សែននំព្រះខែ Archives - Kampuchea Thmey Daily

សែនព្រះខែចប់ភ្លាម តារានិករ ៤ ប្រុងខ្លួនទទួលលាភសំណាងលុយកាក់ និងវិបុលភាពក្នុងជីវិត
នៅពេលដែលពិធីសែននំព្រះខែក្នុងឆ្នាំ២០២៤បានបញ្ចប់ភ្លាមៗ មិនបង្អង់យូរឡើយទេវតាទ្រព្យបាននិងកំពុងពេញចិត្តលើក្រុមតារានិករ៤ដួង ដែលមានរស្មីរះត្រចង់ភ្លឺចិញ្ចាច ព្រោះតែរាសីពួកគេឡើងខ្ពស់ត្រដែតគួរឲ្យកត់ម្គាល់ខ្លាំង។

ទន្ទឹមនោះផងដែរ ឈានចូលដល់សម័យថ្មី លាភសំណាងធំកំពុងរង់ចាំពួកគេនៅខាងមុខ។ នៅពេលដែលនំសែនព្រះខែនៅតែក្រអូប លុយកាក់នឹងប្រែប្រួលជាវិជ្ជមាន ឬម្យ៉ាងទៀត លុយកាក់ហូរចូលច្រើនដូចតារាសន្យានាពេលកន្លងមក។ ជាពិសេសនាពេលនេះក្រុមតារានិករទាំង៤ គួរត្រៀមខ្លួនហើយចាំទទួលឱកាសនៃទ្រព្យសម្បត្តិ និងវិបុលភាពនាពេលខាងមុខ។

១ តារានិករ Leo

យោងទៅតាមហោរាសាស្ត្រសម្រាប់តារានិករ Leo ជីវិតនាពេលនេះពោរពេញដោយភាពរីករាយ និងជោគជ័យដើរទន្ទឹមគ្នា។ តារានិករ​ដែល​កើត​មក​ពី​ធម្មជាតិ​នេះ​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ នឹង​មាន​ពេល​វេលា​ប្រសើរ​ជាង​មុន ដែល​សំណាង​និងឱកាសមក​ដើរមកដល់​គេស្របគ្នាតែម្ដង។ លុយកាក់មិន​ត្រឹម​តែ​ដូច​ទឹក​ហូរ​មកស្រទន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដូច​ជា​រលក​ដែល​នាំ​គេ​ទៅ​ដល់​ច្រាំង​នៃ​ទ្រព្យ​សម្បត្តិ​ផង​ដែរ។ .

ជាការពិតចំពោះធម្មជាតិដែលមានមោទនភាព និងក្លាហានរបស់ពួកគេ មនុស្សនៃក្រុមតារានិករ Leo នឹងបញ្ចេញពន្លឺចែងចាំង ដូចជាកាំរស្មីនៃពន្លឺព្រះអាទិត្យ។ ចិត្តដ៏មុតស្រួច និងសមត្ថភាពនៃភាពជាអ្នកដឹកនាំដ៏ឆ្នើមនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ពួកគេដើម្បីយកឈ្នះលើគោលដៅហិរញ្ញវត្ថុដ៏លំបាក។ ពួកគេមិនត្រឹមតែមានសមត្ថភាពរកឃើញកូនសោមាសពីឱកាសវិនិយោគដ៏កម្រប៉ុណ្ណោះទេ គេក៏ដឹងពីរបៀបបង្វែរការសម្រេចចិត្តប្រកបដោយហានិភ័យទៅជាជំហានប្រាកដប្រជាឆ្ពោះទៅកាន់បល្ល័ង្កនៃទ្រព្យសម្បត្តិ។

មិនត្រឹប៉ុណញនឹងទេ នាពេលនេះអ្នកនឹងរកឃើញការវិនិយោគដែលមិននឹកស្មានដល់ ឬសូម្បីតែឱកាសដើម្បីក្លាយជាអ្នកមានតាមរយៈការចាប់ឆ្នោតផ្សងសំណាង ឬគម្រោងអាជីវកម្មដែលបានស្រាវជ្រាវយ៉ាងល្អ ដែលទាំងអស់នេះមានសក្តានុពលក្នុងការទទួលបានប្រាក់ចំណេញមិនគួរឲ្យជឿ។  ភាពសប្បុរស និងគុណធម៌នៅក្នុងទំនាក់ទំនងសង្គមនឹងក្លាយជាគន្លឹះសម្រាប់ Leo ដើម្បីបើកទ្វារទៅរកទំនាក់ទំនងដ៏មានតម្លៃ។ ឥស្សរជនដែលពួកគេមានឱកាសជួបអាចមិនត្រឹមតែចែករំលែកព័ត៌មានអាជីវកម្មសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាអ្នកឧបត្ថម្ភ ឬដៃគូដែលមានសក្តានុពល ដោយយក Leo បន្តទៅតាមផ្លូវអាជីព និងហិរញ្ញវត្ថុថែមទៀត។

២ តារានិករ Libra

Libra ប្រកាន់យកភាពសុខដុមរមនា និងតុល្យភាពជាគោលលទ្ធិជីវិតរបស់ពួកគេ ហើយពួកគេតែងតែអាចដោះស្រាយទំនាក់ទំនងរវាងបុគ្គលបានយ៉ាងងាយស្រួល។ ក្នុងអំឡុងពិធីបុណ្យសែននំព្រះខែ ទ្រព្យសម្បត្តិរបស់ Libra អាចកើតឡើងជាលំដាប់ខ្ពស់ពិបាកប៉ានស្មាន។

នៅឆ្នាំនេះ តារាសំណាងរបស់ Libra ហាក់ដូចជាពេញចិត្តជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ពួកគេពូកែស្តាប់ ហើយអាចយល់បានយ៉ាងត្រឹមត្រូវនូវតម្រូវការរបស់មនុស្សជុំវិញខ្លួន ព្រមទាំងការផ្លាស់ប្តូរទីផ្សារ​ដើម្បីធ្វើការសម្រេចចិត្តវិនិយោគដ៏ឆ្លាតវៃបំផុត។ ការសម្រេចចិត្តរបស់ Libra តែងតែគិតគូរពីតុល្យភាពរវាងហានិភ័យ និងប្រាក់ចំណេញ។​ ក្រុមតារានិករទាំងនេះ នឹងមិនធ្វើតាមនិន្នាការដោយងងឹតងងុល ឬមានការប្រុងប្រយ័ត្នពេកនោះទេ។ អារម្មណ៍នៃតុល្យភាពនេះ​ធ្វើឲ្យពួកគេលេចធ្លោក្នុងចំណោមអ្នកវិនិយោគជាច្រើន។ លើសពីនេះ Libra អាចទទួលបានលាភសំណាងយ៉ាងងាយស្រួលតាមរយៈកេរ្តិ៍ឈ្មោះល្អ ដូចជាគម្រោងសហការរវាងមិត្តភក្តិ មរតកនៃទ្រព្យសម្បត្តិគ្រួសារ ឬអំណោយដ៏សប្បុរសពីមនុស្សចាស់។ ទាំងនេះនឹងរួមចំណែកដល់កំណើនទ្រព្យសម្បត្តិរបស់ Libra និងជួយពួកគេឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុទៅថ្ងៃអនាគត។

៣ តារានិករ Sagittarius

Sagittarius គឺមានន័យដូចនឹងសេរីភាព និងការផ្សងព្រេង។ ពួកគេស្រឡាញ់ជីវិត និងមានភាពក្លាហានក្នុងការរុករកទឹកដីដែលមិនស្គាល់។ សំណាងផ្នែកហិរញ្ញវត្ថុរបស់ក្រុមតារានិករ នឹងឈានដល់កម្រិតកំពូលក្នុងអំឡុងពេលនេះ ហើយវាហាក់ដូចជាពួកគេអាចរកឃើញកំណប់ទ្រព្យដោយចៃដន្យ។ មិនថាជាការវិនិយោគនៅបរទេស បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ឬឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនោះទេ Sagittarius អាចពឹងផ្អែកលើវិចារណញាណនិងភាពក្លាហានរបស់ពួកគេ ក្នុងការចាប់យកឱកាសវិនិយោគដ៏មានសក្តានុពលបំផុត។

សុទិដ្ឋិនិយមនិងអាកប្បកិរិយាវិជ្ជមានរបស់ពួកគេ ក៏ទាក់ទាញការពេញចិត្តពីដៃគូនិងអ្នកវិនិយោគជាច្រើនដែលផ្តល់ឲ្យពួកគេនូវឱកាសជាច្រើនក្នុងការបង្កើនទ្រព្យសម្បត្តិទ្វេរគុណ លើសពីនេះទៀត Sagittarius ក៏ទំនងជាបានជួបមនុស្សថ្លៃថ្នូរសម្រាប់ជំនួយ ឬទទួលបានទ្រព្យសម្បត្តិដែលមិននឹកស្មានដល់ក្នុងអំឡុងពេលធ្វើដំណើរ ដែលនឹងបន្ថែមពណ៌ភ្លឺដល់ផ្លូវទៅរកទ្រព្យសម្បត្តិ។

៤ តារានិករ Pisces

Pisces មានការស្រមើលស្រមៃ និងការច្នៃប្រឌិតដ៏សម្បូរបែប ហើយជារឿយៗអាចរកឃើញតម្លៃមិនធម្មតានៅក្នុងរឿងធម្មតា។ ក្នុងអំឡុងពេលពិធីបុណ្យសែនំលោកខែ ទ្រព្យសម្បត្តិនិងសំណាងរបស់ក្រុមនេះ គឺគួរឲ្យច្រណែនដូចគ្នា។

នៅឆ្នាំនេះ Pisces នឹងសម្រេចបាននូវភាពជោគជ័យដែលមិនធ្លាប់មានពីមុនមក នៅក្នុងផ្នែកដូចជា ការច្នៃប្រឌិតសិល្បៈ ការព្យាបាលខាងវិញ្ញាណឬដួងចិត្ត ឬសកម្មភាពសប្បុរសធម៌។ ស្នាដៃ ឬគំនិតរបស់ពួកគេបានប៉ះបេះដូងរបស់មនុស្សរាប់មិនអស់ ហើយមិនត្រឹមតែទទួលបានការសរសើរយ៉ាងទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗដល់ពួកគេផងដែរ។

Pisces ក៏ល្អក្នុងការប្រើវិចារណញាណ និងការយល់ចិត្តដើម្បីទទួលស្គាល់ការផ្លាស់ប្តូរនៅក្នុងទីផ្សារ ដោយធ្វើការវិនិច្ឆ័យវិនិយោគត្រឹមត្រូវ។ ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ពួកគេជារឿយៗត្រូវបានអមដោយការពេញចិត្ត និងការរីកចម្រើនខាងវិញ្ញាណ ដោយសម្រេចបានទាំងការប្រមូលផលខាងសម្ភារៈ និងខាងវិញ្ញាណ។ លើសពីនេះ Pisces បណ្តាក់ទុនក្នុងកម្មវិធីសប្បុរសធម៌ក៏ប្រមូលនូវកេរ្តិ៍ឈ្មោះល្អក្នុងសង្គម និងផ្តល់ឱកាសឲ្យពួកគេក្លាយជាអ្នកមានកាន់តែច្រើន។

យ៉ាងណាមិញ ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ឬសែននំព្រះខែឆ្នាំ២០២៤ គឺជារយៈពេលដ៏រុងរឿងបំផុតសម្រាប់ក្រុមតារានិករ Leo, Libra, Sagittarius និង Pisces ។ ដោយការពឹងផ្អែកលើការខិតខំប្រឹងប្រែង និងភាពវៃឆ្លាតរបស់ពួកគេផ្ទាល់ ឬដោយមានជំនួយពីមនុស្សឥស្សរជន និងឱកាសទីផ្សារ ពួកគេនឹងសម្រេចបាននូវក្តីសុបិនក្នុងការឈ្នះរង្វាន់ធំ និងបង្កើតទ្រព្យសម្បត្តិ បន្ទាប់មកចូលទៅកាន់ផ្នែកម្ខាងទៀតនៃសេរីភាពហិរញ្ញវត្ថុ។

ទោះយ៉ាងណាក៏ដោយ ដោយមិនគិតពីសញ្ញារាសីចក្រ ការប្រមូលទ្រព្យសម្បត្តិក៏មិនអាចបំបែកចេញពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងតម្លៃដ៏ត្រឹមត្រូវ។ សង្ឃឹមថាគ្រប់គ្នាអាចចាប់យកជោគវាសនារបស់ខ្លួន ហើយបង្កើតជំពូកដ៏រុងរឿងរបស់ខ្លួន​ នៅក្នុងយុគសម័យនេះដែលពោរពេញដោយឱកាស៕

រូបតំណាង

គ្រូ ណុប

ចុចអាន៖ប្រវត្តិចាក់ស្រេះ ៣ រឿង ទាក់ទិននឹងជំនឿបុណ្យសែននំព្រះខែរបស់សែស្រឡាយចិន

The post សែនព្រះខែចប់ភ្លាម តារានិករ ៤ ប្រុងខ្លួនទទួលលាភសំណាងលុយកាក់ និងវិបុលភាពក្នុងជីវិត appeared first on Kampuchea Thmey Daily.

ប្រវត្តិចាក់ស្រេះ ៣ រឿង ទាក់ទិននឹងជំនឿបុណ្យសែននំព្រះខែរបស់សែស្រឡាយចិន
រាល់​ថ្ងៃ​ឈប់​សម្រាក ឬ​ពិធីបុណ្យ​ធំៗក្នុងប្រទេសចិន តែងតែមាន​រឿង​រ៉ាវ​ឬ​ប្រវត្តិចាក់ស្រេះអស់កាលជាយូរលង់មកនិនានឲ្យក្មេងជំនាន់ក្រោយបានដឹង​ និងស្វែងយល់ពីប្រភពដើមនៃពិធីបុណ្យ។ យ៉ាងណា ដោយសារតែកៀកថ្ងៃសែននំព្រះខែយើងគ្រប់គ្នាតែងតែឮរឿងរ៉ាវរបស់ព្រះនាងឆាងអឺ (Chang’e)​ និងហូវអី (Hou Yi)​ ជារឿយៗ។ ប៉ុន្តែចំពោះនិនានផ្សេងទៀតគឺពុំធ្លាប់ដឹង ឬដឹងមិនសូវជាច្បាស់ឡើយ។

ដើម្បីឲ្យអ្នកអានបានជ្រាបកាន់តែច្បាស់ពីដំណាលដើមទង​ នៃពិធីបុណ្យសែននំព្រះខែរបស់ជនជាតិចិន ខាងក្រោមនេះគឺជារឿងដែលទាក់ទងនឹងពិធីបុណ្យមួយនេះ។

១ រឿងទេពធីតាឆាងអឺ

ក្នុង​អតីតកាល​បុរាណ​របស់​ចិន ​មានបុរស​ម្នាក់​ឈ្មោះហូវអី មានស្នាដៃ​ល្អ​បំផុត​​ក្នុង​ការ​បាញ់​ធ្នូ។ គេមាន​ប្រពន្ធ​​ឈ្មោះថាឆាងអឺ។ កាល​សម័យ​នោះ កើត​មាន​ព្រះអាទិត្យ១០នៅលើមេឃ ​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​ប្រជាជន។ ហូវអីបានបាញ់ព្រះអាទិត្យទាំង៩ឲ្យ​នៅ​សល់​តែមួយគត់ ​ដើម្បី​ផ្ដល់​នូវ​ពន្លឺ​ដល់​ប្រជានុរាស្ត្រ។ ពេល​នោះ​ហើយ​ដែលគេបាន​ក្លាយ​ទៅ​ជា​វីរបុរស​​របស់​ប្រជាជន​ចិន។

កាលណោះ ស្ដេច​មាន​ការ​កោតសរសើរ​ដល់​ហូវអីយ៉ាង​ខ្លាំង​ និង​បាន​ផ្ដល់​ថ្នាំ​អមតៈ​ដែល​អាច​ឲ្យ​​គាត់​ហោះហើរ​ទៅ​លើ​មេឃ​បាន។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ទឹក​នោះ​មាន​តែ​មួយ​ដប ហើយ​សម្រាប់​តែ​មនុស្ស​ម្នាក់។ ហូវអីមិន​ចង់​ចាកចេញ​ពី​ប្រពន្ធ​​ជាទីស្រលាញ់របស់គាត់​ឡើយ​ គាត់​ក៏​បាន​ឲ្យឆាងអឺរក្សា​ថ្នាំ​នេះ​ទុក។ ប៉ុន្តែផេងម៉េងដែល​ជា​សិស្ស​ម្នាក់​បាន​ដឹង​ការ​សម្ងាត់​នេះ។ នៅ​ថ្ងៃ​ទី​១៥នៃខែ​សីហា​ក្នុង​ប្រតិទិន​ នៅ​ពេលហូវអីបាន​ទៅ​បរបាញ់ ផេងម៉េងបាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់ ហូវអី និង​បង្ខំឆាងអឺប្រគល់​ថ្នាំ​អមត​នោះ​មក​គេ។ ឆាងអឺមិនព្រម ​ហើយ​នាង​បាន​ផឹក​ចូល​ទៅ​ក្នុង​ពោះ រួច​ហោះ​ឡើង​ទៅ​លើ​មេឃ​បាត់​ទៅ។​

យ៉ាងណាក៏ដោយ ដោយសារតែចិត្ត​ស្រឡាញ់​ស្វាមី​ខ្លាំង​​ ​ហើយ​សង្ឃឹម​ថា​នឹង​រស់នៅ​ក្បែរ​គ្នា​ជា​រៀង​រហូត ទើប​នាង​​ជ្រើសរើស​ព្រះចន្ទ​សម្រាប់​ជា​លំនៅឋាន។ នៅ​ពេលហូវអីត្រឡប់មកវិញ​បាន​ដឹងរឿងរ៉ាវ គាត់​មាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង ហើយដើម្បី​ជា​ការ​រំលឹក​ដល់​ភរិយា​ គាត់​បាន​នាំ​យក​ផ្លែឈើ​និង​នំ​ដែលនាងចូលចិត្ត​ទៅ​ឧទ្ទិស​ដល់​ទីកន្លែងដែលនាង​រស់នៅ​ក្នុង​ព្រះចន្ទ។

