ព័ត៌មានជាតិ
គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន”
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវការ និងផ្សព្វផ្សាយសៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ» នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងពី គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” ដែលជាឯកសារតែមួយគត់បានកកត់ត្រាពីការប៉ុនប៉ងធ្វើឃាត សម្តេចតេជោ។

លោក ប៉ែន បូណា បានបញ្ជាក់ថា សៀវភៅនេះមានតម្លៃធំធេងណាស់ ទី១. ជាឯកសារតែមួយគត់ដែលគត់ដែលបានកត់ត្រារឿងរ៉ាវព្រឹត្តិការណ៍ទាំងឡាយពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតយកអាយុជីវិតសម្តេចតេជោ ពីសំណាក់ដៃគូនយោបាយ។ ដូច្នេះ ប្រសិនបើគ្មានសៀវភៅនេះទេ គឺមានមនុស្សតិចណាស់ដែលបានដឹងពីរឿងរ៉ាវដ៏សែនជូរចត់នេះ។ ទី២. តាមរយៈសៀវភៅមួយក្បាលនេះគ្រប់គ្នានឹងបានឃើញពីគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែច្បាស់ ព្រមទាំងការលះបង់គ្រប់បែបយ៉ាង ការប្រឈមមុខបើទោះបីជួបឧបសគ្គ ឬបញ្ហាធំៗក៏ដោយ។ ជាពិសេស ការប៉ុនប៉ងធ្វើឃាតដល់អាយុជីវិត ហើយសម្តេចនៅតែរឹងមាំការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខ នេះជាគុណតម្លៃមួយដែលមិនអាចបំភ្លេចបាន។
ទី៣. សៀវភៅមួយក្បាលនេះ ជាឯកសារស្វែងយល់បកអាក្រាតជនទាំងឡាយណាដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដែលបានបង្កប់នូវគំនិតដ៏ពិសពុលសាហាវព្រៃផ្សៃ ក្នុងការរៀបចំហេតុការណ៍ ដើម្បីប៉ុនប៉ងធ្វើឃាត សម្តេចតេជោ។ លោកថា ទាំងអស់នេះ គឺជាអ្វីដែលត្រូវស្វែងយល់នៅក្នុងសៀវភៅមួយក្បាលនេះ។

បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ ៥លើក ក្នុងនោះព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨ (ព្រឹកនេះកាលពី ២៦ឆ្នាំមុន) នៅក្រុងសៀមរាប ខណៈដែលសម្តេចតេជោ និងគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាអញ្ជើញចូលគាលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅព្រះរាជដំណាក់កុសុមៈ និងបន្តទៅស្បថចូលកាន់តំណែងក្នុងប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍អំឡុងពេលនោះ នាំឱ្យមានសភាពកក្រើកពេញក្រុងសៀមរាប ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ខណៈដែលឃាតករបានប្រើប្រាស់គ្រាប់រ៉ូកែត បេ៤០ ចំនួន ៤គ្រាប់ ដើម្បីបាញ់បំផ្ទុះតាមផ្លូវ ក្នុងគោលបំណងផ្តាច់ជីវិតនាយករដ្ឋមន្ត្រីវ័យក្មេង ហ៊ុន សែន ដើម្បីប្លន់ដណ្តើមអំណាចបង្កសង្គ្រាមសាជាថ្មី ដែលជាសោកនាដកម្មដ៏ឈឺចាប់ធ្លាប់កើតមានរាប់សតវត្សរ៍លើដែនដីសុវណ្ណភូមិនេះ។

អត្ថន័យដ៏មុខស្រួច ដែលរំលេចនៅក្នុងសៀវភៅនេះ គឺជាអំពើឃាតកម្មដោយលួចលាក់របស់អ្នកនយោបាយដែលមាននិន្ទាការប្រឆាំង ជនអគតិមិនទទួលស្គាល់ការពិត ដែលមានគំនិតអាក្រក់លួចវាយប្រហារពីក្រោយខ្នង គ្មានសីលធម៌ជាមនុស្សដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន” គឺជាឯកសារដ៏មានគុណតម្លៃមួយ ក្រោមសុខសន្តិភាព វឌ្ឍនភាពដែល សម្តេចតេជោ បានប្រើប្រាស់អាយុជីវិតមកធ្វើជាដើមទុន ដើម្បីសម្រេចបាននូវសុខសន្តិភាព សេចក្តីថ្លៃថ្នូរ នាំឱ្យមានឱកាសគណបក្សដទៃចាប់កំណើតមកចូលរួមបោះឆ្នោតក្នុងពេលនោះផងដែរ។
គួរឱ្យដឹងដែរថា ឯកសារនេះ ត្រូវបានសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់អំពីព្រឹត្តិការណ៍មុន និងពេលកើតមាននូវហេតុការណ៍សំខាន់ៗមកលើ សម្តេចតេជោ ដោយផ្អែកលើបទសម្ភាសសាក្សីរស់ស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់ គឺ លោកឧត្តមសនីយ៍ឯក មាស សុខុន អង្គរក្សផ្ទាល់ ហើយជាអ្នកបើកបររថយន្តជូនដំណើរសម្តេចតេជោ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ទសវត្សរ៍ឆ្នាំ២០១០៕

ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


