ព័ត៌មានអន្ដរជាតិ
អត្រាអត់ការងារធ្វើក្នុងចំណោមយុវជនចិនកើនឡើង ចំពេលសេដ្ឋកិច្ចយឺតយ៉ាវ
អត្រាគ្មានការងារធ្វើរបស់យុវជននៅក្នុងក្រុងរបស់ប្រទេសចិន បានកើនឡើងកាលពីខែមុន ដល់កម្រិតខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០២៣ ដោយសារតែកម្សោយនៃទីផ្សារការងារ និងកម្សោយនៃសន្ទុះកំណើនសេដ្ឋកិច្ចចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា អត្រាអត់ការងារធ្វើសម្រាប់ប្រជាជនចិន ដែលមានអាយុពី ១៦-២៤ ឆ្នាំ ដោយមិនរាប់បញ្ចូលសិស្ស បានកើនឡើងដល់ ១៨,៩ ភាគរយ នៅខែសីហា ធៀបនឹង ១៧,៨ ភាគរយ នៅខែកក្កដា។
គួររំឭកថា ក្រោយអត្រាអត់ការងារធ្វើរបស់យុវជនចិនកើនដល់កម្រិតខ្ពស់បំផុត ២១,៣ ភាគរយ នៅខែមិថុនា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានឈប់ចេញផ្សាយទិន្នន័យប្រចាំខែរយៈពេល ៥ ខែ។ ក្រោយមក នៅខែធ្នូ ឆ្នាំដដែល រដ្ឋាភិបាលបានណែនាំវិធីគណនាអត្រាអត់ការងារថ្មី ដោយមិនរាប់បញ្ចូលសិស្សពេញម៉ោង។
នៅរដូវក្តៅឆ្នាំ ២០២៥ នេះ និស្សិតសាកលវិទ្យាល័យចំនួន ១២,២ លាននាក់បានបញ្ចប់ការសិក្សា ហើយចូលប្រឡូកទៅក្នុងទីផ្សារការងារ ដែលចុះខ្សោយដោយសារតែផលប៉ះពាល់ពីបរិត្តផរណា និងភាពមិនប្រាកដប្រជាជាសកល។ ប្រជាជនចិនជាច្រើនកំពុងពិបាកស្វែងរកការងារ ដែលត្រូវនឹងលក្ខណៈសម្បត្តិរបស់ពួកគេ។
សហការីនៅមជ្ឈមណ្ឌល Asia Society’s Analysis for China លោក Barclay Bram បានសរសេរក្នុងរបាយការណ៍កាលពីដើមខែនេះថា លក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចដ៏លំបាករបស់ចិន រួមទាំងសង្រ្គាមពាណិជ្ជកម្ម ការធ្លាក់ចុះនៃវិបត្តិអចលនទ្រព្យ និងសម្ពាធបរិត្តផរណា បានបង្ខំឱ្យនិស្សិតបញ្ចប់ការសិក្សាមួយចំនួនត្រូវធ្វើការខុសជំនាញ ដូចជាការងារដឹកជញ្ជូនជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


