោយសារបញ្ហាបច្ចេកទេស
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភកម្ពុជា បានសម្រេចផ្អាកបោះពុម្ព «សៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដោយសារបញ្ហាបច្ចេកទេស និងប្រគល់ថវិកាកក់សៀវភៅត្រឡប់ទៅអ្នកដែលបានកក់សៀវភៅនេះវិញ។

តាមរយៈទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ជនរួមជាតិជាទីគោរព ជាទីរាប់អាន ខ្ញុំបាទសូមអភ័យទោសចំពោះការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប ដោយសារបញ្ហាបច្ចេកទេ។ ខ្ញុំបាទនឹងប្រគល់ថវិកាកក់សៀវភៅនេះត្រឡប់ជូនជនរួមជាតិវិញ»។

ពាក់ព័ន្ធនឹងការបោះពុម្ពសៀវភៅនេះ លោកបណ្ឌិត សុខ ទូច បានប្រាប់កម្ពុជាថ្មីថា ត្រូវការពេលវេលា ដូច្នេះនៅមិនទាន់ដឹងថាអាចនឹងបោះពុម្ពនៅពេលណានោះទេ។

គួររម្លឹកឡើងវិញថា រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដែលលើកឡើងពីសម័យអាណានិគមនិយមបារាំង រហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ កម្រាស់ ៨៥៦ទំព័រនៅ ខែតុលាខាងមុខ៕

The post លោកបណ្ឌិត សុខ ទូច ផ្អាកបោះពុម្ព «សៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដោយសារបញ្ហាបច្ចេកទេស appeared first on Kampuchea Thmey Daily.

រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដើម្បីឱ្យកូនខ្មែរដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន
រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដើម្បីឱ្យកូនខ្មែរដឹង និងយល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន ជៀសវាងការនិយាយតាមគ្នាដោយគ្មានឯកសារច្បាស់លាស់។ នេះបើតាមលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

តាមរយៈវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» នៅខែតុលាខាងមុខនេះ។ សៀវភៅនេះ លើកឡើងពីសម័យអាណានិគមនិយមបារាំង រហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ ដែលមានកម្រាស់ ៨៥៦ទំព័រ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា សៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» រៀបចំឡើងដើម្បីបង្ហាញថា តើបារាំងមកធ្វើអាណានិគមកម្ពុជាក្នុងទិសដៅអ្វី? បារាំងមកអាណាព្យាបាលកម្ពុជាក្នុងទិសដៅអ្វី? បារាំងមកចងមិត្តភាពដោយសារអ្វី? បើតាមលោកបណ្ឌិត សុខ ទូច ការបោះពុម្ពសៀវភៅនេះឡើង ព្រោះមិនចង់ឱ្យកូនខ្មែរមិនដឹងនូវប្រវត្តិសាស្ត្ររបស់ខ្លួន ដោយចេះតែនិយាយតគ្នា និយាយខុសគ្នា ហើយនិយាយតាមគ្នាដោយគ្មានឯកសារច្បាស់លាស់ និងមិនចង់ឱ្យប្រវត្តិសាស្ត្រច្រំដែល។

សូមបញ្ជាក់ថា សៀវភៅនេះ សម្រាប់អ្នកកក់មុនតម្លៃត្រឹមតែ ៣៦ ០០០ ៛/៩ដុល្លារ តែបើកក់ក្រោយខែតុលា តម្លៃមួយក្បាល ៦០ ០០០ ៛/១៥ដុល្លារ។ លោកអ្នកអាចធ្វើការកក់បានតាមរយៈ លេខទូរសព្ទ ០៩៧ ២៧២ ៧៨ ២៦/ ០៧១ ២២២ ២០១៤៕

The post រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដើម្បីឱ្យកូនខ្មែរដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន appeared first on Kampuchea Thmey Daily.

គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន”
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវការ និងផ្សព្វផ្សាយសៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងពី គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” ដែលជាឯកសារតែមួយគត់បានកកត់ត្រាពីការប៉ុនប៉ងធ្វើឃាត សម្តេចតេជោ។

លោក ប៉ែន បូណា បានបញ្ជាក់ថា សៀវភៅនេះមានតម្លៃធំធេងណាស់ ទី១. ជាឯកសារតែមួយគត់ដែលគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្តិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្តេចតេជោ ពីសំណាក់ដៃគូនយោបាយ។​ ដូច្នេះ ប្រសិនបើគ្មានសៀវភៅនេះទេ គឺមានមនុស្សតិចណាស់ដែលបានដឹងពីរឿងរ៉ាវដ៏សែនជូរចត់នេះ។ ទី២. តាមរយៈសៀវភៅមួយក្បាលនេះគ្រប់គ្នានឹងបានឃើញពីគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែច្បាស់ ព្រមទាំងការលះបង់គ្រប់បែបយ៉ាង ការប្រឈមមុខបើទោះបីជួបឧបសគ្គ ឬបញ្ហាធំៗក៏ដោយ។ ជាពិសេស ការប៉ុនប៉ងធ្វើឃាតដល់អាយុជីវិត ហើយសម្តេចនៅតែរឹងមាំការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ នេះជាគុណតម្លៃមួយដែលមិនអាចបំភ្លេចបាន។

ទី៣. សៀវភៅមួយក្បាលនេះ ជាឯកសារស្វែងយល់បកអាក្រាតជនទាំងឡាយណាដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដែលបានបង្កប់នូវគំនិតដ៏ពិសពុលសាហាវព្រៃផ្សៃ ក្នុងការរៀបចំហេតុការណ៍ ដើម្បីប៉ុនប៉ងធ្វើឃាត សម្តេចតេជោ។ លោកថា ទាំងអស់នេះ គឺជាអ្វីដែលត្រូវស្វែងយល់នៅក្នុងសៀវភៅមួយក្បាលនេះ។

បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ ៥លើក ក្នុងនោះព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨ (ព្រឹកនេះកាលពី ២៦ឆ្នាំមុន) នៅក្រុងសៀមរាប ខណៈដែលសម្តេចតេជោ និងគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាអញ្ជើញចូលគាលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅព្រះរាជដំណាក់កុសុមៈ និងបន្តទៅស្បថចូលកាន់តំណែងក្នុងប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍អំឡុងពេលនោះ នាំឱ្យមានសភាពកក្រើកពេញក្រុងសៀមរាប ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ខណៈដែលឃាតករបានប្រើប្រាស់គ្រាប់រ៉ូកែត បេ៤០ ចំនួន ៤គ្រាប់ ដើម្បីបាញ់បំផ្ទុះតាមផ្លូវ ក្នុងគោលបំណងផ្តាច់ជីវិតនាយករដ្ឋមន្ត្រីវ័យក្មេង ហ៊ុន សែន ដើម្បីប្លន់ដណ្តើមអំណាចបង្កសង្គ្រាមសាជាថ្មី ដែលជាសោកនាដកម្មដ៏ឈឺចាប់ធ្លាប់កើតមានរាប់សតវត្សរ៍លើដែនដីសុវណ្ណភូមិនេះ។

អត្ថន័យដ៏មុខស្រួច ដែលរំលេចនៅក្នុងសៀវភៅនេះ គឺជាអំពើឃាតកម្មដោយលួចលាក់របស់អ្នកនយោបាយដែលមាននិន្ទាការប្រឆាំង ជនអគតិមិនទទួលស្គាល់ការពិត ដែលមានគំនិតអាក្រក់លួចវាយប្រហារពីក្រោយខ្នង គ្មានសីលធម៌ជាមនុស្សដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” គឺជាឯកសារដ៏មានគុណតម្លៃមួយ ក្រោមសុខសន្តិភាព វឌ្ឍនភាពដែល សម្តេចតេជោ បានប្រើប្រាស់អាយុជីវិតមកធ្វើជាដើមទុន ដើម្បីសម្រេចបាននូវសុខសន្តិភាព សេចក្តីថ្លៃថ្នូរ នាំឱ្យមានឱកាសគណបក្សដទៃចាប់កំណើតមកចូលរួមបោះឆ្នោតក្នុងពេលនោះផងដែរ។

គួរឱ្យដឹងដែរថា ឯកសារនេះ ត្រូវបានសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់អំពីព្រឹត្តិការណ៍មុន និងពេលកើតមាននូវហេតុការណ៍សំខាន់ៗមកលើ សម្តេចតេជោ ដោយផ្អែកលើបទសម្ភាសសាក្សីរស់ស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់ គឺ លោកឧត្តមសនីយ៍ឯក មាស សុខុន អង្គរក្សផ្ទាល់ ហើយជាអ្នកបើកបររថយន្តជូនដំណើរសម្តេចតេជោ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ទសវត្សរ៍ឆ្នាំ២០១០៕

ដោយ៖ គេន ម៉ាលិះ

The post គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” appeared first on Kampuchea Thmey Daily.

លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា
សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅ។ នេះជាកាលើកឡើងរបស់ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវការ និងផ្សព្វផ្សាយសៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» នៅបណ្តាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិនភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោក ដែល រៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេស សាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្ដីភាពបំផុតជាមួយសម្តេច តេជោ ហ៊ុន សែន។ នោះគឺ លោកឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នក បើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ លោក គឺជាសាក្សីសំខាន់ ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះស ម្តេចតេជោ ប៉ុណ្ណោះទេ លោក មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រា ប្រវត្តិសាស្ត្រនេះផងដែរ។

សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃ ខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជាក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់វាស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការ ប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ ៥លើក។ វត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍នៃការប៉ុនប៉ង យកជីវិតសម្តេចតេជោទាំងអស់ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរបានអានតជំនាន់។

សៀវភៅនេះ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិច៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេច តេជោ ហ៊ុន សែន ក្នុងនោះព្រឹត្តិការណ៍ ២៤កញ្ញា ១៩៩៨ (ព្រឹកនេះកាលពី ២៦ឆ្នាំមុន) នៅខេត្តសៀមរាប គឺជាអំពើប៉ុនប៉ងសម្លាប់សម្តេចតេជោដ៏អាក្រក់ជាងគេបំផុតមួយពីសំណាក់គូប្រជែងនយោបាយ។ ដោយគ្រាប់រ៉ូកែត បេ៤០ ចំនួន៤ គ្រាប់ត្រូវបានគេដាក់បង្កប់នៅក្នុងគុម្ពផ្កាក្រដាស់នៅក្បែរផ្លូវ ដែលសម្តេចតេជោធ្វើដំណើរ។ ប៉ុន្តែ សំណាងល្អមានតែមួយគ្រាប់ទេដែលបាញ់ចេញហើយផ្ទះត្រូវបង់អង្គុយលេងបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមានអ្នករងរបួសមួយចំនួនទៀត។

គួជម្រាបដែរថា សៀវភៅឯកសារ “ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន” គឺជាឯកសារប្រវត្តិសាស្ត្រមួយត្រូវបានសរសេរឡើងក្នុងបរិបទថ្មីរំឭកឡើងវិញ អំពីរឿងរ៉ាវដ៏គួរឱ្យរន្ធត់ឈឺចាប់ចំពោះមហិច្ឆតាខ្មៅងងឹតនៃជននយោបាយដែលកើតក្រោមទឹកអម្រឹត ៧ មករា ១៩៧៩ ហើយអ្នកទាំងនោះបានងាកមកសម្លាប់ម្ចាស់ដើមវិញ។ ឯកសារនេះ ត្រូវបានសរសេរ រៀបរាប់ឡើងវិញដោយមានការសម្ភាស និងផ្តល់ឯកសារពិតប្រាកដពី លោកឧត្តមសេនីយ៍ឯក មាស សុខុន អង្គរក្សផ្ទាល់ជូនសម្តេចតេជោ និងជាអ្នកដែលនៅជិតដិតជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីជាអង្គរក្សដ៏ស្មោះត្រង់បំផុតរបស់ សម្តេចនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ គេន ម៉ាលិះ

The post លោក ប៉ែន បូណា៖ សៀវភៅឃាតកម្មក្រោយខ្នងសម្តេចតេជោ ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា appeared first on Kampuchea Thmey Daily.

លោក ពៅ សុខ ៖ សៀវភៅ សម្តេច ហ៊ុន សែន និងបេសកកម្ម​បញ្ចប់សង្រ្កាម​នៅកម្ពុជា នឹងត្រូវបញ្ចប់​ក្នុងពេលឆាប់ៗនេះ
លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆាប់ៗឆាងមុខនេះ លោកនឹងបញ្ចប់​វណ្ណ​កម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាម​នៅ​កម្ពុជា)។

លោក ពៅ សុខ មានប្រសាសន៍បន្តថា សៀវភៅនេះ គឺនិយាយតែពីសកម្មភាពស្វែង​រកការចរ​ចា​សន្តិភាព​របស់សម្តេចតេជោ ហ៊ុន សែន ចន្លោះពីចុងឆ្នាំ ១៩៨៧ ដល់ចុងឆ្នាំ ១៩៩៨ ជាថ្ងៃដែល​សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកដោយចំហថា សង្រ្គាមនៅកម្ពុជា ត្រូវបាន​បញ្ចប់ជាស្ថាពរហើយ វិថីសន្តិភាព និង​ការអភិវឌ្ឍ បានមានវត្តមាននៅកម្ពុជា។

លោក ពៅ សុខ បញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរយៈពេលច្រើនឆ្នាំរួចមក លោកឃើញថា ទម្រាំ​កម្ពុជា​ទទួល​បាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស កម្ពុជាប្រែក្លាយពីប្រទេសដែល​មាន​តំបន់ត្រួតត្រា ៤ មក​ជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ដែនដីតែមួយ រដ្ឋបាល​តែ​មួយ សម្តេចតេជោ ហ៊ុន សែន បានប្រថុយគ្រោះថ្នាក់ចំនួន ៤ ករណី ដែលទីមួយនៅពេលសម្តេច សម្រេច​ចិត្ត​បើកផ្លូវ និងស្វះស្វែងរកឲ្យមានការចរចា ឬជំនួបលើកទី ១ ហ៊ុន សែន-សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ទី ២ ការធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ទី ៣ ការធ្វើកំណែទម្រង់ដីធ្លី ទី ៤ ការធ្វើកំណែទម្រង់របបនយោបាយ។

ក្នុងនោះ ការផ្លាស់ប្តូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា (រដ្ឋកម្ពុជា) នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ​១៩៨៩ ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកែប្រែទង់ជាតិ និងភ្លេងជាតិជាដើម។

លោក ពៅ សុខ អះអាងថា ករណីទាំងនេះ សុទ្ធតែជាការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិតរបស់​សម្តេចទាំង​អស់។ ប៉ុន្តែ នៅពេលនោះសម្តេច ដែលស្ថិតនៅជាឯកឧត្តមនៅឡើយ តែងតែមាន​ប្រសាសន៍ប្រាប់អ្នកកាសែ​ត​ថា សម្តេចមិនខ្លាចនឹងលះបង់ឡើយ ឲ្យតែប្រជាជនកម្ពុជាបានសុខ ឲ្យតែប្រទេសកម្ពុជាមានសុខសន្តិភាព ឲ្យតែអាចបញ្ចប់ការបង្ហូរឈាមប្រជាជនកម្ពុជាបាន។

លោក ពៅ សុខ បានលើកឡើងទៀតថា តាមការអះអាងរបស់​លោក ​ចម ប្រសិទ្ធ ដែលប្រាប់អ្នក​កាសែត​បរទេស​នៅអំឡុងពេលនោះ គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបាន​គេ​ប៉ុន​ប៉ងធ្វើឃាត​ជា​ច្រើនលើក តែមិនបានសម្រេច ហើយសម្តេចកម្រនឹងពាក់អាវក្រោះដើម្បីការពារខ្លួន ដោយ​សម្តេច​មានប្រសាសន៍ប្រាប់បាងកកប៉ុស្តិ៍ថា ប្រជាជនកម្ពុជាគ្រប់ទីកន្លែង ជាអាវក្រោះរបស់សម្តេច ជាអាវ​ក្រោះ​ការពារសម្តេច។ សម្តេច តែងតែបន្លំខ្លួនទៅខ្ចីម៉ូតូអ្នកស្រុកជិះ ដើម្បីស្វែង​រកតម្រូវ ការ​ពិត​របស់ប្រជាជនក្នុង​មូលដ្ឋាន ជាជាងស្តាប់របាយការណ៍មន្រ្តីមូលដ្ឋាន។ សម្តេចតេជោ គឺជា​មនុស្ស​ប្រាកដនិយម ឬជាក់ស្តែង​និយម និងជឿជាក់និយមម្នាក់៕

The post លោក ពៅ សុខ ៖ សៀវភៅ សម្តេច ហ៊ុន សែន និងបេសកកម្ម​បញ្ចប់សង្រ្កាម​នៅកម្ពុជា នឹងត្រូវបញ្ចប់​ក្នុងពេលឆាប់ៗនេះ appeared first on Kampuchea Thmey Daily.