Connect with us

វប្បធម៌ ជំនឿ

ប្រវត្តិចាក់ស្រេះ ៣ រឿង ទាក់ទិននឹងជំនឿបុណ្យសែននំព្រះខែរបស់សែស្រឡាយចិន

បានផុស

នៅ

រាល់​ថ្ងៃ​ឈប់​សម្រាក ឬ​ពិធីបុណ្យ​ធំៗក្នុងប្រទេសចិន តែងតែមាន​រឿង​រ៉ាវ​ឬ​ប្រវត្តិចាក់ស្រេះអស់កាលជាយូរលង់មកនិនានឲ្យក្មេងជំនាន់ក្រោយបានដឹង​ និងស្វែងយល់ពីប្រភពដើមនៃពិធីបុណ្យ។ យ៉ាងណា ដោយសារតែកៀកថ្ងៃសែននំព្រះខែយើងគ្រប់គ្នាតែងតែឮរឿងរ៉ាវរបស់ព្រះនាងឆាងអឺ (Chang’e)​ និងហូវអី (Hou Yi)​ ជារឿយៗ។ ប៉ុន្តែចំពោះនិនានផ្សេងទៀតគឺពុំធ្លាប់ដឹង ឬដឹងមិនសូវជាច្បាស់ឡើយ។

ដើម្បីឲ្យអ្នកអានបានជ្រាបកាន់តែច្បាស់ពីដំណាលដើមទង​ នៃពិធីបុណ្យសែននំព្រះខែរបស់ជនជាតិចិន ខាងក្រោមនេះគឺជារឿងដែលទាក់ទងនឹងពិធីបុណ្យមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ រឿងទេពធីតាឆាងអឺ

ក្នុង​អតីតកាល​បុរាណ​របស់​ចិន ​មានបុរស​ម្នាក់​ឈ្មោះហូវអី មានស្នាដៃ​ល្អ​បំផុត​​ក្នុង​ការ​បាញ់​ធ្នូ។ គេមាន​ប្រពន្ធ​​ឈ្មោះថាឆាងអឺ។ កាល​សម័យ​នោះ កើត​មាន​ព្រះអាទិត្យ១០នៅលើមេឃ ​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​ប្រជាជន។ ហូវអីបានបាញ់ព្រះអាទិត្យទាំង៩ឲ្យ​នៅ​សល់​តែមួយគត់ ​ដើម្បី​ផ្ដល់​នូវ​ពន្លឺ​ដល់​ប្រជានុរាស្ត្រ។ ពេល​នោះ​ហើយ​ដែលគេបាន​ក្លាយ​ទៅ​ជា​វីរបុរស​​របស់​ប្រជាជន​ចិន។

កាលណោះ ស្ដេច​មាន​ការ​កោតសរសើរ​ដល់​ហូវអីយ៉ាង​ខ្លាំង​ និង​បាន​ផ្ដល់​ថ្នាំ​អមតៈ​ដែល​អាច​ឲ្យ​​គាត់​ហោះហើរ​ទៅ​លើ​មេឃ​បាន។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ទឹក​នោះ​មាន​តែ​មួយ​ដប ហើយ​សម្រាប់​តែ​មនុស្ស​ម្នាក់។ ហូវអីមិន​ចង់​ចាកចេញ​ពី​ប្រពន្ធ​​ជាទីស្រលាញ់របស់គាត់​ឡើយ​ គាត់​ក៏​បាន​ឲ្យឆាងអឺរក្សា​ថ្នាំ​នេះ​ទុក។ ប៉ុន្តែផេងម៉េងដែល​ជា​សិស្ស​ម្នាក់​បាន​ដឹង​ការ​សម្ងាត់​នេះ។ នៅ​ថ្ងៃ​ទី​១៥នៃខែ​សីហា​ក្នុង​ប្រតិទិន​ នៅ​ពេលហូវអីបាន​ទៅ​បរបាញ់ ផេងម៉េងបាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់ ហូវអី និង​បង្ខំឆាងអឺប្រគល់​ថ្នាំ​អមត​នោះ​មក​គេ។ ឆាងអឺមិនព្រម ​ហើយ​នាង​បាន​ផឹក​ចូល​ទៅ​ក្នុង​ពោះ រួច​ហោះ​ឡើង​ទៅ​លើ​មេឃ​បាត់​ទៅ។​

យ៉ាងណាក៏ដោយ ដោយសារតែចិត្ត​ស្រឡាញ់​ស្វាមី​ខ្លាំង​​ ​ហើយ​សង្ឃឹម​ថា​នឹង​រស់នៅ​ក្បែរ​គ្នា​ជា​រៀង​រហូត ទើប​នាង​​ជ្រើសរើស​ព្រះចន្ទ​សម្រាប់​ជា​លំនៅឋាន។ នៅ​ពេលហូវអីត្រឡប់មកវិញ​បាន​ដឹងរឿងរ៉ាវ គាត់​មាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង ហើយដើម្បី​ជា​ការ​រំលឹក​ដល់​ភរិយា​ គាត់​បាន​នាំ​យក​ផ្លែឈើ​និង​នំ​ដែលនាងចូលចិត្ត​ទៅ​ឧទ្ទិស​ដល់​ទីកន្លែងដែលនាង​រស់នៅ​ក្នុង​ព្រះចន្ទ។

មនុស្ស​ដែល​បាន​ដឹង​អំពី​សកម្មភាព​ទាំង​នេះ ក៏​ចាប់ផ្ដើម​ចូលរួម​នៅ​ក្នុង​ការ​បូជា​សែន​ទាំងនេះ​ជាមួយហូវអី។ ចាប់តាំង​​ពី​នោះ​មក ​ទម្លាប់​នៃ​ការ​បូជា​ដល់​ព្រះចន្ទ​ ឬសែននំព្រះខែ ត្រូវ​បាន​រីក​រាលដាល​ពាសពេញ​ជំនាន់​នោះ​ ​មនុស្ស​បាន​ថ្វាយ​បូជា​ដល់ឆាងអឺ​ដើម្បី​រំលឹក​ដល់​នាង ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ស្វាមី​ និង​រស់​នៅ​លើ​ក្នុង​ព្រះចន្ទ​តែ​ម្នាក់ឯង​ ហើយ​ក៏​បួងសួង​សុំ​សេចក្ដី​សុខ​និង​សំណាង​ល្អ​ ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ។

២ រឿងទន្សាយ​ត្បូង

ជនជាតិចិនជឿថា​ ទន្សាយគឺជាដៃគូជាមួយឆាងអឺនៅឋានព្រះច័ន្ទ។ ដំណើររឿងមានដូចតទៅ៖ មានសត្វបីប្រភេទរស់នៅក្នុងព្រៃគឺ កញ្ជ្រោង ទន្សាយ និងស្វា។ ថ្ងៃមួយ អធិរាជនៃស្ថានសួគ៌ចង់សាកល្បងគុណធម៌របស់សត្វទាំងនោះ។ ដូច្នេះគាត់បានមកផែនដីហើយផ្លាស់ប្តូររូបរាងទៅជាមនុស្សចាស់។ នាពេលនោះ គាត់និយាយថា «​ខ្ញុំបានឮថា អ្នកទាំងបីជាមិត្តល្អ ហើយខ្ញុំក៏មកឆ្ងាយណាស់ដែរ ​ដូច្នេះខ្ញុំឃ្លាន តើអ្នកនឹងផ្តល់អ្វីឲ្យខ្ញុំទទួលទាន?»

មិនបង្អង់យូរឡើយ សត្វ​ទាំង​បី​ក៏​ចេញ​ទៅ​រក​ចំណីភ្លាមៗ ដោយកញ្ជ្រោងចាប់ត្រីនៅក្នុងទន្លេមួយ; ស្វា​បាន​ផ្លែឈើ​ក្នុង​ព្រៃ ប៉ុន្តែ​ទន្សាយ​មិន​បាន​អាហារសូម្បីតែមួយ ហើយ​ត្រឡប់​មក​វិញ​ដោយ​គ្មាន​អ្វី​សោះក្នុងដៃ។

