ព័ត៌មានអន្ដរជាតិ
ចិនអាចកើបចំណូលជាង ៤០ ប៊ីលានដុល្លារ ពីទេសចរណ៍ឆ្នាំនេះ
ការវិភាគទិន្នន័យរបស់ Bloomberg Intelligence បានបង្ហាញថា ប្រទេសចិនអាចកើបចំណូលបាន ៤២ ពាន់លានដុល្លារនៅឆ្នាំនេះ ចំពេលប្រជាជនចិនកាន់តែច្រើនធ្វើដំណើរក្នុងស្រុក និងកំណើនការទៅលេងរបស់ភ្ញៀវទេសចរបរទេស។

ទិន្នាការបែបនេះ រំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចចិន ខណៈដែលរដ្ឋាភិបាលព្យាយាមបង្កើនការចំណាយក្នុងស្រុក ដើម្បីប៉ះប៉ូវនឹងហានិភ័យពីខាងក្រៅ រួមមានពន្ធខ្ពស់របស់សហរដ្ឋអាមេរិកជាដើម។
ខណៈការជំរុញសេដ្ឋកិច្ចតាមរយៈគោលនយោបាយឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីបង្កើនសន្ទុះទំនិញប្រើប្រាស់ចុះខ្សោយ ប្រជាជនចិនកាន់តែច្រើនបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការចំណាយលើសេវាកម្មផ្សេងៗ ជាពិសេសលើទេសចរណ៍ក្នុងស្រុក ជាជាងការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស។
ជាលទ្ធផល Bloomberg Intelligence ព្យាករថា ចិននឹងកើបប្រាប់ ២៧ ប៊ីលានដុល្លារពីទេសចរក្នុងស្រុក និង ១៥ ប៊ីលានដុល្លារ ពីទេសចរបរទេស ដែលជំរុញដោយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេសចរមកពីប្រទេសជាច្រើន។
ក្រុមអ្នកវិភាគរបស់ Bloomberg Intelligence បាននិយាយក្នុងរបាយការណ៍កាលពីពេលថ្មីៗនេះថា៖ «ខណៈពេលការជំរុញដោយផ្ទាល់សម្រាប់ទំនិញប្រើប្រាស់បង្ហាញពីបញ្ហាប្រឈម វិស័យទេសចរណ៍បានលេចចេញជាកត្តាជំរុញឱ្យមានការជំរុញការប្រើប្រាស់»។ ពួកគេបន្តថា៖ «ការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងឥរិយាបទអ្នកប្រើប្រាស់ ផ្តល់នូវភាពជឿជាក់ជាងមុន»។
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


