សេដ្ឋកិច្ចចិន Archives - Kampuchea Thmey Daily

WB ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៤,៨ % ឆ្នាំនេះ
ធនាគារពិភពលោក (WB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិន​សម្រាប់ឆ្នាំ ២០២៥ ដល់ ៤,៨ ភាគរយ ប៉ុន្តែបាន​ព្រមាន​ពីសន្ទុះយឺតយ៉ាវឆ្នាំ​បន្ទាប់ ​ដោយសារតែកម្សោយទំនុកចិត្តអ្នកប្រើប្រាស់ ​អាជីវកម្ម និងការបញ្ជាទិញថ្មីៗ។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ធនាគារបាន​និយាយក្នុង​របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ ដែលចេញផ្សាយនៅ​ថ្ងៃអង្គារ​នេះថា​ សេដ្ឋកិច្ចចិនរំពឹងថានឹង​កើនឡើង ៤,៨ ឆ្នាំនេះ និង ៤,២ ភាគរយ នៅឆ្នាំក្រោយ​ ធៀប​នឹង​ការព្យាករចាស់ ៤ ភាគរយ សម្រាប់ទាំងឆ្នាំនេះ និងឆ្នាំក្រោយ និងកំណើន ៥ ភាគរយ កាលពីឆ្នាំមុន។

​សេដ្ឋវិទូរបស់ធនាគារ បាន​និយាយក្នុងរបាយការណ៍ដដែលថា៖ «កំណើននៅ​ចិន ដែលជាប្រទេសមាន​សេដ្ឋកិច្ចធំជាងគេក្នុងតំបន់ រំពឹង​ថានឹងធ្លាក់ចុះ​» ដោយសារតែ​​ការធ្លាក់ចុះ​កំណើន​នៃការនាំចេញ និង​ការចំណាយរបស់រដ្ឋាភិបាល  ​ដោយសារ​បំណុលសាធារណៈកើនឡើង ​គួបផ្សំនឹង​បញ្ហារយៈពេលវែងដែលមាន​ស្រាប់។

WB បាន​រំពឹងផងដែរថា សេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹង​កើនឡើងត្រឹម ៤,៤ ភាគរយ ក្នុងឆ្នាំ ២០២៥ ដោយ​កើនឡើង ០,២ ភាគរយ ធៀប​នឹង​ការព្យាករកាលពីលើកមុន ​ខណៈរក្សាការព្យាករកំណើន ៤,៥ ភាគរយ សម្រាប់ឆ្នាំ ២០២៦។

គួរគូសបញ្ជាក់ថា កំណើន​សេដ្ឋកិច្ច​សកល​បាន​ស្ថិត​ក្រោម​សម្ពាធ​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​​គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងភាពបន្តតានតឹងនៃជម្លោះភូមិសាស្រ្តនយោបាយ​។ អាស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចេញ រងគ្រោះខ្លាំងដោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។ ​

ឥឡូវនេះ ក្រុមអ្នកវិភាគរំពឹងថា ចិនអាច​​នឹងបញ្ចេញវិធាន​ការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បី​គាំទ្រដល់គោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាល «ប្រហែល ៥ ភាគរយ»។

ជុំវិញបញ្ហា​នេះផងដែរ ធនាគារពិភពលោក បានជំរុញឱ្យប្រទេសនានាបន្តផ្តោតលើការរំពឹងទុកផ្នែកសេដ្ឋកិច្ច​រយៈពេលវែង ដោយនិយាយថា ការជំរុញកំណើនរយៈពេលខ្លីតាមរយៈវិធានការសារពើពន្ធអាចផ្តល់នូវអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍យូរអង្វែងតិចជាងកំណែទម្រង់ក្នុងស្រុកដ៏ស៊ីជម្រៅ៕

The post WB ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៤,៨ % ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

អត្រាអត់ការងារធ្វើក្នុងចំណោមយុវជនចិនកើនឡើង ចំពេលសេដ្ឋកិច្ចយឺតយ៉ាវ
អត្រាគ្មានការងារធ្វើរបស់យុវជននៅក្នុង​ក្រុងរបស់ប្រទេសចិន បានកើនឡើងកាលពីខែមុន ដល់កម្រិតខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០២៣ ​ដោយសារតែកម្សោយ​នៃទីផ្សារការងារ និងកម្សោយនៃសន្ទុះកំណើនសេដ្ឋកិច្ចចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ទិន្នន័យ​របស់ការិយាល័យស្ថិតិជាតិចិន ដែលចេញផ្សាយកាលពីថ្ងៃពុធ បាន​បង្ហាញថា អត្រា​អត់ការងារធ្វើសម្រាប់​ប្រជាជន​ចិន ដែលមានអាយុពី ១៦-២៤ ឆ្នាំ ​ដោយមិនរាប់បញ្ចូលសិស្ស បានកើនឡើងដល់ ១៨,៩ ភាគរយ នៅខែសីហា ធៀបនឹង​ ១៧,៨ ភាគរយ នៅខែកក្កដា។ ​

គួររំឭកថា ក្រោយ​អត្រាអត់ការងារធ្វើរបស់យុវជនចិនកើនដល់កម្រិតខ្ពស់បំផុត ២១,៣ ភាគរយ នៅខែមិថុនា ​ឆ្នាំ ២០២៣ រដ្ឋាភិបាលបាន​ឈប់ចេញផ្សាយទិន្នន័យប្រចាំខែរយៈពេល ៥ ខែ។ ក្រោយ​មក នៅខែធ្នូ ឆ្នាំដដែល ​រដ្ឋាភិបាល​បានណែនាំវិធី​គណនាអត្រា​អត់ការងារថ្មី ដោយ​មិនរាប់បញ្ចូលសិស្សពេញម៉ោង។

នៅរដូវក្តៅឆ្នាំ ២០២៥ នេះ​ និស្សិតសាកលវិទ្យាល័យចំនួន ១២,២ ​លាននាក់បានបញ្ចប់ការសិក្សា ហើយចូលប្រឡូកទៅក្នុង​ទីផ្សារការងារ ដែលចុះខ្សោយ​ដោយសារតែផលប៉ះពាល់​ពីបរិត្តផរណា និងភាពមិនប្រាកដប្រជាជាសកល។ ​ប្រជាជនចិន​ជាច្រើនកំពុង​ពិបាក​ស្វែងរកការងារ ដែលត្រូវនឹងលក្ខណៈសម្បត្តិរបស់ពួកគេ។

សហការីនៅមជ្ឈមណ្ឌល Asia Society’s Analysis for China លោក Barclay Bram បានសរសេរ​ក្នុងរបាយការណ៍​កាលពីដើមខែនេះថា លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចដ៏លំបាករបស់​ចិន រួមទាំងសង្រ្គាមពាណិជ្ជកម្ម ការធ្លាក់ចុះនៃ​វិបត្តិអចលនទ្រព្យ និងសម្ពាធបរិត្តផរណា បានបង្ខំឱ្យនិស្សិតបញ្ចប់ការសិក្សាមួយចំនួន​ត្រូវធ្វើការខុសជំនាញ​ ដូចជាការងារដឹកជញ្ជូនជាដើម៕

The post អត្រាអត់ការងារធ្វើក្នុងចំណោមយុវជនចិនកើនឡើង ចំពេលសេដ្ឋកិច្ចយឺតយ៉ាវ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចចិន​​ធ្លាក់សន្ទុះ ដោយ​កំណើនការ​លក់​រាយ ទិន្នផល​ឧស្សាហកម្ម​ខក​​ការ​​រំពឹងទុក
សេដ្ឋកិច្ចរបស់ប្រទេសចិន ​បន្តបង្ហាញពីសញ្ញានៃ​កំណើនយឺតយ៉ាវក្នុងខែសីហា ដោយកម្សោយតម្រូវការក្នុងស្រុក សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងការអូសបន្លាយនៃវិបត្តិអចលនទ្រព្យ បន្តដាក់សម្ពាធលើ​សូចនាករសេដ្ឋកិច្ចសំខាន់ៗ​ផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post និងភ្នាក់ងារព័ត៌មាន​រ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) ចេញផ្សាយនៅថ្ងៃចន្ទនេះ បាន​​ប​ង្ហាញថា ការលក់រាយ​នៅខែសីហា បានកើនឡើង ៣,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយ​ថយចុះពីកំណើន ៣,៧ ភាគរយ នៅខែកក្កដា និងទាបជាងការរំពឹង ៣,៩ ភាគរយ ​របស់សេដ្ឋវិទូក្នុងការស្ទង់មតិរបស់រ៉យទ័រ។   ​

​កំណើនទិន្នផលឧស្សាហកម្មវិញ បានថយចុះពី ៥,៧ ភាគរយ នៅខែកក្កដា មកត្រឹម ៥,២ ភាគរយ នៅខែសីហា ​​ដល់កម្រិតខ្សោយបំផុតក្នុងរយៈពេល ១២ ខែ ដោយផ្ទុយពីការរំពឹងទុករបស់សេដ្ឋវិទូដែលថា ​កំណើនអាចមិនមានការប្រែប្រួលពីខែកក្កដា។

អ្នកនាំពាក្យ NBS លោក Fu Linghui បាននិយាយថា ជាទូទៅ សេដ្ឋកិច្ចចិន​នៅមាន​ស្ថិរភាព​ ក្នុងខែសីហា ប៉ុន្តែបានព្រមាន​ ភាពមិនប្រាកដប្រជា​ពីខាងក្រៅនៅតែមាន ​ដោយសេដ្ឋកិច្ចចិនបន្តប្រឈមមុខនឹង​ភាពមិនប្រាកដប្រជា។

ជុំវិញទិន្នន័យដដែលរបស់ NBS ​សេដ្ឋកិច្ចវិទូបាន​យល់ឃើញខុសគ្នាៗ ​ថាតើរដ្ឋាភិបាលចិន​គួរបញ្ចេញ​គោល​នយោបាយជំរុញសេដ្ឋកិច្ចរយៈពេលខ្លីបន្ថែមទៀតឬយ៉ាងណា ដើម្បីសម្រេច​បាន​គោលដៅកំណើន «ប្រហែល ៥ ភាគរយ» ឆ្នាំ ២០២៥ នេះ ចំពេលដែល​បណ្ដាក្រុមហ៊ុនចិន​​រង់ចាំភាពច្បាស់លាស់លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​អាមេរិក ហើយកម្សោយការងារ និងវិបត្តិអចលនទ្រព្យ បន្តប៉ះពាល់ដល់តម្រូវការក្នុងស្រុក។  ​

ប្រធានសេដ្ឋវិទូសម្រាប់តំបន់ចិនធំ​ នៅធនាគារ ING លោក Lynn Song បាននិយាយថា៖ «ការចាប់ផ្តើមដ៏រឹងមាំក្នុងឆ្នាំនេះមានន័យថា គោលដៅកំណើននៅតែអាចសម្រេចបាន ប៉ុន្តែដូចកាលពីឆ្នាំមុន គោលនយោបាយ​ជំរុញបន្ថែម អាចនឹងត្រូវការ ដើម្បីរក្សាសន្ទុះ»។

យ៉ាងណាមិញ អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់​ទទួលបន្ទុកចិន នៅធនាគារ ANZ លោក Zhaopeng Xing  បាននិយាយថា ទិន្នន័យ NBS បង្ហាញថា សេដ្ឋកិច្ចកំពុងបាត់បង់សន្ទុះ ប៉ុន្តែ​មិនដល់ថ្នាក់ត្រូវការគោលនយោបាយជំរុញបន្ថែមថ្មីទៀតនោះទេ។ លោកបានបន្ថែមថា គោលនយោបាយដែលមានបំណង​ជំរុញការចំណាយ​ផ្នែក​សេវាកម្ម ​អាចជួយ​ប៉ះប៉ូវផលប៉ះពាល់កម្សោយតម្រូវការខែនេះ៕

The post សេដ្ឋកិច្ចចិន​​ធ្លាក់សន្ទុះ ដោយ​កំណើនការ​លក់​រាយ ទិន្នផល​ឧស្សាហកម្ម​ខក​​ការ​​រំពឹងទុក appeared first on Kampuchea Thmey Daily.

ចិនកត់ត្រាអតិរេកពាណិជ្ជកម្ម ១០០ ប៊ីលា​នដុល្លារខែមុន ទោះពន្ធ ត្រាំ បន្ថយកំណើនការនាំចេញ
ទិន្នន័យ​ពាណិជ្ជកម្ម​​នៃ​ភ្នាក់ងារគយ​ចិន ដែល​ចេញផ្សាយ​នាថ្ងៃចន្ទនេះ បា​នបង្ហាញថា ចិន​បាន​ទទួល​នូវអតិរេកពាណិជ្ជកម្ម​ជាង ១០០ ប៊ីលាន​ដុល្លារ នៅខែសីហា ទោះបីជា​ពន្ធរបស់សហរដ្ឋអាមេរិក​បាន​បន្ថយនូវកំណើននៃការនាំចេញ ធៀប​នឹ​ងខែមុនៗក៏ដោយ​។ នេះបើតាម​ការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន​ AP។

ការនាំចេញសរុប​របស់ចិន ​មានចំនួន​ប្រមាណ ៣២១,៨ ប៊ីលាន​ដុល្លារ នៅខែសីហា ដោយ​កើនឡើង ៤,៤ ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំំមុន ប៉ុន្តែខ្សោយជាងអត្រាកំណើន ៧,២ ភាគរយ នៅខែកក្កដា។ ការនាំចូលវិញ មាន​ចំនួនប្រមាណ ២១៩,៥ ប៊ីលាន​ដុល្លារ​ ដោយ​កើនឡើង ១,៨ ភាគរយ។ ​

តួលេខនេះបង្ហាញពីអតិរេកពាណិជ្ជកម្មប្រមាណ ១០២,៣ ប៊ីលាន​ដុល្លារ នេះធ្វើឱ្យអតិរេកពាណិជ្ជកម្មក្នុងរយៈពេល ៨ ខែដើមឆ្នាំ កើនឡើងដល់ ​៧៨៥,៣ ប៊ីលាន​ដុល្លារ​ ហើយចំនួននេះអាចនឹង​កើនឡើង​លើស ១ ទ្រីលានដុល្លារ ត្រឹមបំណាច់ឆ្នាំ ដែលជាអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ​

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនៃការនាំចេញនៅសីហា បង្ហាញពីអត្រាខ្សោយបំផុតប្រចាំខែ រាប់តាំងពីដើមឆ្នាំ ដោយអ្នកជំនាញសង្កត់ធ្ងន់ពីឥទ្ធិពលនៃសង្រ្គាមពន្ធខ្ពស់​ជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពេលដែលបច្ចុប្បន្នប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារទៅអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។

ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៣ ភាគរយ​ ក្នុងខែសីហា មកត្រឹម ៤៧,៣ ប៊ីលាន​ដុល្លារ ខណៈការនាំចូលពីអាមេរិក បាន​ធ្លាក់ចុះ ១៦ ភាគរយ មកត្រឹម ១៣,៤ ប៊ីលាន​ដុល្លារ៕

The post ចិនកត់ត្រាអតិរេកពាណិជ្ជកម្ម ១០០ ប៊ីលា​នដុល្លារខែមុន ទោះពន្ធ ត្រាំ បន្ថយកំណើនការនាំចេញ appeared first on Kampuchea Thmey Daily.

ចិនអាច​កើបចំណូលជាង ៤០ ប៊ីលាន​ដុល្លារ ពីទេសចរណ៍ឆ្នាំនេះ
ការវិភាគ​ទិន្នន័យរបស់ Bloomberg Intelligence បាន​បង្ហាញថា ប្រទេសចិនអាច​កើបចំណូល​បាន ៤២ ពាន់លានដុល្លារនៅឆ្នាំនេះ ​ចំពេល​​ប្រជាជនចិន​កាន់តែច្រើនធ្វើដំណើរក្នុងស្រុក និងកំណើនការទៅលេងរបស់ភ្ញៀវទេសចរបរទេស​។

ទិន្នាការបែបនេះ រំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចចិន ខណៈដែល​រដ្ឋាភិបាល​ព្យាយាមបង្កើនការចំណាយក្នុងស្រុក​ ដើម្បីប៉ះប៉ូវនឹង​ហានិភ័យពីខាងក្រៅ រួមមាន​ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកជាដើម។

ខណៈការជំរុញសេដ្ឋកិច្ចតាមរយៈ​គោលនយោបាយ​ឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីបង្កើនសន្ទុះទំនិញប្រើប្រាស់​ចុះខ្សោយ​ ប្រជាជនចិន​កាន់តែច្រើនបង្ហាញ​ពីឆន្ទៈរបស់ខ្លួន​ក្នុងការចំណាយលើសេវាកម្មផ្សេងៗ ជាពិសេសលើទេសចរណ៍ក្នុងស្រុក ជាជាងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។ ​

ជាលទ្ធផល Bloomberg Intelligence ​ព្យាករថា ចិន​នឹង​កើបប្រាប់ ២៧ ប៊ីលាន​ដុល្លារពីទេសចរក្នុងស្រុក និង ១៥ ប៊ីលាន​ដុល្លារ ពីទេសចរបរទេស ដែលជំរុញដោយ​គោលនយោបាយ​លើកលែងទិដ្ឋាការសម្រាប់ទេសចរ​មកពីប្រទេសជាច្រើន​។

ក្រុមអ្នកវិភាគ​របស់ Bloomberg Intelligence បាននិយាយ​ក្នុងរបាយការណ៍​កាល​ពីពេលថ្មីៗនេះថា៖ «ខណៈពេល​ការជំរុញដោយផ្ទាល់សម្រាប់ទំនិញប្រើប្រាស់​បង្ហាញពី​បញ្ហាប្រឈម វិស័យទេសចរណ៍បានលេចចេញជាកត្តាជំរុញឱ្យមានការជំរុញការប្រើប្រាស់​»។ ពួកគេបន្តថា៖ «ការផ្លាស់ប្តូររចនាសម្ព័ន្ធ​ក្នុងឥរិយាបទ​អ្នកប្រើប្រាស់ ផ្តល់នូវភាពជឿជាក់ជាងមុន​»។

The post ចិនអាច​កើបចំណូលជាង ៤០ ប៊ីលាន​ដុល្លារ ពីទេសចរណ៍ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ជុំវិញកង្វល់សេដ្ឋកិច្ចចិន អាមេរិក
តម្លៃប្រេងធ្លាក់ចុះនៅពេលបញ្ចប់ការជួញដូរ​កាលពីថ្ងៃសុក្រ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ សប្ដាហ៍ ដោយសារតែកង្វល់សេដ្ឋកិច្ចរបស់ចិន និងសហរដ្ឋអាមេរិក និងសញ្ញានៃកំណើនការផ្គត់ផ្គង់​ប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

យ៉ាងណាមិញ​ ការធ្លាក់ចុះមាន​កំណត់ដោយសារតែសុទិដ្ឋិនិយមស្ដីពីការចរចាពន្ធរវាងប្រទេសផ្សេងៗ និងសហរដ្ឋអាមេរិក ដែលអាច​បន្ធូរបន្ថយកង្វល់សេដ្ឋកិច្ច ហើយជំរុញតម្រូវការប្រេងនាពេលអនាគត។

តម្លៃប្រេងឆៅនាពេល​អនាគត ម៉ាក Brent បានធ្លាក់ចុះ ៧៤ សេន ឬ ១,១ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៦៨,៤៤ ដុល្លារ/បារ៉ែល ខណៈប្រេងអាមេរិក ម៉ាក US West Texas Intermediate (WTI) បានធ្លាក់ចុះ ៨៧ សេន ឬ ១,៣ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦៥,១៦ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្តាហ៍នេះ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះប្រហែល ១ ភាគរយ ខណៈ WTI បាន​ធ្លាក់ចុះប្រហែល ៣ ភាគរយ​។

The post តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ជុំវិញកង្វល់សេដ្ឋកិច្ចចិន អាមេរិក appeared first on Kampuchea Thmey Daily.

សន្ទស្សន៍​តម្លៃ​អ្នក​ផលិតនៅ​ចិន ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល​ ២ ឆ្នាំ
បរិត្តផរណាអ្នកផលិត  ដែល​ឆ្លុះ​បញ្ជាំង​តាមរយៈសន្ទស្សន៍​តម្លៃ​អ្នក​ផលិត​ (PPI) នៅប្រទេសចិន បានធ្លាក់ចុះខ្លាំង​កាលពីខែ​មិថុនា ដល់កម្រិតទាបបំផុត​ក្នុងរយៈពេល​ ២ ឆ្នាំ ចំពេលដែល​សេដ្ឋកិច្ចចិន​ប្រឈមនឹង​​ភាព​មិនប្រាកដប្រជាដោយសារតែសង្រ្គាម​ពាណិជ្ជកម្មសកល និងកម្សោយតម្រូវការក្នុងស្រុក ដែលជំរុញឱ្យ​រដ្ឋាភិបាល​បញ្ចេញគោលនយោបាយជំរុញកំណើន​បន្ថែម​ទៀត​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បាន​បង្ហាញ​ថា PPI ប្រចាំខែមិថុនា របស់ចិន​ បាន​ធ្លាក់ចុះ ប្រមាណ ៣,៦ ភាគរយ ធៀប​នឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំំមុន និងធំជាងការធ្លាក់ចុះ ៣,៣ ភាគរយ កាលពីខែឧសភា។ វាគឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតរាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣។

លោក​ Dong Lijuan អ្នកជំនាញ​ផ្នែក​ស្ថិតិរបស់​ NBS បាននិយាយថា ឧស្សាហកម្មតម្រង់ទិសនាំចេញមួយចំនួន បាន​ស្ថិតនៅក្រោមសម្ពាធ​ដោយសារតែ​លក្ខខណ្ឌតម្លៃ។ លោក​បន្តយ៉ាងដូច្នេះថា៖ «​ភាពមិនច្បាស់លាស់​ក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក បានប៉ះពាល់ដល់ការរំពឹងទុក​ពី​ការនាំចេញរបស់​សហគ្រាសចិន​»។

សកម្មភាពរោងចក្រចិន ឯណោះវិញ បានធ្លាក់ចុះក្នុងរយៈពេល ៣ ខែជាប់ៗគ្នា​នៅខែ​មិថុនា ​ដោយ​ការងារ និងការបញ្ជាទិញនាំចេញ នៅតែខ្សោយ។ សេដ្ឋវិទូចិន​ លោក​ Zichun Huang បាននិយាយថា តម្រូវការទំនងជានឹងធ្លាក់ចុះនៅចុងឆ្នាំនេះ ដោយសារ​តែការ​ធ្លាក់ចុះនៃការនាំចេញ​ និងការគាំទ្ររបស់រដ្ឋាភិបាល​។  ​

គេ​មើលឃើញថា ​ដោយសារតែកម្សោយ​​តម្រូវការក្នុងស្រុក​ ក្រុមហ៊ុនចិន​នានាបាន​ផ្តល់ការបញ្ចុះតម្លៃផ្សេងៗ​ ដើម្បីបង្កើនការលក់។ ការណ៍នេះ បាននាំឱ្យមន្ត្រីចិន​អំពាវនាវឱ្យបញ្ចប់សង្គ្រាមតម្លៃដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មរថយន្ត៕

The post សន្ទស្សន៍​តម្លៃ​អ្នក​ផលិតនៅ​ចិន ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល​ ២ ឆ្នាំ appeared first on Kampuchea Thmey Daily.

ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ចខែមេសា ដោយកំណើនលក់រាយ និងទិន្នផលឧស្សាហកម្មធ្លាក់ចុះ
ការិយាល័យស្ថិតិជាតិចិន បានចេញរបាយការណ៍សេដ្ឋកិច្ចមួយប្រចាំខែមេសានេះ ដោយ​បង្ហាញថា កំណើននៃការលក់រាយ និងទិន្នផលឧស្សាហកម្មបានធ្លាក់ចុះធៀបនឹងខែមីនា ចំពេលដែលមាន​ហានិភ័យពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកសម្រាប់សេដ្ឋកិច្ចចិន។

តួលេខបានបង្ហាញថា ការលក់រាយបានកើនឡើង ៥,១ ភាគរយ នៅខែមេសា ធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែទាបជាងកំណើន ៥,៩ ភាគរយ ​កាលពីខែខែមីនា និងការព្យាករ ៥,៥ ភាគរយ របស់អ្នកវិភាគ​ ដែលជាសញ្ញាបង្ហាញថា កម្សោយនៃការប្រើប្រាស់ក្នុងស្រុកនៅតែជាបញ្ហាប្រឈមមុខសម្រាប់សេដ្ឋកិច្ចចិន។

ទិន្នផលឧស្សាហកម្មឯណោះវិញ បានកើនឡើង ៦,១ ភាគរយ ​ដោយ​ខ្លាំងជាងការរំពឹងទុក ៥,៥ ភាគរយ របស់អ្នកវិភាគ ​ប៉ុន្តែវាធ្លាក់ចុះពីកំណើន ៧,៧ ភាគរយ កាលពីខែមីនា។ យ៉ាងណាមិញ នេះបង្ហាញថា ​វាមិនរងផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិក​ធ្ងន់ធ្ងរ ដូចការរំពឹងទុកនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យស្ថិតិចិនបាននិយាយថា៖ «យើងគួរតែដឹងថា នៅតែមានកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់ជាច្រើន​​​ពីបរិយាកាសខាងក្រៅ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែត្រូវការមូលដ្ឋានគ្រឹះដ៏រឹងមាំ»។

គួរគូស​បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពន្ធបន្តបន្ទាប់លើទំនិញចិន ១៤៥ ភាគរយ ហើយចិនឆ្លើយតបវិញ ដោយការដាក់ពន្ធលើទំនិញអាមេរិក ១២៥ ភាគរយ។ ការណ៍នេះ បង្កហានិភ័យសេដ្ឋកិច្ច ដូចជា​កម្សោយនៃការនាំចេញសម្រាប់ចិន ការបិទទ្វាររោងចក្រ ការបញ្ឈប់កម្មករ ដែលកាន់តែប៉ះពាល់លើអំណាចទិញក្នុងស្រុក។ យ៉ាងណាមិញ ភាគីទាំង២ បាន​ប្រកាសពីការបន្ធូរបន្ថយភាពតានតឹងកាលពីដើមសប្ដាហ៍មុន ដោយអាមេរិកទម្លាក់ពន្ធមកត្រឹម ៣០ ភាគរយ និងចិនមកត្រឹម ១០ ភាគរយ ក្នុងរយៈពេល ៩០ ថ្ងៃជាបណ្ដោះអាសន្ន។

កន្លងមក រដ្ឋាភិបាលចិននិយាយថា ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃពន្ធ ខ្លួននឹងជំរុញការប្រើប្រាស់ក្នុងស្រុក ខណៈមានផែនការជំរុញផ្សេងៗទៀត ដើម្បីឆ្ពោះទៅរកគោលដៅនៃកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ នៅឆ្នាំ ២០២៥៕

The post ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ចខែមេសា ដោយកំណើនលក់រាយ និងទិន្នផលឧស្សាហកម្មធ្លាក់ចុះ appeared first on Kampuchea Thmey Daily.