បន្ទាប់ពីបុរសចំណាស់បានឃើញដូចនេះគាត់បាននិយាយថា ​អ្នកទាំងបីមិនរួបរួមគ្នា ហើយធ្វើការតែម្នាក់ឯង។ អ្នកទាំងពីរបានធ្វើតាមការសន្យា ហើយបានយកអាហារមកវិញ។ ប៉ុន្តែទន្សាយមិនបានយកអ្វីមកវិញទេ​ ។​​ នាពេលនោះ ទន្សាយមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ហើយបាននិយាយទៅកាន់កញ្ជ្រោង និងស្វាថា សូមជួយយកអុសមកផង ខ្ញុំចង់ធ្វើម្ហូបឲ្យគាត់ខ្លះ។​ សត្វទាំងពីរមិនយល់បំណងទន្សាយទេ តែពួកគេបានប្រមូលអុស ហើយទន្សាយក៏និយាយថា«​ សុំទោសដែលខ្ញុំមិនបានធ្វើតាមការសន្យា​ ប៉ុន្តែខ្ញុំអាចឲ្យខ្លួនឯងទៅអ្នកបាន សូមបរិភោគខ្ញុំចុះ!»​ ហើយទន្សាយក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាមៗ។

អធិរាជនៃឋានសួគ៌ត្រូវបានទន្សាយធ្វើឲ្យរំជួលចិត្តយ៉ាងខ្លាំង។ គាត់បានរើសឆ្អឹងទន្សាយ ហើយនិយាយថា «​ខ្ញុំពិតជារំភើបណាស់ ហើយ​ដើម្បីគោរពដល់នាង ខ្ញុំនឹងឲ្យនាងទៅរស់នៅក្នុងព្រះច័ន្ទ ដើម្បីឲ្យមនុស្សបានឃើញនាងជារៀងរហូត រាងទៅ»។

៣ រឿង Wu Gang កាប់ដើម Cherry Bay

នៅពេលអ្នកក្រឡេកមើលព្រះច័ន្ទនៅយប់ដ៏ភ្លឺច្បាស់ អ្នកអាចមើលឃើញថាមានស្រមោលនៅក្នុង។ ទោះបីជាវាត្រូវបានគេបង្ហាញថា ស្រមោលពិតជាភ្នំដែលបង្កើតដោយអាចម៍ផ្កាយក៏ដោយ រឿងព្រេងចិនបាននិយាយថា នោះគឺជាស្រមោលនៃដើមឈើដ៏ធំនៅលើព្រះច័ន្ទ។

ដំណើររឿងបានកើតឡើងលើបុរសឈ្មោះថា Wu Gang គឺជាមនុស្សធម្មតាម្នាក់ដែលចង់ក្លាយជាមនុស្សអមតៈ ប៉ុន្តែមិនបានប្រឹងប្រែង ហើយក៏មិនដែលព្យាយាមអស់ពីសមត្ថភាពដើម្បីរៀនអំពីអ្វីដែលចាំបាច់នោះទេ។ អធិរាជនៃស្ថានសួគ៌បានខឹងនឹងគាត់​ ដោយសារតែអាកប្បកិរិយារបស់​ Wu Gang។ ដើម្បីដាក់ទោស អធិរាជនៃស្ថានសួគ៌បានដាំដើម cherry Bay ដ៏ធំមួយដែលមានកំពស់ ១ ៦៦៥ ម៉ែត្រនៅលើព្រះច័ន្ទ ហើយបានបញ្ជាឲ្យ Wu Gang កាប់វាចោល។ ប្រសិនបើ Wu Gang អាចកាប់វាបាន ទើបរូបគាត់អាចក្លាយជាមនុស្សអមតៈ។

បើទោះបីជា Wu Gang​ ​ខំ​កាប់​ដើម​ឈើនោះដោយប្រើកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយ គាត់មិនអាចបញ្ចប់ការងាររបស់គាត់បានទេ ពីព្រោះ​ដើម cherry ត្រូវបាន​ដុះលូតមកសភាពដើមវិញរាល់ពេលដែល ​Wu Gang​ កាប់វាម្ដងៗ។ យ៉ាងណាក៏ដោយ Wu Gang មិនចុះចាញ់ឡើយ។ គាត់ព្យាយាមម្តងហើយម្តងទៀត ហើយនៅតែព្យាយាមកាប់វាចោលដដែល។ ក្រោយមក នៅពេលយប់មនុស្សជាច្រើនបានឃើញស្រមោល​ជាក់​ស្តែង​នៅ​លើ​ព្រះ​ច័ន្ទ​ ហើយវាត្រូវបានបង្កើតឡើងដោយដើមឈើ cherry ដ៏ធំបំផុតនេះឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៣​ថ្ងៃ​ខាង​មុខទៀត ​ឆ្នាំទាំង ៣ នឹងមានលាភធំ​ នាំលុយកាក់ និងស្នេហាមកព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៣ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម