Connect with us

ព័ត៌មានអន្ដរជាតិ

សន្ទស្សន៍​តម្លៃ​អ្នក​ផលិតនៅ​ចិន ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល​ ២ ឆ្នាំ

បានផុស

នៅ

បរិត្តផរណាអ្នកផលិត ដែល​ឆ្លុះ​បញ្ជាំង​តាមរយៈសន្ទស្សន៍​តម្លៃ​អ្នក​ផលិត​ (PPI) នៅប្រទេសចិន បានធ្លាក់ចុះខ្លាំង​កាលពីខែ​មិថុនា ដល់កម្រិតទាបបំផុត​ក្នុងរយៈពេល​ ២ ឆ្នាំ ចំពេលដែល​សេដ្ឋកិច្ចចិន​ប្រឈមនឹង​​ភាព​មិនប្រាកដប្រជាដោយសារតែសង្រ្គាម​ពាណិជ្ជកម្មសកល និងកម្សោយតម្រូវការក្នុងស្រុក ដែលជំរុញឱ្យ​រដ្ឋាភិបាល​បញ្ចេញគោលនយោបាយជំរុញកំណើន​បន្ថែម​ទៀត​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បាន​បង្ហាញ​ថា PPI ប្រចាំខែមិថុនា របស់ចិន​ បាន​ធ្លាក់ចុះ ប្រមាណ ៣,៦ ភាគរយ ធៀប​នឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំំមុន និងធំជាងការធ្លាក់ចុះ ៣,៣ ភាគរយ កាលពីខែឧសភា។ វាគឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតរាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣។

លោក​ Dong Lijuan អ្នកជំនាញ​ផ្នែក​ស្ថិតិរបស់​ NBS បាននិយាយថា ឧស្សាហកម្មតម្រង់ទិសនាំចេញមួយចំនួន បាន​ស្ថិតនៅក្រោមសម្ពាធ​ដោយសារតែ​លក្ខខណ្ឌតម្លៃ។ លោក​បន្តយ៉ាងដូច្នេះថា៖ «​ភាពមិនច្បាស់លាស់​ក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក បានប៉ះពាល់ដល់ការរំពឹងទុក​ពី​ការនាំចេញរបស់​សហគ្រាសចិន​»។

សកម្មភាពរោងចក្រចិន ឯណោះវិញ បានធ្លាក់ចុះក្នុងរយៈពេល ៣ ខែជាប់ៗគ្នា​នៅខែ​មិថុនា ​ដោយ​ការងារ និងការបញ្ជាទិញនាំចេញ នៅតែខ្សោយ។ សេដ្ឋវិទូចិន​ លោក​ Zichun Huang បាននិយាយថា តម្រូវការទំនងជានឹងធ្លាក់ចុះនៅចុងឆ្នាំនេះ ដោយសារ​តែការ​ធ្លាក់ចុះនៃការនាំចេញ​ និងការគាំទ្ររបស់រដ្ឋាភិបាល​។ ​

គេ​មើលឃើញថា ​ដោយសារតែកម្សោយ​​តម្រូវការក្នុងស្រុក​ ក្រុមហ៊ុនចិន​នានាបាន​ផ្តល់ការបញ្ចុះតម្លៃផ្សេងៗ​ ដើម្បីបង្កើនការលក់។ ការណ៍នេះ បាននាំឱ្យមន្ត្រីចិន​អំពាវនាវឱ្យបញ្ចប់សង្គ្រាមតម្លៃដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មរថយន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម