ព័ត៌មានអន្ដរជាតិ
ចិនកត់ត្រាអតិរេកពាណិជ្ជកម្ម ១០០ ប៊ីលានដុល្លារខែមុន ទោះពន្ធ ត្រាំ បន្ថយកំណើនការនាំចេញ
ទិន្នន័យពាណិជ្ជកម្មនៃភ្នាក់ងារគយចិន ដែលចេញផ្សាយនាថ្ងៃចន្ទនេះ បានបង្ហាញថា ចិនបានទទួលនូវអតិរេកពាណិជ្ជកម្មជាង ១០០ ប៊ីលានដុល្លារ នៅខែសីហា ទោះបីជាពន្ធរបស់សហរដ្ឋអាមេរិកបានបន្ថយនូវកំណើននៃការនាំចេញ ធៀបនឹងខែមុនៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AP។

ការនាំចេញសរុបរបស់ចិន មានចំនួនប្រមាណ ៣២១,៨ ប៊ីលានដុល្លារ នៅខែសីហា ដោយកើនឡើង ៤,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំំមុន ប៉ុន្តែខ្សោយជាងអត្រាកំណើន ៧,២ ភាគរយ នៅខែកក្កដា។ ការនាំចូលវិញ មានចំនួនប្រមាណ ២១៩,៥ ប៊ីលានដុល្លារ ដោយកើនឡើង ១,៨ ភាគរយ។
តួលេខនេះបង្ហាញពីអតិរេកពាណិជ្ជកម្មប្រមាណ ១០២,៣ ប៊ីលានដុល្លារ នេះធ្វើឱ្យអតិរេកពាណិជ្ជកម្មក្នុងរយៈពេល ៨ ខែដើមឆ្នាំ កើនឡើងដល់ ៧៨៥,៣ ប៊ីលានដុល្លារ ហើយចំនួននេះអាចនឹងកើនឡើងលើស ១ ទ្រីលានដុល្លារ ត្រឹមបំណាច់ឆ្នាំ ដែលជាអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខនៃការនាំចេញនៅសីហា បង្ហាញពីអត្រាខ្សោយបំផុតប្រចាំខែ រាប់តាំងពីដើមឆ្នាំ ដោយអ្នកជំនាញសង្កត់ធ្ងន់ពីឥទ្ធិពលនៃសង្រ្គាមពន្ធខ្ពស់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពេលដែលបច្ចុប្បន្នប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារទៅអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។
ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៣ ភាគរយ ក្នុងខែសីហា មកត្រឹម ៤៧,៣ ប៊ីលានដុល្លារ ខណៈការនាំចូលពីអាមេរិក បានធ្លាក់ចុះ ១៦ ភាគរយ មកត្រឹម ១៣,៤ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


