ព័ត៌មានអន្ដរជាតិ
ចិនបញ្ចេញទិន្នន័យសេដ្ឋកិច្ចខែមេសា ដោយកំណើនលក់រាយ និងទិន្នផលឧស្សាហកម្មធ្លាក់ចុះ
ការិយាល័យស្ថិតិជាតិចិន បានចេញរបាយការណ៍សេដ្ឋកិច្ចមួយប្រចាំខែមេសានេះ ដោយបង្ហាញថា កំណើននៃការលក់រាយ និងទិន្នផលឧស្សាហកម្មបានធ្លាក់ចុះធៀបនឹងខែមីនា ចំពេលដែលមានហានិភ័យពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកសម្រាប់សេដ្ឋកិច្ចចិន។

តួលេខបានបង្ហាញថា ការលក់រាយបានកើនឡើង ៥,១ ភាគរយ នៅខែមេសា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែទាបជាងកំណើន ៥,៩ ភាគរយ កាលពីខែខែមីនា និងការព្យាករ ៥,៥ ភាគរយ របស់អ្នកវិភាគ ដែលជាសញ្ញាបង្ហាញថា កម្សោយនៃការប្រើប្រាស់ក្នុងស្រុកនៅតែជាបញ្ហាប្រឈមមុខសម្រាប់សេដ្ឋកិច្ចចិន។
ទិន្នផលឧស្សាហកម្មឯណោះវិញ បានកើនឡើង ៦,១ ភាគរយ ដោយខ្លាំងជាងការរំពឹងទុក ៥,៥ ភាគរយ របស់អ្នកវិភាគ ប៉ុន្តែវាធ្លាក់ចុះពីកំណើន ៧,៧ ភាគរយ កាលពីខែមីនា។ យ៉ាងណាមិញ នេះបង្ហាញថា វាមិនរងផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិកធ្ងន់ធ្ងរ ដូចការរំពឹងទុកនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យស្ថិតិចិនបាននិយាយថា៖ «យើងគួរតែដឹងថា នៅតែមានកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់ជាច្រើនពីបរិយាកាសខាងក្រៅ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែត្រូវការមូលដ្ឋានគ្រឹះដ៏រឹងមាំ»។

គួរគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធបន្តបន្ទាប់លើទំនិញចិន ១៤៥ ភាគរយ ហើយចិនឆ្លើយតបវិញ ដោយការដាក់ពន្ធលើទំនិញអាមេរិក ១២៥ ភាគរយ។ ការណ៍នេះ បង្កហានិភ័យសេដ្ឋកិច្ច ដូចជាកម្សោយនៃការនាំចេញសម្រាប់ចិន ការបិទទ្វាររោងចក្រ ការបញ្ឈប់កម្មករ ដែលកាន់តែប៉ះពាល់លើអំណាចទិញក្នុងស្រុក។ យ៉ាងណាមិញ ភាគីទាំង២ បានប្រកាសពីការបន្ធូរបន្ថយភាពតានតឹងកាលពីដើមសប្ដាហ៍មុន ដោយអាមេរិកទម្លាក់ពន្ធមកត្រឹម ៣០ ភាគរយ និងចិនមកត្រឹម ១០ ភាគរយ ក្នុងរយៈពេល ៩០ ថ្ងៃជាបណ្ដោះអាសន្ន។
កន្លងមក រដ្ឋាភិបាលចិននិយាយថា ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃពន្ធ ខ្លួននឹងជំរុញការប្រើប្រាស់ក្នុងស្រុក ខណៈមានផែនការជំរុញផ្សេងៗទៀត ដើម្បីឆ្ពោះទៅរកគោលដៅនៃកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ នៅឆ្នាំ ២០២៥៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