មនុស្ស​ដែល​បាន​ដឹង​អំពី​សកម្មភាព​ទាំង​នេះ ក៏​ចាប់ផ្ដើម​ចូលរួម​នៅ​ក្នុង​ការ​បូជា​សែន​ទាំងនេះ​ជាមួយហូវអី។ ចាប់តាំង​​ពី​នោះ​មក ​ទម្លាប់​នៃ​ការ​បូជា​ដល់​ព្រះចន្ទ​ ឬសែននំព្រះខែ ត្រូវ​បាន​រីក​រាលដាល​ពាសពេញ​ជំនាន់​នោះ​ ​មនុស្ស​បាន​ថ្វាយ​បូជា​ដល់ឆាងអឺ​ដើម្បី​រំលឹក​ដល់​នាង ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ស្វាមី​ និង​រស់​នៅ​លើ​ក្នុង​ព្រះចន្ទ​តែ​ម្នាក់ឯង​ ហើយ​ក៏​បួងសួង​សុំ​សេចក្ដី​សុខ​និង​សំណាង​ល្អ​ ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។

២ រឿងទន្សាយ​ត្បូង

ជនជាតិចិនជឿថា​ ទន្សាយគឺជាដៃគូជាមួយឆាងអឺនៅឋានព្រះច័ន្ទ។ ដំណើររឿងមានដូចតទៅ៖ មានសត្វបីប្រភេទរស់នៅក្នុងព្រៃគឺ កញ្ជ្រោង ទន្សាយ និងស្វា។ ថ្ងៃមួយ អធិរាជនៃស្ថានសួគ៌ចង់សាកល្បងគុណធម៌របស់សត្វទាំងនោះ។ ដូច្នេះគាត់បានមកផែនដីហើយផ្លាស់ប្តូររូបរាងទៅជាមនុស្សចាស់។ នាពេលនោះ គាត់និយាយថា «​ខ្ញុំបានឮថា អ្នកទាំងបីជាមិត្តល្អ ហើយខ្ញុំក៏មកឆ្ងាយណាស់ដែរ ​ដូច្នេះខ្ញុំឃ្លាន តើអ្នកនឹងផ្តល់អ្វីឲ្យខ្ញុំទទួលទាន?»

មិនបង្អង់យូរឡើយ សត្វ​ទាំង​បី​ក៏​ចេញ​ទៅ​រក​ចំណីភ្លាមៗ ដោយកញ្ជ្រោងចាប់ត្រីនៅក្នុងទន្លេមួយ; ស្វា​បាន​ផ្លែឈើ​ក្នុង​ព្រៃ ប៉ុន្តែ​ទន្សាយ​មិន​បាន​អាហារសូម្បីតែមួយ ហើយ​ត្រឡប់​មក​វិញ​ដោយ​គ្មាន​អ្វី​សោះក្នុងដៃ។

បន្ទាប់ពីបុរសចំណាស់បានឃើញដូចនេះគាត់បាននិយាយថា ​អ្នកទាំងបីមិនរួបរួមគ្នា ហើយធ្វើការតែម្នាក់ឯង។ អ្នកទាំងពីរបានធ្វើតាមការសន្យា ហើយបានយកអាហារមកវិញ។ ប៉ុន្តែទន្សាយមិនបានយកអ្វីមកវិញទេ​ ។​​ នាពេលនោះ ទន្សាយមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ហើយបាននិយាយទៅកាន់កញ្ជ្រោង និងស្វាថា សូមជួយយកអុសមកផង ខ្ញុំចង់ធ្វើម្ហូបឲ្យគាត់ខ្លះ។​ សត្វទាំងពីរមិនយល់បំណងទន្សាយទេ តែពួកគេបានប្រមូលអុស ហើយទន្សាយក៏និយាយថា«​ សុំទោសដែលខ្ញុំមិនបានធ្វើតាមការសន្យា​ ប៉ុន្តែខ្ញុំអាចឲ្យខ្លួនឯងទៅអ្នកបាន សូមបរិភោគខ្ញុំចុះ!»​ ហើយទន្សាយក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាមៗ។

អធិរាជនៃឋានសួគ៌ត្រូវបានទន្សាយធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំង។ គាត់បានរើសឆ្អឹងទន្សាយ ហើយនិយាយថា «​ខ្ញុំពិតជារំភើបណាស់ ហើយ​ដើម្បីគោរពដល់នាង ខ្ញុំនឹងឲ្យនាងទៅរស់នៅក្នុងព្រះច័ន្ទ ដើម្បីឲ្យមនុស្សបានឃើញនាងជារៀងរហូត រាងទៅ»។

៣ រឿង Wu Gang កាប់ដើម Cherry Bay

នៅពេលអ្នកក្រឡេកមើលព្រះច័ន្ទនៅយប់ដ៏ភ្លឺច្បាស់ អ្នកអាចមើលឃើញថាមានស្រមោលនៅក្នុង។ ទោះបីជាវាត្រូវបានគេបង្ហាញថា ស្រមោលពិតជាភ្នំដែលបង្កើតដោយអាចម៍ផ្កាយក៏ដោយ រឿងព្រេងចិនបាននិយាយថា នោះគឺជាស្រមោលនៃដើមឈើដ៏ធំនៅលើព្រះច័ន្ទ។

ដំណើររឿងបានកើតឡើងលើបុរសឈ្មោះថា Wu Gang គឺជាមនុស្សធម្មតាម្នាក់ដែលចង់ក្លាយជាមនុស្សអមតៈ ប៉ុន្តែមិនបានប្រឹងប្រែង ហើយក៏មិនដែលព្យាយាមអស់ពីសមត្ថភាពដើម្បីរៀនអំពីអ្វីដែលចាំបាច់នោះទេ។ អធិរាជនៃស្ថានសួគ៌បានខឹងនឹងគាត់​ ដោយសារតែអាកប្បកិរិយារបស់​ Wu Gang។ ដើម្បីដាក់ទោស អធិរាជនៃស្ថានសួគ៌បានដាំដើម cherry Bay ដ៏ធំមួយដែលមានកំពស់ ១ ៦៦៥ ម៉ែត្រនៅលើព្រះច័ន្ទ ហើយបានបញ្ជាឲ្យ Wu Gang កាប់វាចោល។ ប្រសិនបើ Wu Gang អាចកាប់វាបាន ទើបរូបគាត់អាចក្លាយជាមនុស្សអមតៈ។

បើទោះបីជា Wu Gang​ ​ខំ​កាប់​ដើម​ឈើនោះដោយប្រើកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ គាត់មិនអាចបញ្ចប់ការងាររបស់គាត់បានទេ ពីព្រោះ​ដើម cherry ត្រូវបាន​ដុះលូតមកសភាពដើមវិញរាល់ពេលដែល ​Wu Gang​ កាប់វាម្ដងៗ។  យ៉ាងណាក៏ដោយ Wu Gang មិនចុះចាញ់ឡើយ។ គាត់ព្យាយាមម្តងហើយម្តងទៀត ហើយនៅតែព្យាយាមកាប់វាចោលដដែល។ ក្រោយមក នៅពេលយប់មនុស្សជាច្រើនបានឃើញស្រមោល​ជាក់​ស្តែង​នៅ​លើ​ព្រះ​ច័ន្ទ​ ហើយវាត្រូវបានបង្កើតឡើងដោយដើមឈើ cherry ដ៏ធំបំផុតនេះឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៣​ថ្ងៃ​ខាង​មុខទៀត ​ឆ្នាំទាំង ៣ នឹងមានលាភធំ​ នាំលុយកាក់ និងស្នេហាមកព្រមគ្នា

The post ប្រវត្តិចាក់ស្រេះ ៣ រឿង ទាក់ទិននឹងជំនឿបុណ្យសែននំព្រះខែរបស់សែស្រឡាយចិន appeared first on Kampuchea Thmey Daily.

តិចអត់ដឹងថា នំសែនព្រះខែ ធ្វើឲ្យធាត់កម្រិតណា?
ត្បិត​ពិធី​សែនព្រះខែ ជាទំនៀបទម្លាប់​ចិន តែ​មាន​ពលរដ្ឋ​ខ្មែរយើង​មិន​តិចទេ ដែល​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ ដោយ​ជួបជុំ​គ្រួសារ ញ៉ាំបាយ​ល្ងាច​ជាមួយ​គ្នា និង​សែន​ព្រះខែនៅពេល​យប់។ ហើយ​ក៏មាន​ដែរ អ្នកដែល​ចូលចិត្ត​ញ៉ាំ​នំសែនព្រះខែ តែគួរដឹង​ថា នំសែន​ព្រះខែ មាន​កាឡូរី​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ខ្លាំង​ណាស់។

នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក មាន ៧១៦កាឡូរី ច្រើន​ជាង​ភ្លៅមាន់​បំពង ៥​ភ្លៅ​ទៅទៀត ដែល​មាន​ត្រឹម​ប្រមាណ ៦០០​កាឡូរី។

នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​មួយ មាន ៧៩០​កាឡូរី ច្រើន​ជាង​គុយទាវ​ឆា ១ចាន​ទៅទៀត ដែល​មាន​ត្រឹម ៧៤១កាឡូរី។

នំសែនព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ មាន ៨៩០​កាឡូរី ច្រើនជាង​បាយ​ព្រឹក ២​ចាន​ទៅ​ទៀត ដែល​មាន​ត្រឹម​ប្រមាណ ៨០០​កាឡូរី។

បើប្រៀបធៀប​ទៅ ញ៉ាំ​នំសែន​ព្រះខែ ប្រភេទ​ស្នូល​គ្រាប់ឈូក លាយជាមួយ​ពងទា​ប្រៃ​ពីរ គឺ​ដូច​ញ៉ាំ​ញ៉ាំ​ស្ករ ៤៥​ស្លាបព្រា​កាហ្វេ​អ៊ីចឹង។ បើនិយាយ​ពី​ជាតិខ្លាញ់​របស់​វា មាន​រហូត​ដល់ ៥៥​ក្រាម ស្មើ​នឹង​ប្រេង ១១​ស្លាបព្រា​កាហ្វេ។ នេះបើតាម​ការចេញ​ផ្សាយ​លើ​គេហទំព័រ​ព័ត៌មាន​សិង្ហបុរី Mothership៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិ ចិន

ចុចអាន៖ប្រពៃណីធំៗ សែស្រឡាយចិនតែងធ្វើ និងជឿថានាំសំណាង ក្នុងថ្ងៃសែននំព្រះខែ

The post តិចអត់ដឹងថា នំសែនព្រះខែ ធ្វើឲ្យធាត់កម្រិតណា? appeared first on Kampuchea Thmey Daily.

សែនព្រះខែស្អែកនេះហើយ មកមើលនំបីប្រភេទ ល្បីឆ្ងាញ់និងលក់ដាច់អស់រាល់ឆ្នាំមិនដែលសល់
នំសែនព្រះខែ ជានំមួយប្រភេទកំពុងពេញនិយមសម្រាប់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិននៅកម្ពុជា។ ជាពិសេសស្អែកនេះ​ គឺជាពេលវេលាមួយដែលកូនចៅចិនគ្រប់គ្នា កំពុងទន្ទឹងរង់ចាំ ដើម្បីជុំគ្រួសារ អបអរពិធីបុណ្យជាតិដ៏ធំនៃពាក់​កណ្ដាល​សរទរដូវ។

លោក ជួន ណារ័ត្ម ជា​ប្រធាន​ផ្នែក​លក់​ក្នុង​ហាង​នំ​ ទៀ តេកប៊ួយ បាន​ថ្លែង​មក​កាន់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ​ក្នុង​ឆ្នាំ​នេះដែរ ​នំ​សែន​ព្រះខែ​ដែល​លក់​ដាច់​បំផុត​រហូត​ដល់​អស់ៗ​ពី​ហាង​គ្មាន​សល់ ​គឺ​មាន​តែ ៣ ប្រភេទ​តែ​ប៉ុណ្ណោះ​​ ដែល​កំពុងតែ​ពេញ​និយម។

១. ង៉ូវយ៉េង​ពិសេស​ពងទាពីរ

​នំ​សែន​ព្រះ​ខែ​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ង៉ូវយ៉េង​​ គឺ​ជា​ប្រភេទ​នំ​ដែល​មាន​រសជាតិ​បែប​បុរាណ​របស់​ចិន និង​ថ្លៃ​ជាងគេ​ក្នុង​ចំណោម​នំ​ទាំងអស់។ នៅ​ក្នុង​ស្នូល​នំ​មាន​លាយ​ចម្រុះ​ជាមួយ​គ្រាប់​អាល់ម៉ុន ​ គ្រាប់​ឪឡឹក​ គ្រាប់​ស្វាយ​ចន្ទី ល្ង​ ​គ្រាប់​ល្ពៅ​និង​ពង​ទា ​រួម​ជាមួយ​នឹង​សាច់​ជ្រូក​ចិញ្ច្រាំ​បញ្ចូល​គ្នា​ក្នុង​គ្រឿងផ្សំ។ ជនជាតិ​ចិន​ភាគច្រើន ​ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​ ចូលចិត្ត​រសជាតិ​មួយ​ប្រភេទ​នេះ​ជា​ខ្លាំងណាស់។

២. ស្នូល​ឈូ​ក​ពិសេស​ពង​ទា​ពីរ

នំ​ប្រភេទ​នេះ ​គឺ​ជា​បង្អែម​ដែល​ជន​ជាតិ​ដើម​ឈិន​ពេញ​និយម​ទូទាំង​ប្រទេស​ចិន​ និង​សូម្បី​តែ​នៅ​បរទេស។ ស្នូល​ផ្អែម​នៃ​គ្រាប់​ឈូក​ដែល​បាន​កិន​ច្របល់​គ្នា​ក្នុង​សាច់​នំ ​និង​ចំណិត​ពង​ទា​​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បំពេញ​រូបរាង​របស់​​ព្រះចន្ទ ​ដែល​នៅ​លើ​មេឃ។

៣. ស្លឹក​តយ​ពិសេស​ពង​ទា​មួយ

ចំពោះ​នំ​ស្លឹក​តយ​ពិសេស​ពង​ទា​មួយ គឺ​ជា​ប្រភេទ​នំ​ទី៣ពេញនិយម ដែល​មាន​ភ្ញៀវ​ចូល​មក​ទិញ​ឥត​ឈប់ឈរ។ ស្នូល​ខាង​ក្នុង​ផ្សំ​ពី​ស្លឹក​តយ​ពណ៌បៃតង​​ លាយ​បញ្ចូល​គ្នា​ជាមួយ​ពង​ទា ​អាស្រ័យ​លើ​នំ​ដែល​ភ្ញៀវ​ចង់​បាន។

ចំពោះ​តម្លៃ​នំ​គឺ​ទៅ​តាម​ប្រភេទ​នីមួយៗ​ ដោយ​អាស្រ័យ​លើ​រសជាតិ ​ទំហំ​ស្នូល​នំ​នៅ​ខាង​ក្នុង ​ឬ​ចំនួន​ពង​ទា​ដែល​អតិថិជន​បាន​កុម្ម៉ង់​ទិញ។

លោក ណារ័ត្ម ក៏បាន​បញ្ជាក់​ដែរ​ថា ​តម្លៃ​នៃ​នំ​នីមួយៗ​ក្នុង​ហាង​របស់​លោក​គឺ​មិន​ប្រែប្រួល​ឡើយ។ លោក​នៅ​តែ​រក្សា​តម្លៃ​ថេរ​ចំពោះ​អតិថិជន​ដដែល​ បើ​ទោះបី​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ក៏​ដោយ។ ណាមួយ​លោក​យល់​ដល់​ស្ថានភាព​កូវីដ ១៩ ដែល​កើត​កំពុង​តែ​មាន​នៅ​ប្រទេស​របស់​យើង​ដែរ៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖មូលហេតុដែល “ង៉ូវយ៉េង” មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត

ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ

ចុចអាន៖ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ

The post សែនព្រះខែស្អែកនេះហើយ មកមើលនំបីប្រភេទ ល្បីឆ្ងាញ់និងលក់ដាច់អស់រាល់ឆ្នាំមិនដែលសល់ appeared first on Kampuchea Thmey Daily.

មូលហេតុចាក់ស្រេះតាំងពីយូរលង់ ដែលជនជាតិម៉ុងហ្គោល មិនហូបនំសែនព្រះខែរបស់ចិន
មានរឿងព្រេងនិនានមួយដំនាលតៗគ្នាថា ការគ្រប់គ្រងរបស់ជនជាតិម៉ុងហ្គោលលើប្រទេសចិន នៅឆ្នាំ ១២៧៩ ដល់ ១៣៦៨ បានបញ្ចប់ នៅពេលក្រុមឧទ្ទាមចិនវ៉ៃឆ្លាតម្នាក់ ប្រើល្បិចសែននំព្រះខែ ដើម្បី​បំផុស​គំនិត​ជនរួមជាតិខ្លួន ឲ្យ​ក្រោកឡើងប្រឆាំងនឹងស្តេច​ម៉ុងហ្គោវិញ។

នៅឆ្នាំ១២៨០ ស្តេចចម្បាំងម៉ុងហ្គោល​ឈ្មោះ Genghis Khan និង Kublai Khan បាន​លើក​ទ័ព​ឈ្លានពាន​និងត្រួតត្រា​ប្រទេស​ចិន ហើយ​បាន​បង្កើត​រាជវង្សថ្មីមួយ​ឈ្មោះ រាជវង្ស​យន់ (កាល​នោះ​បាន​ចាត់​រាជទូត​ឈ្មោះ ជី តាក្វាន់ មក​យក​សួយសារ​អាករ​ពី​នគរ​ខ្មែរ)។

អំឡុង​ពេល​ឡើង​ត្រួតត្រា​ប្រទេស​ចិន ពួកម៉ុងហ្គោលបាន​ហាម​ប្រជាជន​ មិន​ត្រូវ​បាន​អនុញ្ញាតប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុម​ធំ​ទេ។ អ្នក​រាយការណ៍​បាន​រាយការណ៍​ជា​ឯកជន​ទាំងអស់​ និង​ត្រូវលបលួច​ដោយ​សំងាត់។ បើ​អ្នកណាប្រមូល​ផ្ដុំ​គ្នា​ជា​បក្ស​ពួក​ នឹង​ត្រូវយក​ទៅ​សម្លាប់​ចោល​គ្មាន​ប្រណី។ ពួកអ្នក​គ្រប់គ្រងដ៏​ឃោរឃៅ​នោះ​ បាន​ហាម​ជនជាតិចិន​មិន​ឲ្យ​កាន់កាប់​អាវុធ​ណាមួយ ​ហើយ​អនុញ្ញាត​ឲ្យ​មាន​កាំបិត​ផ្ទះបាយ​តែ​មួយ​ សម្រាប់មួយគ្រួសារប៉ុណ្ណោះ។

ស្ថានភាព​លំបាក​វេទនា​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​មាន​ការ​បះបោរ​ពីសំណាក់​ជនជាតិ​ចិន​ ដោយ​យក​នំ​សែន​ព្រះ​ខែ​ជា​អាវុធផ្ដួលរលំរបបឃោរឃៅនេះ។

ពេលវេលា​កំណត់​បានមកដល់ នៅឆ្នាំ១៣៦៨ មុនបុណ្យសែននំ​ព្រះ​ខែបីថ្ងៃ មេដឹកនាំ​ក្រុម​ឧទ្ទាមជនជាតិ​ហាន​ ឈ្មោះ Zhu Yuanzhang បានប​ញ្ជារ​ឲ្យ​បក្សពួករបស់ខ្លួន ដើរលក់នំ​លោកខែឲ្យ​ជន​ជាតិ​ហាន ទូទាំង​ប្រទេសចិន។ ក្នុងនំព្រះ​ខែពួកគេបានសរសេរ​សារ​សំងាត់ ជា​ក្រដាស​ខ្មៅ​បិទ​ជាប់​ក្រោម​នំ​ ប្រាប់​ឲ្យ​ជនជាតិ​ហាន​ក្រោក​ពី​ដំណេក​ដើម្បី​បះបោរ នៅ​យប់​ថ្ងៃ​សែន​នំ​លោកខែ ដើម្បី​សម្លាប់​ជនជាតិ​ម៉ុងហ្គោល ​នៅ​គ្រប់ច្រកល្ហក​ទាំងអស់។

រាត្រី​សែន​នំ​ព្រះ​ខែ​បាន​មក​ដល់​ ជនជាតិ​ហាន​បើក​នំហូបក៏ឃើញ​សារសំងាត់​នោះ ហើយ​នាំ​គ្នា​ងើប​បះបោរ​ប្រឆាំង​ទូទាំង​ប្រទេស បញ្ចប់ការត្រួតរយៈពេល៨៩ ឆ្នាំ របស់​ជនជាតិ​ម៉ុងហ្គោល បន្ទាប់មក ពួកគេក៏បង្កើត​រាជវង្ស​ថ្មី​មួយឈ្មោះ “​រាជវង្ស​ម៉េង” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត

ចុចអាន៖ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិចិន

ចុចអាន៖ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ

The post មូលហេតុចាក់ស្រេះតាំងពីយូរលង់ ដែលជនជាតិម៉ុងហ្គោល មិនហូបនំសែនព្រះខែរបស់ចិន appeared first on Kampuchea Thmey Daily.

ហេតុអ្វីជនជាតិ​ចិនចាត់ទុក​ពិធីបុណ្យ​សែន​នំ​លោកខែថា រំភើប និងសែនសំខាន់
ពិធីបុណ្យ​​សែន​នំ​លោកខែ​ គឺ​ជា​ពិធីបុណ្យ​ប្រពៃណី​សំខាន់​បំផុត​ទីពីរ ​សម្រាប់​ប្រជាជន​ចិន​ បន្ទាប់​ពី​ពិធី​បុណ្យ​ចូលឆ្នាំ ហើយកើតឡើងនៅយប់ពេញបូណ៌មី។

ជនជាតិចិនរមែង​ទុកថា យប់នេះ​គឺ​ជា​ហេតុការណ៍​គួរ​ឲ្យ​ជួបជុំរំភើប ​និងជាថ្ងៃ​ឈប់សម្រាក​ដ៏​ពេញ​និយម​ ​ក្នុង​ចំណោមពិធី​បុណ្យប្រពៃណីនានា ដោយសារ ៖

១. ពិធីបុណ្យ​សែន​ជា​ញឹកញាប់​គឺ​ធ្វើ​នៅ​​ចុង​រដូវ​ក្ដៅ

ពិធីបុណ្យ​សែន​នំ​លោកខែ​ ចាប់ផ្ដើម​ដំបូង​គឺ​នៅ​ថ្ងៃ​ទី ៨ ខែ​កញ្ញា ​ដែល​ជា​ចុង​រដូវ​ក្ដៅ​សម្រាប់​ប្រទេស​ចិន​ភាគ​ខាងត្បូង។ កាលបរិច្ឆេទ​ចុងក្រោយ​គឺ​នៅ​ថ្ងៃ​ទី ៦ ខែ​តុលា​ ជា​រដូវ​ស្លឹកឈើ​ជ្រុះ​ដំបូង​សម្រាប់​ភាគ​ខាងត្បូង​ប្រទេស​ចិន។

បច្ចុប្បន្ន​នេះ​ពិធីបុណ្យ​សែន​លោកខែ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ១៥ ខែ ៨ នៃ​ប្រតិទិន​ចន្ទគតិ​ចិន ​គឺ​ពាក់​កណ្ដាល​ថ្ងៃ​តាម​ចន្ទគតិ ៨ វិញ។

២. ត្រូវ​បាន​គេ​ហៅ​ថា “បុណ្យ​ព្រះចន្ទ”

តាម​ជំនឿ​ចិន​រង្វង់​មូល​នៃ​ព្រះចន្ទ​ពេញលេញ​មានន័យថា “ ការ​រួបរួម​គ្នា”  ដូច្នេះ​ព្រះចន្ទ​គឺ​ជា​ការ​ជួបជុំគ្នា ​ជា​ពិសេស​នៅ​ក្នុង​វប្បធម៌​ចិន។ ពិធី​បុណ្យ​នេះ​ត្រូវ​នឹង​ថ្ងៃ​ទី ១៥ នៃ​ខែ​ទី ៨ តាម​ចន្ទគតិ​រៀងរាល់​ឆ្នាំ​ដែល​ជា “ ថ្ងៃពេញបូណ៌មី” ។

នៅ​រាត្រី​នៃ​ពិធីបុណ្យ​នេះ ព្រះចន្ទ​ត្រូវ​បាន​គេសន្មតថា​ នឹង​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ពេញ​មួយ​ឆ្នាំ។ ពិធី​បុណ្យ​នេះ​ក៏​មាន​ដើមកំណើត​ក្នុង​ការ​គោរព​បូជា​ព្រះចន្ទ​ផង​ដែរ។

៣. ព្រះចន្ទ​មិនមែន​ភ្លឺ​ពេញលេញ​គ្រប់​រដូវ​កាល​ឡើយ

នេះ​ជា​រឿង​មួយ​ដែល​គេ​ជឿជាក់​ថា ​ព្រះចន្ទ​គឺ​ភ្លឺ​បំផុត​នៅ​ពេល​មេឃ​មាន​ពពក​តិច ឬ​ពេល​ចាប់ផ្ដើម​ពិធី​បុណ្យ​កើតឡើង។

ជា​ការ​ពិត​ណាស់ ​ពិធី​បុណ្យ​សែន​លោក​ខែ​មិន​តែងតែ​កើតឡើង​នៅ​រាត្រី​ដែល​មាន​ព្រះចន្ទ​ពេញ​លេញ​ឡើយ។ ជួន​ឆ្នាំ​ខ្លះ​ព្រះចន្ទ​បង្ហាញ​ខ្លួន​តែ​មួយ​ចំណិត​ប៉ុណ្ណោះ។

៤. ជា​ពិធី​បុណ្យ​ដ៏​ធំ​ទីពីរ​របស់​ចិន ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់

ពលករ​ចិន​ចំណាក​ស្រុក ​តែងតែ​ព្យាយាម​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​និង​បុណ្យ​សែន​លោក​ខែ​ជា​ចាំបាច់។  ពិធី​បុណ្យ​សែន​លោកខែ​ត្រូវ​បាន​រួមគ្នា​ជា​លើក​ទីបី​ សម្រាប់​ការ​បែងចែក​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​  និង​ជា​បុណ្យ​មួយ​ដែល​ជនជាតិ​ចិន​ចាត់​ទុក​ជា​បុណ្យ​ធំ​ទី​២បំផុត។

៥. ប្រជាជន​ចិន​ធ្វើ​នំ​ព្រះ​ខែ​ដ៏​ធំ​មួយ​រួមគ្នា

ជា​រៀង​រាល់​ឆ្នាំ​ប្រជាជន​ចិន​នឹង​រួបរួម​កម្លាំង​គ្នា​ ដើម្បី​ព្យាយាម​ធ្វើ​នំ​សែន​ព្រះខែ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក។

តួយ៉ាង​រូប​នំ​សែន​លោកខែ​ធំ​ជាង​គេ​ត្រូវ​បាន​ផលិត​នៅ​សៀងហៃ​ក្នុង​ឆ្នាំ ២០១៣ វា​មាន​ទម្ងន់​ប្រហែល ២៥០០ គីឡូក្រាម (៥.៥០០ ផោន) ដែល​មាន​អង្កត់ផ្ចិត​ប្រហែល ២,៥ ម៉ែត្រ ដែល​មាន​ទំហំ​ធំ​ជាង​គ្រែ​ស្ដេច​ និង​ធ្ងន់​ជាង​ឡាន​មួយ​គ្រឿង​ទៅ​ទៀត។

៦. សំបុត្រ​រថភ្លើង​ជា​ទូទៅ​លក់​ដាច់​គ្មាន​សល់​មួយ​សន្លឹក

សំបុត្រ​រថភ្លើង​ត្រូវ​បាន​លក់​អស់​យ៉ាង​ឆាប់​រហ័ស​ ហើយ​កន្លែង​ទេសចរណ៍​ល្បីៗ ជា​ធម្មតា​មាន​ភ្ញៀវ​ច្រើន​អនេក។ នេះ​ក៏​ដោយសារ​តែ​មាន​ថ្ងៃ​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ។ ជនជាតិ​ចិន​ចូលចិត្ត​​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ទីក្រុង​ជាដើម។

៧. យុវជន​ចិន​និយម​ផ្ដល់​លុយ​ជា​សំណាង​ដូចជា​អំណោយ

នៅ​ក្នុង​ទំនៀមទម្លាប់​ប្រពៃណី ​ប្រជាជន​តែងតែ​ផ្ដល់​នំ​សែន​លោក​ខែ​ជា​អំណោយ​ជូន​សាច់ញាតិ។ ប៉ុន្តែ​យុវជន​ជនជាតិ​ចិន​មាន​និន្នាការ​ផ្ដល់​លុយ​ជា​សំណាង ឬ​ស្រោមសំបុត្រ​និង​អាំងប៉ាវ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ chinahighlights

ចុចអាន៖ ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិចិន

ចុចអាន៖ ប្រពៃណីសែស្រឡាយចិនអាក់ខានមិនបាន ក្នុងពិធីសែននំព្រះខែ

ចុចអាន៖ ជូនអំណោយ ៥ នេះ ទៅសាច់ញាតិ ក្នុងពិធីបុណ្យសែនព្រះខែ នាំមកនូវហុងស៊ុយសុភមង្គលពេញមួយជីវិត

The post ហេតុអ្វីជនជាតិ​ចិនចាត់ទុក​ពិធីបុណ្យ​សែន​នំ​លោកខែថា រំភើប និងសែនសំខាន់ appeared first on Kampuchea Thmey Daily.