ព័ត៌មានជាតិ
លោកបណ្ឌិត សុខ ទូច ផ្អាកបោះពុម្ព «សៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដោយសារបញ្ហាបច្ចេកទេស
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភកម្ពុជា បានសម្រេចផ្អាកបោះពុម្ព «សៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដោយសារបញ្ហាបច្ចេកទេស និងប្រគល់ថវិកាកក់សៀវភៅត្រឡប់ទៅអ្នកដែលបានកក់សៀវភៅនេះវិញ។

តាមរយៈទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ជនរួមជាតិជាទីគោរព ជាទីរាប់អាន ខ្ញុំបាទសូមអភ័យទោសចំពោះការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរសម័យទំនើប ដោយសារបញ្ហាបច្ចេកទេ។ ខ្ញុំបាទនឹងប្រគល់ថវិកាកក់សៀវភៅនេះត្រឡប់ជូនជនរួមជាតិវិញ»។
ពាក់ព័ន្ធនឹងការបោះពុម្ពសៀវភៅនេះ លោកបណ្ឌិត សុខ ទូច បានប្រាប់កម្ពុជាថ្មីថា ត្រូវការពេលវេលា ដូច្នេះនៅមិនទាន់ដឹងថាអាចនឹងបោះពុម្ពនៅពេលណានោះទេ។

គួររម្លឹកឡើងវិញថា រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបោះពុម្ពសៀវភៅ «ប្រវត្តិសាស្ត្រខ្មែរសម័យទំនើប» ដែលលើកឡើងពីសម័យអាណានិគមនិយមបារាំង រហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យ កម្រាស់ ៨៥៦ទំព័រនៅ ខែតុលាខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


