វប្បធម៌ ជំនឿ
ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិ ចិន
បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្ដាលសរទរដូវ ហើយត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬចុងឈីវជៀ ជាពិធីបុណ្យសម្រាប់អបអររដូវប្រមូលមួយ ដែលត្រូវបានប្រារព្ធធ្វើឡើងដោយជនជាតិ ចិន ជប៉ុន, វៀតណាម, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើម។
យ៉ាងណាមិញមកដល់ពេលនេះ បុណ្យសែនព្រះខែត្រូវប្រារព្ធឡើងទូទាំងពិភពលោកឲ្យតែមានកូនចៅចិនរស់នៅឬតាំងលំនៅឋាន។ ជាធម្មតាបុណ្យប្រពៃណីមួយនេះ តែងធ្វើនៅថ្ងៃទី ១៥ ក្នុងខែទី ៨ របស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬ តុលានៃប្រក្រតិទិនសុរិយគតិរបស់ខ្មែរវិញ។

ក្នុងពិធីសែននំព្រះខែយោងតាមជំនឿជនជាតិចិន គឺមានរឿងព្រេងនិទានមួយដូចតទៅ ៖
ក្នុងអតីតកាលបុរាណរបស់ចិន មានវីរបុរសម្នាក់ឈ្មោះមួយ Hou Yi មានស្នាដៃល្អបំផុតក្នុងការបាញ់ធ្នូ។ Hou Yi មានប្រពន្ធឈ្មោះថា Chang’e ។ កាលសម័យនោះ កើតមានព្រះអាទិត្យ ១០ នៅលើមេឃ បណ្ដាលឲ្យមានគ្រោះមហន្តរាយដល់ប្រជាជន។ Hou Yi បានបាញ់ព្រះអាទិត្យទាំង៩ ឲ្យនៅសល់តែមួយគត់ ដើម្បីផ្ដល់នូវពន្លឺដល់ប្រជានុរាស្ត្រ។ ពេលនោះហើយដែល Hou Yi បានក្លាយទៅជាវីរបុរសរបស់ប្រជាជនចិន។
កាលណោះ ស្ដេចមានការកោតសរសើរដល់ Hou Yi យ៉ាងខ្លាំង និងបានផ្ដល់ថ្នាំអមតដែលអាចឲ្យគាត់ហោះហើរទៅលើមេឃបាន។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺទឹកនោះមានតែមួយដប ហើយសម្រាប់តែមនុស្សម្នាក់។ Hou Yi មិនចង់ចាកចេញពីប្រពន្ធជាទីស្រលាញ់របស់គាត់ឡើយ គាត់ក៏បានឲ្យ Chang’e រក្សាថ្នាំនេះទុក។ ប៉ុន្តែ Peng Meng ដែលជាសិស្សក្នុងចំណោមសិស្សរបស់គាត់ បានដឹងការសម្ងាត់នេះ។ នៅថ្ងៃទី ១៥ នៃខែសីហា នៅក្នុងប្រតិទិន នៅពេល Yi បានទៅបរបាញ់ Peng Meng បានចូលទៅក្នុងផ្ទះរបស់ Hou Yi និងបង្ខំ Chang’e ប្រគល់ថ្នាំអមតនោះមកគេ។ Chang’e មិនព្រម ហើយនាងបានផឹកចូលទៅក្នុងពោះ រួចហោះឡើងទៅលើមេឃបាត់ទៅ។
នាងស្រឡាញ់ស្វាមីខ្លាំងណាស់ ហើយសង្ឃឹមថានឹងរស់នៅក្បែរគ្នាជារៀងរហូត ទើបនាងជ្រើសរើសព្រះចន្ទសម្រាប់ជាលំនៅឋាន។ នៅពេល Hou Yi ត្រឡប់មកវិញ គាត់បានដឹងពីអ្វីដែលបានកើតឡើង គាត់មានអារម្មណ៍សោកស្ដាយជាខ្លាំង ។ ដើម្បីជាការរំលឹកដល់ភរិយា គាត់បាននាំយកផ្លែឈើនិងនំដែល Chang’e ចូលចិត្តទៅឧទ្ទិសដល់នាងដែលរស់នៅក្នុងព្រះចន្ទ។

មនុស្សដែលបានដឹងអំពីសកម្មភាពទាំងនេះ ក៏ចាប់ផ្ដើមចូលរួមនៅក្នុងការបូជាសែនទាំងនេះជាមួយ Hou Yi ។ ចាប់តាំងពីនោះមក ទម្លាប់នៃការបូជាដល់ព្រះចន្ទ ឬសែននំព្រះខែ ត្រូវបានរីករាលដាលពាសពេញជំនាន់នោះ មនុស្សបានថ្វាយបូជាដល់ Chang’e ដើម្បីរំលឹកដល់នាង ដែលមានភក្ដីភាពចំពោះស្វាមី និងរស់នៅលើក្នុងព្រះចន្ទតែម្នាក់ឯង ហើយក៏បួងសួងសុំសេចក្ដីសុខនិងសំណាងល្អ ដល់អ្នកជំនាន់ក្រោយផងដែរ៕
គ្រូ ណុប
ចុចអាន៖គ្រឿងតុបតែងផ្ទះ ៥ ប្រភេទ ជួយនាំលាភសំណាង និងពង្រឹងហុងស៊ុយសុមង្គល
ចុចអាន៖រូបភាពហុងស៊ុយទាញលាភសំណាង ៦ ប្រភេទ គួរតាំងលម្អក្នុងផ្ទះ ឬហាងលក់ដូរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


